Category: ព័ត៌មាន

  • នាយករដ្ឋមន្រ្តីបារាំងថ្លែងថា បារាំងនឹងអនុញ្ញាតឲ្យបើកទីតាំងអាជីវកម្មមួយចំនួនឡើងវិញចាប់ពីដើមខែមិថុនាខាងមុខ

    នាយករដ្ឋមន្រ្តីបារាំងថ្លែងថា បារាំងនឹងអនុញ្ញាតឲ្យបើកទីតាំងអាជីវកម្មមួយចំនួនឡើងវិញចាប់ពីដើមខែមិថុនាខាងមុខ

    បារាំង៖ បារាំងនឹងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាហ្វេ រង្គសាល និងឆ្នេរបើកទ្វារឡើងវិញចាប់ពីថ្ងៃទី០២ ខែមិថុនាខាងមុខ ស្របពេលដែលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 កំពុងមានការថមថយចុះ នេះបើតាមការការប្រកាសរបស់នាយករដ្ឋមន្រ្តីបារាំង លោក អេឌ្វ័រ ហ្វីលីព និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានរ៉យទ័រនៅទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ នៅតាមតំបន់ «ពណ៌បៃតង» ជាទីដែលការឆ្លងរាលដាលCOVID-19មានកម្រិតទាប ការបើកភោជនីយដ្ឋាន ហាងកាហ្វេ និងរង្គសាលឡើងវិញ គឺតម្រូវឲ្យតែរក្សាគម្លាតរវាងតុនីមួយៗ១ម៉ែត្រពីគ្នា ។ សម្រាប់នៅតំបន់ «ពណ៌ទឹកក្រូច» ពោលគឺនៅជុំវិញទីក្រុងប៉ារីសវិញ គឺអនុញ្ញាតឲ្យបើកតែកន្លែងអង្គុយដែលស្ថិតនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យបើកកន្លែងអង្គុយនៅខាងក្នុងឡើយ ។ គួរបញ្ជាក់ថា បច្ចុប្បន្នបារាំងស្ថិតនៅលំដាប់ទី៧ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់១៨ម៉ឺន៦ពាន់២៣៨ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៨ពាន់៦៦២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ម៉ឺន៧ពាន់១៩១នាក់ ៕

  • ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីក្នុង១ថ្ងៃ ខណៈតួលេខនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយ

    ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីក្នុង១ថ្ងៃ ខណៈតួលេខនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយ

    ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានចុះបញ្ជីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ម៉ឺន៦ពាន់៤១៧ករណីថ្មីនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលនេះជាការបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងប្រទេសប្រេស៊ីល គឺរដ្ឋសៅប៉ូឡូ ជាមួយនឹងករណីឆ្លងសរុប៩ម៉ឺន៥ពាន់៨៦៥ករណី ក្នុងនោះស្លាប់៦ពាន់៩៨០នាក់ និងទីក្រុងរីយ៉ូដឺចេណេរ៉ូ មានករណីឆ្លងសរុប៤ម៉ឺន៤ពាន់៨៨៦ករណី ក្នុងនោះស្លាប់៤ពាន់៨៥៦នាក់ ។ សូមជម្រាបថា បច្ចុប្បន្នប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានអ្នកឆ្លងសរុបកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ៕

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកែប

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកែប

    កែប៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប ។ ដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានលើកសំណើទូលថ្វាយព្រះមហាក្សត្រ គោរពស្នើសុំតែងតាំងមុខតំណែង ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ជាអភិបាលនៃគណៈអភិបាលខេត្តកែប ជំនួសឯកឧត្ដម កែន សត្ថា ដែលដល់អាណត្តិការងារ ០៨ឆ្នាំ ហើយតែងតាំង ឯកឧត្ដម កែន សត្ថា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំងលោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប អោយទទួលមុខតំណែងជាអភិបាលរង…

  • ពលរដ្ឋអាម៉េរិកប្រមាណ៤១លាននាក់គ្មានការងារធ្វើ ខណៈផលិតផលសរុបនៅក្នុងស្រុកសរុប GDP ធ្លាក់ចុះ៥ភាគរយ ដោយសារវិបត្តិ COVID-19

    ពលរដ្ឋអាម៉េរិកប្រមាណ៤១លាននាក់គ្មានការងារធ្វើ ខណៈផលិតផលសរុបនៅក្នុងស្រុកសរុប GDP ធ្លាក់ចុះ៥ភាគរយ ដោយសារវិបត្តិ COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រជាជនអាម៉េរិកខ្ទង់២.១លាននាក់ទៀត ទើបតែបានដាក់ពាក្យស្នើសុំការជួយឧបត្ថម្ភសម្រាប់អ្នកគ្មានការងារធ្វើ កាលពីសប្តាហ៍កន្លងទៅ ខណៈតួលេខថ្មីនេះ នាំឱ្យចំនួនអ្នកគ្មានការងារធ្វើសរុបកើនឡើងដល់៤១លាននាក់ គិតចាប់តាំងពីពាក់កណ្តាលខែមីនាកន្លងទៅ នេះបើតាក្រសួងការងារអាម៉េរិក និងត្រូវបានចុះផ្សាយសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសហរដ្ឋអាម៉េរិក បានកើនដល់១៤.៧ភាគរយកាលពីខែមេសា ដែលខ្ពស់បំផុតគិតចាប់តាំងពីសម័យវិបត្តិសេដ្ឋកិច្ចសកលទសវត្សរ៍ឆ្នាំ១៩៣០ ហើយអ្នកជំនាញភាគច្រើនរំពឹងថា អត្រានេះនឹងបន្តកើនថែមទៀតដល់ ជិត២០ភាគរយនៅខែឧសភានេះ ។ ស្របពេលជាមួយគ្នានោះដែរ បណ្តារដ្ឋរបស់សហរដ្ឋអាម៉េរិកកំពុងចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ តាមរយៈការអនុញ្ញាតឲ្យអាជីវកម្មខ្លះ រួមមានចាប់តាំងពីកន្លែងហាត់ប្រាណ ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន រហូតដល់ហាងធ្វើសក់-កែសម្ផស្សបើកទ្វារឡើងវិញ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការ ៕

  • ក្រុមហ៊ុន ប៊ូអ៊ីង កាត់បន្ថយការងារជាង១ម៉ឺន២ពាន់ ខណៈវិបត្តិ COVID-19 បង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ នៅទូទាំងសកលលោក

    ក្រុមហ៊ុន ប៊ូអ៊ីង កាត់បន្ថយការងារជាង១ម៉ឺន២ពាន់ ខណៈវិបត្តិ COVID-19 បង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ នៅទូទាំងសកលលោក

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានលើកឡើងថា ខ្លួននឹងកាត់បន្ថយការងារជាង ១ម៉ឺន២ពាន់នៅសហរដ្ឋអាម៉េរិក តាមរយៈការបញ្ឈប់ពីការងារ និងការទិញផ្តាច់កុងត្រាការងារ ខណៈក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាម៉េរិកនេះ មានផែនការកាត់បន្ថយការងារច្រើនទៀត នាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយថា សកម្មភាពកាលពីថ្ងៃពុធសប្តាហ៍នេះ តំណាងឱ្យការកាត់បន្ថយការងារក្នុងចំនួនច្រើនបំផុត ប៉ុន្តែចំនួនការងាររាប់ពាន់ទៀតក៏នឹងត្រូវកាត់ចោល ដែរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។ ការបញ្ឈប់ និងការទិញផ្តាច់កុងត្រាការងារជិត១ម៉ឺន គឺធ្វើឡើងនៅក្នុងតំបន់ ស៊ីអាថល ដែលជាកន្លែងអាជីវកម្មយន្តហោះរបស់ប៊ូអ៊ីង ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាត់បន្ថយបុគ្គលិកជាង៦០០នាក់ នៅក្នុងប្រទេសកាណាដា និងអូស្ត្រាលីផងដែរ។ សូមជម្រាបថា ទន្ទឹមនឹងការកាត់បន្ថយការងារខាងលើនេះ ក្រុមហ៊ុន ប៊ូអ៊ីង ក៏បានប្រកាសកាលពីទី២៧ ខែឧសភានេះដែរថា ខ្លួនបានចាប់ផ្តើមផលិតយន្តហោះដឹកអ្នកដំណើរធុន 737 Max ដែលបានផ្អាកលែងហោះហើរ ។ ការធ្លាក់យន្តហោះធុន 737 Max ចំនួន ២ លើកបានរុញច្រានឱ្យ…

  • ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ ចុះត្រួពិនិត្យប្រឡាយចំនួន ៤ខ្សែស្មើនឹងប្រវែង៣៥០០ម៉ែត្រ និងប្រគល់បណ្ណសរសើរដល់មន្ត្រីបក្សមូលដ្ឋានឃុំដើមឬស ស្រុកកណ្តាលស្ទឹង

    ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ ចុះត្រួពិនិត្យប្រឡាយចំនួន ៤ខ្សែស្មើនឹងប្រវែង៣៥០០ម៉ែត្រ និងប្រគល់បណ្ណសរសើរដល់មន្ត្រីបក្សមូលដ្ឋានឃុំដើមឬស ស្រុកកណ្តាលស្ទឹង

    កណ្ដាល៖ ឯកឧត្តមបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឯកឧត្តម នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការស្ថាប្រឡាយចំនួន ៤ខ្សែ ស្មើនឹង៣៥០០និងប្រគល់បណ្ណសសើរដល់មន្ត្រីគណបក្សនៅមូលដ្ឋានក្នុងឃុំដើមឬស ដែលខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមងារចុះជួយមូលដ្ឋានឃុំដើមឬស និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ដួង ហេងនិងឯកឧត្តម នួន ណារិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំដើឬស នោះទេ…

  • សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះ

    សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះ

    សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ នេះបើការបង្ហើបរបស់ឯ ឧ ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស កាលពីម្សិលមិញ ក្នុងឱកាសដែលឯ ឧ ដឹកនាំមន្ត្រី ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណ ទីលានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសអោយធ្វើការប្រមូលផ្តុំឡើងវិញ ។ បន្ទាប់ពីក្រសួងអប់រំ ជូនដំណឹងដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយបានអនុញ្ញាតឲ្យដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗនោះ ឯ ឧ ជា ប៊ុនហេង បញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានត្រៀមផែនការរួចជាស្រេច តាមលក្ខខណ្ឌសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំ ។…

  • ម្ចាស់មេដាយមាសពិភពលោកកីឡា ប៉េតង់ ៤សម័យកាលជាប់ៗគ្នា លោកស្រី កែ ឡេង ប្រកាសចូលនិវត្ត ខណៈកីឡាការិនី ស៊ន ស៊ាវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងមេដាយមាស ស៊ីហ្គេម ភ្ជាប់ពាក្យ

    ម្ចាស់មេដាយមាសពិភពលោកកីឡា ប៉េតង់ ៤សម័យកាលជាប់ៗគ្នា លោកស្រី កែ ឡេង ប្រកាសចូលនិវត្ត ខណៈកីឡាការិនី ស៊ន ស៊ាវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងមេដាយមាស ស៊ីហ្គេម ភ្ជាប់ពាក្យ

    ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់ ៤សម័យកាលជាប់ៗគ្នា វីរៈកីឡាការិនី កែ ឡេង បានប្រកាសចូលនិវត្តពីកីឡាប៉េតង់ ដោយសារបញ្ហាសុខភាព ខណៈកីឡាការិនីស្រស់ស្អាត ស៊ន ស៊ាវម៉ី បានភ្ជាប់ពាក្យគួរអោយភ្ញាក់ផ្អើល។ វីរៈកីឡាការិនី កែ ឡេង បានបញ្ជាក់ថា ការសម្រេចចិត្តចូលនិវត្តពីកីឡាប៉េតង់ គឺដោយសារកត្តា២យ៉ាង បញ្ហាសុខភាព វ័យក៏កាន់តែច្រើន និងការងារជាមន្រ្តីបំរើនៅក្រសួងការពារជាតិ ។ ចំពោះការចូលនិវត្តពីអាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជា លោកស្រីនៅមិនដឹងថាត្រូវធ្វើជាគ្រូបង្វឹកឬយ៉ាណានោះទេ។ គួររម្លឹកថា វីរៈកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង គឺជាកីឡាការិនីដ៏មានសក្តានុពលរបស់កម្ពុជា ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុ ដោយគ្រងមេដាយមាសជើងឯកពិភពលោក៤សម័យកាលជាប់ៗគ្នា និងមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ បំបែកកំណត់ត្រានេះបានឡើយ  គឺក្នុងឆ្នាំ២០១៣ នៅថៃ ឆ្នាំ២០១៥ នៅបារាំង ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ គ្រាដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក យុវជន និងស្រ្តី ក្នុងនោះកម្ពុជា ដណ្តើមបានមេដាយ២ មាស១ និងសំរិទ្ធ១ ។ ចំណែកឯ ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី បានធ្វើទស្សនិកជនមានការភ្ញាក់ផ្ញើល ដោយបានភ្ជាប់ពាក្រជាមួយបុរស…

  • ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃ CAMSOC បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីបែងចែកការងារ

    ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃ CAMSOC បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីបែងចែកការងារ

    CAMSOC៖ ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានបើកកិច្ចប្រជុំ និងពិភាគ្សា ដើម្បីបែងចែកនូវការទទួលខុសត្រូវ របស់សមាជិកគណៈកម្មការ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកម្ពុជា ។ កិច្ចប្រជុំខាងលើ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បែងចែកជា៤ចំណុចធំៗ ដូចជា៖ ការផលិតកម្មវិធីផ្សាយស្តីពីដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ការចាក់ផ្សាយតាមប្រព័ន្ធទូរទស្សន៍ អនឡាញ ព្រឹត្តិបត្តិព័ត៌មាន និងរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មានអាជីព-អ្នកអត្ថាធិប្បាយកីឡា-អ្នកថតរូបជំនាញតាមបែបកីឡា ។ អ្វីដែលសំខាន់បំផុត ក្នុងពេលព្រឹត្តិការណ៍នោះ គឺមជ្ឈមណ្ឌលព័ត៌មាន (Media Center) ដែលមាន២ចំណុចសំខាន់គឺបច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ ដែលយើងត្រូវគិតគូរឲ្យបានច្បាស់លាស់ពីពេលនេះតទៅ ដើម្បីឲ្យការស្នើគម្រោងនេះឡើងទៅថ្នាក់ដឹកនាំ មានលក្ខណៈសមស្របទៅ នឹងពេលពេលា និងលទ្ធភាពរបស់យើងដែរ។ សម្រាប់ការងារផ្សព្វផ្សាយ និងព័ត៌មាននេះ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានទៅសិក្សាដោយផ្ទាល់ពីការរៀបចំស៊ីហ្គេមនេះ ចាប់តាំងពីស៊ីហ្គេម នៅប្រទេសសិង្ហបុរី…

  • ដំណាំកសិកម្មហូបផ្លែជាច្រើនប្រភេទ កំពុងលាក់ខ្លួននៅលើផ្ទៃដីចំការប្រមាណ ១០ហិចតា របស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ

    ដំណាំកសិកម្មហូបផ្លែជាច្រើនប្រភេទ កំពុងលាក់ខ្លួននៅលើផ្ទៃដីចំការប្រមាណ ១០ហិចតា របស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ បានដាំដំណាំហូបផ្លែធម្មជាតិ ជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីចំការប្រមាណ ១០ហិចតា ហើយទិន្នផលកសិកម្ម ដែលបានមកពីការខិតខំប្រឹងប្រែង ដាំ និងថែទាំងតាមក្បួនបច្ចេកទេសនោះ កំពុងហុចផលអោយ ហើយទិន្នផលទាំងនោះ នឹងជួយអោយជីវភាពរបស់អ្នកចំការ មានភាពធូរធាទ្វេឡើង ជួយកាត់បន្ថបាននូវភាពក្រីក្រក្នុងគ្រួសារ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ប្រសិនបើលោកអ្នកចង់ឃើញ និងចង់ភ្លក់រសជាតិផ្លែឈើធម្មជាតិ ពីភោគផលកសិកម្មដ៏សំបូរបែបនេះ លោកអ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ឆ្ពោះមកទិសខាងត្បូងខេត្ត មានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ នោះនឹងទៅដល់ទីឈប់សំចត នៃដែនដីចំការមួយកន្លែង ដែលលាក់ទៅដោយភោគផលកសិកម្មធម្មជាតិ របស់ម្ចាស់ចំការម្នាក់ ឈ្មោះ ហួត បាន នោះហើយ។ ផ្ទៃដីដាំដំណាំហូបផ្លែធម្មជាតិនោះ ស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ម្ចាស់ចំការ លោក ហួត បាន ស្ថិតក្នុងវ័យ៥០ឆ្នាំ បានរៀបរាប់អោយដឹងថា លោកមានផ្ទៃដីចំការ សម្រាប់ដាំដំណាំហូបផ្លែ ប្រមាណជា ១០ហិចតា ដែលសុទ្ធសឹងតែជាដំណាំធម្មជាតិ មិនប្រើជីគីមី ជាច្រើនប្រភេទ មានដូចជា ដំណាំធុរេន ដំណាំម្នាស់ ខ្នុរ…