Category: ព័ត៌មាន

  • រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវនគរបាលអូរបែកក្អមចាប់វាយខ្នោះ

    រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវនគរបាលអូរបែកក្អមចាប់វាយខ្នោះ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ២០០៤  ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖១- ឈ្មោះ ប៉ោ ធារិទ្ធ ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ២- ឈ្មោះ ភៀង ថេន ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាម ០១កូនថង់តូច) ។ បច្ចុប្បន្ន  ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន Smart ពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្សានុសិស្ស មានឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងបន្តផ្ដល់សេវាអ៊ីនធឺណែត ឱ្យទៅដល់ទីជនបទផងដែរ

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន Smart ពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្សានុសិស្ស មានឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងបន្តផ្ដល់សេវាអ៊ីនធឺណែត ឱ្យទៅដល់ទីជនបទផងដែរ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុន Smart ពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀននិងសិស្សានុសិស្ស មាន ឱកាសបានប្រើប្រាស់អ៊ីនធឺណែត ស្រូបយកចំណេះវិជ្ជា និងឈ្វេងយល់អំពីកត្តាសង្គមផ្សេងៗទៀត តាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននៅតាមទីជនបទ ដែលអាចទាក់ទាញការចាប់ អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធ Smart ដែលមានស្រាប់នេះ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយកាសម្ដេចតេជោបានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Tan Sri Jamaludin Ibrahim នាយកចាត់ចែងទូទៅនិងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន បុត្រសម្ព័ន្ធទាំងអស់របស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន Smart ចូល ជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ…

  • អគ្គនាយកពន្ធដារ ណែនាំមន្ត្រី ប្រមូលពន្ធដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ ខណៈរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២៦០០លានដុល្លារ

    អគ្គនាយកពន្ធដារ ណែនាំមន្ត្រី ប្រមូលពន្ធដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ ខណៈរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២៦០០លានដុល្លារ

    ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯ,ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមដល់គ្រប់ អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាព ទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រង ប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បី ធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។ សូមបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន មានចំនួនជាង ១០,៥២៦ប៊ីលានរៀល ប្រមាណជាង ២,៦៣១លានដុល្លារអាមេរិក ស្មើ នឹង១១៥% នៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូល ពន្ធ-អាករ សម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួនជាង ២,២៨១ប៊ីលានរៀល…

  • ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមក្នុងពិធីបិទមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA

    ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមក្នុងពិធីបិទមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA

    ក្រោយពីបានដំណើរការកិច្ចប្រជុំអស់រយៈពេល៤ថ្ងៃ មហាសន្និបាតសភាតំបន់អាស៊ី APA បានប្រកាសបិទបញ្ចប់នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី APA ក៏បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីនេះ ជាមួយនឹងគណៈប្រតិភូនៃប្រទេសជាសមាជិក APA ផ្សេងៗទៀតដែរ។  ជាការកត់សំគាល់ គណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១២ នៃសភាតំបន់អាស៊ី APA នៅទីក្រុង អាន់តាលីយ៉ា ប្រទេសតួកគី នាពេលនេះ មានប្រទេសជាសមាជិកចំនួន២១បានចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយប្រធានសភាមានចំនួន៤ប្រទេស និងគណៈប្រតិភូដឹកនាំដោយអនុប្រធានសភាមានចំនួន៤ប្រទេស។ ក្រៅពីនោះក៏មានការចូលរួមពីប្រទេសសង្កេតការណ៍ និងអង្គការសង្កេតការណ៍មួយចំនួនផងដែរ។ នៅក្នុងរបាយការណ៍បូកសរុបរបស់មហាសន្និបាតបានរំលេចឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖– នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាមសភាកម្ពុជា មានកិត្តិយសត្រូវបានអង្គប្រជុំ ជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំ។ – នៅក្នុងមហាសន្និបាត (កិច្ចពិភាក្សាទូទៅ) ដែលបានកំណត់មូលបទ «តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងសភាតំបន់អាស៊ី» ឯកឧត្តមបណ្ឌិត…

  • សម្ដេចក្រឡាហោម ស ខេង ៖ ថវិកាអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២០ នឹងបើកតាមធនាគារ

    សម្ដេចក្រឡាហោម ស ខេង ៖ ថវិកាអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០២០ នឹងបើកតាមធនាគារ

    នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ចើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត  សម្ដេច បានថ្លែងថា ការបង្កើនមូលនិធិឃុំ-សង្កាត់ ដើម្បីបង្កលក្ខណៈឲ្យឃុំ-សង្កាត់កាន់តែមានលទ្ធភាពចូលរួមដោះស្រាយតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាន ។ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថា ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ នៅឆ្នាំ២០២០ ខាងមុខ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាព ហើយបញ្ឈប់អ្នករត់ការដើម្បីយកភាគរយ ។ សម្ដេចមានប្រសាសន៍ថា “លុយនេះ មិនមែនបើកដាក់កាតាបយកទៅទេ លុយហ្នឹងគឺថា ហោះតាមរលកធាតុអាកាស (កុងធនាគារ)។ អត់មានក្រោមតុ អត់មានចរចា អត់កើតទេ ។ បើ ឃុំ-សង្កាត់ មួយបានប៉ុន្មាន ស្រុក-ក្រុង មួយបានប៉ុន្មាន ហោះទៅតាមណុងហើយ អត់មានចរចាកាត់ភាគរយទេ” ។ …

  • រដ្ឋបាលរាជធានីភ្នំពេញ​ សូមជម្រាបជូនដំណឹង អំពីការជួសជុល ផ្សារអូរឬស្សី មួយផ្នែកដែលមានសភាពបែកប្រេះស្រាំ ដើម្បីរក្សាសុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ

    រដ្ឋបាលរាជធានីភ្នំពេញ​ សូមជម្រាបជូនដំណឹង អំពីការជួសជុល ផ្សារអូរឬស្សី មួយផ្នែកដែលមានសភាពបែកប្រេះស្រាំ ដើម្បីរក្សាសុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ
  • ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានជួសជុលរួចរាល់ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង

    ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានជួសជុលរួចរាល់ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង

    ភ្នំពេញ៖ ដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានអាយុកាលប្រមាណមួយសតវត្ស បានបញ្ចប់ការជួសជុលរួចរាល់ និងប្រក់ក្បឿងថ្មី  យរក្សានូវរចនាបថដើមបន្ទាប់ពីចំណាយពេលជាងពីរខែក្នុងការកែលម្អជួសជុល។ ការកែលម្អដំបូលអគារសិក្សា «D» នេះ ត្រូវបានរ៉ាប់រងផ្នែកហិរញ្ញវត្ថុទាំងស្រុងដោយក្រុមហ៊ុន ជីប ម៉ុង។ ពិធីប្រគល់ និងទទួលជាផ្លូវការដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមការឧត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើឡើងនាព្រឹកមិញ ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់។ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ីលីវណ្ណ បញ្ជាក់ថា «ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគទៅសង្គមវិញ។ ការជួយជួសជុលដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ នឹងជួយសម្រួលដល់ការសិក្សារបស់ និស្សិតឲ្យកាន់តែប្រសើរ បញ្ចៀសបញ្ហាលិចទឹក ដែលនាំឲ្យប៉ះពាល់ដល់សម្ភារសិក្សា»។ លោក បូរី ស៊ីលីវណ្ណ បន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការជួសជុលដំបូលអគារនេះ…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានគោរពវរភាព និងសម្តែងការដឹងគុណ ចំពោះក្រុមការងាររ៉េដបូកជាតិ ដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងបរិស្ថានគោរពវរភាព និងសម្តែងការដឹងគុណ ចំពោះក្រុមការងាររ៉េដបូកជាតិ ដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា

    «ខ្ញុំសូមគោរពចំពោះវិរភាព និងសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុតចំពោះក្រុមការងាររ៉េដបូកជាតិទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តស្មារតី និងកម្លាំងបញ្ញាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាបានល្អប្រសើរ»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំពោះមុខមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្សរួមនឹងអង្គការដៃគូនានាក្នុងកម្មវិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូកជាតិនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖«កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ និងការអភិវឌ្ឍន៍ប្រទេសបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការគិត គូរខ្ពស់ពីបញ្ហាបរិស្ថាននិងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ។ អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាម៉េរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall និងក្រុមហ៊ុន Gucci»។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថវិកាទាំងអស់ដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ…

  • មហាសេដ្ឋីវៀតណាមចង់នាំរថយន្តចូលទៅទីផ្សារអាម៉េរិកឲ្យបាន ត្រឹមឆ្នាំ២០២១

    មហាសេដ្ឋីវៀតណាមចង់នាំរថយន្តចូលទៅទីផ្សារអាម៉េរិកឲ្យបាន ត្រឹមឆ្នាំ២០២១

    វៀតណាម៖ ថ្មីៗនេះ សារព័ត៌មានសេដ្ឋកិច្ច Bloomberg បានបង្ហាញអំពីមហិច្ឆតាធំចំនួនពីររបស់មហាសេដ្ឋីវៀតណាម លោក Phan Nhat Vuong ជាម្ចាស់សម្ព័ន្ធ Vingroup ក្មុងនោះ ទីមួយគឺការផលិតរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ និងទីពីរគឺចង់ចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ ២០២១។ ប្រភពថា គោលបំណងវាយលុកទីផ្សារអាម៉េរិករបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លាររូបនេះនឹងត្រូវចំណាយលុយផ្ទាល់ខ្លួនជាង ២ ពាន់លានដុល្លារ ដើម្បីឲ្យ VinFast ជាម៉ាករថយន្តវៀតណាម ជោគជ័យលើទឹកដីអាម៉េរិក។ ការកំណត់អាម៉េរិកជាគោលដៅនេះ ស្របពេលដែលក្រុមហ៊ុន VinFast បានធ្វើចិត្តថានឹងមិនអាចរកប្រាក់ចំណេញបាននោះទេ ក្នុងមុខជំនួញរយៈពេល ៥ ឆ្នាំដំបូង។ គួរដឹងថា Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដែល VinFast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាមដំបូងគេ និងរីកលូតលាស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ បច្ចុប្បន្ន VinFast មានផលិតរថយន្តចំនួនបីម៉ូដែល ដែលមានបីប្រភេទគឺ Hatchback, Sedan និង SUV៕ធ.ដ

  • នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

    នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ កាលពីវេលាម៉ោង០១ និង០០នាទីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង ៤នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ុក សារ៉ុម ភេទស្រី អាយុ៣៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ទី២-ឈ្មោះ ហេង ចន្ថា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ទី៣-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដំបូកខ្ពស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ , និងទី ៤-ឈ្មោះ…