-
កូរ៉េខាងត្បូងសម្រេចដាក់ពង្រាយយន្ដហោះចម្បាំង F-35A ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមឡើងវិញ
កូរ៉េខាងត្បូង៖ យន្ដហោះចម្បាំងបំបាំងកាយ F-35A នៅថ្ងៃអង្គារនេះ ត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju ។ ការដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការនូវយន្តហោះចម្បំាងបំបាំងកាយ F-35A ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមកើនឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ។ សូមជម្រាបផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A នេះចំនួន១៣គ្រឿងពីសហរដ្ឋអាមេរិក ក្រោមផែនការនៃការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះ អោយដល់៤០គ្រឿងនៅត្រឹមឆ្នាំ២០២១ខាងមុខ ៕ធ.ដ
-
កូរ៉េខាងត្បូង និងជប៉ុន ឯកភាពបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ជប៉ុន៖ រដ្ឋាភិបាលទីក្រុងតូក្យូ និង ទីក្រុងសេអ៊ូលបានឈានដល់មូលដ្ឋានរួមគ្នាមួយ សម្រាប់កិច្ចពិភាក្សាស្តីពីការរឹតបន្តឹងរបស់ជប៉ុន លើការនាំចេញសម្ភារៈបច្ចេកវិជ្ជានៅក្នុងសប្តាហ៍នេះ ហើយភាគីទាំងពីរក៏នឹងបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មផងដែរ នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក ហ៊ីរូស៊ិ កាជីយ៉ាម៉ា ។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនរូបនេះបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនិងជប៉ុនបានជួបពិភាក្សាគ្នាជាលើកដំបូងនៅក្នុងថ្ងៃចន្ទនេះ ចាប់តាំងពីជប៉ុនបានរឹតបន្តឹងលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗ ដែលក្រុមហ៊ុនបច្ចេកវិជ្ជារបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ និងទូរទស្សន៍កាលពីខែកក្កដាមកនេះ ក្នុងពេលដែលមានជម្លោះពាក់ព័ន្ធនឹងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាម ។ កិច្ចពិភាក្សានោះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា ជាមួយជប៉ុនជាបណ្តោះអាសន្នកាលពីខែមុន ខណៈដំបូងឡើយកូរ៉េខាងត្បូងបានប្រកាសថា នឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ៕ធ.ដ
-
អង្គការអន្តរជាតិ RWB បញ្ជាក់ថា អ្នកកាសែតសរុប៤៩នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៩នៅទូទាំងពិភពលោក
បារំាង៖ របាយការណ៍របស់ក្រុមអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ហៅកាត់ថាRWB បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំនេះ ករណីធ្វើឃាតអ្នកកាសែតនៅទូទាំងពិភពលោកមានចំនួនសរុប៤៩នាក់ ដែលនេះជាតួលេខទាបបំផុតមួយក្នុងអំឡុងពេល១៦ឆ្នាំ ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជាមធ្យមអ្នកកាសែត៨០នាក់បានស្លាប់ ក្នុងមួយឆ្នាំ ដោយសារតែសង្គ្រាម និងការហែកហួរគ្នានៅទូទាំងពិភពលោក បើគិតក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ។ យ៉ាងណាមិញ ជម្លោះនៅយ៉េមែន ស៊ីរី និងអាហ្វហ្គានីស្ថាន នៅតែជាភាពគ្រោះថ្នាក់សម្រាប់ក្រុមអ្នកយកព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ហើយចំនួនអ្នកកាសែតដែលបានស្លាប់ និងរបួសច្រើនបំផុតជាប្រចាំឆ្នាំ ក៏ស្ថិតនៅក្នុងបណ្តាប្រទេសទាំងអស់នេះផងដែរ ៕ធ.ដ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា ២០១៨-២០១៩ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់ ដែកពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា និងជាបំណងប្រាថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។ សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំ…
-
ឡាវទទួល៥០លានដុល្លារអាម៉េរិកបន្ថែមពីធនាគារពិភពលោក ដើម្បីស្តារហេដ្ឋរចនាសម្ពន្ធឡើងវិញ
ឡាវ៖ គណៈនាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank) ថ្មីៗនេះទើបតែបានអនុម័តកញ្ចប់ថវិការបន្ថែម៥០លានដុល្លារអាមេ៉រិក លើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីអាគ្នេហ៍ នៅក្នុងប្រទេសឡាវ និង គម្រោងផ្នែកផ្លូវថ្នល់ឡាវទី២ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៧ ធ្នូ។ ការផ្តល់ហិរញ្ញវត្ថុបន្ថែមទៀតនេះនឹងជួយកាត់បន្ថយកង្វះខាតថវិការសម្រាប់ការស្តាឡើងវិញ ក្រោយពេលទឹកជំនន់វាយប្រហារ កាលពីឆ្នាំ២០១៨ ផ្តល់អាទិភាពលើការវិនិយោគក្នុងការគ្រប់គ្រងហានិភ័យទឹកជំនន់ និងផ្នែផ្លូវថ្នល់។កញ្ចប់ថវិការពាក់កណ្តាលទៀតនឹងជួយដល់គម្រោងផ្លូវថ្នល់ឡាវទី២ដែលកំពុងដំណើរការ ក្នុងនោះ មានដូចជាការជួសជុលផ្លូវឡើងវិញ និងពង្រឹងភាពធន់របស់ហេដ្ឋារចនាសម្ពន្ធចំពោះបញ្ហាអាកាសធាតុផងដែរ។ តាមការវាយតម្លៃក្រោយទឹកជំនន់នៅប្រទេសឡាវកាលពីឆ្នាំ២០១៨ មានទំហំខូចខាតគិតជាប្រាក់ប្រមាណ៣៧១.៥លានដុល្លារអាមេរិក ស្មើនឹង២.១ភាគរយនៃផលិតផលក្នុងស្រុក ឬ GDP ក្នុងឆ្នាំនោះ ហើយក៏ស្មើនឹង១០.២ភាគរយនៃថវិការប្រចាំឆ្នាំរបស់ឡាវដែរ៕ធ.ដ
-
រដ្ឋសភានឹងបន្តសម័យប្រជុំ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដេីម្បីពិភាក្សា និងអនុម័ត
នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយពិភាក្សា និងអនុម័តនូវរបៀបវារៈចំនួន៦ បន្ថែមទៀត ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង…
-
វៀតណាមរំពឹងនាំចេញត្រីប្រាជាង២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩
វៀតណាម៖ សមាគមនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាមបានឱ្យដឹងថាការនាំចេញត្រីប្រារបស់វៀតណាមនឹងមានតម្លៃ ២,០៦ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលថយចុះ ៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៧ ធ្នូ ២០១៩។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងបន្ទាប់ពីការនាំចេញនៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះបានធ្លាក់ចុះយ៉ាងហោចណាស់ ១០ ភាគរយដល់ ៦០០ លានដុល្លារ។ លោកTrần ậnh Luận អគ្គនាយកនៃអគ្គនាយកដ្ឋានជលផលបាននិយាយថាការនាំចេញត្រីបានធ្លាក់ចុះដោយសារតែការនាំចូលពីទីផ្សារធំ ៗ មួយចំនួនរួមមានសហរដ្ឋអាម៉េរិក និងចិនបានធ្លាក់ចុះពីខែមីនាឆ្នាំនេះ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម – អ៊ឺរ៉ុបនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២០ ដែលពន្ធលើផលិតផលពាណិជ្ជកម្មនឹងត្រូវបានកាត់បន្ថយបន្តិចម្តង ៗ ដល់សូន្យភាគរយក្រោមផែនទីបង្ហាញផ្លូវរយៈពេល ៣ ឆ្នាំ។ នេះមានន័យថាការនាំចេញត្រីវៀតណាមនឹងទទួលបានពិន្ទុសូន្យភាគរយពីឆ្នាំ ២០២៣ ពីអត្រាពន្ធមូលដ្ឋាន ៥.៥ ភាគរយ (ត្រីក្លាសេ) ៕ធ.ដ
-
ក្រុមការងាររបស់ឯកឧត្តម ស សុខា ចុះសាងសង់ផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ៣២គ្រួសារ នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា បានចាត់ឱ្យក្រុមការងារ ចុះធ្វើផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក ។ ផ្ទះ១ខ្នងនេះ មានទទឹងប្រវែង ៦ម៉ែត, បណ្ដោយប្រវែង៧ម៉ែត ស្ថិតនៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្ដព្រៃវែង ដែលគ្រោងចំណាយថវិកា៩លានរៀល ។ ដោយឡែកសម្រាប់ក្រុមគ្រួសារលោកតាមានចំនួន៤នាក់ និងមានចៅប្រុសពិការ១នាក់ ហើយមានការលំបាកផងនោះ ដូច្នេះ ក្រុមការងារបាននាំយកថវិកា ផ្តល់ជូនក្រុមគ្រួសារលោកតា លើការសាងសង់ផ្ទះ និងនាំយកអាវរងារចំនួន២០០អាវ និងសម្ភារៈ ផ្តល់ជូនប្រពលរដ្ឋ៣២គ្រួសារ ដែលរស់នៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។ លោក សែម…
-
មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានជំរុញដល់អាជ្ញាធរមូលដ្នានគ្រប់ថ្នាក់ក្នុងខេត្តទាំងអស់ ត្រូវបំផុសនិងបង្កើតចលនាប្រឡងប្រណាំង ត្រៀមបង្ការក្នុងការជីកស្រះទឹកធំៗដើម្បីស្ទាក់និងទឹកស្តុកទឺកទុកបំរុងប្រើប្រាស់ ក្នុងការទប់ស្កាត់កាត់បន្ថយ ពេលជួបគ្រោះរាំងស្ងួត
ថ្លែងបើកនៃអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាននិងឆ្លើយតបនូវភាពរាំងស្ងួតដល់អាជ្ញធរនិងមន្ត្រីគោលដៅ នៃ គម្រោងក្នុងខេត្តបាត់ដំបង រយៈពេល១ថ្ងៃ នៅថ្ងៃទី១៧ ខែធ្នូ ២០១៩ នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថាតាមរយៈនៃការបង្កើតយន្តការតាមដានភាពរាំងស្ងួតនេះ គែពិតជាបានជួយបង្កើននូវសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធលើការងារគ្រប់គ្រង នៃភាពរាំងស្ងួត និង ដើម្បីផ្តោតទៅលើយុទ្ធសាស្រ្តបច្ចេកទេសក្នុងការទប់ទល់ទៅនឹងភាពរាំងស្ងួត។ជាពិសេសបច្ចេកទេសប្រើទឹកតិចនិងការកាត់បន្ថយកំដៅ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះគឺកាន់តែពង្រឹងបាននូវចំណេះដឹងបន្ថែមក្នុងការទំនាក់ទំនងការងារ និងដើម្បីសម្របសម្រួលជួយដល់ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរជាងមុន។ តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តម នាង ឆែន ប្រធាននាយកដ្ឋានឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា៖ជារៀងរាល់ឆ្នាំកម្ពុជាតែងជួប នូវគ្រោះមហន្តរាយ ដោយសារទឹកជំនន់ និង គ្រោះរាំងស្ងួតជាដើម។ ឯកឧត្តមបានបន្តថា៖កម្ពុជាយើងមានទឹកច្រើននៅក្នុងរដូវវស្សាមានទាំងទឹកជំនន់លឿននិងជំនន់ធម្មតា ក៏ប៉ុន្តែនៅរដូវប្រាំង ក្នុងឆ្នាំខ្លះបែរជាគ្មានទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពការដាំដុះ និង ស្ទើរតែខ្វះទឹកហូបទៀតផងនៅតំបន់ខ្លះ។នេះដោយសារតែកម្ពុជាយើង នៅពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើប្រព័ន្ធទំនប់ស្ទាក់ ស្តុកទឹកទប់ទឹក។ពិសេសទឹកទន្លេមេគង្គ ជាដើម…។ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា ដើម្បីជួយទប់ស្កាត់ ឬការពារនូវភាពរាំងស្ងួតនេះ គួរអាជ្ញាធរក្នុងមូលដ្ឋានខេត្តទាំងអស់ធ្វើការកៀរគររកថវិកាក្នុងសហគមន៍ក្នុងការជួយជីកស្រះស្តុកទឹក ឬ ស្ដារបឹងធំៗដើម្បី រក្សាស្តុកទឹកប្រើប្រាស់ និង ជួយស្រោចស្រព នៅរដូវប្រាំង ពេលខ្វះទឹកក្នុងសហគមន៍ខ្លួននីមួយៗ។…
-
អ្នកប្រដាល់មកពី១០ប្រទេសនៅជុំវិញពិភពលោក និងមកប្រកួតគ្នាដើម្បីអបអរបុណ្យ សមុទ្រលើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត
អ្នកប្រយុទ្ធដែលមកពី១០ ប្រទេសផ្សេងគ្នាមានដូចជា ថៃ ឥណ្ឌា អ៊ីរ៉ង់ រុស្សី អ៊ុយក្រែន អូស្រ្តាលី ចិន សៅលីញ បារាំង ម៉ូរីសតានី និងកម្ពុជា នឹងជួបគ្នានៅលើសង្វៀន ប្រដាល់ គុណខ្មែរអន្តរជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សហការរៀបចំដោយៈក្រសួងទេសចរណ៍ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការណ៍សម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរអន្តរជាតិ ដើម្បីអបអរបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ នៅក្រុង ខេត្តកំពត ។ នេះបើតាមការឲ្យដឹងពីលោក ខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ក្នុងសន្និសីទសារព័ត៌មាន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បង្កើតឲ្យមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះឡើង ក្នុងគោលបំណង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ…