-
លោក George Floyd មានផ្ទុកជំងឺកូវីដ១៩ មុនពេលនគរបាលអាម៉េរិកសង្កត់ជង្គង់ បណ្តាលឲ្យស្លាប់
សារព័ត៌មាន CBS News បានចេញផ្សាយថា យោងតាមរបាយការណ៍មួយចេញផ្សាយដោយការិយាល័យរបស់មណ្ឌលពិនិត្យវេជ្ជសាស្រ្តក្រុង Hennepin នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បញ្ជាក់ថា ក្រោយការវះកាត់ពិនិត្យសាកសព គ្រូពេទ្យបានរកឃើញថា George Floyd មានផ្ទុកជំងឺកូវីដ១៩។ ប្រភពបង្ហាញថា George Floyd បានធ្វើតេស្តរកកូវីដ១៩ តាំងពីថ្ងៃទី៣ ខែមេសាមក ប៉ុន្តែគាត់មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ George Floyd កាលពីចុងខែឧសភាកន្លងទៅបានស្លាប់ ក្រោយពេលរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិសក្រុង Minneapolis៕
-
ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ (prosur insurance)ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួនជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តនគរបាលដែលបានខិតខំបំពេញភារកិច្ច ការពារសន្តិសុខ រក្សា សណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្ភារប្រើប្រាស់ចំនួន០៩ប្រភេទ ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ (prosur insurance)បានឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់ និងជាការលើកទឹកចិត្តកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមូកនូវ ស្ថិរភាព សុវត្ថិភាព សង្គម ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ គ្រាដែលគេមើលឃើញថារាជធានីភ្នំពេញ ទិដ្ឋភាពទូទៅនៅពេលបច្ចុប្បន្ន ដោយមានការខិតខំប្រឹងប្រែងអនុវត្តការងាររបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដោយបានដោះស្រាយសភាពការណ៍សន្តិសសុខ សណ្តាប់ធ្នាប់ សាធារណៈ ធានាបាន សុខសុវត្ថិភាព និងជាពិសេសធ្វើឱ្យបទល្មើសទូទៅ មានការថយចុះជាបន្តបន្ទាប់ ដែលនាំឱ្យមានការគាំទ្រពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងការផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងឡើងមកលើការដឹកនាំ និងបំពេញភារកិច្ចរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ។ ពិធីទទួល និងប្រគល់សម្ភារទាំងនោះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានអគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងប្រូសួរ (prosur insurance)លោក រ៉េត រិទ្ធី និងសហការរី។ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ ថ្លែងអំណគុណរដល់លោកអគ្គនាយកក្រុមហ៊ុន…
-
ប្រជាពលរដ្ឋ២០៩គ្រួសារ រស់នៅភូមិធម្មជាតិ ស្រុកជាំក្សាន្តបានចាប់ឆ្នោតទទួលយកដីឡូត៍កសិកម្មជំហ៊ានទី២ពីអាជ្ញាធរខេត្តព្រះវិហារ
ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួន២០៩គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្ម ដែលជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ ជាជំហ៊ានទី២បន្ទាប់ពីជំហ៊ានទី១បានចាប់ឆ្នោតរួចចំនួន៩៩គ្រួសារ។ ពិធីចាប់ឆ្នោតទទួលយកដីកសិកម្មនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ។ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ ជូនប្រជាពលរដ្ឋនេះ គឺផ្តើមចេញពីអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើផ្ទៃដីចំនួន ៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា៖ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។ ដោយឡែកក្នុងឆ្នាំ២០២០ក្នុងអាណត្តិ…
-
Maradona បន្តកិច្ចសន្យាថ្មី១រដូវកាលទៀត ជាមួយក្លិប នៅលីគកំពូលអាហ្សង់ទីន
អ្នកចាត់ការក្លិប Gimnasiay Esgrima ដែលជាអតីតវីរៈបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បានចុះកិច្ចសន្យាថ្មី១រដូវកាលបន្ថែមរហូតដល់ដំណាច់ ២០២០/២០២១ ។ អតីតកីឡាករជួយជម្រើសជាតិអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ខាងលើ បានដឹកនាំនៅក្លិបសមាជិកលីគកំពូលអាហ្សង់ទីន កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយ២០ប្រកួត ឈ្នះ៧ ស្មើរ៤ និងចាញ់៩ ។ ខណៈបច្ចុប្បន្នក្លិបនេះកំពុងឈរចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមក្លិបទាំង ២៤ ។សូមបញ្ជាក់ថា ដោយសារជំងឺរាតត្បាត COVID-19 សមាគមបាល់ទាត់អាហ្សង់ទីនបានសម្រេចមិនឡើងមក និងកាត់ចេញ សម្រាប់លីគកំពូលអាហ្សង់ទីន រយៈពេល២រដូវកាល គិតទាំងរដូវកាលនេះ និងរដូវកាលបន្ទាប់ ៕
-
សារៈមន្ទីរនៅសៀមរាបចំនួន៣កន្លែង ចាប់ផ្តើមបើកឲ្យភ្ញៀវចូលទស្សនាឡើងវិញហើយ
នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះ សារៈមន្ទីរចំនួន៣នៅខេត្ដសៀមរាប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានឲ្យចាប់ផ្តើមបើកដំណើរការបម្រើភ្ញៀវចូលទស្សនាវិញហើយ ចាប់ពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកបណ្ដោះអាសន្ន មួយរយៈដោយសារតែបញ្ហាវិបត្តិជម្ងឺកូវិដ១៩ ។ សារៈមន្ទីរទាំងបីរនោះរួមមានសារមន្ទីរព្រះនរោត្តម សីហនុអង្គរ សារមនី្ទរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី ។ លោក ប៉ែន ចំរ៉ុង នាយកស្តីទីសារមន្ទីរព្រះនរោត្តម សីហនុអង្គរ បានឲ្យដឹងថា សម្រាប់ថ្ងៃដំបូងនៃការបើកដំណើរការឲ្យភ្ញៀវចូលទស្សនាឡើងវិញនេះ គឺមិនទាន់មានភ្ញៀវឬយុវជនខ្មែរយើងចូលមកទស្សនានិងធ្វើការសិក្សាឈ្វេងយល់ច្រើននោះទេ ហើយសម្រាប់អ្នកដែលចូលមកទស្សនាសារៈមន្ទីរព្រះនរោត្តម សីហនុអង្គរ តម្រូវឲ្យមានការចាញ់អាកុលសម្អាតដៃ និងវាស់កំដៅ ក្នុងករណីមានកំដៅខ្ពស់ មិនអនុញ្ញាតឲ្យចូលនោះឡើយ ។ លោកបានបន្តថា សម្រាប់សារៈមន្ទីរព្រះនរោត្តម សីហនុអង្គរ ចាប់ពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១ភ្ញៀវ ឬយុវជនខ្មែរយើងចូលមកទស្សនា គឺមិនគិតថ្លៃទេ ។ លោក ប៉ែន ចំរ៉ុង បានអំពាវនាវឲ្យយុវជនខ្មែរយើងគួរមកធ្វើការសិក្សាឈ្វេងយល់នៅសារៈមន្ទីរនេះឲ្យបានច្រើន ព្រោះថា នៅក្នុងសារៈមន្ទីរមិនត្រឹមតែជាកន្លែងតាំងបង្ហាញវត្ថុបុរាណប៉ុណ្ណោះទេ តែជាកន្លែងអប់រំដល់សាធារណៈជនទូទៅទាំងផ្នែកបេតិកភណ្ឌ វប្បធម៌និងសាសនាផ្សេងៗ ដោយខាងសារៈមន្ទីរ និងផ្តល់មគ្គុទ្ទេសក៏សម្រាប់ណែនាំ និងពន្យល់ផងដែរ ៕ ដោយ៖ ម៉ី សុខារិទ្ធ …
-
UEFA ពិន័យក្លិបទី២នៅអឺរុប មិនឲ្យលេងពានកម្រិតទ្វីប ព្រោះល្មើសគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់
សមាគមបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា (UEFA) បានពិន័យក្លិបទី២ នៅអឺរុបមិនឲ្យលេងពានកម្រិតទ្វីប ព្រោះល្មើសគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់ ។ គួរបញ្ជាក់ថា ក្លិប Trabzonspor ដែលកំពុងឈរកំពូលតារាងលីគទួរគី ត្រូវបាន UEFA ដាក់ពិន័យរយៈពេល១ឆ្នាំពេញ ព្រោះល្មើសនឹងគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់ ចាប់ពីរដូវកាលក្រោយតទៅ ពានទ្វីបអឺរ៉ុបទាំង ២កម្រិត (UEFA Champions League និង UEFA Europa League) រយៈពេល ២រដូវកាល ២០២០/២០២១ និង ២០២១/២០២២ ។ បើតាមរបាយការណ៍ដដែល ក្លិបជើងឯកលីគកំពូលទួរគី ៦សម័យកាលខាងលើត្រូវបាន UEFA ស៊ើបឃើញមានការចាយវាយល្មើសគោលការណ៍ហិរញ្ញវត្ថុ (Financial Fair Play Regulations) តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ។ បច្ចុប្បន្ន Trabzonspor កំពុងកាន់កាប់កំពូលតារាងលីគកំពូលទួរគី ជាបណ្តោះអាសន្ន ដោយមានពិន្ទុស្មើរជាមួយក្លិប Istanbul Basaksehir និងតាមពីក្រោយដោយលេខរៀងទី៣ Galatasaray ។ គួររំលឹកថា ក្លិប…
-
លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ទទួលទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះសង្ឃចំនួន ២វត្ត ពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន
លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា និង អធិការកិច្ច បានទទួលទេយ្យវត្ថុពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន សម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងដ្ងៃទី០៤ មិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានចូលរួមជាទេយ្យវត្ថុ និងបច្ច័យនាពេលនេះ ក្នុងន័យចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែថ្កុំថ្កើនថែមមួយកម្រិតទៀត ។ ទេយ្យវត្ថុនេះ លោកជំទាវនឹងយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ នៅខេត្តស្វាយរៀង ក្នុងឱកាសចូលព្រះវស្សាដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។ ទេយ្យទានរួមមាន ៖ ទៀនព្រះវស្សា ២គូរ ត្រៃយ៍ធំ…
-
អាវុធហត្ថក្រុងភ្នំពេញ ចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ ដកហូតថ្នាំញៀនជាង៣០កញ្ចប់
ភ្នំពេញ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនពីរករណីផ្សេងគ្នាត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង៣០កញ្ចប់ និងសម្ភារៈ សម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះផងដែរធ្វើឡើងដើម្បីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសបង្រ្កាបរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តន៍ទៅតាមការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរដោយ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កាលពីវេលាម៉ោង១៥នឹង១០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៣នាក់ឈ្មោះ ៖១-ឈ្មោះ ប៊ិន វាសនា ហៅ ម៉ង់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។២-ឈ្មោះ ប៊ិន ផានិត ហៅ ម៉ូង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។៣-ឈ្មោះ អាត សុខមាន ហៅ ពេជ្រ…
-
លោក ដូណាល់ ត្រាំ និយាយថា លោកទំនងជាមិនត្រូវការប្រើកម្លាំងយោធា ដើម្បីឆ្លើយតបនឹងក្រុមបាតុករឡើយ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបញ្ជាក់ថា រូបលោកមិនជឿជាក់ថា នឹងចាំបាច់ត្រូវប្រើកងទ័ពអាម៉េរិក ដើម្បីឆ្លើយតបនឹងការតវ៉ាក្នុងស្រុក ដែលបង្កឡើងដោយប៉ូលិសសម្លាប់បុរសស្បែកខ្មៅម្នាក់ ដែលមិនមានអាវុធក្នុងដៃនៅទីក្រុងមីននាផូលីស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Newsmax ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមិនគិតថា… យើងនឹងធ្វើរឿងនោះទេ ខណៈការថ្លែងបែបនេះ គឺផ្ទុយទៅនឹងអ្វីលោក ត្រាំ ផ្ទាល់បានបញ្ជាក់នាពេលថ្មីៗនេះថា ប្រសិនបើអភិបាលរដ្ឋនានាក្នុងប្រទេស មិនអាចគ្រប់គ្រងការតវ៉ានៅក្នុងរដ្ឋរបស់ពួកគេបានទេ លោកនឹងបញ្ជូនយោធាដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាំងនោះ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Mark Esper បានចេញមុខជំទាស់ក្នុងការដាក់ពង្រាយកម្លាំងយោធា ដោយលោកនិយាយថា ជម្រើសប្រើកងទ័ពដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ៕
-
លោក បារ៉ាក់ អូបាម៉ា អំពាវនាវឱ្យមានការធ្វើកំណែទម្រង់នៅក្នុងស្ថាប័នប៉ូលិសទូទាំងសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញមុខធ្វើការអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ នៅក្នុងស្ថាប័នប៉ូលិសទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ បន្ថែមលើនេះ លោក អូបាម៉ា បានបញ្ជាក់ថា ខ្ញុំជំរុញឱ្យអភិបាលក្រុងទាំងអស់នៅក្នុងប្រទេសពិនិត្យឡើងវិញ នូវការប្រើប្រាស់កម្លាំងប៉ូលិសរបស់អ្នក និងធ្វើកំណែទម្រង់ផងដែរ ។ លោក អូបាម៉ា បានកត់សម្គាល់បែបនេះ នៅក្នុងបទអត្ថាធិប្បាយតាមវីដេអូជាលើកដំបូង ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ កាលពីថ្ងៃទី២៥ ខែឧសភាមកនេះ ។ ស្របពេលជាមួយគ្នានោះដែរ អតីតប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានបង្ហាញការគំាទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះយុវជនអាម៉េរិកទាំងឡាយ ដែលកំពុងចូលរួមបាតុកម្មទាមទាររកយុត្តិធម៌ ចំពោះអំពើរើសអើងពូជសាសន៍ ៕