-
ជំនួបកំពូលរវាងលោក ត្រាំ និងលោក ពូទីន ទំនងជាកើតឡើងឆាប់ៗនេះ បើសិន ជាការបំពេញទស្សនៈកិច្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកនៅរ៉ុស្ស៊ី ទទួលជោគ ជ័យ
សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន ត្រូវបានគេ រំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរ៉ុស្ស៊ី នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ ក្នុងគោលបំនងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋ មន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ ដើម្បីពិភាក្សាគ្នាស្តីអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន ។ បើសិនជាដំណើរបំពេញទស្សនៈកចិ្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន មកកាន់ទីក្រុងម៉ូស្គូក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនំាំរុស្ស៊ី ទទួលជោគជ័យនោះ ដូច្នេះទីតំាងនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងប្រារព្វឡើងនៅ ក្នុងរដ្ឋធានី ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ។ បើតាមការគ្រោងទុកនោះ លោក ចន បូលតុន ដែលវិមានក្រឹមឡាំងមើលឃើញថា ជាអ្នកមាននយោបាយតឹងរ៉ឹងចំពោះរុស្ស៊ីរូបនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្រោយជំនួបពិភាក្សារបស់លោកជាមួយមេដឹកនាំរុស្ស៊ី ។ ហើយលោកក៏ត្រូវបានគេជឿជាក់ផងដែរថា នឹងប្រកាសពីពេលវេលា…
-
មន្រ្តីជាន់ខ្ពស់ជប៉ុនអះអាងថា ប្រទេសខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់
ជប៉ុន៖ ប្រធានខុទ្ទកាល័យជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានលើកឡើងថា ប្រទេសខ្លួន បាននឹងកំពុងបន្តធ្វើកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញការទាមទារអោយ ជប៉ុនបញ្ឈប់ការនំាចូលប្រេងពីប្រទេសអ៊ីរ៉ង់ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ លោក ស៊ូហ្គា បាន គួសបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការគិតពិចារណាយ៉ាងល្អិតល្អន់បំផុត អំពីការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលចង់អោយជប៉ុនបញ្ឈប់ការ នំាចូលពីអ៊ីរ៉ង់ ថាតើចំណាត់ការនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច ជប៉ុនដែរ ឬយ៉ាងណា ។ ជាមួយគ្នានេះ លោក ស៊ូហ្គា បានសង្កត់ធ្ងន់ថា ជប៉ុននឹង បន្តធ្វើជជែកបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាមួយនេះ ជាមួយខាងភាគីសហរដ្ឋអាមេ រិក និងប្រជាជាតិដទៃទៀតដែលមានការព្រួយបារម្ភដូចគ្នា ដើម្បីជៀសវាងការប៉ះ ពាល់ណាមួយដល់ផ្នែកជំនួញរបស់ជប៉ុន ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន ប្រកាសនៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះថា សហរដ្ឋអាមេរិកចង់អោយជប៉ុន និងបណ្តា ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដទៃទៀត បញ្ឈប់ការនំាចួលប្រេងទំាងស្រុងពីប្រទេស អ៊ីរ៉ង់នៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ ៕…
-
កូរ៉េខាងជើងព្រមានជប៉ុនថា មិនត្រូវលូកដៃក្នុងកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសខ្លួនឡើយ
្វីស៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ជូ យ៉ុងចុល បានបញ្ជាក់នៅក្នុងសន្និសីទគាំទ្រការរំសាយអាវុធរបស់អង្គការសហ ប្រជាជាតិថា ជប៉ុនមិនគួរលូកដៃចូលក្នុងកិច្ចការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េឡើយ ពីព្រោះជប៉ុនមិនមែនជាហត្ថលេខីនៃសេចក្ដីថ្លែងការណ៍រួម ផាន់ មុនជុម រវាងកូរ៉េទាំងពីរ ឬក៏កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ ។ លោក ជូ យ៉ុងចុល បានលើកឡើងយ៉ាងដូច្នេះ ដើម្បីជាការឆ្លើយតបទៅនឹងមន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានជម្រុញអោយកូរ៉េខាងជើងអនុ វត្តន៍យ៉ាងពេញលេញ តាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ទាំងការសន្យារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។ មន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវរូបនេះ បានលើកឡើងទៀតថា ជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ នឹងការរំសោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយជប៉ុនផ្ទាល់ធ្លាប់អះអាងថា ក៏ នឹងជួយចេញថ្លៃខ្លះ លើការធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច ផងដែរ ៕
-
ខ្សែភាពយន្តខ្មែរខ្នាតធំរឿង “បាតដៃខ្មៅ” របស់ក្រុមហ៊ុន Sabay សហការជាមួយ Studio 4 សម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីតបតាមកំនើនតម្រូវការអតិថិជន
ភ្នំពេញ៖ ខ្សែភាពយន្តខ្មែខ្នាតធំ រឿង «បាតដៃខ្មៅ» របស់ក្រុមហ៊ុន Sabay សហការជាមួយនឹង Studio 4 បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ អតិថិជន ខណៈរឿងនេះ ផលិតយ៉ាងយកចិត្តទុកពីសំណាក់ផលិតករ អ្នកដឹកនាំរឿង និងតួ សម្តែងវ័យក្មេងដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ។ ខ្សែភាពយន្តខ្នាតធំរឿង «បាតដៃខ្មៅ» នឹងបង្ហាញវត្តមានចាប់ពីថ្ងៃទី២៨ ខែមិថុនានេះទៅ នៅគ្រប់រោងភាពយន្តទំនើប នៅភ្នំពេញ និងរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប ។ ភាពយន្តនេះ ត្រូវបានអ្នកដឹកនាំរឿងលោក មាស រស្មី អះអាងថា ជាខ្សែរឿងខ្នាតធំទីមួយ ក្នុង អាជីពការងារជិត១០ឆ្នាំរបស់លោក ហើយថា លោកបានចំណាយពេលជាងមួយភាគបីនៃ គម្រោងទៅលើការសរសេរអត្ថបទរឿង ដោយត្រូវសម្រួលពីប្រលោមលោក ដែលសរសេរ សម្រាប់ការស្រមៃ មកជាអត្ថបទរឿងដែលសរសេរសម្រាប់ការថតជារូបភាព និងសំឡេង ។មិនតែប៉ុណ្ណោះលោកក៏បានចំណាយពេលចុះទៅដល់ខេត្ត ដែលសាច់រឿងដើមបាននិយាយ ដូចជាតាកែវ និងស្ទឹងត្រែងជាដើម ។ លោកបន្ថែមទៀតថា…
-
ស្លាប់៤នាក់ របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួក
យ៉ាងហោចណាស់មានមនុស្ស០៤នាក់ បានស្លាប់ និង០៥នាក់រងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូនៅស្រុកពួកខេត្តសៀមរាប។ អធិការនគរបាលស្រុកពួក លោកទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃ២៧ ខែមិថុនានេះ នៅចំណុចផ្លូវជាតិលេខ៦ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ លោកអធិការបន្តថា ហេតុការណ៍នេះបង្កដោយរថយន្តCamryឆ្លាម ព៌ណឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់ ។ លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកម៉ូតូC125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ។បន្ទាប់ពីបង្កហេតុរួចអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ លោកអធិការបន្តថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
-
អភិបាលខណ្ឌឫស្សីកែវ ទទួលបច្ច័យ សម្ភារ និងគ្រឿងឧបភោគ បរិភោគសរុបជាង៧លាន ពីព្រះអនុគណខណ្ឌឫស្សីកែវ ដើម្បីបន្តចែកជូនជនងាយរងគ្រោះ ក្នុងមូលដ្ឋាន
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាត ដែលពាក់ព័ន្ធមួយចំនួនមកទទួលយកនូវទេយ្យទាន មានជាបច្ច័យ សម្ភារ និងគ្រឿងឧបភោគ បរិភោគសរុបជាថវិកាជាង៧លានរៀល ពីព្រះតេជព្រះគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ រាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកបន្តចែកជូនជួយសង្គ្រោះតាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅវត្តញាណរង្សី ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
-
រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់រងរបួសធ្ងន់៣នាក់ និងរងស្រាលម្នាក់នៅស្រុកស្វាយទាប
(ស្វាយរៀង) ៖ព័ត៌មានបឋម៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍នោះមានដាច់ដៃម្នាក់ផងដែរដោយសាររថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្ម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។បើតាមប្រភពពីកន្លែងហេតុបានឲ្យដឹងថា៖ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។សូមបញ្ជាក់ផងដែរថាមនុស្សជិះលើមានចំនួន២៤នាក់ហើយអ្នករងគ្រោះទាំង៥នាក់៕
-
សមាជិកបក្សគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវក្នុងការអនុវត្តន៍ការងារ
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្មើរឲ្យសមាជិកគណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការចាត់ចែងអនុវត្តការងារបស់ខ្លួនឲ្យបានសកម្ម និងស្វាហាប់មោះមុតថែមទៀត តាម គោលការណ៍ណែនំានានា របស់គណបក្សដែលបានប្រគល់ជូន ។ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្សឃុំព្រែកលូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ថា សមាជិក សមាជិការរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំតាមដានត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍នយោបាយ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ចេញនូវផែនការ និងវិធានការណ៍ចាំបាច់នានាឲ្យបានទាន់ពេលវេលា ប្រកបដោយ ភាពប្រុងប្រយ័ត្ន មានការបត់បែន និងត្រឹមត្រូវតាមច្បាប់ ។ ឯកឧត្តម លើកឡើងថា ដើម្បីពង្រីកសុខុមរមនីយកម្មឲ្យកាន់តែទូលាយ តំណាងសមាជិកបក្សនៅតាមមូលដ្ឋាន ត្រូវបន្តអប់រំនយោបាយ និងពង្រឹងការគ្រប់គ្រងដល់មន្ត្រី និងសមាជិកគណបក្ស ដើម្បីលើកម្ពស់សមត្ថភាព និងគុណវុឌ្ឍ ជាពិសេសការផ្សាភ្ជាប់ជាមួយនឹងបក្ស ហើយទៅបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា នឹងសូមបន្តរក្សានិរន្តភាព នៃ ការចិញ្ចឹមចលនានៅមូលដ្ឋាន ផ្សាភ្ជាប់នូវនោសញ្ចេតនាជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ…
-
ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានអាជ្ញាធរខេត្តសៀមរាប នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប
សៀមរាប៖ ទៀនវស្សាចំនួន១គូ និងទ័យ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯ.ឧបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាំយកទៅវេរប្រគេនព្រះវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៨នេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ទៀនវស្សានិងទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ ប្រគេនដល់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើង ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ…
-
កីឡាការិនីស្នុកឃ័រ ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលកំពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ព្រះរាជាណាចក្រកម្ពុជា
កីឡាការិនីស្នុកឃ័រ ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលកំពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមោទនភាពក្រៃលែងដោយកីឡាការិនីរូបនេះនាំមកជាមួយភាពល្បីល្បាញដោយធ្លាប់ឈ្នះពានរង្វាន់លើឆាកអន្តរជាតិជាច្រើន ។