Category: ព័ត៌មាន

  • ក្រុមមីក្រូហិរញ្ញវត្ថុ៖ នៅទទួលដុល្លារប្រភេទតូច ប៉ុន្តែលើកទឹកចិត្តការប្រើប្រាក់រៀល

    សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយទន្ទឹមនឹងនេះ សមាគមក៏បញ្ជាក់ចំពោះសាធារណជនឱ្យបានជ្រាបថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។ ប៉ុន្តែទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមចូលរួមលើកទឹកចិត្តដល់សាធារណជន​ឱ្យ​ប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ៕

  • ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធបាល់បោះ ដឹកនាំកិច្ចប្រជុំត្រៀមបើកលីគឡើងវិញ

    ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធបាល់បោះ ដឹកនាំកិច្ចប្រជុំត្រៀមបើកលីគឡើងវិញ

    ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលមានរបៀវារៈដូចខាងក្រោម៖ ១-ត្រៀមរៀបចំការប្រកួតបាល់បោះលីគឡើងវិញ នៅដើមខែមិថុនា ដោយអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល និងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-បន្តអនុវត្តន៍យុទ្ធសាស្ត្ររបស់សហ័ន្ធ ក្នុងការពង្រឹងវិស័យកីឡាបាល់បោះ។ ៣-រៀបចំធ្វើមហាសន្និបាតបញ្ចប់អណាត្តិរបស់សហព័ន្ធ ដោយសម្រួលចេញនូវមន្ត្រីអសកម្ម ដោយបញ្ជូលអ្នកដែលស្រឡាញ់កីឡាបាល់បោះពិតប្រាកដ។ ជាចុងបញ្ចប់ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំទៅដល់គ្រូបង្វឹកមេត្តាប្រកាន់ខ្ជាប់នូវការបង្ការ ការពារដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ និងលើសពីនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការងារស្នូលសំខាន់ៗមួយចំនួនរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់ ៕

  • នៅម៉ាលី៖ ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ​ប៉ុន្តែមិនទាន់កំណត់ថ្ងៃដឹកសពមកវិញ

    ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី៣០នេះថាទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់កាលពីម្សិលមិញនៅប្រទេសម៉ាលីដោយសារតែជំងឺកូវីដ១៩។ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ​​សុជាតិ​បានឱ្យដឹងថា ទាហានមួកខៀវដែលបានបាត់បង់ជីវិតមានឈ្មោះ​ថា​ស​ សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលីក្រោមស្លាកអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិមិនបញ្ជាក់ពីថ្ងៃដឹកសាកសពរបស់យុទ្ធជនដែលបានបាត់បង់ជីវិតនៅម៉ាលីថ្ងៃណានោះទេ។ គួររំលឹកថា ទាហានមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕

  • ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

    ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្នកព័ត៌មាន ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។ បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិត នៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ របស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។ បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

  • ក្រសួងសុខាភិបាល៖ រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីម្នាក់ទៀត និងជាវិញម្នាក់ សរុបមានអ្នកឆ្លង១២៥នាក់ ជាសះស្បើយ១២៣នាក់ និងនៅសល់២នាក់កំពុងព្យាបាល

    ក្រសួងសុខាភិបាល៖ រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីម្នាក់ទៀត និងជាវិញម្នាក់ សរុបមានអ្នកឆ្លង១២៥នាក់ ជាសះស្បើយ១២៣នាក់ និងនៅសល់២នាក់កំពុងព្យាបាល
  • ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣ គ្រឿង និងធ្វេីឲ្យបុរសម្នាក់រងរបួស

    ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣ គ្រឿង និងធ្វេីឲ្យបុរសម្នាក់រងរបួស

    ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាក ម៉ាស្តារ មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន ៣គ្រឿង ដែលចតបន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវ និងបង់សម្រាប់អង្គុយលេងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបណ្ដាលឲ្យបាក់ខ្ទេចខ្ទី និងរងរបួសបុរសម្នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី ២៩ ខែឧសភា  ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលបុរីជីបម៉ុងផ្នែកខាងលិច តាមបណ្ដោយផ្លូវ ១០១៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញស្ត្រី ម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាស្តារមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-1268ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំ ដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣គ្រឿង ដែលជាប់បន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវនឹងបង់សម្រាប់អង្គុយលេង របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបាក់ខ្ទេចខ្ទីអស់មួយ និងខ្ទាតម៉ូតូកង់បីចំនួន ២គ្រឿងមកកណ្ដាលផ្លូវកៀប និងរថយន្តទៅមុខលែងរួច ក្នុងនោះក៏មានបុរសម្ចាស់កង់បីម្នាក់រងរបួសជើងផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់បានយករថយន្ត និងចំណែកម៉ូតូកង់បី និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា

  • មន្រ្តីអាវុធហត្ថស័ក្ត៣ស្រវឹងធ្លាក់ភ្នែក បើករថយន្តLexus បុករថយន្តចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

    មន្រ្តីអាវុធហត្ថស័ក្ត៣ស្រវឹងធ្លាក់ភ្នែក បើករថយន្តLexus បុករថយន្តចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនជាមន្រ្តីសមត្ថកិច្ច បានបើករថយន្ត Lexus  មិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញដែលចតចោលលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងលេខ៣៨សេ ភូមិទ្រ្ទា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលរងការខូចខាតនោះម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ2AW-0575 នៅក្នុងរថយន្តមានឯកសណ្ឋានកងរាជអាវុធហត្ថស័ក្ត៣ ដែលមានឈ្មោះ វ៉ាន់ សុភី។ ចំណែកឯរថយន្តដឹកទំនិញមានម៉ាក HYUANDAI ពណ៌ស ស្លាកលេខ3D-5552 ចតចោលនៅលើចិញ្ចើមផ្លូវ។ តាមការរៀបរាប់ពីបុរសដែលជាអ្នកបើករថយន្ត Lexus RX330 ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានរថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនល្មមដែល ពេលមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានសភាពងងឹតផង នឹងរាងធ្លាក់ភ្នែកផងមើលមិនទាន់ក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹងតែម្តង  បណ្ដាលឱ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ចំណេកឯរថយន្តដឹកទំនិញនោះរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមាន១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តដឹកទំនិញព្រមជួយថ្លៃខូចខាតទៅឲ្យរថយន្ត Lexus ចំនួន៣៥០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា …

  • រថយន្តកុងតឺន័របេីកលឿនបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីង រងការខូចខាតយ៉ាងដំណំ

    រថយន្តកុងតឺន័របេីកលឿនបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីង រងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បេីកឡេីងស្ពានព្រះមុន្នីវង្សចាស់ ក្នុងល្បឿនលឿនបានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចលេីស្ពានព្រះមុន្នីវង្សចាស់ ក្នុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8196 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ឡេីងស្ពានព្រះមុន្នីចាស់(ស្ពានច្បារអំពៅ) ក្នុងទិសដៅពីកេីតទៅលិច បេីកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយស្ថានភាពផ្លូវកោងផងនោះ បានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញេីរជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃេីញថា មិនបង្ករឲ្យនរណាម្នាក់រងរបួស និង មិនបង្ករឲ្យខូចខាតដល់សម្បត្តិរដ្ឋ សមត្ថកិច្ចក៏បានឲ្យតំណាងរថយន្តកុងតឺន័រ ហៅរថយន្តមកស្ទូច យករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា …

  • លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO

    លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះថ្លែងថា រូបលោកកំពុងបញ្ចប់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO ដោយសារតែបញ្ហាជម្ងឺ COVID-19 ហើយថា អង្គការអន្តរជាតិនេះបានក្លាយជាអាយ៉ងរបស់ប្រទេសចិន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ ថ្លែងនៅឯសេតវិមានថា អង្គការសុខភាពពិភពលោក WHO បានបរាជ័យចំពោះការធ្វើកំណែទម្រង់ក្នុងស្ថាប័នរបស់ខ្លួន ដែលប្រធានាធិបតីបានទាមទារតាមរយៈការផ្ញើលិខិតកាលពីថ្ងៃទី១៨ ខែឧសភា ទៅកាន់អគ្គនាយកអង្គការ WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស ដែលនៅក្នុងលិខិតនោះ បានទុករយៈពេល៣០ថ្ងៃឱ្យអង្គការអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្តដើ ម្បីធ្វើកំណែទម្រង់របស់ខ្លួន ។ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ពួកគេបានខកខានមិនបានធ្វើកំណែទម្រង់ដែលបានស្នើសុំ និងត្រូវការជាចាំបាច់…. ដូច្នេះថ្ងៃនេះ យើងនឹងបញ្ចប់ទំនាក់ទំនងរបស់យើងជាមួយអង្គការសុខភាពពិភពលោក WHO និងបង្វែរមូលនិធិទាំងនោះទៅអង្គការនៅទូទាំងសកលលោកផ្សេងទៀត ហើយសាកសមនឹងតម្រូវការផ្នែកសុខភាពសាធារណៈជាសកល ។ ជុំវិញការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ អង្គការសុខភាពពិភពលោក WHO នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញនៅឡើយទេ ៕ …

  • ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា ចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនពីរ នៅរដ្ឋសភា

    ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា ចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនពីរ នៅរដ្ឋសភា

    នារសៀល  ថ្ងៃសុក្រ  ៨កើត  ខែជេស្ឋ ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយទទួល បានការចាត់តាំងពីរាជរដ្ឋាភិបាល  ឯកឧត្តម  កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ  និងធនាគារជាតិនៃកម្ពុជា  បានចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ណេង និងមានការចូលរួមពី ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការទី២ លោកជំទាវ ទ្បោក ខេង ប្រធានគណៈកម្មការ ទី៨ រួមនឹង ឯកឧត្តម លោកជំទាវជា តំណាងគណៈកម្មការពាក់ព័ន្ធនានា នៅវិមានរដ្ឋសភា ។ …