-
ឯកឧត្តម ប៉ាន សូរស័ក្តិ ណែនាំការងារអាទិភាព១១ចំណុចដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ឱ្យខិតខំអនុវត្តន៍ឲ្យមានប្រសិទ្ធភាព
កំពង់ធំ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានណែនាំនូវការងារអាទិភាពចំនួន១១ចំណុចដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការដាក់ចេញការងារអាទិភាពនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពង់ធំ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ណែនាំ លើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចខាងក្រោម៖ទី១៖ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ ទី២៖ក្រសួងពាណិជ្ជកម្ម បានធ្វើកែសម្រួលរចនាសម្ព័ន្ធតាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី…
-
កងទ័ពជើងគោក បិទវគ្គហ្វឺកហ្វឺនពលទាហានថ្មី នៅសាលាពលទាហានទី៤ ខេត្ដសៀមរាប
សៀមរាប៖ សិក្ខាកាមពលទាហាថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះពលទាហាននារីចំនួន១១នាក់ ត្រូវបានបិទវគ្គហ្វឺកហ្វឺន នៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា វៀតណាម ស្ថិតនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នេះ ដើម្បីបំពេញការងារនៅតាមអង្គភាពនានា ដែលចំណុះអោយនៅក្នុងយោធភាគទី៤ ។ លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា វគ្គហ្វឺកហ្វឺនេះ មានរយៈពេល៣ខែចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០នេះ ។ ការហ្វឹកហ្វឺននេះ មានគោលបំណងនៃវគ្គហ្វឹកហ្វឺនដល់ពលទាហានថ្មី បំពេញក្របខ័ណ្ឌនាពេលនេះ ដើម្បីឲ្យពលទាហានទាំងអស់ យល់ច្បាស់អំពីរបៀបរបប សណ្តាប់ធ្នាប់ យល់ដឹងនូវលក្ខខ័ន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ចេះផែនទី និងត្រីវិស័យ ប្រើប្រាស់ស្ទាត់ជំនាញនូវអាវុធថ្មើរជើង ច្បាស់លាស់មានការយល់ដឹងអំពីកលល្បិច យុទ្ធវិធីក្នុងការវាយលុក ទប់ស្កាត់ ជាមួយសត្រូវ និងវិធីសាស្ត្រក្នុងការឆ្លងកាត់គ្រប់ឧបសគ្គក្នុងការបំពេញបេសកកម្ម ជាពិសេសលើកកម្ពស់ស្មារតី សីលធម៌ អត្តចរិតថ្លៃថ្នូរ សមរម្យ មានកាយ សម្បទាមាំមួនបង្កើនសមត្ថភាពយល់ដឹងកាន់តែច្បាស់ អំពីតួនាទីភារកិច្ចចាំបាច់ ក្នុងការការពារជាតិ មាតុភូមិ ការពារអធិបតេយ្យភាព…
-
លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងក្រុងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពពលរដ្ឋ នៅមូលដ្ឋានបន្តទៀត
កំពង់ឆ្នាំង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបន្តសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីធានាបាន នូវការទប់ស្តាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។ លោកជំទាវ ជូ ប៊ុនអេង បានជំរុញបែបនេះក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយរបស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញការាម និងសប្បុរសជនជិតឆ្ងាយ ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចំនួន៦ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកជំទាវ ជូ ប៊ុនអេង ក៏បានអោយដឹងទៀតថា៖ បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ផងដែរ ដោយឡែកប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏បានកើតមាន និងរងនូវផលប៉ះពាល់ ផងដែរ។ ដូចនេះយើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃ និងសាប៊ូ ឬ អាល់កុល និងហូបស្អាត ផឹកស្អាត…
-
ជូនជ្រាប លោក ឈិន ឈាង ជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ស្រុកខ្មែរយើងលោក ទទួលមរណភាពហើយ
ភ្នំពេញ៖ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ស្រុកខ្មែរយើងលោក ឈិន ឈាង បានទទួលមរណភាពហើយ នាវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ ហើយការបាត់បង់នេះជាការបាត់បង់សម្បត្តិមនុស្សរស់មួយរបស់កម្ពុជា។ សពតម្កល់ធ្វើបុណ្យ ក្នុងគេហដ្ឋានរបស់លោក នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ អ្នកស្រី អ៊ុក សុផា ដែលត្រូវជាភរិយារបស់លោកព្រឹទ្ធាចារ្យ ឈិន ឈាង ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សពរបស់លោកព្រឹទ្ធាចារ្យ នឹងត្រូវយកទៅបញ្ចុះនៅខេត្តកាកែវ ក្នុងស្រុកបាទី នាថ្ងៃចន្ទទី១ ខែមិថុនា។ ព្រឹទ្ធាចារ្យ ឈិន ឈាង ជាសិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ។ បន្ថែមពីនោះ លោកចេះសម្ដែងល្ខោនបាសាក់ យីកេ និងចេះលេងចាប៉ីដងវែង ព្រមទាំងលេងឧបករណ៍ភ្លេងបុរាណច្រើនប្រភេទទៀត។ ព្រឹទ្ធាចារ្យ ឈិន ឈាង បានប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ មកម្ល៉េះ។ ក្នុងចំណោមកូនទាំង៧នាក់របស់លោក មិនមានកូនណាម្នាក់ មានឧបនិស្ស័យខាងសិល្បៈឡើយ។ ខាងលើនេះ…
-
បុរសម្នាក់មានសំណាងឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត
ភ្នំពេញ៖ បុរសម្នាក់ពិតជាមហាសំណាង ដោយបានឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត តាមរយៈការផ្ញើសារផ្សងសំណាងក្នុងកម្មវិធី ”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” ប៉ុណ្ណោះ ។ បុរសមានសំណាងរូបនេះមានឈ្មោះ ពេញ ភារ៉ូ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៖ គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ
កំពង់ធំ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងគោលអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី ជំនួសលោក ស៊ុន ហេង (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឈន់ ឈុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជន ជាច្រើននាក់។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា…
-
ធនាគារ ជីប ម៉ុង ចាប់ដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្សជាមួយក្រុមហ៊ុន៦ទៀត
ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា នៅថ្ងៃទី២៩ ខែឧសភានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន៦បន្ថែមទៀត លើភាពជាដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្ស ធ្វើឲ្យចំនួនគណនីបើកប្រាក់បៀវត្ស តាមរយៈធនាគារមួយនេះឡើងដល់ជាង១០០០០គណនី ។ លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ធនាគារ ជីប ម៉ុង បានបញ្ជាក់ថា សេវាបើកប្រាក់បៀវត្ស ធនាគារ ជីប ម៉ុង បានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងម្ចាស់ពាណិជ្ជកម្ម និងបុគ្គលិករបស់ក្រុមហ៊ុន ។ លោក សុខឡេង បន្ថែមថា អត្ថប្រយោជន៍ទាំងអស់នោះរួមមាន រាល់ព័ត៌មានអំពីប្រាក់បៀវត្សរបស់បុគ្គលិក ដែលបានជ្រើសរើសបើកតាមរយៈធនាគារ ជីប ម៉ុង ត្រូវបានរក្សាជាការសម្ងាត់ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់២ភាគរយក្នុងមួយឆ្នាំលើគណនីប្រាក់បៀវត្ស និងអាចទទួលបានអាទិភាពក្នុងការស្នើសុំប្រាក់កម្ចីកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ វត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគាររយៈពេលពីរឆ្នាំកន្លងមកនេះ ធនាគារ ជីប ម៉ុង បានអភិវឌ្ឍនូវសេវាកម្មធនាគារសំខាន់ៗ ដែលរាល់ផលិតផលនីមួយៗត្រូវរចនាសមស្រប និងតម្រូវតាមអតិថិជន រួមមាន កម្ចីផ្ទាល់ខ្លួន សេវាធនាគារតាមប្រព័ន្ធឌីជីថល ឥណទានពាណិជ្ជកម្ម និងភ្នាក់ងារធនាគារ…
-
ក្រសួងការងារ នឹងបើថវិកាជុនដល់បុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃ ដល់សាម៉ីខ្លួន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ អតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អត្ថប្រយោជន៍ដោយផ្ទាល់ខ្លួន ចាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ទៅទីស្ដីការក្រសួងការងារ។ សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ក្រុមការងារក្រសួង នឹងបើកថវិកាជូនបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃសាមីខ្លួនតែម្ដង ប៉ុន្ដែសាមីខ្លួនត្រូវភ្ជាប់ឯកសារទៅជាមួយ រួមមាន៖ *ទី១៖ កាតសម្គាល់ខ្លួនជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម) *ទី២៖ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែត ឬលិខិតឆ្លងដែន (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង) *ទី៣៖ សៀវភៅគ្រួសារ ឬប័ណ្ណសមាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង) *ទី៤៖ ក្នុងករណីបុគ្គលិកណាម្នាក់ទទួលមរណភាព ភាគីដែលជាប្ដី ឬប្រពន្ធ ត្រូវភ្ជាប់ជាមួយឯកសារដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖ សំបុត្រមរណភាពរបស់បុគ្គលិក (សេចក្ដីចម្លងសំបុត្រមរណភាព), សំបុត្រអាពាហ៍ពិពាហ៍…
-
អគ្គនាយកផ្សារមូលបត្រកម្ពុជា៖កម្ពុជាចំណេញច្រើនពេលកាត់បន្ថយចាយដុល្លារ
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ បានពន្យល់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។ បើតាមអគ្គនាយករូបនេះ ចំណេញយ៉ាងហោច៥ចំណុច។ ទី១បើកម្ពុជាយកមាសឬក៏ទំនិញឬក៏សេវានានាទៅលក់នៅបរទេសដើម្បីទទួលបានក្រដាសប្រាក់ដុល្លារដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើកម្ពុជា[យើង]ប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។ ទី២ នៅកម្ពុជា មានសាច់ប្រាក់ដុល្លារចរាចរច្រើនលើសលប់ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ឬប្រាក់ចំណេញដល់កម្ពុជាទេ។ បើកម្ពុជា [យើង] ប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។ ដោយឡែកទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តជាឧទាហរណ៍ថា រដ្ឋាភិបាលតែងចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច»។ ចំណុចទី៤ ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើកម្ពុជាប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។…
-
ធនាគារពិភពលោក៖ ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក
ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភានេះ។ បាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» បានឲ្យដឹងថាការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។ នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ — មាន វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ — ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ…