-
ជប៉ុនគ្រោងនឹងផ្ដល់ជំនួយជាង៤១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងចំនួន៣
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និង ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជាលោកមិកាមិ ម៉ាសាហ៊ីរ៉ូ គ្រោងនឹងអញ្ជើញ ជាអធិបតីក្នុងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤ពាន់៥០១លានយ៉េន ប្រមាណ ៤១លាន៤សែន ដុល្លារ អាម៉េរិក។ ពិធីចុះហត្ថលេខានោះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី៥មិថុនា នៅទីស្ដី ការក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ។ ហិរញ្ញប្បទានឥតសំណងទាំងជាង៤១លានដុល្លារ នោះ ត្រូវគេរាយការណ៍ថា សម្រាប់អនុវត្ត គម្រោងចំនួន៣គឺ៖ ទី១ គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លាន យ៉េន ប្រមាណ ៣លាន២សែន ដុល្លារអាម៉េរិក, ទី២ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន២ពាន់១៥៣ លានយ៉េន ប្រមាណ ១៩លាន៨សែនដុល្លារអាម៉េរិក និងទី៣ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២ពាន់លានយ៉េន ប្រមាណ…
-
ប្រធានាធិបតីរុស្ស៊ីប្រកាសភាពអាសន្ន បន្ទាប់ពីប្រេងប្រមាណ២ម៉ឺនតោនលេចធ្លាយចូលទន្លេមួយនៅតំបន់ស៊ីប៊េរី ភាគខាងជើងប្រទេស
រុស្ស៊ី៖ ប្រេងប្រមាណ២ម៉ឺនតោនបានលេចធ្លាយចូលទៅក្នុងទន្លេមួយក្បែរទីក្រុង ណូរីល តំបន់ស៊ីប៊េរី ភាគខាងជើងប្រទេសរុស្ស៊ី ជាហេតុនាំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បង្ខំចិត្តប្រកាសភាពអាសន្នភ្លាមៗ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ការលេចធ្លាយប្រេងនេះ កើតចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន ណូរីល នីកឃែល ហើយទន្លេដែលប្រេងនោះបានកំពប់ចូល ក៏ផ្សារភ្ជាប់ទៅកាន់មហាសមុទ្រទឹកកកអាក់ទិចផងដែរ ។ ទន្ទឹមគ្នានេះ លោក វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសខ្លាំងៗទៅលើក្រុមហ៊ុននេះ ចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការសង្គ្រោះ ដែលជាហេតុបង្ខំឲ្យលោកត្រូវសម្រេចចិត្តប្រកាសភាពអាសន្ន ។ សូមជម្រាបថា ហេតុការណ៍លេចធ្លាយប្រេងខាងលើ បានកើតមានឡើងតាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ ខណៈបញ្ហានេះដែរ លោក ពូទីន បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកមូលហេតុស្ថិតនៅពីក្រោយ ៕
-
ប្រមុខការពារជាតិអាម៉េរិកបដិសេដនឹងគំនិតរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើកម្លាំងយោធាបង្ក្រាបក្រុមបាតុករទាមទារយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Mark Esper ថ្លែងថា លោកមិនគាំទ្រការប្រើប្រាស់យោធា ដើម្បីបង្ក្រាបការតវ៉ានៅទូទាំងប្រទេស ដូចដែលបានស្នើឡើងដោយលោក ដូណាល់ ត្រាំ នាពេលថ្មីៗឡើយ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃពុធនេះ លោក Mark Esper បានបញ្ជាក់ថា ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ។ ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរបស់ប៉ូលិសនៅក្នុងទីក្រុងមីននាផូលីស ចំពោះការស្លាប់របស់លោក ចច ហ្វ្លយដ៍ ហើយលោកសង្ឃឹមថា ក្នុងពេលអនាគតនឹងមានបាតុកម្មអហិង្សា ដែលជាការគោរពដល់លោក ហ្វ្លយដ៍ ដែលជំរុញឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់លោក និងជំរុញឲ្យប្រទេសជាតិទាំងមូលគិតឡើងវិញអំពីការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក ៕
-
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋមីនីសូតា បង្កើនបទចោទលើមន្ត្រីប៉ូលិសម្នាក់ និងចោទប្រកាន់មន្ត្រីបីនាក់ទៀត ដែលពាក់ព័ន្ធនឹងការស្លាប់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍
សហរដ្ឋអាម៉េរិក៖ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋមីនីសូតា លោក Keith Ellison នឹងបង្កើនបទចោទប្រកាន់លើមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានបញ្ឈប់ពីការងារ គឺលោក ឌែរែក ឆូវីន បន្ទាប់ពីរងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទី២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសអាម៉េរិកដើមកំណើតអាហ្រ្វិកម្នាក់ គឺលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អគ្គរដ្ឋអាជ្ញាក៏ប្រកាសពីការចោទប្រកាន់លើមន្ត្រីប៉ូលិសបីនាក់ទៀតរួមមានលោក Thomas Lane លោក J. Alexander Kueng និងលោក Tou Thao ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ពីបទជួយ និងរួមគំនិតក្នុងអំពើឃាតកម្មផងដែរ នេះបើតាមកាសែត Star Tribune ដែលជាកាសែតដ៏ធំជាគេបង្អស់ប្រចាំរដ្ឋមីនីសូតា ។ សូមបញ្ជាក់ថា លោក ចច ហ្វ្លយដ៍ អាយុ៤៦ឆ្នាំបានស្លាប់ បន្ទាប់ពីអតីតមន្ត្រីប៉ូលិសក្រុងមីននាផូលីស លោក ឌែរែក ឆូវីន បានសង្កត់ជង្គង់របស់លោកលើករបស់លោក ហ្វ្លយដ៍ ក្នុងរយៈពេលជាង៨នាទីកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។ ហេតុការណ៍នេះ បង្កឲ្យមានការខឹងសម្បារសារជាថ្មីម្តងទៀត លើអំពើសាហាវឃោរឃៅរបស់ប៉ូលិស…
-
លោក បូរីស ចនសុន ថ្លែងថា ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថាច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន នេះបើតាមសារព័ត៌មានក្យូដូ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។បន្ថែមលើនេះ លោក បូរីស ចនសុន ថែមទាំងបានព្រមានដែរថា អង់គ្លេសនឹងមិនឈរឱបដៃមើលឡើយ បើសិនជាចិនដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ ។ ដោយឡែកចិនក៏បានចេញសារព្រមានមួយទៅកាន់អង់គ្លេសផងដែរថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុងរបស់ចិន គឺមិនខុសអ្វីទៅនឹងការជួញទុក្ខយកមកដាក់ខ្លួននោះឡើយ ។ ការព្រមានបែបនេះរបស់ចិនធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអ៊ែប បានធ្វើការរិះគន់ចិន ដោយចាត់ទុកច្បាប់សន្តិសុខជាតិថ្មី ដែលទីក្រុងប៉េកាំងត្រៀមអនុម័តនោះថា ជាការបំផ្លាញវត្ថុដ៏មានតម្លៃរបស់ទីក្រុងហុងកុង ក្នុងនោះលោក រ៉ាអ៊ែប ក៏បានអំពាវនាវឲ្យប្រទេសចិនដកថយចេញពីមាត់ជ្រោះផងដែរ ៕
-
កូវីដ១៩៖ នៅវៀតណាមកម្មករជាង៥លាននាក់ប៉ះពាល់ការងារ ចូលធ្វើការបណ្តើរៗវិញហើយ
វៀតណាម៖ សារព័ត៌មាន Vietnamnews បានចេញផ្សាយថា កម្មកររោងចក្រសហគ្រាស ចន្លោះពី ៧ ទៅ៨ម៉ឺននាក់ទូទាំងប្រទេសវៀតណាមបានចាប់ផ្តើមត្រលប់ចូលធ្វើការវិញហើយ ចាប់តាំងពីប៉ះពាល់ដោយសារតែបញ្ហាជំងឺកូវីដ១៩ នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងការងារ និយាយអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ ដោយប្រធានបទផ្តោតលើការចែករំលែកបទពិសោធន៍ ទាក់ទងនឹងការបង្កើតការងារ និងអាជីវកម្មចីរភាព ក្នុងពេលត្រលប់មកភាពធម្មតាវិញ ក្រោយកូវីដ១៩។ ប្រភពបន្ថែមថា ចាប់ពីពេលនេះ ដល់ប៉ុន្មានខែខាងមុខនេះ កម្មករប៉ះពាល់ការងារទាំងអស់ នឹងបន្តចូលធ្វើការវិញ ជាបន្តបន្ទាប់។លោក Lê Văn Thanh បាននិយាយដែរថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០ វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានកម្មករជាង៥លាននាក់បានប៉ះពាល់ ក្នុងនោះ មានទាំងអ្នកបាត់បង់ការងារផង កាត់បន្ថយម៉ោងធ្វើការ ឬបាត់បង់ចំណូល។ ក្រសួងបានឲ្យដឹងដែរថា ៦៧ភាគរយនៃអាជីវកម្មទាំងអស់បានផ្អាកបុគ្គលិក ហើយរហូតដល់៨០ភាគរយនៃសហគ្រាសក្នុងវិស័យមិនផ្លូវការបានព្យួរប្រតិបត្តិការរបស់ខ្លួន ដល់ទៅ១ខែ ក្នុងការឆ្លើយតបនឹងវិធានគម្លាតសង្គម។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាមក៏បានបញ្ចេញថវិកា២១៦លានដុល្លារអាម៉េរិក ក្នុងការជួយដល់កម្មករបាត់បង់ឬព្យួរការងារ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មីៗ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៥លាននាក់ ក្នុងនោះស្លាប់ជិត៣៩ម៉ឺននាក់ និងជាសះស្បើយជាង៣.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៥៦ម៉ឺន៧ពាន់២៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៨ម៉ឺន៧ពាន់៩១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន១៦ម៉ឺន៤ពាន់៣៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩០ម៉ឺន១ពាន់៧៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៩ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៨ម៉ឺន៨ពាន់៦៧០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៤ពាន់៥៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៥៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៦ពាន់១៣២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៣ម៉ឺន២ពាន់២៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់២១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៦ពាន់១៣២នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៤០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៩ពាន់៨៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៧២៨នាក់ស្លាប់…
-
ភិក្ខុ លួន សុវ៉ាត ត្រូវសម្រេចឲ្យផ្សឹកដោយមានទំនាក់ទនងផ្លូវភេទជាមួយស្រ្តីខុសក្នុងព្រះវិន័យសង្ឃ
សៀមរាប៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ភិក្ខុ លួន សុវ៉ាត ដែលគេដឹងថាជា សកម្មជនសង្ឃនយោបាយ នៅពេលនេះ ត្រូវសម្រេចឲ្យផ្សឹក ដោយរកឃើញថាបានបានរួមភេទ(សេពមេថុនធម្ម)ជាមួយ នារីច្រើនក្នុងពេលតែមួយ។ យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប បានអោយដឹងថាតាមព្រះវិន័យចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស។ សូមបញ្ជាក់ថា ក្រោយពីស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅ របស់ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺ របស់កូនស្រីមួយរូប អង្គប្រជុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្តសៀមរាប សន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទ ពិតប្រាកដមែន៕
-
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ មានចំនួន ១១៨រូប។ អង្គប្រជុំនាព្រឹកនេះ បានលើកយករបៀបវារៈ ចំនួន ៤ មកធ្វើការពិភាក្សា និងអនុម័ត ដែលមាន៖១. សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕ …
-
គាស់បន្ទប់លួចម៉ូតូបានសម្រេច ពេលឃើញកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យល្បាតតាមមូលដ្ឋាន ផ្តួលម៉ូតូរត់គេចខ្លួនបាត់ ជាមួយលុយ១៣០០ដុល្លារ
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួក ៣ទៅ ៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ ជួលលួចយកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០២០ បានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំងល្បាតបានផ្តួលម៉ូតូរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ស្រ្តីម្នាក់ដែលជាម្ចាស់បន្ទប់នឹងជាម្ចាស់ម៉ូតូបានរៀបរាប់ ថា៖ ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ស្រ្តីខាងលើបានបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ ២ទៅ ៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះសោរចូលក្នុងបន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ទើបមានការភ្ញាក់ផ្អើលឆោរឡោតែម្តង សូម្បីតែលុយដែលទុកលើក្បាលដំណេកក៏បាត់ដែរ។ ក្រោយពេលទទួលបានព័ត៌មានភ្លាមៗកម្លាំងល្បាតនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលមូលដ្ឋាន ធ្វើការចុះអន្តគមន៍ ដើរល្បាតក៏បានប្រះទះឃើញម៉ូតូ ដោយជនសង្ស័យទាំងជិះគេចពីសមត្ថកិច្ចមិនបាន ក៏ផ្តួលម៉ូតូចោលនៅក្បែរគំនរសម្រាមរត់គេចខ្លួនបាត់អស់ទៅ។ ទោះយ៉ាងណាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារដែលបាត់មានចំនួន១៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នសមត្ថកិច្ចនៅបន្តស្រាវជ្រាវ…