Category: ព័ត៌មាន

  • ក្មេងប្រុសពីរនាក់លង់ទឹកស្រះស្លាប់ ពេលដែលម្តាយជាប់រវល់ស្ទូងស្រូវ

    ព្រះវិហារ: ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់ គួរឲ្យអណោចអាធ័ម ខណៈពេលដែលម្តាយរបស់ពួកគេជាបរវល់ទៅស្ទូងស្រូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម៉ោង០៣ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ លោកវរៈសេនីយ៍ទោ ឡាញ់លី ស៊ីឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសជាជនរងគ្រោះទាំង២ បានប្រវាស់គ្នាស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗរបស់ពួកគាត់រៀងៗខ្លួន ទៅជាមួយដែរ។ ស្របពេលដែលកំពុងស្ទូងស្រូវ ពួកគាត់មិនបានចាប់អារម្មណ៍ទេ ក្រោយមកក៏ស្ងាត់មាត់ក្មេងទាំង២នាក់ ពួកគាត់ខំស្រែកហៅ ក៏ស្រែកហៅមិនឮ ពួកគាត់បានដើរទៅទឹកស្រះដែលនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពក្មេងទាំង២នាក់នោះអណ្តែត ទៅហើយ។ លោកអធិការបានបន្តថា សាកសពក្មេងប្រុសទី១ឈ្មោះ ផា ផាត់ ភេទប្រុសអាយុ៤ឆ្នាំ និងសាកសពក្មេងប្រុសទី២ឈ្មោះ ឆូយ រ៉ាឆាត ភេទប្រុសអាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី៕ដោយៈ សួនលីណា

  • ជនជាតិចិនជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុកពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់

    ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត  ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ  (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  • ឆក់ទូរសព្ទចំនារីក្លាហាន លទ្ធផលជាប់ខ្នោះ!

    ភ្នំពេញ ៖ ក្រុមជនដៃស្អិតដែលតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកធ្វើដំណើរតាមផ្លូវ ត្រូវអស់ល័ក្ខ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នកគ្រូពេទ្យម្នាក់បានសម្រេចហើយ តែរត់មិនរួច ត្រូវអ្នកគ្រូពេទ្យនោះជិះម៉ូតូប្រដេញតាមបំបុកម៉ូតូជនសង្ស័យដួល ហើយស្រែកឲ្យគេជួយ ក៏ត្រូវប្រជាពលរដ្ឋក្បែរនោះព័ទ្ធចាប់បានទាំង២នាក់ ។  ករណីនេះបានកើតឡើងកាលពី ថ្ងៃអង្គារ ១៣រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

  • មន្ត្រីនាំពាក្យបក្សប្រជាជនកម្ពុជាៈ ចំហាយឧបាយកលនៃបដិវត្តន៍ពណ៌នៅមាននៅឡើយ

    ទោះបីបដិវត្តន៍ពណ៌ដែលពួកឈ្លានពានបរទេស និងអាយ៉ងក្នុងស្រុកចង់យកមកសាកល្បងនៅកម្ពុជា ត្រូវបរាជ័យយ៉ាងអាម៉ាស់យ៉ាងណាក៏ដោយ ក៏មហិច្ឆតាពួកគេនៅតែមានដដែល។ទោះបីរូបភាពឧបាយកលធំៗ ត្រូវបានកាត់បន្ថយ តែនៅមានឧបាយកលថ្មីៗទៀត ដើម្បីបំផ្លាញការបោះឆ្នោតដែលជិតឈានមកដល់នាពេលឆាប់ៗនេះ ។ ពួកបណ្តាញ ទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹកក្នុងចេតនារារាំង និងបំផ្លាញការបោះឆ្នោត។ ពួកគេខ្លះបានប្រកាសថាមិនចូលរួមសង្កេតការណ៍បោះឆ្នោត ដែលគេខ្លាចថាមានឈ្មោះដែលគេហៅថាប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយស្របច្បាប់នោះ តែមហិច្ឆតាគេនៅតែចូលរួមសង្កេតការណ៍ដដែល តែតាមរូបភាពប្រយោល គេចវេសពីការទទួលខុសត្រូវជាផ្លូវការ តែបែរជាធ្វើសកម្មភាពបែបឧទ្ទាមនិយម ដោយចាត់តាំងបណ្តាញសង្កេតការណ៍ក្រៅច្បាប់ ដោយប្រើប្រាស់ឈ្មោះមហាជនមកបិទបាំងពីមុខទៅវិញ ។ នេះបញ្ជាក់ពីឧបាយកលថ្មីទៀតរបស់ពួកបណ្តាញស៊ីឈ្នួលបរទេសដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាលនឹងចោទថានៅកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ ដូចពួកគេធ្លាប់លាបពណ៌កន្លងមកស្រាប់ ។ ផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គួរតែសមត្ថកិច្ចតាមដាន និងគួរមានវិធានការណ៍សមស្រប កុំឲ្យដង្ហើមនៃបដិវត្តន៍ពណ៌របស់ពួកឈ្លានពានងើបក្បាលរួច និងកុំឲ្យពួកវាបង្កើតអំពើអនាធិបតេយ្យក្នុងសង្គមកម្ពុជាបាន។ដោយៈ សុខ ឥសាន

  • ខ្សែការពារ Samuel Umtiti បានជួយ បារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៊ែលហ្ស៊ិក ១-០ នៅ World Cup 2018

    ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Samuel Umtiti បានរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមបាល់ទាត់មាន់គកបារាំង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្ហះប៊ែលហ្ស៊ិកលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ FIFA World Cup 2018 នៅរុស្ស៊ីធ្វើ ។

  • គ.ជ.ប បានឱ្យដឹងថា សម្រាប់ថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

    គ.ជ.ប បានឱ្យដឹងថា សម្រាប់ថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

      (ភ្នំពេញ)៖ គ.ជ.ប បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៤នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប​ នៅល្ងាចថ្ងៃទី១០ ខែកក្កដានេះ។   ៕

  • យុវជនបាល់ទាត់ថៃទាំង ១២ នាក់ និង គ្រូបង្វឹកម្នាក់ ដែលបានជាប់ក្នុងរូងភ្នំថាំលួងប្រទេសថៃ ត្រូវបានសង្គ្រោះចេញមកក្រៅប្រកបដោយជោគជ័យ

    ឈៀវរ៉ៃ ប្រទេសថៃ៖ ក្មេងៗទាំង ១២ នាក់ មកពីក្រុមបាល់ទាត់ដែលមានរហ័សនាមថា ជ្រូកព្រៃ រួមជាមួយនឹងគ្រូបង្វឹករបស់ពួកគេ ត្រូវបានជួយសង្រ្គោះយកចេញពីរូងភ្នំដោយ​ជោគជ័យ​ហើយនៅល្ងាចថ្ងៃអង្គារទី ១០ ដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានជាប់ក្នុងរូងភ្នំ​ដ៍ស្មុកស្មាញដែលពោរពេញដោយទឹកជំនន់ពោរពាស ច្រើនជាងពីរសប្តាហ៍មកហើយនោះ។

  • នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បំពាក់ ឋានន្តរស័ក្កិដល់នាយ និងពលទាហានចំនួន៣៨២នាក់ ក្នុងទិសទី១ប្រាសាទព្រះវិហារ

    ព្រះវិហារ: នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៣៨២នាក់ ក្នុងទិសទី១ប្រាសាទប្រាសាទព្រះវិហារ ត្រូវបានបំពាក់ឋានន្តរស័ក្កិជូននៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុទ្ធវិធីទ័ពព្រៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងអគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

  • មនុស្សសរុប១១នាក់ហើយ ត្រូវបានរំដោះចេញពីរូងភ្នំថាំលួង ខណៈនៅសល់តែ០២នាក់ទៀតប៉ុណ្ណោះ

    ក្មេងៗសរុប ១១នាក់ហើយ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ មកដល់ក្រៅហើយ នាល្ងាចថ្ងៃទី៣ នៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារទី១០ ខែកក្កដា ឆ្នាំ២០១៨។

  • សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨