-
សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនអត្តពលិក៣ ចូលរួមប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកីឡារាំកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន
សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនអត្តពលិក៣ ចូលរួមប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got Talent គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកីឡារាំកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន
-
នាយករដ្ឋមន្រ្តីថៃធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីតំាងរូងភ្នំនៅខេត្តឈៀងរ៉ៃ ដែល ជាទីក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកបាល់ម្នាក់កំពុងបាត់ខ្លួននៅឡើយ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើរទស្សនៈកិច្ច ដោយផ្ទាល់ទៅដល់កន្លែងកើតហេតុ ដើម្បីចូលរួមផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ ដែលបានបោះជំរុំចំនួន២នៅខាងក្រៅរូងភ្នំនោះ ចាប់តាំងពីក្រុមក្មេងៗបាត់ខ្លួន កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ ។ ប៉ូលីសសង្គ្រោះថៃនៅថ្ងៃ សុក្រ នេះដែរ បានទំលាក់ប្រអប់សង្គ្រោះជីវិតរាប់សិប កញ្ចប់ទៅក្នុងរន្ធនានានៃល្អាងភ្នំ Tham Luang ដោយសង្ឃឹមថា កញ្ចប់នោះនឹង ទៅដល់អ្នកទាំង១៣ ដែលបានជាប់នៅក្នុងល្អាងអស់រយៈពេល៧ថ្ងៃមកហើយ ។ កញ្ចប់នេះ រួមមាន អាហារ ផែនទី និង ទូរសព្ទ័ដៃ វត្ថុបំភ្លឺផ្លូវ ហើយនៅក្នុងនោះ ក៏មានសារ ដែលសរសេរប្រាប់អោយអ្នកបាត់ខ្លួនទាំងនោះ តេទូរសព្ទ័មកក្រុម សង្គ្រោះ ដើម្បីបញ្ជាក់ពីទីតាំងរបស់ពួកគេ។ សមាគមខួងអណ្តូងទឹកថៃ បានរាយការណ៍នៅក្នុងថ្ងៃ សុក្រ នេះថា ឧបករណ៍ខួង អណ្តូងត្រូវបានដាក់ឲ្យដំណើរហើយ នៅក្នុងប្រតិបត្តិការដុតដៃដុតជើងមួយ ដើម្បី តាមរុករកយុវជនកីឡាករបាល់ទាល់ចំនួន១២នាក់ រួមទាំងជំនួយការគ្រូបង្វឹកម្នាក់ របស់ពួកគេ ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំងនៅក្នុងល្អាងភ្នំ ដែលត្រូវទឹកជន់ លិចនៅខេត្តឈៀងរ៉ៃ…
-
អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គូល ឯ ឧ ជាបូរ៉ា អញ្ជើញចូលរួមត្បាញក្រមា វែងជាងគេលើពិភពលោកប្រវែង ១០០០ម៉ែត្រ នៅវាលព្រះមេរុ
អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គូល ឯ ឧ ជាបូរ៉ា អញ្ជើញចូលរួមត្បាញក្រមាវែងជាងគេលើពិភពលោកប្រវែង ១០០០ម៉ែត្រ នៅវាលព្រះមេរុ
-
សេចក្តីប្រកាសព័ត៌មានអង្គបុរេជំនុំជម្រះចេញសេចក្តីពិចារណារបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍ របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលសម្រេចលើកលែងចោទប្រឆាំងនឹងអ៊ឹម ចែម
អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីពិចារណារបស់ខ្លួន លើពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងនឹងអ៊ឹម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។ ជាឯកច្ឆ័ន្ទ អង្គបុរេជំនុំជម្រះ យល់ឃើញថា មានការខ្វះចន្លោះនៃនីតិវិធី ជាពិសេសទាក់ទងនឹងការកំណត់ភស្តុតាង និងការពន្យារពេល ដោយមិនសមស្របក្នុងការបិទការស៊ើបអង្កេត។ អង្គបុរេជំនុំជម្រះបានសម្រេចថា ច្បាប់ជាធរមានចំពោះមុខ អ.វ.ត.ក មិនបានដកហូតនូវសមត្ថកិច្ចរបស់តុលាការជាតិនោះទេ។ ចៅក្រមទាំង ៥រូបរបស់អង្គបុរេជំនុំជម្រះ មានការយល់ឃើញផ្សេងគ្នាចំពោះអង្គសេចក្តីនៃបណ្តឹងឧទ្ធរណ៍នេះ។ ចៅក្រម ៣ រូប បានយល់ឃើញថា អ.វ.ត.ក មិនមានយុត្តាធិការបុគ្គលចំពោះ អ៊ឹម ចែម។ ចៅក្រម ២ រូប បានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ អ៊ឹម ចែម ថាជាជនម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងជឿជាក់ថា អ.វ.ត.ក មានយុត្តាធិការបុគ្គលលើគាត់។ដើម្បីបដិសេធសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត យើងត្រូវការសំឡេងគាំទ្រ ៤ លើ៥ ដូច្នេះសេចក្តីសម្រេចអំពីកង្វះយុត្តាធិការបុគ្គលលើ អ៊ឹម ចែម ត្រូវបានតម្កល់។ សេចក្តីសម្រេចនេះនឹងបិទបញ្ចប់នូវសំណុំរឿង អ.វ.ត.ក ០០៤/១។ សេចក្តីពិចារណារបស់អង្គបុរេជំនុំជម្រះ ក៏ដូចជាសេចក្តីសម្រេចដែលត្រូវបានប្តឹង…
-
កម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យចាប់បានថ្នាំញៀនជាងបួនពាន់គ្រាប់និង ថ្នាំញៀនទឹកកក២ថង់ទម្ងន់ 988,6 ក្រាម
បន្ទាយមានជ័យ៖ ការចុះបង្ក្រាបនិងចាប់ជនសង្ស័យរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កងរាជអាវុធបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត …
-
ធនាគារជាតិនៃកម្ពុជាបង្ហាញប្រជាពលរដ្ឋអំពីផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃ២៩មិថុនានេះ បានឲ្យដឹងថា ថ្មីនេះនេះ ក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈ យ៉ាងសកម្មតាមរយៈ បណ្ដាញសង្គម ការចែកខិតបណ្ណ និងផ្ញើសារតាមទូរសព្ទ័ជាដើម។ ធនាគារជាតិ បានបង្ហាញ ដល់សាធារណជនពីផលវិបាកធំៗ ដែលបណ្ដាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ គឺ អតិថិជនអាចប្រឈមទៅនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាសក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់ពុំ ត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញតិ។ អតិថិជនអាចប្រឈមមុខនឹងការគម្រាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ ដែលមិនសមហេតុសមផលទៅក្រុមហ៊ុនវិញ។ ទ្រព្យធានារបស់អតិថិជនអាច ត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលាការ ជាដើម។ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយត្ន័ និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាត។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា ក៍បានស្នើសុំសហការពីអាជ្ញាធរពាក់ពន្ធ័ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាព។
-
មនុស្សស្លាប់ និងរបួសសរុប៨នាក់ ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅ សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានអោយដឹងថា ហេតុការណ៍ បាញ់ប្រហារថ្មីមួយ បានកើតឡើងនៅឯទីស្នាក់ការសារព័ត៌មានកាសែតកាពីតូល ក្នុងទីក្រុងអាន់ណាប៉ូលីស រដ្ឋម៉ារីឡេន នៅល្ងាចថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍នេះ (ម៉ោង ក្នុងតំបន់) ដែលជាលទ្ធផលនោះ ធ្វើអោយមនុស្ស៥នាក់បាត់បង់ជីវិត ។ ស្របពេល ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានចូលរួមសម្ដែង មរណៈទុក្ខដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ ។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ករណីផ្ទុះប្រដាប់អាវុធនេះដែរ ក៏បានបណ្តាលអោយជនរងគ្រោះ៣នាក់ផ្សេងទៀតទទួលរងរបួសផងដែរ ដោយ ជនសង្ស័យម្នាក់មានអាយុប្រហែល៣០ឆ្នាំត្រូវប៉ូលីសចាប់ខ្លួន ខណៈមនុស្សជាង ១៧០នាក់ត្រូវបានគេជម្លៀសចេញពីអគារស្នាក់ការកាសែតនេះ ទៅកាន់កន្លែងមាន សុវត្ថិភាព ។ នៅពេលត្រូវចាប់ខ្លួន ជនសង្ស័យបានបដិសេធសហការជាមួយអាជ្ញា ធរ ដោយរូបគេបានបំផ្លាញម្រាមដៃរបស់ខ្លួន ដើម្បីគេចវេសពីការបញ្ជាក់អត្ត សញ្ញាណ ហើយប៉ូលីសជឿជាក់ថា ជនសង្ស័យរូបនេះធ្វើសកម្មភាពតែម្នាក់ឯង ប៉ុណ្ណោះ ។ ភ្លាមៗនោះមិនទាន់មានការអះអាងណាមួយ ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការ បាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែប៉ូលីសបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារមានគោលដៅច្បាស់លាស់ ដោយមានសារព្រមានមួយផ្ញើទៅ កាសែតកាពីតូល មុននឹងករណីបាញ់ប្រហារនេះកើតឡើង ៕
-
ស្លាប់ និងរបួស៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នាបុកគូថរថយន្ត
ពោធិ៍សាត់៖ យ៉ាងហោចបុរស ២នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាមជោកខ្លួន រួមជាមួយម៉ូតូ ១គ្រឿង និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសយ៉ាងដំណំផងដែរ ត្រូវបានគេសង្ស័យជិះម៉ូតូឌុបគ្នាបុកគូថរថយន្តពីលើកផ្សេងគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣.៤ ស្ថិតក្នុងភូមិជំរុំសៀម សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B 0700 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុក៍ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ប៉ុន្តែគ្មាននណាម្នាក់បានឃើញហេតុការណ៍ច្បាស់លាស់នោះឡើយ ហើយតែត្រូវបានគេសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកគូថរថយន្ត) ខណៈភាគ្គីម្ខាងគ្មានវត្តន៍មាន(គេចបាត់)នៅកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់រស់នៅភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ នេះបើតាមការឲ្យដឹងពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នគរបាលស្រុកបាកានបានឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៣.១៩៤ ស្ថិតក្នុងភូមិ.ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តផងដែរ ដោយបុរសចំនួន…
-
ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារបើកកិច្ចប្រជុំដើម្បីរកគន្លិះសំខាន់ក្នុងការដណ្តើមជ័យជំនះ
ខេត្តកំពង់ធំៈ កិច្ចប្រជុំគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ ដើម្បីរកគន្លិះសំខាន់ៗ ក្នុងការយុទ្ធនាការឃោសនាបោះឆ្នោត និងដណ្តើមយកជ័យជំនះ នាពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណ្ណតិ ទី៦ ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០១៨ ខាងមុខនេះ ។កិច្ចប្រជុំនេះ ត្រូវបានចូលរួមជាអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ,អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមជាមួយគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ សរុបចំនួន ៦៥ នាក់ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៨ ។ ខ្លឹមសារក្នុងកិច្ចប្រជុំពិភាក្សាគ្នាលើខ្លឹមសារចំនួន ០២ ដែលបានផ្តោតលើ ការងារដ៏សកម្ម ក្នុងការអនុវត្តបន្ត ទី១ ការបញ្ចូលសមាជិកបក្សថ្មីជាលើកទី២ ត្រៀមធ្វើពិធីបញ្ចូលបងប្អូនដែលសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាលើកទី២ មានចំនួន១៦១នាក់ បន្ថែមទៀត ដែលកន្លងមកបានបញ្ចូលលើកទី១ ចំនួន ៤៣៩ នាក់រួចហើយ ហើយត្រៀមរៀបចំធ្វើពិធីបញ្ជូលសមាជិកដែលមានសមាជិក ១៦១នាក់…
-
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានត្រៀមកម្លាំងជិត១ពាន់នាក់ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និងត្រៀមទប់ទល់បង្ក្រាបទៅលើក្រុមប្រឆាំងក្រៅច្បាប់ បង្កបាតុភាព និងរំខានដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ!
ខេត្តរតនគិរី៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នៃរដ្ឋសភាជាតិ នៅប្រមាណ៣០ថ្ងៃទៀតប៉ុណ្ណោះ នឹងខិតចូលមកដល់នោះហើយ។ ស្របពេលជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានត្រៀមកម្លាំងនគរបាល និងកម្លាំងប្រជាការពារ ក្នុងខេត្ត ជិត១ពាន់នាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងក៏ដើម្បីត្រៀមទប់ទល់បង្ក្រាប ទៅលើក្រុមប្រឆាំងក្រៅច្បាប់ ដែលមានបំណងចង់បង្ករការអុកឡុក រំខានដល់ដំណើរការបោះឆ្នោតផងនោះដែរ។ ការត្រៀមកម្លាំងជិត១ពាន់នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩មិថុនានេះ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាព អភិបាលខេត្តរតនគិរី លោក ថង សាវុន ក្រោមកិច្ចស្វាគមន៍ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ នួន គឿន កម្លាំងនគរបាលជាតិ និងកម្លាំងប្រជាការពារភូមិ នោះផងទៀត។ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ នួន គឿន បានមានប្រសាន៍ថា ដោយអនុវត្តន៍តាមបទបញ្ជា អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបទបញ្ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន…