Category: ព័ត៌មាន

  • ក្រុមការងាររបស់ឯកឧត្តម ស សុខា ចុះសាងសង់ផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ៣២គ្រួសារ នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង

    ក្រុមការងាររបស់ឯកឧត្តម ស សុខា ចុះសាងសង់ផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ៣២គ្រួសារ នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង

    ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា  បានចាត់ឱ្យក្រុមការងារ ចុះធ្វើផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក ។ ផ្ទះ១ខ្នងនេះ មានទទឹងប្រវែង ៦ម៉ែត, បណ្ដោយប្រវែង៧ម៉ែត ស្ថិតនៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្ដព្រៃវែង ដែលគ្រោងចំណាយថវិកា៩លានរៀល ។ ដោយឡែកសម្រាប់ក្រុមគ្រួសារលោកតាមានចំនួន៤នាក់ និងមានចៅប្រុសពិការ១នាក់ ហើយមានការលំបាកផងនោះ ដូច្នេះ ក្រុមការងារបាននាំយកថវិកា ផ្តល់ជូនក្រុមគ្រួសារលោកតា លើការសាងសង់ផ្ទះ និងនាំយកអាវរងារចំនួន២០០អាវ និងសម្ភារៈ ផ្តល់ជូនប្រពលរដ្ឋ៣២គ្រួសារ ដែលរស់នៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។ លោក សែម…

  • មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានជំរុញដល់អាជ្ញាធរមូលដ្នានគ្រប់ថ្នាក់ក្នុងខេត្តទាំងអស់ ត្រូវបំផុសនិងបង្កើតចលនាប្រឡងប្រណាំង ត្រៀមបង្ការក្នុងការជីកស្រះទឹកធំៗដើម្បីស្ទាក់និងទឹកស្តុកទឺកទុកបំរុងប្រើប្រាស់ ក្នុងការទប់ស្កាត់កាត់បន្ថយ ពេលជួបគ្រោះរាំងស្ងួត

    មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានជំរុញដល់អាជ្ញាធរមូលដ្នានគ្រប់ថ្នាក់ក្នុងខេត្តទាំងអស់ ត្រូវបំផុសនិងបង្កើតចលនាប្រឡងប្រណាំង ត្រៀមបង្ការក្នុងការជីកស្រះទឹកធំៗដើម្បីស្ទាក់និងទឹកស្តុកទឺកទុកបំរុងប្រើប្រាស់ ក្នុងការទប់ស្កាត់កាត់បន្ថយ ពេលជួបគ្រោះរាំងស្ងួត

      ថ្លែងបើកនៃអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាននិងឆ្លើយតបនូវភាពរាំងស្ងួតដល់អាជ្ញធរនិងមន្ត្រីគោលដៅ នៃ គម្រោងក្នុងខេត្តបាត់ដំបង រយៈពេល១ថ្ងៃ នៅថ្ងៃទី១៧ ខែធ្នូ ២០១៩ នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថាតាមរយៈនៃការបង្កើតយន្តការតាមដានភាពរាំងស្ងួតនេះ គែពិតជាបានជួយបង្កើននូវសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធលើការងារគ្រប់គ្រង នៃភាពរាំងស្ងួត និង ដើម្បីផ្តោតទៅលើយុទ្ធសាស្រ្តបច្ចេកទេសក្នុងការទប់ទល់ទៅនឹងភាពរាំងស្ងួត។ជាពិសេសបច្ចេកទេសប្រើទឹកតិចនិងការកាត់បន្ថយកំដៅ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះគឺកាន់តែពង្រឹងបាននូវចំណេះដឹងបន្ថែមក្នុងការទំនាក់ទំនងការងារ និងដើម្បីសម្របសម្រួលជួយដល់ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរជាងមុន។  តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តម នាង ឆែន ប្រធាននាយកដ្ឋានឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា៖ជារៀងរាល់ឆ្នាំកម្ពុជាតែងជួប នូវគ្រោះមហន្តរាយ ដោយសារទឹកជំនន់ និង គ្រោះរាំងស្ងួតជាដើម។ ឯកឧត្តមបានបន្តថា៖កម្ពុជាយើងមានទឹកច្រើននៅក្នុងរដូវវស្សាមានទាំងទឹកជំនន់លឿននិងជំនន់ធម្មតា ក៏ប៉ុន្តែនៅរដូវប្រាំង ក្នុងឆ្នាំខ្លះបែរជាគ្មានទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពការដាំដុះ និង ស្ទើរតែខ្វះទឹកហូបទៀតផងនៅតំបន់ខ្លះ។នេះដោយសារតែកម្ពុជាយើង នៅពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើប្រព័ន្ធទំនប់ស្ទាក់ ស្តុកទឹកទប់ទឹក។ពិសេសទឹកទន្លេមេគង្គ ជាដើម…។   ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា ដើម្បីជួយទប់ស្កាត់ ឬការពារនូវភាពរាំងស្ងួតនេះ គួរអាជ្ញាធរក្នុងមូលដ្ឋានខេត្តទាំងអស់ធ្វើការកៀរគររកថវិកាក្នុងសហគមន៍ក្នុងការជួយជីកស្រះស្តុកទឹក ឬ ស្ដារបឹងធំៗដើម្បី រក្សាស្តុកទឹកប្រើប្រាស់ និង ជួយស្រោចស្រព នៅរដូវប្រាំង ពេលខ្វះទឹកក្នុងសហគមន៍ខ្លួននីមួយៗ។…

  • អ្នកប្រដាល់មកពី១០ប្រទេសនៅជុំវិញពិភពលោក និងមកប្រកួតគ្នាដើម្បីអបអរបុណ្យ សមុទ្រលើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត

    អ្នកប្រដាល់មកពី១០ប្រទេសនៅជុំវិញពិភពលោក និងមកប្រកួតគ្នាដើម្បីអបអរបុណ្យ សមុទ្រលើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត

    អ្នកប្រយុទ្ធដែលមកពី១០ ប្រទេសផ្សេងគ្នាមានដូចជា ថៃ ឥណ្ឌា អ៊ីរ៉ង់ រុស្សី អ៊ុយក្រែន អូស្រ្តាលី ចិន សៅលីញ បារាំង ម៉ូរីសតានី និងកម្ពុជា នឹងជួបគ្នានៅលើសង្វៀន ប្រដាល់ គុណខ្មែរអន្តរជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សហការរៀបចំដោយៈក្រសួងទេសចរណ៍ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការណ៍សម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរអន្តរជាតិ ដើម្បីអបអរបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ នៅក្រុង ខេត្តកំពត ។ នេះបើតាមការឲ្យដឹងពីលោក ខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ក្នុងសន្និសីទសារព័ត៌មាន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បង្កើតឲ្យមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះឡើង ក្នុងគោលបំណង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកឧត្តម លី យ៉ុងផាត់ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកឧត្តម លី យ៉ុងផាត់ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ពិធីនេះមានគោល បំណងគឺទី១- ព្យាយាមផ្សារភ្ញាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ទី២- ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនសហគមន៍ព្រៃឈើជាបណ្តើរៗតាមការចាំបាច់។ លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ៥០សហគមន៍ ក្នុងនោះ ៣៤ សហគមន៍បានចុះ បញ្ជីនៅក្រសួង គ្របដណ្តប់លើផ្ទៃដី ១៣ ៧៤៥ ហ.ត ស្ថិតនៅក្នុង ៦ស្រុក។ ដោយឡែកស្រុកថ្ពងមានសហគមន៍ព្រៃឈើចំនួន៣ រួមទាំងសហគមន៍ប្រាំបីមុមផងដែរ គ្របដណ្តាប់លើផ្ទៃដីព្រៃទំហំ ៩៣៧ហ.ត មានសមាជិកសរុបហើយបានចុះបញ្ជីក្រសួងនៅឆ្នាំ២០១៨។ ឯកឧត្តមរដ្ឋមន្ត្រីវេង…

  • ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែង ក្នុងគោលបំណង លើកតម្កើង និងអភិរក្សម្ហូបខ្មែរ

    ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែង ក្នុងគោលបំណង លើកតម្កើង និងអភិរក្សម្ហូបខ្មែរ

    សៀមរាប៖ រសជាតិម្ហូបខ្មែរ មានតម្លៃក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប  បានបង្ហាញនូវការគាំទ្រនិងពេញចិត្ត ចំពោះការព្យាយាម របស់ប្រធានសមាគមចុងភៅកម្ពុជា ដែលមានជំហរក្នុងការជម្រុញឲ្យរសជាតិម្ហូបខ្មែរ ក្លាយជាគោលដៅនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ។ ការគាំទ្រយ៉ាងដូច្នេះ  អភិបាលខេត្តសៀមរាបបានបង្ហាញឲ្យដឹង  ក្នុងពេលដែលឯកឧត្តម មានវត្តមានកាត់ខ្សែបូរ សម្ពោធភោជនីយ៍ដ្ឋាន អង្គារដី ម្ហូបបូរាណខ្មែរ នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ។ លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា ដែលជាម្ចាស់ភោជនីយ៍ដ្ឋានម្ហូបខ្មែរបូរាណមួយនេះ និយាយថា ៖  ថ្ងៃបើកសម្ពោធភោជនីយ៍ដ្ឋាននេះ គឺជាផ្លែផ្កាដែលកើតចេញពីសេចក្តីព្យាយាមជាច្រើនឆ្នាំកន្លងមក  និងជាថ្ងៃដែលក្តីស្រម៉ៃ បានក្លាយជាការពិត ។ លោកថា លោកធ្លាប់បានដឹកនាំប្រតិភូចុងភៅកម្ពុជា ទៅចូលរួមប្រកួតប្រជែងជាច្រើនលើកនៅក្រៅប្រទេស  ម្ហូបខ្មែរទទួលបានពានជ័យលាភី និងមេដាយជាច្រើន ហើយម្ហូបខ្មែរក៏ត្រូវបានផ្សព្វផ្សាយទៅកាន់អន្តរជាតិ  ដូច្នេះលោកមានជំនឿចិត្តថា ម្ហូបខ្មែរគឺជាគោលដៅនៃការចង់ភ្លក់រសជាតិនៃភ្ញៀវបរទេស ។ មានមេចុងភៅបរទេសជាច្រើន…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់ នៅព្រឹកនេះ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់ ដែកពិធីប្រគល់សញ្ញាបត្រនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា និងជាបំណងប្រាថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។ លោក តែ ឡូរិន បានគូសបញ្ជាក់ថា ដោយឈរលើមូលដ្ឋានគុណភាពជាចម្បង សាកលវិទ្យាល័យបានខិតខំកែលម្អ និង អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និង…

  • ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ និងលោកជំទាវរៀបចំពិធីសូត្រមន្តចំរើនព្រះជន្មាយុជូនលោកឱពុកនិងអ្នកមា្តយនៅវត្តលង្កា

    ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ និងលោកជំទាវរៀបចំពិធីសូត្រមន្តចំរើនព្រះជន្មាយុជូនលោកឱពុកនិងអ្នកមា្តយនៅវត្តលង្កា

    រដ្ឋលេខាធិការក្រសួងពត៌មាន  ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ និងលោកជំទាវរៀបចំពិធីសូត្រមន្តចំរើនព្រះជន្មាយុជូនលោកឱពុកនិងអ្នកមា្តយនៅវត្តលង្កាដោយមានការផ្តួចផ្តើម ពីលោក ស្រី សុខ ដាលីសនិងស្វាមី ឯកឧត្តម សុខ វិបុល និងលោកជំទាវ និង ឯកឧត្តម សុខ មន្នី ពង្ស។ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលខាធិការក្រសួងពត៌មាន និងលោក ជំទាវ រួមនិងក្រុមគ្រួសារព្រមកូនចៅទាំងអស់បានរៀបចំពិធីសូត្រមន្តចំរើន អាយុវឌ្ឍនះមង្គល ជូនឯកឧត្តម សុខ សំអុល ដើម្បីចំរើនព្រះជន្មាយុ៨០ចូល៨១ឆ្នាំនិង លោកជំទាវ ហ៊ី ម៉ារីណាដែលមានព្រះជន្មាយុ៦៤ចូល៦៥ឆ្នាំ ដែលត្រូវជាលោកឱពុក និងអ្នកម្តាយ បង្កើតរបស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ និងលោកជំទាវ នៅក្នុង បរិវេនវត្តល័ង្កា នារសៀលថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៩។ដោយបានយាងនិមន្ត សម្តេចព្រះមហារីវង្សបណ្ឌិត សៅ ចាន់ថុលព្រះចៅអធិការវត្តលង្កាជាអធិបតី និងសម្តេច ព្រះជ័យមុនី .សម្តេច ព្រះឧត្តម ចរិយាបណ្ឌិត…

  • កម្ពុជា-វៀតណាម ធ្វើលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយតំបន់ព្រំដែនគោក និងការងារមនុស្សធម ចែករំលែកបទពិសោធន៍រួមគ្នា

    កម្ពុជា-វៀតណាម ធ្វើលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយតំបន់ព្រំដែនគោក និងការងារមនុស្សធម ចែករំលែកបទពិសោធន៍រួមគ្នា

    ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងវៀតណាម បានរួមគ្នាធ្វើលំហាតស្តីពការជួយសង្រ្គោះ មហន្តរាយព្រំដែនគោក រយះពេល ៩ ថ្ងៃចាប់ពីថ្ងៃទឬី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។នាយឧត្តមសេនីយ៍បានលើកឡើងថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។នាយឧត្តមសេនីយ៍បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។ ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម…

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមបិទសន្និបាតសហគមន៍អភិរក្សធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមបិទសន្និបាតសហគមន៍អភិរក្សធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន

    «ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិធ្វើឡើងដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបីនិងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះក្នុងឱកាសបិទសន្និបាតសហគមន៍អភិរក្សធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋ មន្ត្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីឆ្លើយកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជា ពលរដ្ឋក្នុងការដើរកម្សាន្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាបច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។  រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។…

  • ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ បានកើនគ្នា មកចាប់ដីរដ្ឋ និងដីឯកជននៅស្រុកស្វាយចេក រដ្ឋបាលខេត្ត ស្រុក និងភាគីពាក់ព័ន បានបញ្ជូនមន្ត្រីចុះពិនិត្យជាបន្ទាន់ក្នុងករណីនេះ

    ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ បានកើនគ្នា មកចាប់ដីរដ្ឋ និងដីឯកជននៅស្រុកស្វាយចេក រដ្ឋបាលខេត្ត  ស្រុក និងភាគីពាក់ព័ន បានបញ្ជូនមន្ត្រីចុះពិនិត្យជាបន្ទាន់ក្នុងករណីនេះ

     ប្រជាពលរដ្ឋរាប់រយពាន់នាក់ ត្រូវបានមេខ្យល់បំផុសអោយកើនគ្នាទៅចាប់ដីដែលជាសម្បត្តិព្រៃឈើរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន នៅឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។        ក្នុងនោះគណៈបញ្ជាការរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥- ១៦ ខែធ្នូ ឆ្នាំ២០១៩ បានចាត់អោយលោកឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកជា ផល្លី  នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកសារ៉ាយ ពេក អភិបាលស្តីទីស្រុកស្វាយចេក និងមន្ត្រីពាក់ព័ន និងសមត្ថកិច្ចចម្រុះចុះពិនិត្យជាក់ស្តែង ស្រាវជ្រាវបន្ទាន់ដើម្បីរាយការណ៍ ហើយត្រៀមចេញអនុវត្តវិធានការ ។        ក្រុមប្រជាពលរដ្ឋដែលមកចាប់ដីបានអោយដឹងថា ពួកបានលឺគេថា តៗគ្នា និងមានមេខ្លោងបំផុស   អោយមកចាប់ កាន់កាប់ដីនៅចំណុចដីរដ្ឋ នៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក ។        លោកប្រាក់ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើថ្មពួកប្រាប់ថា ៖ ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លាជូនពលរដ្ឋអាស្រ័យផលជាក់ស្តែង និងធ្វើប្លង់ដីជូនក្នុងបទបញ្ជា បប០១ នៃគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកាលពីឆ្នា២០១២ អស់ភាគច្រើន ។ ហើយនៅសល់តែ១.៤០០ហិចតា ដែលគ្រប់គ្រងដោយរដ្ឋ និងប្រគល់អោយដៃគូដាំឈើ…