-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតចិន គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍។ យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក ដោយរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវក្តីបារម្ភចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid19 ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ៕
-
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងស្តីពី រដូវបិទនេសាទឆ្នាំ២០២០
-
អគ្គស្នងការ បញ្ជាឱ្យសមត្ថកិច្ចឃាត់ម្ចាស់រថយន្ត Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ ន.ប ក្លែងក្លាយ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្តម៉ាក Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ «នគរបាល 2-7715» ក្លែងក្លាយ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំណាត់ការរបស់ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់សាធារណជនជាច្រើន នៅលើបណ្តាញសង្គម Facebook ចំពោះរថយន្តស៊េរីទំនើបម៉ាក Rolls-Royce និង Mercedes ដែលពាក់ស្លាក «នគរបាល 2-7715» ហើយបើកបរយ៉ាងសង្ហារនៅតាមដងផ្លូវ ដែលធ្វើឱ្យមហាជនវាយតម្លៃមិនល្អ ចំពោះអង្គភាពនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដើម្បីទប់ស្កាត់ និងចៀសវាងការភាន់ច្រឡំពីសាធារណជន និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសខាងនេះ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់ចេញបទបញ្ជាដល់សមត្ថកិច្ចស្រាវជ្រាវរកឱ្យឃើញនូវរថយន្តទាំង…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ និងស្រស់ស្អាត នៅព្រឹកនេះ
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមាន ព្រឹទ្ធ សភា ។ អគារថ្មី នៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី ទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ៥,៤០០ម៉ែត្រក្រឡា និងមានកម្ពស់ចំនួន៦ជាន់។ អគារ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ហើយប្រមាណ ៩៥% ។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាត នៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបាន រំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយ ទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវ ឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។…
-
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ានបូកបីឆ្លើយតបទៅនឹងកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ ដែលរៀបចំឡើង តាម រយៈ ប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ាន ផង ដែរ ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើ ក្នុងការបង្កើត គណៈកម្មការ ពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ច…
-
បងប្អូនប្រជាកសិករខ្មែរ ទូទំាងខេត្តសៀមរាប រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់
ដោយឆ្នាំនេះទឹកភ្លៀងបានធ្លាក់នៅដើមរដូវ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់ និងទាន់រដូវទៀតផង ។ ចំពោះស្ថានភាព ទឹកភ្លៀង បានធ្លាក់ស្រោចស្រពជាមធ្យមនៅគ្រប់តំបន់ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាកសិករយើង មានការមមាញឹកលើការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០នេះ ។ អំពីរដូវនៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង ៦ខែជារដូវវស្សា ។ ទោះបីរដូវវស្សាបានចូលមកដល់ចាប់ពីចុងខែ មេសាក៏ពិតមែន តែទឹកភ្លៀង ទើបបានធ្លាក់នាពាក់កណ្តាលខែឧសភា ដែលបានធ្វើឲ្យប្រជាកសិករប្រញ៉ាប់រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះស្រូវ ។ក្នុងស្ថានភាពមានភ្លៀងធ្លាក់បានជោគជាំនៅតាមបណ្តាស្រុកមួយចំនួននៅខេត្តសៀមរាប បងប្អូនប្រជាកសិករយើង ក៏បានមមាញឹកក្នុងការភ្ជួររាស់ដី ធ្វើការសាបព្រោះគ្រាប់ស្រូវ ដើមី្បឲ្យបានទាន់រដូវ ដែលបានកំពុងមានទឹកភ្លៀងធ្លាក់នេះផងដែរ ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាពការងារបង្កបង្កើនផលប្រចាំខែ មិថុនាឆ្នាំ២០២០ គិតមកត្រឹមថ្ងៃទី៣ មិថុនា នៅទូទាំងខេត្ត បានទទួលរបបទឹកភ្លៀងជាមធ្យម ២០១,៩០មីលីម៉ែត្រ ហើយប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ៩៣ពាន់៥០០ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន៩៣ពាន់៥០០ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន១០ ហិចតា ។ សកម្មភាព ធ្វើបានសរុប ៦៥ពាន់៥៥ហិចតា ស្មើ៣៤,៨៧%…
-
សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន០៩រូប
នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥:00នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច។ សមាសភាពឯកអគ្គរាជទូតថ្មីទាំង០៩រូប រួមមាន៖ ឯកឧត្តម កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ឯកឧត្តម តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋបារាំង លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សៀង ប៊ុនវុធ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសិង្ហបុរី ។ នៅក្នុងឱកាសនោះ…
-
កូវីដ១៩៖ ថៃពិចារណាបើកការប្រគុំតន្ត្រី និង Pub ឡើងវិញ
រាជរដ្ឋាភិបាលថៃកំពុងពិចារណាក្នុងការបន្តដំណើរការប្រភេទអាជីវកម្ម និងសកម្មភាពបន្ថែមទៀត ក្នុងចំណោម១២ប្រភេទ ក្នុងនោះ រួមមានទាំង Pub ឬបារ និង ការប្រគុំតន្ត្រី ព្រមទាំងការប្រកួតកីឡាផ្សេងៗ ផងដែរ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនានេះថា ស្ថាប័នលោកបានអញ្ជើញអ្នករៀបចំ និងប្រតិបត្តិករ មកពិភាក្សាលើវិធានការចាំបាច់នានា ដែលគ្រប់គ្រងការរីករាលដាលនៃជម្ងឺនេះ។ លោកថា «រាជរដ្ឋាភិបាលនឹងបានដឹងដំណឹងពីប្រតិបត្តិករទាំងនោះថាតើពួកគេអាចធ្វើអ្វីខ្លះ ក្នុងការទប់ស្កាត់ការចម្លងជម្ងឺ ហើយយើងនឹងដឹងថាតើសហការបែបណានោះ» ប្រភពបន្ថែមទៀតថា ក្នុងចំណោម១២ប្រភេទខាងលើ មានសកម្មភាពនិងអាជីវកម្មខ្លះត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការឡើងវិញហើយ។ ថៃរកឃើញ ករណីកូវីដ១៩ ចំនួន១៧នាក់ថ្មីទៀត នៅថ្ងៃព្រហស្បតិ៍នេះ នាំឲ្យកើនដល់៣១០១នាក់ ប៉ុន្តែក្នុងចំណោមនេះ មានអ្នកជាសះស្បើយ៩៦ភាគរយ ហើយអ្នកស្លាប់មាន៥៨នាក់៕
-
កូនសត្វទន្សោងញី១ក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថាស្លាប់ នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់
កូនសត្វទន្សោងញីមួយក្បាលដែលមានអាយុប្រមាណទើប ៣ ខែទៅ ៤ ខែត្រូវបានមន្ត្រីឧទ្យានុរក្សរកឃើញថា ស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ក្នុងស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ នេះដោយឯក ឧត្តមបានបញ្ជាក់ថាកូន សត្វទន្សោង ញីដែលដេក ស្លាប់ នេះមាន របួសដាច់កជើង ក្រោយ ខាងស្តាំដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា តាមការត្រួតពិនិត្យ និងវិនិច្ឆ័យរបស់មន្ត្រីឧទ្យានុក្ស ឃើញថា កូនសត្វទន្សោង (ញី) បានស្លាប់ប្រហែលជា ៤ទៅ ៥ថ្ងៃមុនរកឃើញ។ កជើងម្ខាង ក្រោយខាងស្តាំត្រូវបានដាច់ និងមានដាំបាក់ជើងជាសញ្ញាជាប់អន្ទាក់។ មានស្ថានភាពស្អុយរលួយខ្លាំង មិនអាចចូលទៅជិតបាន។ តាមការសន្និដ្ឋានរបស់មន្ត្រីឧទ្យានុរក្ស គឺកូនសត្វទន្សោង(ញី) ដែលបាន ស្លាប់នៅចំណុចខាងលើបណ្តាល មកពីជាប់ អន្ទាក់ខ្សែកាប ដែលជនល្មើស បានលួចចូលមកក្នុងព្រៃតំបន់ស្នូលខាងលើ…
-
រថយន្តដឹកស៊ីទែនប្រេងក្រុមហ៊ុនតេលា បុកគ្នាជាមួយរថយន្តសាំយ៉ុង ដឹកឈើបណ្ដាលឲ្យរងរបួសប្ដីប្រពន្ធ ២នាក់នៅស្រុកសន្ទុក
ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ១៣ និង ០៥ នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ត្រង់ចំណុចមុខវត្តទួលវិហារ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស០២នាក់ និងខូចរថយន្ត ០២គ្រឿង។ រថយន្តម៉ាកសាកមែន (SHACMAN) ពណ៌បៃតង ស ផ្លាកលេខ ភ្នំពេញ3E-7334 ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រថយន្តផ្ទុកប្រេងសាំងរបស់ក្រុមហ៊ុនតេលា។ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខ សៀមរាប2A-7152 បើកបរដោយឈ្មោះ ចក សម្បត្តិ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិឆែប១ ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ធ្វើដំណើរពីជើងទៅត្បូងផ្ទុកឈើចម្រៀកពេញរថយន្ត (អ្នកបើករបួសធ្ងន់)។ អ្នករួមដំណើរជាមួយឈ្មោះ ទ្រី គីម ហួយ ភេទ ស្រីអាយុ…