-
លោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការធ្វើកំណែទម្រង់នៅក្នុងស្ថាប័នប៉ូលិសទូទាំងសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញមុខធ្វើការអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ នៅក្នុងស្ថាប័នប៉ូលិសទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ បន្ថែមលើនេះ លោក អូបាម៉ា បានបញ្ជាក់ថា ខ្ញុំជំរុញឱ្យអភិបាលក្រុងទាំងអស់នៅក្នុងប្រទេសពិនិត្យឡើងវិញ នូវការប្រើប្រាស់កម្លាំងប៉ូលិសរបស់អ្នក និងធ្វើកំណែទម្រង់ផងដែរ ។ លោក អូបាម៉ា បានកត់សម្គាល់បែបនេះ នៅក្នុងបទអត្ថាធិប្បាយតាមវីដេអូជាលើកដំបូង ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ កាលពីថ្ងៃទី២៥ ខែឧសភាមកនេះ ។ ស្របពេលជាមួយគ្នានោះដែរ អតីតប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានបង្ហាញការគំាទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះយុវជនអាម៉េរិកទាំងឡាយ ដែលកំពុងចូលរួមបាតុកម្មទាមទាររកយុត្តិធម៌ ចំពោះអំពើរើសអើងពូជសាសន៍ ៕
-
លទ្ធផលធ្វើតេស្តថ្មីៗនេះបង្ហាញថា ថ្នាំប្រឆាំងជម្ងឺគ្រុបចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនមានប្រសិទ្ធភាពឡើយ ក្នុងការយកទៅព្យាបាលអ្នកជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន គឺមិនមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការចូលលុកលុយនៃជំងឺ COVID-19 នៅក្នុងខ្លួនមនុស្សឡើយ នេះបើយោងតាមលទ្ធផលធ្វើតេស្តដែលទើបចេញថ្មីៗនេះ និង ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតឯកទេសខាងជំងឺឆ្លងរបស់សាកលវិទ្យាល័យមីននីសូតា គឺលោក ដេវីដ បូលវែរ បានបញ្ជាក់ថា ការស្រាវជ្រាវរបស់លោកបានរកឃើញថា ការប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនបានបង្កផលអវិជ្ជមានធ្ងន់ធ្ងរអ្វីឡើយដល់សុខភាព តែក៏មិនមានប្រសិទ្ធភាពក្នុងការព្យាបាល ឬទប់ស្កាត់ វីរុសកូរ៉ូណានោះដែរ ។ កន្លងមក ការធ្វើតេស្តដទៃទៀតទាក់ទងនឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ខាងលើនេះ គឺត្រូវបានបញ្ឈប់ទៅវិញ ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់វាទៅព្យាបាលលើអ្នកជំងឺ COVID-19 ៕
-
សហរដ្ឋអាម៉េរិកបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ អាម៉េរិកបន្តសេវាមកកាន់ចិនឡើងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ កន្លងមកនេះ ក្រសួងគមនាគមន៍អាម៉េរិកបានលើកឡើងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកបានស្នើសុំបន្តសេវាដឹកអ្នកដំណើរ ចាប់ពីថ្ងៃ០១ ខែមិថុនាតទៅ តែរដ្ឋាភិបាលចិនមិនអនុញ្ញាត ដែលជាការរំលោភកិច្ចព្រមព្រៀងគមនាគមន៍ផ្លូវអាកាសរបស់យើង ។ ការផ្អាកខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃ១៦ ខែមិថុនានេះ តែអាចត្រូវបានអនុវត្តន៍លឿនជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ បញ្ជាឲ្យធ្វើវា នេះបើតាមក្រសួងគមនាគមន៍អាម៉េរិក។ ហើយការផ្អាកនេះទៀតសោត នឹងត្រូវអនុវត្តលើក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចិនចំនួន០៧ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនតែ០៤ប៉ុណ្ណោះ ដែលកំពុងដំណើរការហោះហើរមកកាន់បណ្តាទីក្រុងរបស់សហរដ្ឋអាម៉េរិក ក្នុងនោះមានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air China និង China Eastern Airlines ៕
-
អតីតប្រធានមន្ទីរបញ្ចកោណចោទប្រកាន់លោក ដូណាល់ ត្រាំ ថា កំពុងតែព្យាយាមពុះជ្រៀកសង្គមសហរដ្ឋអាម៉េរិកជាពីរ
សហរដ្ឋអាម៉េរិក៖ អតីតរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជីម ម៉ាត់ទីស បាននិយាយថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាម៉េរិកលើកដំបូងបំផុតនៅក្នុងជីវិតរបស់លោក ដែលមិនព្រមព្យាយាមបង្រួបបង្រួមប្រជាជនអាម៉េរិក សូម្បីតែតាមរយៈការសម្តែង តែផ្ទុយទៅវិញបែរជាព្យាយាមបំបែកបំបាក់ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ អតីតប្រធានមន្ទីរបញ្ចកោណរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នាបានមើលលទ្ធផលជាងបីឆ្នាំមកហើយ នៃការដឹកនាំរបស់គាត់ (លោក ដូណាល់ ត្រាំ) ដែលបង្ហាញថា មិនមានភាពចាស់ទុំក្នុងការដឹកនាំទាល់តែសោះ ។ ការកត់សម្គាល់បែបនេះរបស់លោក ជីម ម៉ាត់ទីស ធ្វើឡើងស្របពេលដែល កំហឹងប្រជាពលរដ្ឋត្រូវបានឆាបឆេះ ជុំវិញការស្លាប់របស់ជនជាតិអាម៉េរិកស្បែកខ្មៅម្នាក់ ក្រោមជង្គង់ប៉ូលិសស្បែកសមួយក្រុម ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាទង្វើរើសអើងពូជសាសន៍ ៕
-
ជនសង្ស័យ ២នាក់ ប៉ងលួចម៉ូតូ ស្រាប់តែកម្លាំងសមត្ថកិច្ចល្បាតខណ្ឌច្បារអំពៅប្រទះឃេីញចាប់ឃាត់ខ្លួន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ថា កាលពីម្សិលមិញមានជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ ករណី ប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យ ០២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ង្វៀង យ៉ាំងយីន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យ០២នាក់ ស្នាក់នៅមិនពិតប្រាកដ។ គួររំលឹកថា ៖ កាលពីថ្ងៃទី០៣-០៦-២០២០ ម៉ោង២១និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ល្បាតមកដល់ ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូម៉ាក Suzuki Viva ពណ៌ក្រហម ពាក់ស្លាកលេខ…
-
តំបន់ប្រតិបត្តិការសឹករងកណ្តាលធ្វើការ ផ្សព្វផ្សាយលក្ខន្តិកៈទូទៅចំពោះយោធិន ខ.ភ.ម ដល់នាយទាហាន នាយទាហនារង ពលទាហាន ចំណុះឲ្យទីបញ្ជាការទាំងមូល
ខេត្តកណ្តាល៖ តំបន់ប្រត្តិការសឹករងកណ្តាលនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបើការផ្សព្វផ្សាយលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអោយទីបញ្ជាការទាំង។ កម្មវិធីផ្សព្វផ្សាយនេះ ប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ លោកវរសេនីយ៍ឯក ម៉ៅ សារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោកសេនាធិការរង ពីលោកនាយការិយាល័យ ជំនួយការ ផ្នែកស្រុក ក្រុង វរៈ និងនាយទាហាន នាយទាហានរង ពលទាហាន សរុបទាំងអស់១០៧ នាក់ ។ មានប្រសាសន៍លើកឡើងនៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ម៉ៅ សារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអោយដឹងថា ការ ផ្សព្វផ្សាយលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ( ខ.ភ.ម) ក្នុងគោលបំណង…
-
សម្ដេចតេជោ ហ៊ុន សែន បន្តប្រាប់ពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រាប់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា សុខសប្បាយទេបងប្អូនជនរួមជាតិ ? យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេស ដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។ សម្ដេចបន្តថា សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរទៀតថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។…
-
ជប៉ុនផ្តល់ជំនួយឥតសំណងជាង៤១លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ជប៉ុន បានប្រកាសផ្ដល់ ជំនួយមកឱ្យកម្ពុជា ចំនួន ៤១,៤ លានដុល្លារដែលជាជំនួយឥតសំណងដើម្បីអភិវឌ្ឍលើគម្រោងបីសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចសង្គម។ គម្រោងទី១ គឺអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលមានទឹកប្រាក់ ៣.២លានដុល្លារ ទី ២ ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលមានទឹកប្រាក់ ១៩,៨លានដុល្លារ និងទី៣ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមរយៈការផ្ដល់សម្ភារៈវេជ្ជសាស្ត្រសំរាប់ការពារនឹងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ19 ដែលមានប្រាក់ ១៨,៤លាន ដុល្លារ។ បើយោងតាមក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចុះហត្ថលេខា ជាមួយនឹងឯកអគ្គរាជទូតរបស់ជប៉ុននៅព្រឹកថ្ងៃទី៥ស្អែកនេះ នៅក្នុងក្រសួងការបរទេសកម្ពុជា។ ក្រសួងការបរទេសបានអះអាងថាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ និងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
-
ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ១៣០តោន ត្រូវបានរៀបចំពិធីកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោល ឪសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ១៣០តោន ដែលកម្លាំងសម្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប់ និងរឹបអូសរក្សាទុកនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៌ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញពីសំណាក់ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប ។ បើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ឪសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅជាង ១៣០តោន ដែលនិងកម្ទេចចោលនាពេលនេះ គឺបានធ្វើការសើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយបានបង្ក្រាបបាននៅភូមិសាស្រ្តារាជធានីភ្នំពេញ ដែលដកហូតបានរួមមាន ឪសថហួសសុពលភាពមានចំនួន២២៥មុខ ស្មើរនិង ៦តោន និងឪសថបូរាណសម័យចិន អាហារបំប៉ន គ្រឿសំអាងក្លែងក្លាយ ផលិតផលគ្រឿងឧបភោគបរិភោគខូចគុណភាព ហួសសពលភាពជាច្រើនប្រភេទមានដូចជា ប្រេងឆា ទឹកដោះគោ ទឹកក្រូច…
-
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាលដាល នៃជំងឺកូវីដ១៩ ចំនួន៨០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
កណ្ដាល៖ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ហួត វណ្ណថូ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៨០គ្រួសារ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ខេត្តកណ្តាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ មានមតិសំណេះសំណាល លោក ហួត វណ្ណថូ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះលោក ហួត វណ្ណថូ បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ…