-
រថយន្តដឹកជ្រូកបុករះម៉ូតូពីរគ្រឿងនៅទីប្រជុំជន បណ្ដាលឲ្យមនុស្សស្រី២នាក់របួសធ្ងន់ និងស្រាល២នាក់
ភ្នំពេញ ៖ នារីម្នាក់បានរងរបួសខ្ទេចមុខចំហៀងនឹងស្រី្តម្នាក់ទៀតរងរបួសជើងម្ខាង ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកជ្រូកបើកលឿនជ្រុលបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៤នឹង៣០នាទីរសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅមុខសាលាបឋមភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុនារីម្នាក់បានជិះម៉ូតូម៉ាកគុបជ្រុង រួមទាំងស្រ្តីម្នាក់ទៀតជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវមុនីរ៉េត ទិសដៅពីច្រមុះជ្រូកស្ទឹងមានជ័យឆ្ពោះមកចំការដូង ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកជ្រូកមួយគ្រឿងធ្វើដំណើរស្របគ្នាជាមួយម៉ូតូ ហើយទំនងជាន់ហ្វ្រាំងមិនសីុក៏ជ្រុលបុករះម៉ូតូទាំងពីរគ្រឿងជិត២០ម៉ែត្រ បណ្តាលអោយនារីម្ចាស់ម៉ូតូគុបជ្រុងរងរបួសមុខនឹងខ្លួន ហើយស្ត្រីម្ចាស់ម៉ូតូសេ១២៥រងរបួសជើងម្ខាងត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ និងមានម្ដាយនិងកូនកូច រលាតដៃជើង រងរបួសស្រាល ។ចំណែកតៃកុងរថយន្តបងបានចុះពីលើរថយន្តព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេចាប់ប្រគល់អោយសមត្ថកិច្ច ឬឯម៉ូតូទាំងពីរគ្រឿងនឹងរថយន្តបង្កត្រូវរងការខូចខាត។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យបានសហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងអូសយកម៉ូតូនឹងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ៕
-
ទស្សនៈកូនខ្មែរ៖ សែនខ្មាស់ជនជាតិកូរ៉េ!
ប៉ុន្មានថ្ងៃនេះ ពេលបើកហ្វេសប៊ុកហើយឃើញគេបង្ហោះសារ Comment របស់ជនជាតិកូរ៉េទាក់ទង នឹងបាតុកម្មរបស់ក្រុមប្រឆាំងនៅក្នុងប្រទេសរបស់គេធ្វើឲ្យខ្ញុំសែនខ្មាស់ជនជាតិកូរ៉េយ៉ាងពន់ពេក។ ពួកគេ សរសេរដៀលត្មិះក្រុមបាតុករខ្មែរទាំងនោះថា ធ្វើបាតុកម្មនៅស្រុកឯងមិនអស់ចិត្តមកធ្វើបាតុកម្មរញ៉េរញ៉ៃក្នុង ស្រុកគេទៀត។ មានជនជាតិកូរ៉េខ្លះទៀតសម្តែងការខឹងសម្បារ និងជេរប្រមាថដោយប្រើពាក្យធ្ងន់ៗទៅលើ ក្រុមបាតុករទាំងនោះដែលបានប្រើទង់ជាតិជប៉ុនព្រោងព្រាតនៅក្នុងប្រទេសរបស់គេដោយមិនយល់កិច្ចការ និងមិនបានគិតគូរដល់ប្រវត្តិសាស្ត្រ និងដល់អារម្មណ៍របស់គេទាល់តែសោះ។ ពេលឃើញបែបនេះខ្ញុំពិតជានឹកសង្វេគខ្លាំងណាស់ថា ឱ!ជនជាតិខ្មែរយើងត្រូវរងការជេរប្រមាថ និង បង្កការខឹងសម្បារដល់គេបែបនេះ គឺដោយសារតែក្រុមប្រឆាំងមួយក្តាប់តូច ហើយធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស ខ្មែរទាំងមូល។ ហេតុអ្វីក៏ខ្មែរមួយក្តាប់តូចនោះដើរបង្កបញ្ហានៅគ្រប់ទីកន្លែងយ៉ាងដូច្នេះ? ធ្វើបាតុកម្មរញ៉េរញ៉ៃ ធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅក្នុងស្រុកឯងមិនអស់ចិត្តទៅបង្កភាពរញ៉េរញ៉ៃអសណ្តាប់ធ្នាប់នៅស្រុកគេធ្វើឲ្យគេឈឺក្បាលក្តៅក្រហាយដោយសារឯងទៀត។ នេះបានចំជាអ្នកដើរបំផ្លាញកិត្តិយសជាតិខ្មែរគ្រប់ទីកន្លែងមែន! ជាការពិត បើសិនជាយើងតាមសង្កេតមើលសកម្មភាពនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំ ដោយលោក សម រង្ស៊ី យើងបានឃើញយ៉ាងច្បាស់ថា ក្រុមនេះមានបេសកកម្មធំតែមួយគត់គឺការដើរបង្ខូច កេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពប្រទេសរបស់ខ្លួនជានិច្ចកាល។ នៅក្នុងប្រទេស ពួកគេបង្កបញ្ហាគ្រប់បែប យ៉ាងមិនឲ្យប្រទេសនេះមានភាពស្ងប់ស្ងាត់រស់នៅដោយសុខសន្តិភាពឡើយ។ មួយថ្ងៃមួយថ្ងៃ ពួកគេដើរតែ ចាក់ដោត ញុះញង់ បំផុសកំហឹងឲ្យពលរដ្ឋស្អប់អាជ្ញាធររាជរដ្ឋាភិបាលតាមរយៈពាក្យសម្តីវាយប្រហារ ជេរប្រទេច ផ្តាសារ ប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងព្រះមហាក្សត្រផងដែរ។ បន្តិចដឹកនាំធ្វើបាតុកម្មនៅកន្លែងនេះ កន្លែង នោះ បិទផ្លូវរំខានដល់អ្នកធ្វើដំណើរ បន្តិចបាតុកម្មដង្ហែក្បួនធ្វើឲ្យស្ទះចរាចរណ៍ រហូតពេលខ្លះបង្កអំពើហិង្សា…
-
រាជរដ្ឋាភិបាលចាត់បេសកជនទៅកាន់សហភាអឺរ៉ុប ដើម្បីបំភ្លឺសភាពការណ៍ពិតនៅកម្ពុជា ជូនគណៈកម្មការសហភាពអឺរ៉ុប
-
គណៈប្រតិភូយុវជនកាកបាទក្រហមហុងកុងមកទស្សនកិច្ចនៅខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហកម្ពុជា វិទ្យាល័យ សម្ដេចឪ ទទួលស្វាគមន៍ ប្រតិភូយុវជនកាកបាទក្រហមហុងកុងចំនួន ២៤នាក់ ដឹកនាំដោយ អ្នកនាង Poon Hoi Yi, Winny មកទស្សនកិច្ចនៅកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកុមារកំព្រាចំនួន ៣៤នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ។នាឱកាសនោះ លោកនាយកសាខាបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ចំពោះប្រតិភូយុវជនកាកបាទក្រហមហុងកុងទាំងអស់ ដែលអញ្ជើញមកទស្សនកិច្ចខេត្តសៀមរាបនេះ។ លោកនាយកក៏បានជម្រាបជូនប្រតិភូពីសម្មភាព និងសមិទ្ធផលចម្បងដែលសាខាសម្រេចបាន នៅក្នុងសហគមន៍ និងកិច្ចសហការយ៉ាងល្អជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់។ ម្យ៉ាងវិញទៀតវិញទៀតសាខាក៏បានទទួលស្វាគមន៍ជាញឹកញាប់ជាមួយបណ្ដាកាកបាទក្រហមប្រទេសជាមិត្តដូចជា ថៃ ឡាវ ជប៉ុន កូរ៉េ ចិន វៀតណាម និងហុងកុងនេះជាដើម ។ឆ្លៀតក្នុងឱកាសសួរសុខទុក្ខកុមាកំព្រា ប្រតិភូបានអញ្ជើញដាំកូនឈើទុកជាអនុស្សាវរីយ៍ ចំនួន៤ដើម នៅក្នុងបរិវេណមជ្ឈមណ្ឌលកុមារកំព្រាខេត្ត ផងដែរ ៕
-
ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំផាត់សណ្តាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៩០០នាក់ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំផាត់សណ្តាយ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។ ឯកឧត្តម បន្តទៀតថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម សុំធ្វើការអភ័យទោស និងអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋទំាំងអស់ ចំពោះមន្ត្រីមួយចំនួនតូចរបស់គណបក្សប្រជាជនកម្ពុជា ដែលបម្រើសេវាសាធារណៈជូនបងប្អូនមិនបានល្អ នឹងធ្វើការអប់រំដល់មន្ត្រីទំាងនោះ ព្រមទំាំងបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួន ជូនដល់បងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានមកឯកឧត្តមផ្ទាល់ ឬតាមរយៈ Facebook…
-
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើអោយមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ
ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើអោយមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ នេះយោងតាម ប្រសាសន៏ របស់ ឯកឧត្តម យន្ត មីន ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែមិថុនាឆ្នាំ២០១៨និងលើកទឹសដៅអនុវត្តន៍ការងារសំរាប់ខែកក្កដាឆ្នាំ២០១៨ កាលពីរសៀលថ្ងៃព្រហស្បត៍ ១រោច ខែបឋមសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ។ឯកឧត្តម យន្ត មីន បញ្ជាក់ថា៖សព្វថ្ងៃនេះខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងលឿន ។ការអភិវឌ្ឍនេះមានភាពវិជ្ជមានខ្ពស់រហូតដល់៩០%តែក៏មានផលអវិជ្ជមានតិចតួចដែរ។ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត មានមានប្រសាសន៏ថា លោកមានកង្វល់ធំមួយគឺបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រគឺជាកង្វល់ខ្លាំងមួយដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ដើម្បីការពារបរិស្ថានឆ្នេរនិងទឹកសមុទ្រ។ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន ស្នើអោយម្ចាស់អាជីវកម្មនិងសំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាននៅក្រុងព្រះសីហនុ ទាំងឡាយត្រូវតែធ្វើអាងចំរោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ទោះជាយ៉ាងណា ឯកឧត្តម យន្ត មីន បានរំលឹកអោយ នគរបាល និងអាវុធហត្ថខេត្តថា៖ “ទៅមុខទៀត ត្រូវរឹតបន្តឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៏ អោយបានល្អប្រសើរ។កំលាំងសមត្ថកិច្ចទាំងអស់ត្រូវតែពង្រឹងការងារនេះអោយបានតឹងរឹងបំផុតដើម្បីសុវត្ថិភាពពលរដ្ឋ។” គូររំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយត្រូវតែរៀបចំអោយអាងចំរោះទឹកកខ្វក់ជាដាច់ខាត ដោយទុករយៈពេលអោយ៩០ថ្ងៃ ។ផុតរយៈពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ និងផ្អាកអាជីវកម្ម…
-
អភិបាលខេត្តព្រះសីហនុ បានផ្តួចផ្តើមបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ ដើម្បីប្រមូលមូលថវិកាសំរាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងសកម្មក្នុងការជួយសង្គ្រោះកុមារកម្ពុជា
ព្រះសីហនុ៖ មន្ទីរពេទ្យគន្ធបុផា គឺជាមន្ទីរពេទ្យមួយដែលផ្តោតសំខាន់ទៅលើការជួយសង្គ្រោះកុមារដែលបានមានជំងឺត្រូវការការព្យាបាល។ សព្វថ្ងៃនេះជារៀងរាល់ថ្ងៃសង្គេតឃើញថាមានកុមារម្ពុជា ជាច្រើនបាននឹងទៅទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារដ៏ល្បីមួយនេះ។ បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផាមានទីតាំងរាជធានីភ្នំពេញចំនួន.០២.កន្លែងនិងខេត្តសៀមរាបផងដែរ។ជុំវិញការបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ នេះដែរ នៅរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានរំពឹងថាប្រជាពលរដ្ឋនិងមន្ត្រីរាជការខេត្តព្រះសីហនុ នឹងចូលរួមចែករំលែកធនធានដើម្បីទ្រទ្រង់មន្ទីរពេទ្យមួយនេះដើម្បីមានលទ្ធភាពបន្តដំណើរការសង្គ្រោះកុមារកម្ពុជាយើងដែលមានជំងឺជាបន្តទៀត។សូមបញ្ជាក់ថា គម្រោងបង្កើតមូនិធិគន្ធបុប្ផាខេត្តព្រះសីហនុ នេះត្រូវបាន ក្រសួងសេដ្ឋកិច្ចនិងហេរញ្ញវត្ថុបានឯកភាពជាគោលការរួចហើយ។នេះបើយោងតាមការអោយដឹងពីលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ៕
-
ប៊ែលហ្ស៊ិកលេង ៣ប្រកួតក្នុងពូលមិនចាញ់ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចុងក្រោយយកឈ្នះអង់គ្លេស ១-០
ម៉ូស្គូ៖ ក្រុមបាល់ទាត់បិសាចក្រហមប៊ែលហ្ស៊ិកលេង ៣ប្រកួតក្នុងពូលមិនចាញ់ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចុងក្រោយយកឈ្នះអង់គ្លេស ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុ នៃពូល G ស្របពេលទុយនេស៊ី វាយបកឈ្នះប៉ាណាម៉ា ២-១ វិញនោះក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ៣ពិន្ទុបន្ថែមនេះដែរ បានធ្វើអោយប៊ែលហ្ស៊ិកលេង ៣ប្រកួតក្នុងពូលមិនចាញ់ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម ខណ:អង់គ្លេស ជួបកូឡុំប៊ីនោះ។ សូមបញ្ជាក់ថា វគ្គសន្សំពិន្ទុទាំង៨ពូល មាន៣២ប្រទេសនៅ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០ ខែមិថុនាជាបន្ត៕
-
ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី
(ម៉ូស្គូ)៖ ជប៉ុន ឡើងទៅវគ្គ១៦ក្រុមនៃ World Cup 2018 ទោះចាញ់ប៉ូឡូញ ១-០ ក៏ដោយ ស្របពេលកូឡុំប៊ី ទម្លាក់សេណេហ្គាល់ ១-០ បើទោះបីជាចាញ់ក្រុមអឺរ៉ុប ប៉ូឡូញ ១-០ ក៏ដោយ ដោយសារតែ សេណេហ្គាល់បានចាញ់កូឡុំប៊ី ១-០ ធ្លាក់មកឈរនៅលេខ៣ ប្រចាំពូល H។ ៣ប្រកួតរបស់ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ជប៉ុន រកបាន៤ពិន្ទុ ឈរនៅលេខ២ក្នុងពូល H ស្មើនឹងក្រុមលេខ៣ សេណេហ្គាល់ តែជប៉ុន ទទួលបានការពិន័យកាតលឿង៤ តិចជាងសេណេហ្គាល់ ដែលទទួលបានកាតលឿង ៥ ក្នុង៣ប្រកួតដូចគ្នាដូច្នេះ ជប៉ុនដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន ឡើងទៅវគ្គ១៦ក្រុមដោយជោកជ័យ ត្រូវរង់ចាំ២ប្រកួតបញ្ចប់ពូល G យប់នេះរវាងអង់គ្លេសប៉ះ ប៊ែលហ្សិក និងទុយនេស៊ី ជួបប៉ាណម៉ា បង្គ្រប់កិច្ច ជប៉ុន ជាក្រុមតែ១គត់ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង World Cup…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា របាយការណ៍ HRW ប្រឌិតឡើងដើម្បីបម្រើ ប្រយោជន៍បរទេស នៅរដូវបោះឆ្នោត
(ភ្នំពេញ)៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុករបាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលវាយប្រហារមកលើ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធកម្ពុជា គ្រាន់តែជាការប្រឌិតរឿង ដើម្បីបម្រើអតិថិជននយោបាយកម្ពុជា និងបរទេស នៅអំឡុងពេលដែលកម្ពុជា រៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ចោទប្រកាន់ទៅលើមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ផៃ ស៊ីផាន បានរៀបរាប់ថា Human Rights Watch ជាអង្គការមិនមែនរដ្ឋាភិបាលបោកប្រាស់សាធារណជនតាមពិត អង្គការនេះគឺមានទិសដៅនយោបាយពិតប្រាកដ ដែលមានរបៀបវារៈ និងផលប្រយោជន៍នៅពីក្រោយខ្នង អង្គការនេះតែងតែប្រឌិតនូវរបាយការណ៍ភូតភរ និងវាយប្រហារចំពោះមន្រ្តីជាន់ខ្ពស់នៅកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស នៅក្នុងថេរវេលានៃយុទ្ធនាការបោះឆ្នោតសកលនៅកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ប្រឌិតនោះ តែងតែបំផុសនូវរូបភាពអវិជ្ជមាន…