Category: ព័ត៌មាន

  • សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំមន្រ្តីក្រសួងបរិស្ថានចូលរួមត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែងជាង១០០០ម៉ែត្រ

    ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីក្រសួងបរិស្ថាន ចូលរួមត្បាញក្រមាជាងវែងគេនៅលើពិភពលោក ប្រវែងជាង១០០០ម៉ែត្រ នៅវាលព្រះមេរុ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ។ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA» ពិតជាអស្ចារ្យមែន ។ក្រមាបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា ។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា»។ប្រធានបច្ចេកទេស ព្រឹត្តិការណ៍ត្បាញក្រមាប្រវែងជាង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» បានអោយដឹងថា «មកទល់ពេលនេះ ក្រឡា ក្រហម លាយស ដ៏ស្រស់ស្អាតមួយនេះ មានប្រវែងរហូតដល់ទៅជា១១០០ ម៉ែត្រហើយ ។ ចំពោះការចូលរួមត្បាញនេះ…

  • អដ្ឋិធាតុកងទ័ពស្មគ្រ័ចិត្តវៀតណាមត្រូវបានប្រគល់ដើម្បីធ្វើមាតុភូមិនិវត្ត

     កិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀត ណាមក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្នុងជំហានទី ១៧ រដូវប្រាំង ឆ្នាំ២០១៧-២០១៨សម្រេចលទ្ធផល បានចំនួន ៣៣អដ្ឋិធាតុក្នុងនោះ ជីកលើកនៅភូមិសាស្រ្តស្រុកខ្សាច់កណ្តាលបានចំនួន ១៨អដ្ឋិធាតុ ជីកលើកនៅក្នុងភូមិសាស្រ្តស្រុកកោះធំបានចំនួន ១២អដ្ឋិធាតុ ជីកលើកនៅភូមិសាស្ត្រស្រុកល្វាឯម បានចំនួន ៣អដ្ឋិធាតុ នេះជាកិច្ចលើកឡើងរបស់លោកវរៈសេនីយ៍ឯកនៃនិយមមេបញ្ជាការតំបន់ប្រ តិបត្តិការសឹករងខេត្តកណ្តាល ក្នុងពិធីផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី១៧រដូវប្រាំងឆ្នាំ ២០១៧-២០១៨នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ នៅតំបន់ប្រតិបត្តិការ សឹករងខេត្តកណ្តាល។លោកបានបន្តទៀតថាចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រារ រុក រក ជិកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល គិតពី ឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៨ (ពីជំហានទី ១ ដល់ជំហានទី ១៧)ទទួលបានលទ្ធផលសរុបចំនួន ១,១៤២អដ្ឋិធាតុ។ ឯកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ងៀ ស្នងការរងស្នងការនយោបាយអនុប្រធានគណៈចង្អុលការ លេខ ១២៣៧ យោធភូមិភាគទី ៩ បញ្ជាក់ថាការអនុវត្តតាមកិច្ចព្រមព្រៀងលើកទី ១៦ ចុះហត្ថ លេខាថ្ងៃទី ០៦…

  • រាជរដ្ឋាភិបាល បានកំណែទម្រង់គ្រប់បែបយ៉ាងនៅក្នុងអណត្តិថ្មីនេះ

    សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងលើកឡើងថា នៅក្នុងអណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានជម្រុញកំណែទម្រង់ជាច្រើន នៅលើសេវាសាធារណៈ  ជាពិសេសការអភិវឌ្ឍន៍លើគ្រប់វិស័យ បានធ្វើឲ្យ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ។            ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ថា  ពាក់ព័ន្ធនិងការកំណែ ទម្រង់នៅក្នុងអណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានជម្រុញកំណែទម្រង់ស្ទើរគ្រប់វិស័យ ព្រមទាំងបានចូលរួមអភិវឌ្ឍនៅតាម មូលដ្ឋាន កើតឡើងជាហូរហែរដូចជា ផ្លូវ ស្ពាន សាលារៀន និងវត្តអារ៉ាមជាដើម ជាពិសេសជម្រុញអនុវត្តន៍គោលនយោ បាយជាច្រើនទៀត ធ្វើឲ្យកម្ពុជារក្សាបានកំណើនល្អ ក្នុងការបង្កើនដល់ចំណូលថវិការជាតិ ។   ឯកឧត្តម បានបន្តថា ជាក់ស្តែងនៅក្នុងពេលកន្លងមកនេះ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ គឺបានកាន់តែ ខិតមកជិតប្រជាពលរដ្ឋ និងទទួលទាន់ពេលវេលាទៅតាមតម្រូវការបច្ចុប្បន្ន ក្នុងនោះក្រៅពីការផ្តល់សេវាសាធារណៈ រាជរដ្ឋាភិបាលក៏បានគិតគូយ៉ាងខ្លាំង ដូចជាការតម្លើងប្រាក់បៀរវត្សរ៍ជូនដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញច្បាប់អនុញ្ញាតអោយរោងចក្រថ្មីៗចំនួន២បន្ថែម ទៀត បើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគ៦០លានដុល្លារអាមេរិក និង បង្កើតការងារបាន៧៦៧កន្លែង

    ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ចេញច្បាប់អនុញ្ញាតអោយ រោងចក្រថ្មីៗចំនួន២បន្ថែមទៀតបើកដំណើរការ នៅក្នុងប្រទេសកម្ពុជា ក្រោមទុន វិនិយោគសរុបប្រមាណ៦១.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៦៧កន្លែង ។យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះ ផ្សាយថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទំាងពីរខាងលើនេះ គណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖ ១៖ គម្រោងបង្កើតកសិដ្ឋាន ចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣០.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៦១កន្លែង និង២៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុន HAI SHENG STEEL CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ មានទុនវិនិយោគប្រមាណ៣១.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១០៦កន្លែង ៕ …

  • បើករថយន្តលឿនពេក រេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀត រងការខូចខាត

    ភ្នំពេញ ៖ បុរសពីរនាក់រួមដំណើរដោយរថយន្តមួយគ្រឿង បានបើកបរលឿនពេក ជ្រុលទៅប៉ះឃឿនចញ្ចើមផ្លូវ ហើយក៏រេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀតនៅចញ្ចើមផ្លូវ រងការខូចខាត សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។         ហេតុការណ៍គ្រឿងថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាបលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨  នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ (ជួរផ្លូវមាត់ទន្លេ) ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។         យោងតាមប្រភពព័ត៌មានពីប្រជាបលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តបង្កម៉ាក កាមរីបាឡែន  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6989 ដែលធ្វើដំណើរដោយបុរសពីរនាក់រួមគ្នាក្នុងរថយន្ត ហើយបានបើកបរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបះនិងឃឿនចញ្ចើមផ្លូវ ធ្វើឲ្យរថយន្តរេចង្កូតទៅបុករះម៉ូតូអូសអេតចាយ បង្គោលភ្លើង និងរថយន្តមួយគ្រឿងទៀត ដែលនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត (តែមិនធ្ងន់ធ្ងរ) និងមិនបង្កឲ្យមនុស្សរងរបួសនោះដែរ ។ ចំណែករថយន្តបង្កវិញបានបែកកង់ក្រោយ និងដាច់កាឡែងកង់មុខ រួមទាំងកាងមុខ រងការខូចខាតយ៉ាងដំណំ ។…

  • រថយន្តមិនស្គាល់ម៉ាកបើកគៀរម៉ូតូបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកគៀរម៉ូតូរបស់គាត់បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ រួចរថយន្តបើករត់គេចខ្លួនបាត់ស្រមោល។      ករណីខាងលើនេះ បានកើត​ឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្បែរបងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។      យោងតាមសម្ដីបងថ្លៃសពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទាំ ទុំ ភេទប្រុស អាយុជាង៣០ឆ្នាំ  មុខរបរបើកឡាន ស្នាក់នៅម្តុំផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ។      ប្រភពដដែលបានបន្តថា ជនរងគ្រោះទើបតែចេញពីធ្វើការ​ ក៏បានធ្វើដំណើរទៅផ្ទះរបស់ខ្លួនវិញ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ.1GY – 0092 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកយ៉ាងលឿនហើយបានគៀរដៃចង្កូតម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯរថយន្តបង្កវិញបានបើករត់គេចខ្លួនដោយសុវត្ថិភាព។      ក្រោយកើតហេតុសម្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់សពទៅសាច់ញាត្តិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរបស់ប្រពន្ធក្នុងខេត្តតាកែវ៕

  • ពិធីជួបសំណេះសំណាលជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនក្នុងក្រុងពោធិ៍សាត

    ពោធិ៍សាត់៖  ក្នុងឱកាសជួបសំណេះសំណាលជាលើកទី៥ ជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនក្នុងក្រុងពោធិ៍សាត់ចំនួន ១,៦២០នាក់ នៅបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស  ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៨ អភិបាល  ខេត្ត ពោធិ៍សាត់ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់អតីតមន្ត្រីរាជការចូលនិវត្តន៍ និងអតីតយុទ្ធជននៅទូទាំងក្រុងពោធិ៍  សាត់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដើម្បីរង់ចាំមើលការអភិវឌ្ឍរីកចម្រើនរបស់ខេត្តពោធិ៍សាត់។ លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថានៅទូទាំងខេត្ត មុខ  សញ្ញានិវត្តជនទទួលរបបពីរដ្ឋមានចំនួន ១,៥០២នាក់ និង  អតីតយុទ្ធជនមានចំនួន ៤,៥២១នាក់ ហើយក្នុងរយៈ  ពេល ៦ខែ ដើមឆ្នាំ២០១៨នេះ និវត្តជនទទួលមរណភាព ១៩នាក់ និងអតីតយុទ្ធជន ៤៤នាក់។ ជាទូទៅរៀមច្បងជាអតីតមន្ត្រីរាជការរស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំនឹងរបបគោលនយោបាយប្រចាំ  ខែ…

  • នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បញ្ជូន មុខសញ្ញាឆក់២នាក់ទៅតុលាកា ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

    ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២៧មិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៤ ករណី ៖។ -ករណីទី១ ៖  (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស) នៅចំណុចមុខផ្ទះលេខ១១៨ ផ្លូវលេខ ១៣៨ ក្រុមទី ៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពី ជនរងគ្រោះ -ឈ្មោះ ម៉េង ស្រីហួច ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ។ -ករណីទី២ ៖  (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ )…