Category: ព័ត៌មាន

  • នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

    នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

    ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯឝឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា ក្នុងណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។ គូសបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត…

  • ក្លិបអ្នកមានដែលតែងតែប្រមូលកញ្ចុំផ្កាយស្តេចសរ Real Madrid មិនចំណាយលុយទិញកីឡាករថ្មីទេ

    ក្លិបអ្នកមានដែលតែងតែប្រមូលកញ្ចុំផ្កាយស្តេចសរ Real Madrid  មិនចំណាយលុយទិញកីឡាករថ្មីទេ

    ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 ក្រុមស្តេចសរ Real Madrid  ទំនងមិនចំណាយប្រាក់ ដើម្បីទិញកញ្ចុំផ្កាយ មកពង្រឹងក្រុមនៅរដូវក្ដៅខាងមុខទេ។ Covid-19 បានធ្វើឱ្យក្រុម Real Madrid ក៏ដូចជាក្លឹបដទៃទៀតខាតបង់ជាច្រើន ព្រោះមិនមានការប្រកួត ហើយផ្អាកគ្រប់សកម្មភាពទាំងអស់ ។ ចំណេកឯការវិលត្រលប់លីគមកវិញនៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ គឺតម្រូវឱ្យក្លិបទាំងអស់លេងទាំងគ្មានអ្នកគាំទ្រចូលទស្សនា ដូច្នេះធ្វើអោយគ្មានចំណូលទាំងការប្រកួត និងកាលក់សំបុត្រទើបក្លិប Real Madrid ទំនងជាមិនចំណាយប្រាក់ ដើម្បីទិញកីឡាករថ្មីនោះទេ ។ តែពួកគេអាចនឹងរក្សាប្រាក់ ត្រៀមបើកប្រាក់ឈ្នួលឱ្យកីឡាករដែលមានស្រាប់វិញ ជាជាងចំណាយលុយទិញកីឡាករថ្មី។ សូមបញ្ជាក់ថា ដោយសារ Covid-19 ក្រុមស្តេចសរ Real Madrid  អាចនឹងប្រើយុវជនឆ្នើមៗរបស់ Real Madrid ជាច្រើនកំពុងដាក់ឱ្យគេខ្ចីជើង នៅរដូវកាលក្រោយ៕ធ.ដ

  • La Liga ត្រៀមបើករដូវកាលវិញ នៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ

    La Liga ត្រៀមបើករដូវកាលវិញ នៅថ្ងៃទី១១ ខែមិថុនាខាងមុខនេះ

    ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga បានត្រៀមបើករដូវកាលវិញ ដោយកំណត់យកថ្ងៃទី១១ ខែមិថុនាខាងមុខនេះ ។ គួររំលឹកវិញថា ក្របខណ្ឌ La Liga បានសម្រាកមួយរយៈពេលដោយសារជំងឺរាតត្បាតសកល COVID-19 ខណៈបានដំណើរការដល់សប្តាហ៍ទី២៧ ដោយមានក្លិប FC Barcelona កំពុងកាន់កាប់កំពូលតារាង និងតាមពីក្រោយដោយ Real Madrid ។ សូមបញ្ជាក់ថា ក្នុងរដូវកាល២០១៩/២០២០ នៅសល់១១សប្តាហ៍ទៀតទើបបញ្ចប់ ដូច្នេះហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានប្រជុំសម្រេចជាមួយគណៈកម្មការទទួលបន្ទុកលីគកំពូលអេស្ប៉ាញ (La Liga) បានឯកភាពគ្នាលើកាលបរិច្ឆេទវិលវិញ ចាប់ពីថ្ងៃទី១១ ខែមិថុនានេះតទៅ ។ បន្ថែមពីនេះ ក៏បានកំណត់កាលបរិច្ឆេទត្រៀមខ្លួនដល់គ្រប់ក្លិបសមាជិកទាំងអស់នូវការប្រកួតនារដូវកាលបន្ទាប់២០២០/២០២១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះផងដែរ ៕ធ.ដ

  • កូវីដ១៩៖ កូរ៉េខាងជើងបើកសាលារៀនវិញ ដើមខែមិថុនានេះ

    កូវីដ១៩៖ កូរ៉េខាងជើងបើកសាលារៀនវិញ ដើមខែមិថុនានេះ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងបើកទ្វារសាលារៀនឡើងវិញ ក្នុងខែមិថុនា ២០២០នេះ បន្ទាប់ពីបិទដោយសារតែបញ្ហាជម្ងឺរាតត្បាតកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍ នៅថ្ងៃទី១ មិថុនានេះ។រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់មានការបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ សូម្បី១ករណីនៅឡើយទេ ប៉ុន្តែប្រទេសនេះបានដាក់ចេញវិធានការតឹងរឹង រួមមានទាំងការបិទទ្វារព្រំដែន និងដាក់ឲ្យមនុស្សរាប់ពាន់នាក់នៅដាច់ដោយឡែកជាដើម។ ប្រភពថា បវេសនកាលថ្មីនៅកូរ៉េខាងជើង តាមពិតគឺកាលពីដើមខែមេសាឯណោះ តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ បើទោះបីជាមានវិទ្យាល័យនិងសកលវិទ្យាល័យខ្លះៗត្រូវបានអនុញ្ញាតឲ្យបន្តថ្នាក់រៀនឡើងវិញ កាលពីពាក់កណ្តាលខែមេសា។ សារព័ត៌មាន យុនហាប បានចេញផ្សាយដោយដកស្រង់ពីវិទ្យុរដ្ឋរបស់កូរ៉េខាងជើងថា «ឆមាសថ្មីៗនឹងចាប់ផ្តើមនៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ទូទាំងប្រទេស ចាប់ពីដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័កត្រូវឲ្យមាន សម្រាប់ការបើកឡើងវិញ សាលាមេត្តេយ្យ និងកន្លែងមើលថែកុមារតូចៗ ៕

  • លោក ដូណាល់ ត្រាំ ប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូល G7 រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខ

    លោក ដូណាល់ ត្រាំ ប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូល G7 រហូតដល់ខែកញ្ញា ឆ្នាំ២០២០ខាងមុខ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអូសបន្លាយពេលរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មេដឹកនាំក្រុមប្រទេស G7 ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនា ទៅខែកញ្ញា ឆ្នាំ២០២០វិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រូបលោកចង់អញ្ជើញមេដឹកនាំអូស្ត្រាលី រុស្ស៊ី កូរ៉េ និងឥណ្ឌាមកចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនាពេលខាងមុខ ។ ហើយបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី អាលីសា ហ្វារ៉ា លោកប្រធានាធិបតីចង់ឱ្យបណ្តាប្រទេសទាំងនោះ ធ្វើការពិភាក្សាពីប្រទេសចិន អំឡុងកិច្ចប្រជុំកំពូលរួមគ្នានេះ ។ គួរបញ្ជាក់ថា G7 គឺជាក្រុមប្រទេសដែលមានអំណាចសេដ្ឋកិច្ចធំនៅលើពិភពលោក និងមានសមាជិកសរុបចំនួន ៧ ដោយក្នុងនោះរួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិក ៕

  • អតីតមន្រ្តីប៉ូលិសអាម៉េរិកដែលយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅម្នាក់រហូតដល់ដាច់ខ្យល់ស្លាប់ នឹងបង្ហាញខ្លួននៅតុលាការក្នុងថ្ងៃចន្ទនេះ

    អតីតមន្រ្តីប៉ូលិសអាម៉េរិកដែលយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅម្នាក់រហូតដល់ដាច់ខ្យល់ស្លាប់ នឹងបង្ហាញខ្លួននៅតុលាការក្នុងថ្ងៃចន្ទនេះ

    អង់គ្លេស៖ អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីស្តាប់ការវិនិច្ឆ័យទោសនៅម៉ោង១រសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមកាសែត CNN ដកស្រង់ប្រភពពីមន្ទីរឃុំឃាំង ចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលយកជង្គង់សង្កត់កបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ និងរងការចោទប្រកាន់ពីបទឃាតកម្ម ។ គិតមកទល់ពេលនេះ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍របស់អង់គ្លេស និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនានានៅទូទាំងសហរដ្ឋអាម៉េរិក ដែលកំពុងធ្វើយុទ្ធនាការទាមទាររកយុត្តិធម៌ ដល់ ចច ហ្វ្លយដ៍ ។ ចំពោះស្ថានភាពជាក់ស្តែងពេលនេះ គឺបាតុកម្មនៅទូទាំងសហរដ្ឋអាម៉េរិកទំនង ជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និង ត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្ម ព្រមទាំងបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ ក៏ដូចជាបាតុករមួយចំនួន បានស្លាប់រួចទៅហើយក៏ដោយ ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ពេញលេញដល់ ចច ហ្វ្លយដ៍…

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦.២លាននាក់ ក្នុងនោះស្លាប់ជាង៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៨លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៦.២លាននាក់ ក្នុងនោះស្លាប់ជាង៣៧ម៉ឺននាក់ និងជាសះស្បើយជាង២.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន២៦ម៉ឺន៣ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៧ម៉ឺន៣ពាន់៨៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៨៤ម៉ឺន៦ពាន់៥២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៣ម៉ឺន៧ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់១៩៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៩ម៉ឺន៩ពាន់៨៦៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន៤ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៣១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦ពាន់៥៥៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤០ម៉ឺន៥ពាន់៨៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន១ពាន់៨៨៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៦ពាន់៥០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៤ពាន់៧៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៨៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ…

  • ថ្ងៃនេះប្រទេសកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីនោះទេ

    ថ្ងៃនេះប្រទេសកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីនោះទេ

    រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី១ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ ដដែល  ចំនួនសំរាកពេទ្យនៅ២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហិ៍ពិពាហិ៍  ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន២០៨៩៥នាក់ ស្មេីនឹង ១២៥៨ ក្នុង១លាននាក់។៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

  • ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអាម៉េរិកពីរនាក់ ជោគជ័យក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ

    ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអាម៉េរិកពីរនាក់ ជោគជ័យក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ

    សហរដ្ឋអាម៉េរិក៖ ទីបំផុតយានអវកាស Crew Dragon ដែលផ្ទុកអវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bon Behnken និង លោក Doug Hurle បានទទួលជោគជ័យហើយ ក្នុងការចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ យានអវកាស Crew Dragon ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអវកាស SpaceX និងអង្គការ NASA ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Kennedy Space Center រដ្ឋផ្លរីដា ដោយជោគជ័យកាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ។ បេសកកម្មខាងលើនេះ គឺស្ថិតនៅក្នុងតំណាក់កាលសាកល្បងលើកទី២ (Demo-2 test flight) ។ នៅក្នុងយាន Crew Dragon អវកាសយានិក NASA ទាំងពីររូបដែលកំពុងកសាងប្រវត្តិសាស្ត្រថ្មី ក៏បានធ្វើការ Live Video ដោយផ្ទាល់ចេញពីយាន SpaceX…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចំាប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត

    ក្នុងឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ប្រចំាបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ណែនាំ មុនចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចប្រធានរដ្ឋសភា បានណែនាំ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតដែលទើបតែងតំាង បន្ថែមថា ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញា ណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។ សម្តេចបានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមក រវាងស្ថានទូត  និងប្រជាពលរដ្ឋខ្មែរ។ ឯកអគ្គរាជទូតដែលទើបតែងតំាង ដែលបានចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…