-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឈីលី ចូលជួបសម្តែងការគួរសម
នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:០០នាទីរសៀល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ (Christian RehrenBargetto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមមានកិត្តិយសដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជានុញ្ញាតឱ្យចូលគាល់ និងជូនសាតាំង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹងថា នាពេលខាងមុខ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃសាធារណរដ្ឋឈីលី នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយនឹងគ្នា ព្រមទាំងមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ។ …
-
ដុតកម្ទេចទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៧៣ទូ ដែលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបានកន្លងមក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រមូលទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៧៣ទូដែលបង្ក្រាបបានចំនួន៩ទីតាងផ្សេងៗគ្នានាពេលកន្លងមក យកមកធ្វើការដុតកម្ទេចចោលនៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងទឹកដីខណ្ឌឬស្សីកែវ។ លោក វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯឧត្ដមឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាយ៉ាងម៉ឺងម៉ាតឲ្យមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាងល្បែងខុសច្បាប់ក្នុងមូលដ្ឋានឲ្យខាតតែបាន។ ជាក់ស្ដែងនេះ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចុះបង្ក្រាបទីតាងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៩កន្លែងផ្សេងគ្នា ដោយដកហូតទូហ្គេមចំនួន៧៣គ្រឿង មានទូហ្គេមបាញ់ត្រី៤៧គ្រឿង និងទូហ្គេមបៀរចំនួន២៦គ្រឿង យកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រហូតនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ខាងកម្លាំងជំនាញបានធ្វើការដុតកម្ទេចចោលតែម្ដង៕ម.ន
-
រដ្ឋបាលសាលាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងការប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្ត ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប។ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៥៥ មានចំនួន៣ចំណុច ដោយបានអនុម័តលុបចេញរបៀបវារៈចំណុចទី៣ ដោយគ្រោងយកទៅ ដាក់ក្នុងរបៀបវារៈកិច្ចប្រជុំសាមញលើកទី៥៦។ ឯកឧត្តម អ៊ឹង ហឿន ជាប្រធានក្រុមប្រឹក្សាខេត្តជំនួសឯកឧត្តមបណ្ឌិត នូ ផល្លា ដែលបានទទួលភារកិច្ចថ្មី នឹងប្រកាសបំពេញបន្ថែមនូវសមាជិកក្រុមប្រឹក្សាខេត្ត ចំនួន២រូប រួមមានឯកឧត្តម មន ថេន និងឯកឧត្តម អ៊ាម ពុន ជំនួសសមាជិកក្រុមប្រឹក្សាខេត្ត២រូប ដែលបានទៅទទួលភារកិច្ចថ្មី។ ឯកឧត្តម អ៊ឹង ហឿន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥នេះថា ដើម្បីជំរុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និងកែលម្អភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ ឯកឧត្តមបានបន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ…
-
ប្រធានាធិបតីបារាំងត្រៀមចំណាយប្រាក់ជាង១១ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង
បារាំង៖ អនុរដ្ឋមន្រ្តីមុខងារសាធារណៈ និងថវិកាបារាំងលោក អូលីវីយេ ឌុយស៊ុប បានថ្លែងអះអាងថា វិធានការរបស់លោកប្រធានាធិបតី ម៉ាក្រុង ដើម្បីឆ្លើយតបចំពោះក្រុមបាតុករអាវកាក់ពណ៌លឿងនោះ អាចនឹងត្រូវចំណាយប្រាក់ចាប់ពី៨ ទៅ១០ពាន់លានអឺរ៉ូ ឬស្មើនឹង៩,១ ទៅ ១១,៤ពាន់លានដុល្លារអាម៉េរិក ខណៈលោក ម៉ាក្រុង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម។ លោក អែមម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ឈ្នួលអប្បបរមានឹងកើន១០០អឺរ៉ូ ឬជាង១១៣ដុល្លារអាម៉េរិកក្នុងមួយខែ ដោយវិធានការដែលស្នើឡើងនេះ ក៏មានចាត់បញ្ចូលនូវប្រាក់ឧបត្ថម្ភដំណាច់ឆ្នាំ មិនជាប់ពន្ធសម្រាប់នយោជិក និងការអនុគ្រោះពន្ធឲ្យនិវត្តជន ដែលមានប្រាក់ចំណូលទាបជាង២,០០០អឺរ៉ូ ឬស្មើនឹង២,២៧៤ដុល្លារអាម៉រិកក្នុងមួយខែ ។ សូមបញ្ជាកផងដែរថា បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង៤សប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅពេលក្រុមបាតុកម្មអាវពណ៌លឿងបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា ដែលដំបូងឡើយ មានគោលដៅបង្ខំឲ្យលោក ម៉ាក្រុង បោះបង់ចោលគម្រោងដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូត និងប្រេងសាំងប៉ុណ្ណោះ៕ម.ន
-
មន្ទីរបញ្ចកោណគ្រោងនឹងដកកងកម្លាំងរាប់រយនាក់ចេញពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ឆូ រ៉ុបមែននីង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាម៉េរិកឆាប់ៗនេះ នឹងធ្វើការដកកងទ័ពបំពេញកាតព្វកិច្ចសកម្មជាច្រើនរយនាក់ មកពីតាមព្រំដែនខាងត្បូងជាប់ប្រទេសម៉ិកស៊ិកវិញ។ សម្រាប់ការសម្រេចចិត្តដកនេះ ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែវាបានកើតមានឡើងបន្ទាប់ពីតំបន់ព្រំដែនកាន់តែមានភាពតានតឹង ដោយសារលំហូរនៃជនភៀសខ្លួនកាន់តែខ្លាំងឡើង។ អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា អង្គភាពខ្លះបានបំពេញការងាររបស់ពួកគេចប់សព្វគ្រប់ហើយ ដូច្នេះពួកគេនឹងត្រូវដកចេញពីព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក និងត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ មន្ត្រីដដែលបន្ថែមទៀតថា បច្ចុប្បន្នកងទ័ព៥,២០០នាក់កំពុងឈរជើងនៅឯតំបន់ព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍មកពីតំបន់អាម៉េរិកកណ្ដាល៕ ម.ន
-
ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ
ឥណ្ឌា៖ ឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ អានី-វី នៅថ្ងៃចន្ទនេះ ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ អូឌីសា ភាគខាងកើតប្រទេស។ ការធ្វើតេស្តនេះ គឺជាជោគជ័យលើកទី៣ហើយនៃមីស៊ីល អានី-វី ក្នុងឆ្នាំនេះ ដោយមីស៊ីលនេះ មានប្រវែង១៧ម៉ែត្រ និងទំហំ០២ម៉ែត្រ ហើយថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរទម្ងន់សរុប១,៥តោន។ ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ឥណ្ឌានេះដែរ កន្លងមកចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហជុំវិញគម្រោងអភិវឌ្ឍន៍មីស៊ីល អានី-វី នៅពេលមីស៊ីលនេះ ត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំងបានចាត់ទុកការសាកល្បងនេះថា ជាការបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិ និងបានបង្កការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្រ្តភូមិ សាស្រ្តនយោបាយនៅតំបន់អាស៊ីខាងត្បូង។ យ៉ាងណាមិញ មីស៊ីល អានី-វី ត្រូវគេរំពឹងថា នឹងអាចប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ ខណៈមីស៊ីលរយៈចម្ងាយឆ្ងាយនេះទៀតសោត មានសមត្ថភាពវាយប្រហារដល់គ្រប់គោលដៅនៅក្នុងទ្វីបអាស៊ី ព្រមទាំងតំបន់មួយចំនួននៃទ្វីបអាហ៊្វ្រិក និងអឺរ៉ុបផងដែរ៕ម.ន
-
Lunch News 11 Dec 2018 ព័ត៌មានពេលថ្ងៃត្រង ១១ ធ្នូ ២០១៨ (មានវិដេអូ)
-
ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០១៨ គិតត្រឹមដំណាច់ត្រីមាសទី៣ ប្រមូលបានប្រមាណ១៦៩១លានដុល្លារអាម៉េរិក និងពន្ធគយប្រមូលបានប្រមាណ១៧៦៧លានដុល្លារអាម៉េរិក
នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងស្តីពីវប្បធម៌សារពើពន្ធដល់វិស័យយុត្តិធម៌ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងទិសដៅពង្រឹងអភិបាលកិច្ចសារពើពន្ធ និងនីត្យានុកូលសារពើពន្ធ ដោយប្រមូលផ្តុំនូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ និងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពីតំណាងក្រសួងយុត្តិធម៌ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ជូ វិជិត្ត បន្តថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានចាត់បញ្ចូលជាក្រុមប្រទេស ឯកទគ្គករកំណើនមួយក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុង១ឆ្នាំ។ ស្ថិតនៅក្នុងបរិការណ៍នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ចំណូលសារពើពន្ធ ដែលរួមមានចំណូលពន្ធដារ និងពន្ធគយ បាននិងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងកាត់បន្ថយភាពក្រីក្រ យ៉ាងឆាប់រហ័ស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានឱ្យទៀតថា តាមរយៈនេះ ការធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ គឺជាលក្ខខណ្ឌចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងភាពជោគជ័យនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននេះ ការធ្វើកំណែទម្រង់នេះ គឺពុំអាចជោគជ័យបានទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធជាអាទិ៍…
-
កំពុងអង្គុយលក់ថ្នាំញៀន! ប៉ូលិសល្បាតក្របួចបាន៤នាក់ និងថ្នាំញៀន៨កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ និងថ្នាំញៀនចំនួន៨កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្របួចចាប់បាន ពេលដែលល្បាតប្រទះឃើញអង្គុយលក់ថ្នាំញៀនត្រង់ចំណុចដីវាល ក្នុងភូមិព្រៃល្វា សង្កាត់ចោចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ ជនសង្ស័យទាំង៤នាក់មាន៖ ទី១)ឈ្មោះ អែម ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិខាងលើ ជាម្ចាស់ថ្នាំញៀន ទី២)ឈ្មោះ គង់ សុរិយា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ទី៣)ឈ្មោះ ឆន ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃស្ពឹ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងទី៤)ឈ្មោះ រ៉េត សុវណ្ណា ភេទប្រុស អយុ២០ឆ្នាំ មុខរបរ កត់កន្ទុយលេខ មានទីលំនៅ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ លោក សៅ…
-
ក្រសួងរតនាគារសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់កូរ៉េខាងជើង
សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលកិច្ចចរចារវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការលុបបំបាត់អាវុធប្រល័យលោកនៅលើតំបន់ឧបទ្វីបកូរ៉េ ហាក់នៅជាប់គាំងនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងរតនាគារជាតិអាម៉េរិកបានលើកឡើងថា ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយស្របទៅតាមរបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកស្តីពីបញ្ហាកូរ៉េខាងជើងនេះ នឹងបង្កករាល់ទ្រព្យសម្បត្តិទាំងឡាយដែលមន្ត្រីទាំង៣រូបអាចមាននៅសហរដ្ឋអាម៉េរិក និងហាមមិនឲ្យអង្គភាព ឬបុគ្គលជនជាតិអាម៉េរិកណាមួយ មានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយមន្ត្រីកូរ៉េខាងជើងទាំងនោះឡើយ។ ទណ្ឌកម្មនេះដែរ ស្ថិតក្នុងចំណោមទណ្ឌកម្មដែលត្រូវបានដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោនទៅលើអង្គភាព និងបុគ្គលជាប់ទាក់ទិននៅកូរ៉េខាងជើង ខណៈកិច្ចប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីឆ្ពោះទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានរិះគន់ជាដដែលៗថា ការបន្តដាក់ទណ្ឌកម្មទាំងនេះពីសំណាក់សហរដ្ឋអាម៉េរិក គឺជាសកម្មភាពកាន់តែធ្វើឲ្យប្រទេសទាំងពីរលែងជឿទុកចិត្តគ្នាខ្លាំងឡើងៗ៕ម.ន