-
វគ្គបណ្តុះបណ្តាល និងធ្វើបទបង្ហាញស្តីពីជំងឺកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យជួរមុខជួរក្រោយ និងអាជ្ញាធរមូលដ្ឋាន
បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រុមវេទិកាសម្ពន្ធ័សង្គមស៊ីវិលដឹកនាំដោយ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល និងធ្វើបទបង្ហាញស្តីពីជំងឺកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យជួរមុខជួរក្រោយ និងអជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ នៅចំណេះដឹងជាមូលដ្ឋាន បច្ចុប្បន្នភាពនៃស្ថានភាព និងការទប់ស្កាត់ ការពារនៃការីករាលដាល នៅក្នុងសហគមន៍នៃជំងឺកូវីដ ១៩។ លោកស្រី វេជ្ជ ម៉ែនបញ្ញ អនុបណ្ឌិតសុខភាពសាធារណៈ និងជាអនុប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន បានឡើងធ្វើបទបង្ហាញ អំពីជំងឺកូវីដ ១៩ បញ្ជាក់ថា៖ វីរុសកូរ៉ូណា គឺជាក្រុមគ្រួសារដ៏ធំមួយ ដែលគេឃើញនៅលើសត្វ និងមនុស្សដូចជាជំងឺផ្តាសសាយធម្មតា រហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកបានដាក់ឈ្នោះថា ជំងឺកូវីដ ១៩ ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរបៀបតំណក់ទឹកមាននៅលើវត្ថុ និងផ្ទៃជុំវិញ ពេលអ្នកមានកូវីដ ១៩ ក្អក ឬកណ្តាស់ ដកដង្ហើម មនុស្សដទៃមកប៉ះតំណក់ទឹកទាំងនេះរួមមកប៉ះ ភ្នែក…
-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យអាជ្ញាធរអាម៉េរិករក្សាការអត់ធ្មត់ ក្នុងការឆ្លើយតបនឹងក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក ចច ហ្វ្លយ៍
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ចង់ឃើញការធ្វើបាតុកម្មដោយសន្តិភាពនៅក្នុងសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយ៍ ដោយលោកថែមទាំងអំពាវនាវឱ្យរក្សាការអត់ធ្មត់ពីអាជ្ញាធរ ចំពោះការឆ្លើយតបនឹងក្រុមបាតុករ នេះបើតាមអ្នកនាំពាក្យរបស់លោក ហ្គូដទែរ៉េស និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោកស្ទេហ្វែន ឌូហ្សារិក បានសង្កត់ធ្ងន់ថា ករណីអំពើហឹង្សារបស់ប៉ូលីសត្រូវតែធ្វើការស៊ើបអង្កេត លោកថា កម្លាំងប៉ូលីសនៅជុំវិញពិភពលោកត្រូវការការបណ្តុះបណ្តាលសិទ្ធិមនុស្សឱ្យបានគ្រប់គ្រាន់ ហើយចាំបាច់ត្រូវមានការវិនិយោគលើការគាំទ្រផ្នែកសង្គម និងចិត្តសាស្ត្រដល់ប៉ូលីស ដូច្នេះពួកគេអាចបំពេញការងាររបស់ពួកគេបានត្រឹមត្រូវ ក្នុងន័យការពារសហគមន៍ ។ ការលើកឡើងខាងលើនេះរបស់នាំពាក្យប្រមុខអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកមានគម្រោងដាក់ពង្រាយកងទាហានប្រដាប់អាវុធធន់ធ្ងន់ និងមន្រ្តីប៉ូលិសរាប់ពាន់នាក់ ដើម្បីបង្ក្រាប និងទប់ស្កាត់ក្រុមបាតុករដែលបង្កភាពចលាចលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងលក់ទំនិញនានាត្រូវរងការបំផ្លាញនៅក្បែរសេតវិមាន ៕
-
ប៉ុនប៉ងដេីរលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវជាប់ខ្នោះនគរបាលខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (ប្រើសោរចិញ្ចៀនលេខ១២ ចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) ត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក វរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ចំណែកវត្ថុតាងចាប់យក៖ សោរចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោរម៉ូតូចំនួន០១, ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោរផ្ទះចំនួន០២, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ។ ក្នុងរបាយការណ៍លោកវរសេនីយ៍ឯក ជឹម សុីថា បានឲ្យដឹងទៀតថា៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ…
-
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យប្រេីធម៌ក្ដៅចុះរុះរេី តូបលក់ដូចំនួន៣៦តូប របស់អាជីវករដែលសង់រំលោបលើចិញ្ចើមផ្លូវសាធារណ:នៅផ្លូវ៣០ម៉ែត្រ
ភ្នំពេញ៖ គណៈបញ្ជការឯកភាពខណ្ឌមានជ័យ បានប្រើធម៌ក្ដៅ ដោយដឹកនាំកម្លាំងចម្រុះចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូប ដែលសាងសង់រំលោបបំពានលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលធ្វើ ឲ្យបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវ បាត់បង់ផ្លូវសំរាប់ថ្មើរជើង ប៉ះពាល់ដល់ផលប្រយោជន៍សារធារណៈនឹងសង្គម។ ក្នុងប្រតិបត្តិការនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រហៅផ្លូវណតប្រិជ ភូមិដំណាក់ដំ៣ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញពេញ។ លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ការចុះរុះរើតូប អាជីករលក់ដូរចំនួន៣៦តូបដែលបានសាងសង់ រំលោបលើចិញ្ចើមផ្លូវនេះគឺអនុវត្តន៍តាមបញ្ជារបស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះចិញ្ចើមផ្លូវសំរាប់ថ្មើរជើងនឹងបញ្ជៀសការកកស្ទះចរាចរណ៍សព្វថ្ងៃ ក៏ដូចជាសោភណ្ឌភាពតាមដងផ្លូវសាធារណ:ដើម្បីទីក្រុងស្អាតនឹងមានសោភ័ណភាព។ លោកបានបន្តទៀតថា មុនឈានដល់ដាក់កម្លាំងចុះរុះរើគឺគណៈបញ្ជាការឯកភាពខណ្ឌនឹងសង្កាត់បានជូនដំណឹង ដល់ម្ចាស់តូបនឹងអាជីករលក់ដូរជាច្រើនខែ មកហើយដើម្បីធ្វើការរុះរើក្រោយមកទៀត ក៏បានទុកពេលឲ្យធ្វើការរុះរើដោយខ្លួនឯងជាងកន្លះខែទៀត តែនៅមិនព្រមធ្វើការរុះរើទើបកម្លាំងគណៈបញ្ជាឯកខណ្ឌមានជ័យសហការកម្លាំងសង្កាត់ ដឹកនាំកម្លាំងចំរុះចុះរើដោយផ្ទាល់តែម្ដង៕ដោយ៖ ភារ៉ា និងប៊ុនធី
-
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ពីរកន្លែង និងស្ទាក់ចាប់រថយន្តដឹកឈើប្រណិតមួយគ្រឿង ដកហូតឈើជាច្រើនរយដុំ និងសន្លឹក
ខេត្តព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានដឹកនាំកម្លាំងផ្នែកព្រៃឈើឆែប ក្រោមកិច្ចសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងស្តុកឈើគ្មានច្បាប់ពីរកន្លែង និងបានស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកឈើប្រណិត នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន នៅក្នុងថ្ងៃទី២មិថុនាឆ្នាំ២០២០ នេះ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះបង្ក្រាបទីតាំងសន្និធិឈើគ្មានច្បាប់ទាំងនោះ គឺបានធ្វើឡើងក្រោមកិច្ចសហការណ៍យ៉ាងល្អ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ជាមេបញ្ជាការ ដោយលោកឧត្តមសេនីយ៍ បានចាត់កម្លាំងក្រោមឱវាទ រួមជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងផ្នែករដ្ឋបាលព្រៃឈើឆែប ចុះទៅកាន់ទីតាំងបើករោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតពីរកន្លែង ព្រមទាំងស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត នៅលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅក្នុងមូលដ្ឋានខាងលើនោះ ថែមទៀតផង។ លោកបន្តថា នៅក្នុងការចុះបង្ក្រាបទីតាំងបើករោងសិប្បកម្មកែឆ្នៃឈើ ទាំងពីរកន្លែងនោះ សមត្ថកិច្ចមិនបានដកហូតម៉ាស៊ីនឈូសឈើ តាបឈូសឈើ ឧបករណ៍កែច្នៃឈើជាច្រើនទៀត និងក៏មិនបានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសទាំងនោះដែរ ដោយសារពួកគេដឹងខ្លួនមុន ពួកគេបានដោះម៉ាស៊ីនទាំងនោះ ដឹកយកចេញទៅលាក់ទុក ហើយពួកគេបានរត់គេចខ្លួនអស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបានដឹកជញ្ជូនឈើ…
-
អគារប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំកំពង់ភ្នំ ត្រូវបានធ្វើពិធីបញ្ចុះ បឋមសីលាសាងសង់
កណ្តាល៖ អគារប៉ុស្តិ៍រដ្ឋបាល ឃុំកំពង់ភ្នំ នៃអធិការដ្ឋាន នគរបាល ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្តាលត្រូវបាន ធ្វើពិធី បញ្ចុះបឋមសីលា នៅព្រឹកថ្ងៃទី១ ខែមិថុនា ២០២០ ក្រោម អធីបតីភាពឯកឧត្តម នូវប៉េងច័ន្ទតារា អភិបាលរង ខេត្តកណ្តាល។ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការគិតគូរ ពីសុខ ទុក្ខ និងកន្លែងធ្វើការសមរម្យរបស់កងកម្លាំង គឺ បានផ្តល់កម្លាំងចិត្ត ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ កាន់តែ មានប្រសិទ្ធភាព ជូនពលរដ្ឋនៅមូលដ្ឋាន។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វេីការរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យខិតខំយកចិត្តទុកដាក់ លេីការ បម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសេីរ ត្រូវបំរើប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្ត ត្រូវបង្រ្កាបគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន បញ្ហាគ្រឿងញៀន ចោរកម្មជាដើម។ លោកបាន កោតសរសើរដល់ ការខិតខំប្រឹងប្រែង របស់កម្លាំងនគរបាល យើងដែលបានអនុវត្តន៍ ការងារបានល្អ ប្រសើរនា…
-
ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីដ្ងៃទី៣ មិថុនា ដល់ថ្ងៃ៩មិថុនា ឆ្នាំ២០២០
ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីដ្ងៃទី៣ មិថុនា ដល់ថ្ងៃ៩មិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចបន្តកេីតមាន ជាពិសេសតំបន់វាលរាប ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕
-
សមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ឃាត់ខ្លួនមនុស្សជាង១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់ឡុកឡាក់ជាច្រើនគ្រាប់ ផងទៀត
ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ហើយបានឈានទៅឃាត់ខ្លួនក្រុមញៀនល្បែងជាង ១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោង មួយចំនួនទៀតផងដែរ។ ការចុះបង្ក្រាបល្បែងស៊ីសងនោះ បានធ្វើកាលពីរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ មន្ត្រីអាវុធហត្ថខេត្ត នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនោះ បានដឹកនាំដោយ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចុះឡោមព័ទ្ធទីតាំងបើកល្បែង ហើយក្រសោបយកទាំងមនុស្ស និងវត្ថុតាងបម្រើអោយការលេងល្បែងស៊ីសង បៀរ អាប៉ោង និងជល់មាន់នោះ។ លោកថា លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាអោយឃាត់ខ្លួនមនុស្សមួយក្រុម ដែលញៀនល្បែងនោះ មានចំនួន ១១នាក់ រឹងអូស និងដកហូតម៉ូតូគ្រប់ប្រភេទ ៥៩គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់អាប៉ោង ៦គ្រាប់ ផងទៀត។ មន្ត្រីដដែលបានបន្តថា តាមការរាយការណ៍ថា ការបើកល្បែងជល់មាន់ លេងបៀរ…
-
អំណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន១២០គ្រួសារ ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម
ខេត្តកំពង់ចាម៖ នាព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន ១២០គ្រួសារ ដែលរស់ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំយកប្រសាសន៍សួសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយង។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»…
-
អភិបាលខេត្តអំពាវនាវឱ្យពលរដ្ឋធ្វើដំណើរទៅសៀមរាបដើម្បីជួយវិស័យទេសចរណ៍
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធិនៅថ្ងៃទី២ ខែមិថុនានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសធ្វើដំណើរទៅទស្សនាក្នុងខេត្តសៀមរាបដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ក្នុងខេត្តដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ហើយលោកថា អាជ្ញាធរខេត្តមិនបានបិទដំណើរការរមណីយដ្ឋានកំសាន្តនានានោះទេ។ ហើយសណ្ឋាគារ និងផ្ទះសំណាក់ខ្នាតតូចដែលជាលក្ខណៈគ្រួសារបានបើកដំណើរការធម្មតាដើម្បទទួលភ្ញៀវទេសចរដែលមកទស្សនានៅខេត្តផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ថា សណ្ឋាគារធំៗ និងផ្ទះសំណាក់ប្រមាណ១៧០កន្លែងត្រូវបាន ផ្អាកដំណើរការ ហើយ១៨កន្លែងបានបិទ ក្នុងនោះក៏បានប៉ះពាល់ដល់កម្មករប្រមាណជាង៨៥០០នាក់ផងដែរ។ យ៉ាងណាក៏ដោយ ភ្ញៀវទេសចរក្នុងខេត្តសៀមរាបបានផ្តើមងើបឡើងវិញហើយក្នុងនោះក្នុងខែឧសភាកន្លងទៅមាន១៧០០នាក់៕