-
សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ
ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨។ សម្ដេចបានថ្លែងដោយរីករាយដែលបានវិលមកជួបជាមួយក្មួយៗសារជាថ្មី។តែសម្តេចថាអ្នកនិយាយមុខដដែលអ្នកស្តាប់មុខថ្មី គឺក្មួយៗ សម្ដេចបានរំលឹកអំពីសម័យសង្គ្រាមដែលសម្តេចបានចុះមកតំបន់នេះប៉ុន្តែស្ថានភាពនោះនឹងមិនមានទៀតទេពេលនេះគឺស្ថានភាពសន្តិភាពនិងការអភិវឌ្ឍ ដែលវាជាស្ថានភាពខុសពីសម័យសង្គ្រាម។ សម្តេចបន្តថាការពង្រាយរោងចក្រដល់មូលដ្ឋានគឺជាការដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋយើងដែលមិនប្រមូលផ្ដុំតែនៅក្នុងទីក្រុងនោះទេ នេះហើយគឺជាគោលនយោបាយពង្រាយរោងចក្ររបស់យើងឲ្យដល់មូលដ្ឋានជាជោគជ័យដោយសារតែស្រុកយើងមានសុខសន្តិភាពនេះឯង។ សម្ដេចបន្តថាខេត្តកំពង់ឆ្នាំងមិនមែនមានត្រឹមតែរោងចក្រប៉ុណ្ណេះទេនឹងអាចមានរោងចក្រថ្មីៗកើតឡើងច្រើនថែមទៀតតាមរយៈការទាក់ទាញនូវអ្នកវិយោគថ្មីៗដើម្បីបង្កើតការងារធ្វើជូនដល់ក្មួយៗ ។ ទាក់ទិននឹងជោគជ័យនេះ សម្តេចបន្ថែមថា ការដាក់ចេញ នូវ នយោបាយនេះ គឺដើម្បីបង្កើតការងារនៅមូលដ្ឋាន ឱ្យប្រជាជនជាពិសេសយុវជន ងាយស្រួល រកការងារ ធ្វើ, ចៀសវាងការទៅរកការងារធ្វើ នៅទីក្រុងភ្នំពេញ ឬនៅខេត្តដទៃ ដែលត្រូវមានចំណាយខ្ពស់ នៅក្នុង ការទទួលបានការងារធ្វើ ហើយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀត…
-
អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ
អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ។ គម្រោងនោះមានឈ្មោះថា Dr. Job ត្រូវគេរាយការណ៍ថា បង្កើតឡើង គោលបំណង ផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នូវព័ត៌មានអំពីការងារ និងការបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល តាមរយៈការផលិតជាវីដេអូខ្លីៗ ដែលបង្ហាញអំពីចំណុចនានាដែលយុវជន អ្នកស្វែងរកការងារត្រូវការត្រៀមខ្លួនជា ចាំបាច់ក្នុងការចាប់យកឱកាសការងារ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈម ក្នុងការងារដោយផ្តោតលើ វិធីសាស្រ្តក្នុងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារ, ការអភិវឌ្ឍជំនាញទន់ ឬជំនាញក្នុងការងារ, ឱកាសកម្មសិក្សាការងារ និងព័ត៌មានទីផ្សារការងារ។ ខ្សែវីដេអូខ្លីៗទាំងនេះនឹងត្រូវផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និងប្រព័ន្ធផ្សព្វផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារNEA។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការអនុវត្តគម្រោង Dr. Job រវាង NEA និង UNDP ធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល ក្រោមអធិបតីភាព អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់…
-
ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?
តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។ លោក តាន់ សុផលអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញជាតិមួយរូបដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។ ១. ការជួសជុលប្រាសាទលលៃ ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។ ២. ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។…
-
អភិបាលខេត្តកំពង់ធំ ស្នើឲ្យភាគីក្រុមហ៊ុនចំការកៅស៊ូវៀតណាម ចូលរួមគោរពច្បាប់ការងាររបស់រាជរដ្ឋាភិបាល
ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនកម្មករចំការកៅស៊ូ (C.R.C.K.2 ) ប្រមាណជាងបួនរយនាក់ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៨។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រុមហ៊ុនវិនិយោគកៅស៊ូវៀតណាម ដែលធ្វើការវិនិយោគទៅលើដំណាំកៅស៊ូជាច្រើនក្រុមហ៊ុនផងដែរ ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការងារធ្វើ ជាពិសេស អ្នករស់នៅខេត្តកំពង់ធំទាំងមូល កាត់បន្ថយការចំណាកស្រុក មានជីវភាពធូរធារជាងមុន និងមានពេលវេលាជួបជុំប្រពន្ធកូន ព្រមទាំងសាច់ញាតិជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា សូមឲ្យភាគីក្រុមហ៊ុនវិនិយោគិនបរទេសទំាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវចូលរួមគោរពច្បាប់លក្ខខ័ណ្ឌការងាររបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព ដោយមិនមានការកេងប្រវ័ញកំលំាងពលកម្មលើកម្មករ កម្មការិនីជាដើម។ ម្យ៉ាងវិញទៀត…
-
កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសំខាន់ៗ អនុវត្តន៍នូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ
កំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយ និងបែងចែកប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តកិច្ចការពារ សុវត្ថិភាពជូនដល់គ្រប់គណបក្សនយោបាយ រួមទាំងក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធក្នុងដំណើរការបោះឆ្នោតជាតិ ជ្រើសតំណាងរាស្រ្ត ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ កិច្ចប្រជវុំនេះត្រូវ បានធ្វើឡើង នៅសាសប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានចូលរួមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាព មេបញ្ជាការរង , នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ+ផ្នែក ព្រមទាំង មេបញ្ជាការ វរសេនាតូចទាំង០២ និងផ្នែកសឹករងទាំង០៨ ចំណុះបញ្ជាការ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន ៩៨ រូប ដែលបានអញ្ជើញចូលរួម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តនូវកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់…
-
នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន មុខសញ្ញាលួច៣នាក់ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះថាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោកបានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសលួចម៉ូតូររបស់ប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូដែលជនសង្សយធ្វើសកម្មភាពលួចម៉ាកហុងដាIcon ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២) ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ១-ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ -មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ២-ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ -មុខរបរ កម្មករសំណង់ -ស្នាក់នៅមិនពិតប្រាកដ ៣-ឈ្មោះ…
-
កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំក្នុងបុណ្យរុក្ខទិវានៅខេត្តកណ្តាល
កូនឈើចំនួន១៦៦៧ដើមត្រូវបានដាំនៅក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យស្រុកពញាឮក្នុងពិធីរុក្ខទិវាឆ្នាំ២០១៨ ក្នុងនោះកូនឈើប្រភេទលម្អដើមឥន្ទនេលដែលមានអង្កត់ផ្ចិតចាប់ពី ១០ស.ម ឡើងចំនួន១៦៧ដើមដាំនៅតាមដងផ្លូវច្រមុះជ្រូកស្លាកគណប្រជាជនកម្ពុជា និងក្នុងបរិវេណច្រមុះជ្រូកមុខពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចកម្ពុជា និងដាំដើមឈើចំនួន១៥០០ដើម នៅតាមបរិវេណជម្រាលជើងភ្នំដោយប្រើប្រាស់ប្រភេទឈើព្រៃធម្មជាតិ និងដើមឈើលម្អរួមមានក្រញូង បេង ធ្នង់ កកោះ ឥន្ទេនេល និងកោ្ងក។ នេះជារបាយការនៅរបស់លោក ញែម តារារិទ្ធិ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកណ្តាលថ្លែងក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងពិធីនេះដែលខណ្ឌរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើចំណួន២០០០ដើម ទៀតដែលជាឈើរយៈពេលវែង និងហូបផ្លែសំរាប់ចែកជូនប្រជាជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិក្សដែលបានអញ្ជើញចូលរួម។ មានប្រសាសន៍ក្នុងពិធីរុក្ខទិវាថ្នាក់ខេត្តឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំប្រារព្ធពិធីរុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តមដែលយើងទាំងអស់គ្នារូបរួមស្តារ និងអភិរក្សប្រភពធនធានដ៏សំខាន់នេះឲ្យបានគង់វង្សដោយជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឈគ្រប់រូបនៅព្រះអង្គនៅតាមវត្តអារ៉ាមឲ្យចូលរួមសកម្មភាពដាមដើមឈើឲ្យបានច្រើនសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ។ ជារៀងរាល់ឆ្នាំអាជ្ញាធរខេត្តកណ្តាលបានដឹកនាំរៀបចំប្រារព្ធពិធីរុក្ខជាតិវាដាំដើមឈើនៅតាមបរិវេណសាលារៀន តាមវត្តអារ៉ាមតាមដងផ្លូវនានាក្នុងខេត្ត។ល។ សម្រាប់ឆ្នាំ២០១៨នេះ គឺជាលើកទី២២ សម្រាប់ខេត្តកណ្តាល។ ឯកឧត្តមបានបន្តទៀតថា នៅតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះបានរៀបចំប្រារព្ធពិធីរុក្ខទិវាជាតិ ៩ កក្កដា ម្តងរួមមកហើយ គឺនៅឆ្នាំ១៩៩២ ក្រោមព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលកាលនោះបានដាំឈើ ប្រភេទឈើ ប្រភេទឈើទាល គីនីន…
-
ប្រតិបត្តិការស្វែងរកក្មេងៗហាត់បាល់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ដែលកំពុង បាត់ខ្លួនដោយអាថ៌កំបាំងក្នុងរូងភ្នំនៅខេត្តឈៀងរ៉ៃ បន្តធ្វើឡើងយ៉ាងដុតដៃដុតជើង
ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជំនាញរុករកក្រោមរូងភ្នំបីនាក់ មកពីអង់គ្លេសកំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកក្មេងៗទំាង១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់សរុបចំនួន១៣នាក់ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងរូង ភ្នំមួយនៅខេត្តឈៀងរ៉ៃ ចាប់តាំងពីថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។ ក្មេងៗទាំងនេះមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេ មានអាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅ មុនពេលមានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈរដ្ឋាភិបាលថៃបានដាក់ ពង្រាយទាហានរបស់ខ្លួនច្រើនជាង១.០០០នាក់ អោយទៅគំាទ្រក្រុមអ្នកជួយសង្រ្គោះ ទាំង១២ក្រុមផងដែរ ហើយការបាត់ខ្លួនរបស់ជងរងគ្រោះបានឈានចូលដល់ថ្ងៃទី៦ ហើយ ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីមហាផ្ទៃថៃលោក អនុពង្ស ផាវចិន្តា បានឱ្យដឹងថា ក្រុម អ្នកជួយសង្រ្គោះកំពុងចាប់ផ្តើមជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ដើម្បីចូលទៅដល់ កន្លែងអ្នកបាត់ខ្លួន ។ ដោយឡែកក្រុមអ្នកជំនាញរុករកក្រោមល្អាងភ្នំបីនាក់មកពីអង់គ្លេស ដែលមកដល់ប្រទេសថៃកាលពីថ្ងៃពុធ រួមទាំងក្រុមកុម្ម៉ង់ដូពិសេសអាមេរិក សៀល ក៏ កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះដែរ ជាមួយក្ដីរំពឹងថា អាចនឹងរកឃើញ អ្នកបាត់ខ្លួនទាំងនោះឆាប់ៗនេះ ។សូមរំលឹកថា ក្មេងៗជំទង់១២នាក់ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា និងគ្រូ បង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃ សៅរ៍សប្តាហ៍មុនមកម្ល៉េះ…
-
ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងក្រុងញូយ៉ក ដែលបានដាក់ឈ្មោះឧត្តមសេនីយ៍ខ្មែរចំនួន១២រូបក្នុង បញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្ស
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី២៨មិថុនាបាន ហៅរបាយការណ៍សិទ្ធិមនុស្សអង្គការ Human Rights Watch នេះ ថាជារបាយការណ៍បំភ្លៃ មានបំណងញុះញង់ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនសមហេតុផល។ Human Rights Watch គឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលគេតែងពណ៌នាថា មិនដែលមានក្រសែភ្នែកល្អ ដាក់មកលើកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបច្ចុប្បន្ននេះឡើយ បើទោះបីជាកម្ពុជាត្រូវ បានពិភពលោកទទួលស្គាល់ការពិតថា ក្រោមការដឹកនាំរបស់សម្តេចតេជោសែន កន្លងមកនេះ បានធ្វើអោយ ប្រទេសអស់សង្គ្រាមទាំងស្រុង គ្មានទឹកដីអបគមន៍ ពលរដ្ឋរស់នៅដោយគ្មានការ ភ័យខ្លាចក្នុងការធ្វើដំណើរ ដោយសេរីក្នុងប្រទេសកម្ពុជា និងដំណើរអភិវឌ្ឍន៍ប្រទេសបានរីកចំរើនយ៉ាងលឿន ទៅមុខដែលនាំអោយប្រ ទេសក្នុងតំបន់និងសកលលោកបានកោតសរសើរដល់កម្ពុជាយ៉ាងណាក៏ដោយ។ អង្គការ Human Rights Watch មិនដែលបានអបអរចំពោះកម្ពុជាដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ១៩៩៨នោះទេ ប៉ុន្តែបែរជាបន្ត ញុះញង់អោយកម្ពុជាដែលរកសន្តិភាពបានយ៉ាងលំបាក អោយធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមញុះញង់និងការ បំបែកបំបាក់ជាតិសាសន៍ខ្មែរបន្តទៀត តាមរយៈការចោទប្រកាន់រឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ជាពិ សេសនៅមុនដំណើរការបោះឆ្នោតសកលចុងខែកក្កដាខាងមុខនេះ ក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតដោយ សុខសាន្ត គ្មានអំពើចលាចល គ្មានការកើតទុរ្ភិក្សណាមួយ ក្នុងប្រទេសនោះឡើយ។ អង្គការ Human Rights Watch បានសម្លឹងឃើញឧត្តមសេនីយ៍យោធានិងនគរបាលទាំង១២រូបរបស់កម្ពុជាដែល…
-
បេក្ខជនជាង១១ម៉ឺន៧ពាន់នាក់ គ្រោងនឹងចូលរួមប្រឡងសញ្ញាបត្របាក់ឌុបនៅឆ្នាំនេះ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃ២៨មិថុនានេះ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃ២០សីហាឆ្នាំ ២០១៨។ ការប្រឡងមានបេក្ខជនសរុប១១ម៉ឺន៧ពាន់៦១នាក់ ចែកចេញជា១៩៥មណ្ឌល មាន៤ពាន់៧៦១បន្ទប់ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ចំពោះលទ្ធផលប្រឡង ត្រូវគេគ្រោងនឹងប្រកាស នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃ១១កញ្ញាឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃ១២កញ្ញា សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗ។ ទន្ទឹងនឹងនោះដែរ ក្រសួងអប់រំបានអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទបញ្ញាតិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងអប់រំបានព្រមានថា ក្នុងករណីរកឃើញ ថាមានលាក់ទុក ត្រូវចាត់ទុកថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញាតិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។