Category: ព័ត៌មាន

  • ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ បានកើនគ្នា មកចាប់ដីរដ្ឋ និងដីឯកជននៅស្រុកស្វាយចេក រដ្ឋបាលខេត្ត ស្រុក និងភាគីពាក់ព័ន បានបញ្ជូនមន្ត្រីចុះពិនិត្យជាបន្ទាន់ក្នុងករណីនេះ

    ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ បានកើនគ្នា មកចាប់ដីរដ្ឋ និងដីឯកជននៅស្រុកស្វាយចេក រដ្ឋបាលខេត្ត  ស្រុក និងភាគីពាក់ព័ន បានបញ្ជូនមន្ត្រីចុះពិនិត្យជាបន្ទាន់ក្នុងករណីនេះ

     ប្រជាពលរដ្ឋរាប់រយពាន់នាក់ ត្រូវបានមេខ្យល់បំផុសអោយកើនគ្នាទៅចាប់ដីដែលជាសម្បត្តិព្រៃឈើរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន នៅឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។        ក្នុងនោះគណៈបញ្ជាការរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥- ១៦ ខែធ្នូ ឆ្នាំ២០១៩ បានចាត់អោយលោកឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកជា ផល្លី  នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកសារ៉ាយ ពេក អភិបាលស្តីទីស្រុកស្វាយចេក និងមន្ត្រីពាក់ព័ន និងសមត្ថកិច្ចចម្រុះចុះពិនិត្យជាក់ស្តែង ស្រាវជ្រាវបន្ទាន់ដើម្បីរាយការណ៍ ហើយត្រៀមចេញអនុវត្តវិធានការ ។        ក្រុមប្រជាពលរដ្ឋដែលមកចាប់ដីបានអោយដឹងថា ពួកបានលឺគេថា តៗគ្នា និងមានមេខ្លោងបំផុស   អោយមកចាប់ កាន់កាប់ដីនៅចំណុចដីរដ្ឋ នៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក ។        លោកប្រាក់ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើថ្មពួកប្រាប់ថា ៖ ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លាជូនពលរដ្ឋអាស្រ័យផលជាក់ស្តែង និងធ្វើប្លង់ដីជូនក្នុងបទបញ្ជា បប០១ នៃគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកាលពីឆ្នា២០១២ អស់ភាគច្រើន ។ ហើយនៅសល់តែ១.៤០០ហិចតា ដែលគ្រប់គ្រងដោយរដ្ឋ និងប្រគល់អោយដៃគូដាំឈើ…

  • រថយន្តដឹកទឹកកកប្រឹងបើកឡើងចំណោតមិនរួចរអិលថយក្រោយបុកក្បាលរថយន្ត Range Rover គៀបជាប់គ្នា

    រថយន្តដឹកទឹកកកប្រឹងបើកឡើងចំណោតមិនរួចរអិលថយក្រោយបុកក្បាលរថយន្ត  Range Rover គៀបជាប់គ្នា

    ភ្នំពេញ៖  រថយន្ត Range Rover មួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខ  ខណៈកំពុងបើកឡើងចំណោតត្រូវរថយន្តដឹកទឹកកករអិលថយក្រោយមកបុកពេញទំហឹង កាលពីវេលាម៉ោង  ១១នឹង២០នាទីព្រឹកថ្ងៃទី  ១៧  ខែធ្នូ  ឆ្នាំ ២០១៩  ដោយហេតុការណ៍នេះបានកើតឡើងនៅចំណុចរង្វង់មូលផ្សារដើមថ្កូវ  ផ្លូវ៤៨៨  កែងផ្លូវ ២៧១    សង្កាត់ផ្សារដេីមថ្កូវ  ខណ្ខចំកាមន  រាជធានីភ្នំពេញ ។ តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានអោយដឹងថាដំបូងគេបានឃើញរថយន្តដឹកទឹកកក ម៉ាកហុីយ៉ាន់ដាយ  មួយគ្រឿងបានបើកបរតាមបណ្តោយផ្លូវ  ៤៨៨  ទិសដៅពីកើតទៅលិច  ប្រឹងឡើងចំណោតទៅផ្លូវ២៧១  ប៉ុន្តែឡើងមិនរួចក៏រអិលថយក្រោយវិញ  ស្របពេលមានរថយន្ត Range Rover ពណ៌ខ្មៅ  មួយគ្រឿងកំពុងបើកពីក្រោយក៏បណ្តាលអោយគូទរថយន្តដឹកទឹកកក  បុកចំក្បាលរថយន្ត  Range Rover ពេញទំហឹង  រងខូចខាតទាំងសង ខាង  ។ ភ្លាមៗនោះអ្នកបើកបររថយន្តដឹកទឹកកក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល  ចំណែកម្ចាស់រថយន្ត Range Rover បានត្រឹមចុះពីលើរថយន្ត ឈរមើលរថយន្តខ្លួនឯងទាំងអស់សង្ឃឹម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចការមនរងចាំដោះស្រាយគ្នានាពេលក្រោយ៕       …

  • អាជ្ញាធរខេត្តសៀមរានបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

    អាជ្ញាធរខេត្តសៀមរានបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានវត្តជាគណ:អធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោក ស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា នៃគណៈអភិបាលខេត្តសៀមរាប នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម ដែលមានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៦៧៧នាក់ ស្រី ២១១នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៤៦នាក់ផងដែរ ។ វេទិកានេះ ក្នុងគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ក្នុងការបញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់…

  • ខណ្ឌច្បារអំពៅបេីកវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅប្រតិបត្តិគោល និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន

    ខណ្ឌច្បារអំពៅបេីកវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅប្រតិបត្តិគោល និងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន

    ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម  ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ  រដ្ឋបាលខណ្ឌច្បារអំពៅបានបើកសិក្ខាសាលា២ថ្ងៃគីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោកញាណ  ច័ន្ទសោភា  នាយករដ្ឋបាលខណ្ឌ ច្បារអំពៅ និងមានការចូលរួមពីជនបង្គោលមកពីសង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តន៍កម្មវិធីនេះ ។ ថ្លែងនៅក្នុងកម្មវិធីសិក្សាសាលានេះដែរលោកញាណ  ច័ន្ទសោភា  នាយករដ្ឋបាលខណ្ឌ ច្បារអំពៅ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ និងផ្តល់ជំនាញបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញសម្របសម្រួលអោយកាន់តែមានប្រសិទ្ធភាព ។  ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ដល់ឆ្នាំ២០២៥  រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ចែកចេញជា២ដំណាក់កាល ។ ដំណាក់កាលទី១ ជាដំណាក់អន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធីទៅអោយក្រសួងសុខាភិបាលដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចាប់ពីខែមករា ឆ្នាំ២០២០តទៅ ។ លោកនាយករដ្ឋបាលបានបន្តថា កម្មវិធីនេះត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះថ្នាក់ជាតិមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម  ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា  ក្រសួងមហាផ្ទៃ  ក្រសួងសុខាភិបាល …

  • ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បើប្រទេសជាតិគ្មានសន្តិភាព ក៏គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ

    ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បើប្រទេសជាតិគ្មានសន្តិភាព ក៏គ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ

    ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹងបានថ្លែងក្នុងពិធីសម្ពោធសាលាធម្មសភា ក្នុងវត្តពោធិ៍អណ្តែត ឃុំដើមឬស និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង ស្រុកកណ្តាល ស្ទឹង ប្រមាណ ២ ០៩១ នាក់ព្រឹកថ្ងៃទី១៧ធ្នូ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា បើប្រទេសស្ថិតនៅក្នុងសង្រ្គាមកាប់សម្លាប់គ្នាដូចនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតកន្លងមកនៅលើពិភពលោកសព្វថ្ងៃមានប្រទេសលីប៊ី ស៊ីរី អាប់ហ្គានីស្ថានតើលទ្ធិប្រជាធិប្បតេយ្យនិងសិទ្ធិមនុស្សមានដែរឬទេ?ឯកឧត្ដមបានបញ្ជាក់ថា នៅកម្ពុជា សម្ដេចតេជោហ៊ុនសែន ជាស្ថាបនិកសន្តិភាពបានធ្វើពលីកម្មទាំងរូបកាយកម្លាំងស្មារតីបានតស៊ូពុះពារឆ្លងកាត់ការលំបាក រាប់រយឧបសគ្គដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសជាតិ និងប្រជាជនរស់ឡើងវិញមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅរៀនសូត្រប្រកបការងារផ្សេងៗដោយសេរី។ បច្ចុប្បន្ននេះមានស្ថាប័នសារពត៌មានជាតិនិងអន្តរជាតិមានផ្នែកឯកជននិងរដ្ឋរាប់រយកំពុងមានបេសកម្ម នៅកម្ពុជាកំពុងធ្វើសកម្មភាពដោយ សេរីភាព ។ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង បានរំលឹកថា សន្តិភាពដែលមានសព្វថ្ងៃបានមកដោយការលំបាកតស៊ូច្រើនទស្សវត្សប្តូរអាយុជីវិតអ្នកស្នេហាជាតិជាច្រើនរូប។ដោយសារប្រទេសជាតិមាន សុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ។មានសម្តេចតេជោ គឺមានសុខសន្តិភាព  មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍។…

  • លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្តជាខ្លាំង បើសិនកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល

    លោក ដូណាល់ ត្រាំ ថ្លែងថា លោកនឹងខកចិត្តជាខ្លាំង បើសិនកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននាថ្ងៃ ចន្ទ ម្សិលមិញថា ប្រទេសរបស់លោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិតនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកនឹងខកចិត្តជាខ្លាំង បើសិនជាស្ថានភាពដូចសព្វថ្ងៃ បន្តកើតឡើងនៅកូរ៉េខាងជើង ប៉ុន្តែយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ។ ការថ្លែងអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយកូរ៉េខាងជើងបានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉េរិក ៕ធ.ដ

  • សហរដ្ឋអាម៉េរិកស្នើឱ្យតួកគីស្រាយបំភ្លឺ ក្រោយគំរាមបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក

    សហរដ្ឋអាម៉េរិកស្នើឱ្យតួកគីស្រាយបំភ្លឺ ក្រោយគំរាមបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ នៅថ្ងៃចន្ទនេះបានលើកឡើងថា លោកចាំបាច់ត្រូវជជែកគ្នាជាមួយសមភាគីរបស់លោក ដើម្បីស្វែងយកពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី តាយយីប អឺដូហ្គាន់ នៅពេលលោកនិយាយថា លោកអាចនឹងបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលជាទីតំាងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេ៉រិក ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាក អ៊ែលស្ពើរ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធា នាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានព្រមានបិទមូលដ្ឋានទ័ពអាកាស អ៊ីនសឺលីក ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក បើសិនទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ ហើយការព្រមានរបស់ប្រធានាធិបតីតួកគីរូបនេះ បានកើតមានឡើងក្រោយគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិក អនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសតួកគី ៕ធ.ដ

  • ស៊ីរី និងរុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មអន្តរជាតិ

    ស៊ីរី និងរុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មអន្តរជាតិ

    រុស្ស៊ី៖ កងទ័ពជើងទឹកស៊ីរី និងរុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយ នៅថ្ងៃអង្គារ៍នេះ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ នេះបើតាមមេបញ្ជាការទ័ពជើងទឹករុស្ស៊ី លោក អេឡិចហ្សានដឺ យូលដាហ្សេវ ។ លោក យូលដាហ្សេវ បានឱ្យដឹងថា សមយុទ្ធទាំងនេះ ត្រូវបានរៀបចំឡើងស្ថិតក្នុងគោលបំណងលើកកម្ពស់ និង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពរដ្ឋាភិបាលទីក្រុងម៊ូស្គូ និងទីក្រុងដាម៉ាស់ ដែលនឹងជួយសម្រួលដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ។ មេបញ្ជាការទ័ពជើងទឹករុស្ស៊ីរូបនេះបានបន្ថែមទៀតថា ក្បួននាវារបស់យោធាជើងទឹករុស្ស៊ី និងស៊ីរីដែលស្ថិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេកំពុងតែធ្វើការហ្វឹកហ្វឺនរួមគ្នា ខណៈនៅលើឆ្នេរវិញ កងទ័ពប្រទេសទាំងពីរកំពុងរួមគ្នាហ្វឹកហ្វឹនជំនាញ ដើម្បីទប់ទល់ជាមួយយន្តហោះដ្រូន និង ប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធខុសច្បាប់ ព្រមទាំងដើម្បីការពារការវាយប្រហារលើមូលដ្ឋានយោធានៅកំពង់ផែតាទូស ៕ធ.ដ

  • ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូរ៉េខាងជើងទំនងជានឹងធ្វើតេស្តអាវុធថ្មីទៀត

    ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូរ៉េខាងជើងទំនងជានឹងធ្វើតេស្តអាវុធថ្មីទៀត

    សហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងអាចនឹងដឹកនាំការធ្វើតេស្ដមីស៊ីលទៀត បើសិនជាពួកគេមិនសប្បាយចិត្ត នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែលស្ពើរ ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទម្សិលមិញ ។ ការលើកឡើងរបស់លោក ម៉ាក អ៊ែលស្ពើរ បានកើតមានឡើងស្របមានការព្រួយបារម្ភថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើងទំនងជាត្រឡប់ទៅរកស្ថានភាពតានតឹងខ្លាំងដូចកាលពីឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់បោះអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ICBM ជាច្រើនលើក ។ យ៉ាងណាមិញ ប្រមុខការពារជាតិអាម៉េរិករូបនេះ មិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលកូរ៉េខាងជើងនឹងធ្វើតេស្ដនោះទេ តែក្រុមអ្នកជំនាញជាច្រើនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាថ្មីឡើងវិញ ខណៈឱសានវាទដែលលោក គីម ជុងអ៊ុន កំណត់ឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម និងស្ដារកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩ បើពុំដូច្នោះទេកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ៕ធ.ដ

  • អាជ្ញាធរខណ្ឌដង្កោបញ្ជាឲ្យម្ចាស់ក្រុមហុ៑នដឹកដីទាំងអស់ផ្អាកដំណើរការដឹក ខណៈប្រជាពលរដ្ឋបានបិទផ្លូវមិនឲ្យឆ្លងកាត់

    អាជ្ញាធរខណ្ឌដង្កោបញ្ជាឲ្យម្ចាស់ក្រុមហុ៑នដឹកដីទាំងអស់ផ្អាកដំណើរការដឹក ខណៈប្រជាពលរដ្ឋបានបិទផ្លូវមិនឲ្យឆ្លងកាត់

    ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ក្នុងមូលដ្ឋានខណ្ឌដង្កោ បានសម្រេចចិត្តលើកគ្នាមកបិទផ្លូវរេរាំងមិនឲ្យរថយន្តដឹកដីបើកបរឆ្លងកាត់បន្តទៀត ដោយសារទ្រាំនឹងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈនឹងពិបាកក្នុងការធ្វើដំណើរនឹងការរស់នៅ ។  ប្រតិកម្មរបស់ប្រជាពលរដ្ឋខាងលើមានការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌនឹងបង្កការកក់ស្ទះយ៉ាងខ្លាំង កាលពីវេលាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចផ្លូវលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ បើតាមមន្ត្រីសាលាសង្កាត់សាក់សំពៅបានបង្ហើបឲ្យដឹកថាម្ចាស់ក្រុមហុ៑នធំដែលមានរថយន្តដឹកដីធ្វើឲ្យផ្លូវខូចខាតសាធារណៈ នឹងមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានចំនួន ២ គឺក្រុមហុ៑ន លី គឹមហេង នឹងក្រុមហុ៑ន ទ្រី សៀមុី នឹងមាន៣ទៅ ៤ក្រុមហុ៑នទៀតផងដែរ។ តាមសម្តីប្រជាពលរដ្ឋដែលឈរបិទផ្លូវបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅ ដោយសារមួយថ្ងៃៗរថយន្តដឹកដីបានបើកបរឆ្លងកាត់លឿនៗ ហើយហុយដី ពេលខ្លះហូបបាយស្ទើមិនព្រផះដីហុយចូល។ ជាមួយគ្នានោះប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខណ្ឌមេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់អោយបើកបររថយន្តយឺតៗ ហើយក្រោបឲ្យបានត្រឹមត្រូវ ជាពិសេសសូមជួយស្រោចទឹកលើដងផ្លូវផងកុំអោយហុយ បែបនេះទៀត ។   ក្រោយមានបាតុភាពបិទផ្លូវបែបនេះលោក ជ គឹមសរ អភិបាលរងខណ្ឌដង្កោបានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យបើកផ្លូវដំណើរធម្មតា នឹងសម្រេចឲ្យផ្អាកការដឹកដី ហើយបានហៅម្ចាស់ក្រុមហុ៑នទាំងអស់មកធ្វើការណែនាំ៕ធ.ដ