-
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់កាលពីម្សិល
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ សម័យប្រជុំរដ្ឋសភានាថ្ងៃនេះបានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ មានដូចជា៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ សេចក្តីព្រាងច្បាប់នេះ…
-
ជម្លោះក្មេងស្ទាវពីរក្រុមឈានដល់ផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខ ផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះអន្តរាគមន៍
ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខផ្អេីលសមត្ថកិច្ចមួយខណ្ឌដូនពេញ ខណៈដែលយុវជន២ក្រុមទាស់សំដីគ្នា និងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១១.៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែង និងផ្លូវ២០២ មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា៖ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំ ដែលលក់កន្លែងសំណតរថយន្តក្រុងមុខរបងសាលាចតុមុខ ហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីង រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះ បណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះ ខឹងបានដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់ ហេីយដេញ ក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហេីយក្រុមដែលមានកាំភ្លេីងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបេីកម៉ូតូគេចបាត់អស់ និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកេីតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំ នៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំណែកក្រុមផ្ទុះអាវុធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ជនជាតិចិនបើករថយន្តឡិចស៊ីសបោះពួយលឿន ជ្រុលទៅបុកគូទរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ
ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបើករថយន្តម៉ាក ឡិចសុីស RX-350 មួយគ្រឿង បោះពួយល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ តែមិនបង្កឲ្យមានអ្នករបួសនោះទេ ចំណែករថយន្តកុងតឺន័រ បន្តដំណើរទៅមុខទៀតបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៥០ នាទីយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ឡិចសុីសRX-350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AS-1898បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ិសខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនឃើញម្ចាស់រថយន្តឡិចសុីស ទើបសមត្ថកិច្ចហៅរថយន្តស្ទូចយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បណ្ដោះអាសន្នទុកប្រគល់ជូនម្ចាស់វិញ៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ម្តាយជាប់គុក ឪពុកទៅដើររើសអេតចាយទុកកូនឲ្យដេករមៀលធ្លាក់ចូលប្រឡាយទឹកស្អុយលង់ស្លាប់ នៅខណ្ឌចំការមន
ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានអាយុ១ខួបបានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ ហើយក៏រមៀលពីលើពូកធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែក បណ្ដាលឲ្យលង់ស្លាប់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ ១០១ ក្នុងភូមិ៥ ក្រុម៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពក្មេងប្រុសមាន ឈ្មោះ រិន ធារិទ្ធ អាយុ១ឆ្នាំ រស់នៅជាមួយឪពុកស្នាក់នៅជាមួយម្ដាយមុីងទីតាំងកើតហេតុ។ មានឪពុក ឈ្មោះ រិន ពិសិទ្ធ អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ និងម្ដាយ ឈ្មោះ រស់ ភា អាយុ៣៩ឆ្នាំ សព្វថ្ងៃជាប់ពន្ធនាគារនៅព្រៃស។ បើតាមសម្ដីរបស់ឪពុកក្មេងប្រុសរៀបរាប់ទាំងទឹកភ្នែក បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានក្រោកពីដំណេកតាំងពីវេលាម៉ោង២ដើររើសអេតចាយ ហើយទុកអោយកូនដេកជាមួយបងប្អូន៣នាក់ទៀតក្រោយត្រលប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ ហើយបានដើររកប្រទះឃើញកូនធ្លាក់តាមប្រលោះប្រហោងជញ្ជាំងផ្ទះធ្លាក់ចុះទៅក្រោមចូលប្រឡាយទឹកស្អុយស្លាប់បាត់បង់អាយុជីវិត បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនឹងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕ធ.ដ ដោយ: ឆៃ ហួត …
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតចិន គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍។ យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក ដោយរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវក្តីបារម្ភចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid19 ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ៕
-
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងស្តីពី រដូវបិទនេសាទឆ្នាំ២០២០
-
អគ្គស្នងការ បញ្ជាឱ្យសមត្ថកិច្ចឃាត់ម្ចាស់រថយន្ត Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ ន.ប ក្លែងក្លាយ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្តម៉ាក Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ «នគរបាល 2-7715» ក្លែងក្លាយ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំណាត់ការរបស់ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់សាធារណជនជាច្រើន នៅលើបណ្តាញសង្គម Facebook ចំពោះរថយន្តស៊េរីទំនើបម៉ាក Rolls-Royce និង Mercedes ដែលពាក់ស្លាក «នគរបាល 2-7715» ហើយបើកបរយ៉ាងសង្ហារនៅតាមដងផ្លូវ ដែលធ្វើឱ្យមហាជនវាយតម្លៃមិនល្អ ចំពោះអង្គភាពនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដើម្បីទប់ស្កាត់ និងចៀសវាងការភាន់ច្រឡំពីសាធារណជន និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសខាងនេះ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់ចេញបទបញ្ជាដល់សមត្ថកិច្ចស្រាវជ្រាវរកឱ្យឃើញនូវរថយន្តទាំង…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ និងស្រស់ស្អាត នៅព្រឹកនេះ
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមាន ព្រឹទ្ធ សភា ។ អគារថ្មី នៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី ទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ៥,៤០០ម៉ែត្រក្រឡា និងមានកម្ពស់ចំនួន៦ជាន់។ អគារ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ហើយប្រមាណ ៩៥% ។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាត នៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបាន រំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយ ទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវ ឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។…
-
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ានបូកបីឆ្លើយតបទៅនឹងកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ ដែលរៀបចំឡើង តាម រយៈ ប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ាន ផង ដែរ ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើ ក្នុងការបង្កើត គណៈកម្មការ ពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ច…
-
បងប្អូនប្រជាកសិករខ្មែរ ទូទំាងខេត្តសៀមរាប រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់
ដោយឆ្នាំនេះទឹកភ្លៀងបានធ្លាក់នៅដើមរដូវ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់ និងទាន់រដូវទៀតផង ។ ចំពោះស្ថានភាព ទឹកភ្លៀង បានធ្លាក់ស្រោចស្រពជាមធ្យមនៅគ្រប់តំបន់ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាកសិករយើង មានការមមាញឹកលើការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០នេះ ។ អំពីរដូវនៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង ៦ខែជារដូវវស្សា ។ ទោះបីរដូវវស្សាបានចូលមកដល់ចាប់ពីចុងខែ មេសាក៏ពិតមែន តែទឹកភ្លៀង ទើបបានធ្លាក់នាពាក់កណ្តាលខែឧសភា ដែលបានធ្វើឲ្យប្រជាកសិករប្រញ៉ាប់រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះស្រូវ ។ក្នុងស្ថានភាពមានភ្លៀងធ្លាក់បានជោគជាំនៅតាមបណ្តាស្រុកមួយចំនួននៅខេត្តសៀមរាប បងប្អូនប្រជាកសិករយើង ក៏បានមមាញឹកក្នុងការភ្ជួររាស់ដី ធ្វើការសាបព្រោះគ្រាប់ស្រូវ ដើមី្បឲ្យបានទាន់រដូវ ដែលបានកំពុងមានទឹកភ្លៀងធ្លាក់នេះផងដែរ ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាពការងារបង្កបង្កើនផលប្រចាំខែ មិថុនាឆ្នាំ២០២០ គិតមកត្រឹមថ្ងៃទី៣ មិថុនា នៅទូទាំងខេត្ត បានទទួលរបបទឹកភ្លៀងជាមធ្យម ២០១,៩០មីលីម៉ែត្រ ហើយប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ៩៣ពាន់៥០០ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន៩៣ពាន់៥០០ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន១០ ហិចតា ។ សកម្មភាព ធ្វើបានសរុប ៦៥ពាន់៥៥ហិចតា ស្មើ៣៤,៨៧%…