Category: ព័ត៌មាន

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជាង៣០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម

    ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជាង៣០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម

    វៀតណាម៖ តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ និង បំណាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម ដែលបង្កឡើងដោយសារតែ ភ្លៀងធ្លាក់ខ្លំាង ចាប់តំាងពីចុងសប្តាហ៍មុនមកនោះ បានបន្តកើនឡើងដល់២២នាក់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន ។ ចំនួនមនុស្សស្លាប់នៅភាគខាងជើងប្រទេសវៀតណាមនេះ ត្រូវបានរាយការណ៍ និងកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីពេលដើមសប្តាហ៍នេះមកម្ល៉េះ ក្នុងនោះ មនុស្ស១៥នាក់ផងដែរបានរងរបួស ខណៈការខាតបង់លើវិស័យសេដ្ឋកិច្ចជារួមវិញ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយអះអាងថា ស្ថិតនៅក្នុងរង្វង់ជាង២០លានដុល្លារ អាមេរិក ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រង និងចាត់ចែងពេលមានគ្រោះ មហន្តរាយរបស់វៀតណាម បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត ទំាងអស់ខាងលើនេះ មនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងខេត្តឡៃចាវ និង៥នាក់នៅក្នុងខេត្តហាគាំង និងម្នាក់ទៀតនៅក្នុងខេត្តក្វាងនិញ ដោយពួកគេបានបាត់បង់ ជីវិត ដោយសារការរលំផ្ទះសង្កត់លើ និងលង់ទឹកជាដើម ។ ដោយឡែកអ្នកបាត់ខ្លួន ចំនួន៩នាក់ស្ថិតនៅក្នុងខេត្ត ឡៃ ចូ ដោយសារតែទឹកជំនន់មួយដ៏អាក្រក់បានកួច យកពួកគេទៅបាត់ ៕

  • ប្រមុខការទូតសហរដ្ឋអាមេរិកនិយាយថា កូរ៉េខាងជើងយល់ពីបំណងប្រទេសខ្លួន ហើយ ជុំវិញបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាមេរិក៖ ថ្លែងក្នុងសវនាការព្រឹទ្ធសភានៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រដ្ឋាភិបាលក្រុងព្យុង យ៉ាង បានយល់ជ្រួតជ្រាបអំពីចំណាត់ការ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បាន ទាក់ទិនទៅនឹងការរំសាយអាវុធនុយក្លេអ៊ែរ ។ ស្របពេលជាមួយគ្នានោះដែរ លោក ម៉ៃ ប៉ុមប៉េអូ បានបកស្រាយថា សហរដ្ឋអាមេ រិក និងកូរ៉េខាងជើងបាននឹងកំពុងបន្តធ្វើការចចារគ្នាបន្ថែមទៀត បន្ទាប់ពីជំនួប កំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និង មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេសសង្ហិបុរី កន្លងមកនេះ ។ ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានគួសបញ្ជាក់ថា កូរ៉េខាងជើងបានយល់ យ៉ាងច្បាស់ពីវិសាលភាពនៃការស្នើសុំរបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយ គោរពតាមការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយថា សហរដ្ឋអាមេរិកក៏កំពុងធ្វើតាម ការប្តេជ្ញាចិត្តរបស់ខ្លួន ដោយលើកឡើងពីសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុង ការលុបចោលសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានកំណត់ សម្រាប់ខែ សីហាខាងមុខនេះ ៕

  • ប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា ជំនួបរវាងលោក និងលោក ពូទីន ទំនងជាកើតឡើង ក្នុងអំឡុងដំណើរទស្សនៈកិច្ចនៅអឺរ៉ុបនាខែកក្កដា ខាងមុខ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ថា រូបលោកអាចនឹងជួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងអំឡុង ដំណើរទស្សនៈកិច្ចរបស់លោកទៅកាន់តំបន់អឺរ៉ុបនាខែកក្កដា ខាងមុខនេះ ។លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានបែបនេះ ស្រប ពេលជួបពិភាក្សាជាមួយ ប្រធានាធិបតីព័រទុយហ្កាល់លោក ម៉ាសែលឡូ រ៉េបេឡូ ឌឹ ស៊ូហ្ស៊ា ក្នុងអំឡុងដំណើរទស្សនៈកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នារសៀលថ្ងៃ ពុធ សប្តាហ៍នេះ ។ លោក ត្រាំ បានគូសបញ្ជាក់ទៀតថា បើសិនជាជំនួបរវាងលោក និង លោក ពូទីន កើតឡើងមែននោះ របៀបវារៈនៃកិច្ចពិភាក្សានេះ នឹងផ្តោតសំខាន់ទៅ លើបញ្ហាវិបត្តិនៅស៊ីរី និងអ៊ុយក្រែន ។ ចំនែកឯទីតំាងនៃជំនួបនេះដែរ ត្រូវបានគេ រាយការណ៍ថា ទំនងជាប្រារព្វឡើងនៅក្នុងទីក្រុង ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ឬក៏ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ។ ដោយឡែកអ្នកនំាពាក្យវិមានក្រឹមឡំាងរបស់រុស្ស៊ី បានលើកឡើងថា ប្រធានាធិបតី…

  • ប្រធានាធិបតីចិនអះអាងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមាន សារៈសំខាន់ខ្លំាងណាស់នៅលើពិភពលោក

    ប្រធានាធិបតីចិនអះអាងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមាន សារៈសំខាន់ខ្លំាងណាស់នៅលើពិភពលោក

    ចិន៖ ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស នៅឯសាលវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកំាង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអះអាងថា សម្ព័ន្ធភាពរវាងចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនង ទ្វេភាគីដ៏សំខាន់មួយនៅលើពិភពលោក ។ ប្រធានាធិបតីចិនរូបនេះ បានកត់សម្គាល់ទៀតថា ទំនាក់ទំនងយោធាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ហើយលោក ស៊ី ថែមទំាង សង្ឃឹមដែរថា សន្ទុះដ៏ល្អនៃទំនាក់ទំនងយោធារបស់មហាអំណាចទាំងពីរ នឹងបន្ត ក្នុងភាពល្អប្រសើរ ។ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស បានគួស បញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងបង្កើនកិច្ច សហប្រតិបត្តិការ ក៏ដូចជាបង្កើតទំនាក់ទំនងយោធាក្នុងលក្ខណៈស្ថាបនាជាមួយ ចិន បើទោះជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេស បញ្ហាសមុទ្រចិនខាងត្បូង ៕  

  • អាជ្ញាធរអប្សរាប្រាប់ពលរដ្ឋកុំឱ្យលួចសង់សំណង់ខុសច្បាប់បើមិនចង់ប្រឈមនឹងការរុះរើ

    សៀមរាប៖ ដោយសង្កេតឃើញថា រាល់ពេលមានការបោះឆ្នោតម្ដងៗ ពលរដ្ឋតែងលួចសង់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានដោយទាត់ចោលរាល់ពាក្យចចាមអារ៉ាមនានាដែលថា ការសង់សំណង់ផ្សេងៗត្រូវបានអនុញ្ញាតក្នុងអំឡុងពេលជិតបោះឆ្នោត។ «ពុំមានការអនុញ្ញាតឱ្យមានការសាងសង់ដោយសេរីនៅក្នុងតំបន់បេតិកភណ្ឌនោះទេ។ រាល់សំណង់ខុសច្បាប់ ការលួចសាងសង់គ្មានការអនុញ្ញាតនឹងត្រូវបានរុះរើចេញដោយគ្មានលក្ខខណ្ឌ»។ នេះជាចំណុចទី១ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានប្រាប់ដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាផ្សេងៗពីបុគ្គលមួយចំនួន ដែលដើរបោកប្រាស់ ឬតាមរយៈការធានាឱ្យមានការសាងសង់សំណង់ខុសច្បាប់ និងការទទួលយកប្រាក់ជាថ្នូរនឹងបានសិទ្ធិសាងសង់ផ្សេងៗ គឺពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើអាជ្ញាធរបានដឹង។ អាជ្ញាធរជាតិអប្សរា ឱ្យពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងការសាងសង់ផ្សេងៗក្នុងតំបន់អង្គរ តាមរយៈលេខទូរសព្ទចំនួន ៣ប្រព័ន្ធ គឺ ០៩២ ៨៩ ៩៩ ៦៦, ០១២ ៨៥ ០២ ២៦ និង ០១២ ៣២ ៥៤ ១៩ ឬតាមទំព័រហ្វេសប៊ុក «អាជ្ញាធរជាតិអប្សរា»៕

  • រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគីលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិកអោយ ប្រទេសនានាឈប់ទិញប្រេងពីអ៊ីរ៉ង់ គឺគ្មានប្រសិទ្ធភាឡើយ

    រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគីលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិកអោយ ប្រទេសនានាឈប់ទិញប្រេងពីអ៊ីរ៉ង់ គឺគ្មានប្រសិទ្ធភាឡើយ

    ទួរគី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីអង់ការ៉ា រដ្ឋមន្រ្តីសេដ្ឋកិច្ចទួរគី លោក នីហាត ហ្សៃប៊ែគស៊ី បានបញ្ជាក់ថា ការទាមទាររបស់សហរដ្ឋអាមេរិក អោយប្រទេសនានាបញ្ឈប់នាំចូលប្រេងពីអ៊ីរ៉ង់ ហើយបើគេមិនធ្វើតាមនឹងគំរាមដាក់ទណ្ឌកម្មកម្រិតធ្ងន់នោះ គឺមិនមានប្រសិទ្ធភាពសម្រាប់ទួរគីឡើយ ។ សូមរំលឹកថា សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួននាពេលថ្មីៗ នេះ បានជម្រុញអោយប្រទេសនានាកាត់ផ្តាច់រាល់ការនាំចូលប្រេងពីអ៊ីរ៉ង់ អោយ បានមុនថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយទណ្ឌ កម្មធ្ងន់ធ្ងរ ខណៈចំណាត់ការនេះត្រូវបានគេមើលឃើញថា គឺជាការប៉ុនប៉ងថ្មីមួយ ទៀត ដើម្បីបង្កភាពរាំងស្ទះដល់លំហូប្រាក់ចំណូលរបស់អ៊ីរ៉ង់ ។ លោក ហ្សៃប៊ែគស៊ី បានសង្កត់ធ្ងន់ថា ទួរគីអនុវត្តន៍តាមតែការសម្រេចចិត្តរបស់អង្គ ការសហប្រជាជាតិប៉ុណ្ណោះ ដូច្នេះអ្វីផ្សេងពីនេះ ទួរគីនឹងដើរតាមផលប្រយោជន៍ជាតិរបស់ខ្លួនតែមួយគត់ ហើយថា ទួរគីក៏កំពុងបន្តឆ្ពោះទៅកាន់ការធ្វើពាណិជ្ជកម្ម លើពិភពលោកអោយកាន់តែប្រសើរឡើង ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុង ការអភិវឌ្ឍការធ្វើពាណិជ្ជកម្មដោយសេរី ក្នុងចំណោមបណ្តាប្រទេសនានាផងដែរ៕

  • ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ

    សៀមរាប៖ ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានស្ថាបនាឡើងដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និង ប្រជាពលរដ្ឋក្នុងភូមិ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ បានចូលរួមផងដែរ។ សម្ធិផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និង អភិវឌ្ឍខេត្តសៀមរាប គឺផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ ប្រកបដោយសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ  របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ។          មានប្រសាសនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ ចំពោះប្រជាពលរដ្ឋខេត្តសៀមរាប និង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ដែលបានបរិច្ចាគថវិកា…

  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ បញ្ជូនបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុបបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធមកដល់កម្ពុជា

    ក្រុមប្រឆាំងខ្មែរ និងបរទេសមួយចំនួន ត្រូវគេឃើញ បាននិងកំពុងធ្វើយុទ្ធនាការ បញ្ចុះបញ្ចូលអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យឈប់ទិញទំនិញពីកម្ពុជា ដើម្បីដាក់គម្រាបមកលើរដ្ឋាភិបាលកម្ពុជា។ ទំនិញដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវគេឃើញថា ភាគច្រើនជាប្រភេទសម្លៀកបំពាក់ ស្បែកជើង អង្ករ និងកសិផល ដែលផលិតដោយកម្មករ និងកសិករខែ្មរ ហើយបើសិនជាប្រទេសទាំងនោះជឿតាម ក្រុមប្រឆាំងមែន នោះផលវិបាកនឹងធ្លាក់មកលើកម្មករ និងកសិករខ្មែរដែលជាអ្នកផលិត នោះជាមិនខាន។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៨មិថុនានេះ បានឲ្យដឹងថា តាមាករណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានចាត់ បញ្ជូនក្រុមបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ“គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ” (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។ ក្រុមបេសកកម្មពិសេសនោះ ដឹកនាំដោយទីប្រឹក្សារាជរដ្ឋាភិបាលលោក សុក ស៊ីផាន់ណា ចាប់ពីថ្ងៃ១៨មិថុនា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០១៨។  សេចក្ដីជូនព័ត៌មានបានឲ្យដឹងទៀតថា ចាប់តាំងពីបេសកកម្មពិសេស បានទៅដល់រយៈពេល១០ថ្ងៃមកនេះ គឺបាន ទទួលបានការ ស្វាគមន៍របស់សហភាពអឺរ៉ុប។បេសកកម្មនោះ ត្រូវគេរាយការណ៍ថា មានគោលបំណងផ្ដល់នូវការបំភ្លឺជូនមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត។…

  • ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ

     សៀមរាប៖ ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិបន្ទាយឈើត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រវៃង២ពាន់៧០០ម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយឈើ និង ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានស្ថាបនាឡើងដោយកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ និង ប្រជាពលរដ្ឋក្នុងភូមិ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ បានចូលរួមផងដែរ។ សម្ធិផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និង អភិវឌ្ឍខេត្តសៀមរាប គឺផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ ប្រកបដោយសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ  របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ។           មានប្រសាសនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ ចំពោះប្រជាពលរដ្ឋខេត្តសៀមរាប និង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ដែលបានបរិច្ចាគថវិកា និងកម្លាំងពលំ…

  • អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន ស្ដីពីយន្ដការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ

    ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពីយន្តការសវនកម្មក្រោយពេលបញ្ចេញពីគយ (PCA) នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីតំណាងវិស័យឯកជននានាដូចជា សភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករគយសរុបប្រមាណ ២០០នាក់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ។លោក នួន ច័ន្ទរិទ្ធ បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាព និងទស្សនទាន នៃការអនុវត្តគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើមូលដ្ឋានសំខាន់មួយចំនួន មានជាអាទិ៍ ការធ្វើស្វ័យប្រវត្តិកម្មគយ ការលើកទឹកចិត្តដល់ធុរជន ដែលមានអនុលោមភាពខ្ពស់ ការកាត់បន្ថយការយឺតយ៉ាវក្នុងការបំពេញបែបបទគយ និងការកាត់បន្ថយរបាំងពន្ធ និងមិនមែនពន្ធនានាឲ្យអស់លទ្ធភាព ។ លោកបានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរដ្ឋបាលគយ និងសហគមន៍ធុរកិច្ចក្នុងក្របខណ្ឌ នៃការអនុវត្តកម្មវិធីយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម ២០១៤-២០១៨ បានផ្ដល់ផ្លែផ្កាជាបន្តបន្ទាប់លើកិច្ចការគយ ដូចជា ការងារកំណត់តម្លៃគិតពន្ធគយ ការងារគ្រប់គ្រងហានិភ័យគយ និងការងារសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ។ វឌ្ឍនភាពទាំងនេះ កំពុងក្លាយជាមូលដ្ឋានគ្រឹះក្នុងការចូលរួមចំណែកលើកកម្ពស់អនុលោមភាពច្បាប់ ជាពិសេសវប្បធម៌ពន្ធដារក្នុងសង្គមកម្ពុជា ដើម្បីធានាបរិស្ថានធុរកិច្ចសមធម៌មួយ ដែលជាផ្នែកមិនអាចខ្វះបានក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣…