Category: ព័ត៌មាន

  • អ្នកវិនិយោគមួយក្រុមមកពីទីក្រុងប៉េកាំងមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នា

    លោក Wu Yunfu ប្រធានក្រុមហ៊ុន China’s Internet Investment Holding Group Co., Ltd និងជាអ្នកដឹកនាំគណៈប្រតិភូប្រតិភូក្រុមហ៊ុនវិនិយោគមកពីទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បាននិយាយាថា៖ ក្រុមអ្នកវិនយោគមកពីទីក្រុងប៉េកាំងនេះ គឺមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេល ដែលប្រទេសកម្ពុជា និងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នាស្រាប់។លោក បន្តថា  ខេត្តព្រះសីហនុ មានសម្រស់ស្រស់ស្អាតគួរអោយចាប់អារម្មណ៍ មានការរីកចំរើនទៀតផង និងមានតំបន់សេដ្ឋកិច្ចពិសេស ល្អគួរឲ្យទាក់ទាញ ហើយ ក្រុមអ្នកវិនិយោគរបស់ខេត្តជើជៀង ចង់មកវិនិយោគទុននៅខេត្តព្រះសីហនុដែរ។ លោក Wu Yunfu បញ្ជាក់ថា នឹងពាំនាំផ្សព្វផ្សាយអំពីអ្វីៗដែលមាននៅទីនេះ ទៅជូនដៃគូរវិនិយោគនៅទីក្រុងប៉េកាំងឲ្យចូលមករកស៊ីនៅខេត្ដនេះ ហើយលោក នឹងត្រឡប់មកម្ដងទៀតជាមួយនិងការដាក់ទុនវិនិយោគផ្នែកសេវា អ៊ិនធឺណេត ទេសចរណ៍ផងដែរ។នេះបើយោងតាមអ្វីដែលលោក Wu Yunfu បានថ្លែងប្រាប់ ឯកឧត្តម យន្ត មីន ក្នុងជំនួបមួយកាលពីថ្ងៃអង្គារ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាការឆ្លើយតប ឯកឧត្តម…

  • អូស្ត្រាលី មានគម្រោងជួយខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ,ការទប់ស្កាត់អំពើហិង្សាលើកុមារ,គម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុ និងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់។អូស្ត្រាលី សន្យាថានឹងបន្តជួយកម្ពុជាបន្តទៀត។

    នេះបើយោងតាមអ្វីដែលត្រូវបានលើកឡើងក្នុងជំនួបមួយរវាងឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅម្ពុជា លោកស្រី ANGELA  CORCORAN និងអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមសាឍឆ្នាំចរ ត្រូវនឹងថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨។លោកស្រី ANGELA CORCORAN បានបញ្ជាក់ថា អូស្ត្រាលី មានគម្រោងជួយពលរដ្ឋខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ការទប់ស្កាត់អំពើហិង្សាលើកុមារជៀសវាងការធ្វើបាបកុមារ។គម្រោងនេះគម្រោងនេះ អូស្ត្រាលី ជួយតាមរយៈអង្គការ យូនិសេហ្វ។គម្រោងនេះនឹងជួយពលរដ្ឋចំនួន១៤ឃុំនៅខេត្តព្រះសីហនុ។ក្រៅពីនេះក៏មានគម្រោងជួយហ្វឹកហ្វឺននគរបាលអន្តោប្រវេស្ត៍ខេត្តព្រះសីហនុតាមរយៈក្រសួងមហាផ្ទៃកម្ពុជា។លោកស្រីក៏បានបន្ថែមថា ក្រសួងមហាផ្ទៃអូស្ត្រាលី ក៏មានគម្រោងជួយកម្ពុជាក្នុងការជួយកាសាងសមត្ថភាពដល់កម្ពុជាដើម្បីសន្តិសុខលំហសមុទ្រនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មមិនស្របច្បាប់ក៏ដូចជាការការពារអំពើឧក្រឹដ្ឋកម្មក្នុងតំបន់ផងដែរ។លោកស្រី Angela Corcoran សំដែរការកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ។ជុំវិញបញ្ហាការអភវឌ្ឍយ៉ាងគំហុកនេះ លោកស្រីបានលើកជាសំណួរទៅកាន់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អំពីវិធានការចំពោះមុខរបស់ខេត្តព្រះសីហនុផងដែរ។ជាមួយគ្នានេះដែរ លោកស្រី អគ្គរដ្ឋទូតអូស្រ្តាលី ក៏បានលើកឡើងអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ការចាប់ខ្លួនលោក កឹម សុខា និងចង់ឃើញការបោះឆ្នោតនៅថ្ងៃខាងមុខមានដំណើរការល្អមានតម្លាភាពសេរីនិងយុត្តិធម៌ បើកចំហ ស្របតាមបរិបទនៃរបបប្រជាធិបតេយ្យ។លោកស្រីបានបញ្ជាក់ថាអូស្ត្រាលី នឹងបន្តជួយកម្ពុជាបន្តទៀត។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សំដែងការអរគុណចំពោះ ប្រទេសអូស្រ្តាលី ដែលបានជួយកម្ពុជារហូតមកនិងចាត់ទុកថា អូស្រ្តាលីគឺជាមិត្តល្អរបស់កម្ពុជា។ឯកឧត្តម យន្ត មីន មានប្រសាសន៏ថា ក្នុងដំណាក់ពីរឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ ត្រូវបានអ្នកវិនិយោគមកពីតំបន់ផ្សេងៗបានចាប់អារម្មណ៏ខ្លាំងនិងបានបណ្តាក់ទុនរកស៊ីច្រើន និងបានធ្វើអោយខេត្តព្រះសីហនុ មានការប្រែប្រួលមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មានដល់។គ្រុមហ៊ុនវិនិយោគច្រើនជាងគេគឺមកពីប្រទេសចិន…

  • នគរបាល​ប្រឆាំងគ្រឿងញៀន​ ស្ទាក់ចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» រឹបអូសថ្នាំញៀន​ជាង១០០​គីឡូក្រាម ​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ

    ស្ទឹងត្រែងៈ នារសៀល​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះកម្លាំងនគរបាល​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប​បានគ្រឿងញៀនប្រមាណជាង១០០ដុំ មាន​ទម្ងន់​ជាង១០០​គីឡូក្រាម​  នៅចំណុចច្រក​អន្តរជាតិត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មកក្នុងប្រទេស​កម្ពុជា។ យោងតាមមន្រ្តីច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​ក្រុង​ស្ទឹង​ត្រែង ឲ្យ​​ដឹងថា​ ថ្នាំ​ញៀន​ចំនួន​ជាង១០០​ដុំ​ ជាប្រភេទម៉ាកទឹកកក គឺ​ក្នុងមួយ​ដុំ​ ទម្ងន់​ប្រហែលជា​១​គីឡូ​ក្រាម​ ត្រូវ​បាន​​រក​ឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ខណៈ​ចេញពី​ច្រ​កទ្វារ​​អន្តរជាតិ​ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។ មន្រ្តីច្រកទ្វារដដែល​ បន្ត​ថា ​ការ​ឃើញ​ថ្នាំ​ញៀន​​ដ៏​​ច្រើន​នោះ ​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ​ កាលពី​វេលា​ម៉ោង​​៣និង៣០នាទី​រសៀល​ថ្ងៃ​ទី​២៦​​ មិថុនា​ ​​។ ក្នុងការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀននេះ សមត្ថកិច្ច​​ ​បាន​ឃាត់​មនុស្ស​ប្រុស​៣​នាក់​ ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ទី​១ គឺ​តៃកុង​រថយន្ត​ ទី​២​អ្នក​បក​ប្រែភាសា និង​ទី​៣​ ជន​សង្ស័យ​ជា​ម្ចាស់​ថ្នាំ​ញៀនតែម្តង៕  

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធសមិទ្ធផលជាច្រើន នៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ដោយចំណាយថវិកាសាងសង់អស់ប្រមាណជិត ៤០ ម៉ឺនដុល្លារ

    នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវបេតុង, ផ្លូវក្រាលថ្មមិច, ផ្លូវលំ, ស្ពាន, លូ,  និងសមិទ្ធផលជាច្រើនផ្សេងៗទៀតនៅក្នុងឃុំព្រែកតាកូវ និងឃុំព្រែកលួង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណជាង ៣៧ ម៉ឺនដុល្លារ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី       ហ៊ុន សែន ជូនចំពោះតាជី, យាយជី, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែ  គិតគូរអំពីសុខទុក្ខ,…

  • អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល

    អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមនិងប្រតិភូក្រសួងធនធានទឹក បានចុះពិនិត្យស្ថានភាពដែលកំពុងតែរងប៉ះពាល់ដោយគ្រោះរាំងស្ងួត លើការដាំដុះដំណាំស្រូវ ក្នុងស្រុកថ្មគោល ប្រមាណជិត១ម៉ឺនហិកតា ព្រមទាំងដោះស្រាយនូវប្រេងម៉ាហ្ស៊ូត១.០០០លីត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវ ផ្ទៃដីដាំដុះដំណាំស្រូវ នៅទូទាំងស្រុកថ្មគោល  ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរសរុបប្រមាណ៩.១២៤ហិកតា ត្រូវបានឯកឧត្តមឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, ឯ.ឧ នឹម ថូត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងវត្តមានប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំស្ថាប័ន និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត បានចុះត្រួតពិនិត្យមើលប្រព័ន្ធប្រឡាយសំខាន់ៗមួយចំនួនក្នុងស្រុកថ្មគោល និងទៅពិនិត្យមើល នូវសំណង់ស្ទាក់ទឹក, ទំនប់បង្ហៀរទឹកនៅក្នុងស្រុកបវេល ដើម្បីធ្វើអន្តរាគន៍ និងរកដំណោះស្រាយក្នុងការនាំយកទឹកជួយសង្រ្គោះនូវផលប៉ះពាល់មួយចំនួន ដែលកំពុងតែគម្រាមកំហែងដោយគ្រោះរាំងស្ងួតកន្លងមក និងបានបង្កធ្វើឲ្យដំណាំស្រូវប្រជា ពលរដ្ឋ រងការខូចខាតរាប់ពាន់ហិកតា ប្រសិនបើគ្មានទឹកស្រោចស្រព និងខ្វះប្រភពទឹកដើម្បីសង្គ្រោះបានទាន់ពេលវេលានោះទេ។      ជាមួយគ្នានេះឯ.ឧ អភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដោយបានជម្រុញឲ្យស្ថាប័នពាក់ព័ន្ធនិងមន្ទីរជំនាញក្នុងខេត្ត ជាពិសេសមន្ទីរធនធានទឹកនិងសហគមន៍ប្រើប្រាស់ទឹកទាំងអស់ ត្រូវតែសម្របសម្រួលក្នុងការនាំទឹកតាមសំណង់ធារាសាស្រ្តនូវប្រព័ន្ធប្រឡាយ និងដល់ក្រុមអន្តរាគមន៍ជួយសង្គ្រោះ ឲ្យ បានទាន់ពេលវេលានិងបានប្រើប្រាស់ទឹកនូវគ្រប់មធ្យោ បាយ ក្នុងការជួយសង្រ្គោះដល់ផលប៉ះពាល់ពីគ្រោះរាំង ស្ងួតលើដំណាំស្រូវឲ្យបានទាន់ពេលវេលាការបង្កបង្កើន ផលរបស់បងប្អូន។…

  • “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”​ នៅខេត្តកំពង់ធំ

    នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ៍​ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ នាយកដ្ឋានព័ត៌មាន​ និងផ្សព្វផ្សាយ បរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព”​ ដោយមានការចូលរួម​ពី​ពីស្ថាប័នពាក់ព័ន្ធ​  លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សប្រមាណជាង២០០នាក់​។  ខ្វៃ​ អាទិត្យា​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកជំនាញបរិស្ថាន បានធ្វើបទបង្ហាញលើការគ្រប់គ្រងសំណល់ប្លាស្ទិក​ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។​ នាឱកាសនោះ​ ​​ លោក​ ខ្វៃ អាទិត្យា អគ្គនាយករង​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ បានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយប្លាស្ទិក ជាពិសេសកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក…

  • កម្លាំងសមត្ថកិច្ចសាខាគយ ចុះឆែកឆេរឃ្លាំងផ្ទុកទំនិញអេឡិចត្រូនិចម៉ាកមួយកន្លែងសង្ស័យពុំបានបង់ពន្ធត្រឹមត្រូវនៅខណ្ឌសែនសុខ

     កម្លាំងសមត្ថកិច្ចសាខាគយនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ នេះបានធ្វើការចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងឃ្លាំងទំនិញអេឡិចត្រូនិច ម៉ាក(SAMSUNG)មួយកន្លែងសង្ស័យមិនបានបង់ពន្ធ។ ការចុះឆែកឆេរធ្វើឡើងកាលពីរសៀលថ្ងៃទិ២៦ខែមិថុនាឆ្នាំ២០១៨នៅចំនុចឃ្លាំងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៧៤ក្នុងភូមិ៦ឃុំពង់ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពី កម្លាំងសមត្ថកិច្ចសាខាគយអោយដឹងថាទីតាំងឃ្លាំងខាងលើមាន ម្ចាស់ឈ្មោះ សុខដារិទ្ធ ដែលត្រូវបានកម្លាំងគយ ចុះឆែកឆេរ ដោយមានការសង្ស័យ​ទំនិញទាំងអស់នោះមិនមានការបង់ពន្ធ។  

  • យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង

    ភ្នំពេញ៖ យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ ត្រូវបានបំពាក់កន្សែង នៅសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុងនាមយុវជន ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា មិនចំពោះឯកសណ្ឋានណានោះទេ ឲ្យតែជួយដល់សង្គមកម្ពុជាទៅគឺបានហើយ ការលើកឡើង រប ស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងខណៈឯកឧត្តម អញ្ចើញចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងជូនដល់ប្អូនៗកាកបាទក្រហមកម្ពុជានិងសិស្សសាលាប៊ែលធីអន្តរជាតិ ឱ្យយល់ដឹងពីការងារស្មគ្រ័ចិត្តជូនដល់​យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ នៅសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​នា រសៀលថ្ងៃទី២៥មិថុនា ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីយើងជាយុវជន(សសយក) កាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធ និង យុវជនផ្សេងៗទៀត គឺយើងមានមូលដ្ឋាន​ដូចគ្នាតែ​ឯកសណ្ឋានខុសគ្នាក៍ពិតមែន។ មូលដ្ឋានមុនដំបូងយើងជាខ្មែរដូចគ្នា យុវជនជាទំពាំងស្នងឬស្សី និងការងារស្មគ្រ័ចិត្ត ។ ការងារស្មគ្រ័ចិត្ត ទាមទារឱ្យយើងមាន​ចិត្តវានឹងផ្ដល់ផលប្រយោជន៍​យ៉ាងខ្លាំងចំពោះយើងផ្ទាល់ក្រុមគ្រួសារនិងសង្គមជាតិវានឹងផ្ដល់ឱកាសដល់យើង៣ចំណុច ទី១សាកល្បងសមត្ថភាពខ្លួនឯងទី២សាកល្បង ទឹកចិត្ត ទី៣វប្បធម៌នៃការចែករំលែក។ ឯក​ឧ​ត្តមបណ្ឌិត​ លី…

  • ក្រុមអ្នកសង្គ្រោះថៃបើកប្រតិបត្តិការស្វែងរករកសិស្ស១២នាក់ដែលបាត់ខ្លួននៅ ក្នុងរូងភ្នំដែលទឹកជន់លិចមួយកន្លែងនៅខេត្ត ឈៀង រ៉ៃ

    ថៃ៖ អ្នកមុជទឹកអ្នកសង្គ្រោះមួយក្រុមមកពីអង្គភាពកងទ័ពជើងទឹកថៃ បានចេញ ប្រតិបត្តិការស្វែងរកនៅក្នុងរូងភ្នំដែលលិចទឹកមួយកន្លែង នៅឯស្រុក មែ សៃ ខេត្ត ឈៀង រ៉ៃ ដើម្បីតាមរកអ្នកលេងបាត់ទាត់ជាសិស្សចំនួន១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានបាត់ខ្លួនចាប់តាំងពីរសៀលថ្ងៃ សៅរ៍ សប្តាហ៍មុនមក ។ ប្រធានក្រុមអ្នកស្វែងរកនេះលោក អាណាន់ ស៊ូរ៉ាវ៉ាន់ បានបញ្ជាក់ថា មានផ្លូវទឹកតូចមួយនៅក្នុងរូងភ្នំនោះ និងមានរបាំងជាកូនឈើ និងថ្មជាច្រើន ។ ក្រុមអ្នកសង្គ្រោះពិសេស១៧នាក់ បានចូលទៅខាងក្នុងរូងភ្នំនៅតំបន់ព្រៃអភិរក្សនេះ ចាប់តំា ងពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ប៉ុន្តែវាមានការលំបាកសម្រាប់ក្រុមអ្នកស្វែងរក ដោយ សារតែមានទឹកជំនន់ដែលអាចបង្កគ្រោះថ្នាក់ ។ ពួកអ្នកលេងបាល់១២នាក់នេះ មានអាយុពី១៣ទៅ១៦ឆ្នាំ ហើយក្រុមមន្ត្រីជឿថា គ្រូបង្វឹកអាយុ២៥ឆ្នាំរបស់ពួកគេ បានបាត់ការទាក់ទងគ្នា ដោយសារទឹកជំនន់ជន់ឡើងភ្លាមៗនៅរូងភ្នំនោះ ដែលនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីច្រកធំរបស់ភ្នំនេះ ។ សូមរំលឹកថា ក្រុមមន្ត្រីសន្តិសុខឧទ្យានជាតិ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានរកឃើញម៉ូតូមួយ និងកង់ចំនួន១១ រួមទំាងសម្ភារកីឡាមួយចំនួនទៀតដែលទុកនៅខាងមុខច្រកចូលក្នុងរូងភ្នំនោះ ។ ក្រុមអ្នកលេងបាល់នេះ ជាធម្មតាហាត់បាល់នៅទីវាលរាល់ចុងសប្តាហ៍ ប៉ុន្តែកាលពីថ្ងៃកើតហេតុ បន្ទាប់ពីហ្វឹកហាត់មកនោះ គេឃើញគ្រូបង្វឹក និងក្រុមអ្នកលេងបាល់នេះចូលទៅក្នុងរូងភ្នំនោះ…

  • រដ្ឋមន្ត្រីកសិកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ នៅប្រទេសចិន ដើម្បីស្វែងរកឳកាសនាំចេញកសិផលរបស់កម្ពុជា

    នៅព្រឹកថ្ងៃអង្គារ ទី២៦ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធ្វើពាណិជ្ជកម្មកសិ-ម្ហូបអាហារ ជាមួយនិងការចូលរួម ទស្សនាពិពណ៌ម្ហូបអាហារអន្តរជាតិក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយជាលើកដំបូង នៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនោះបានធ្វើឡើងនៅថ្ងៃ ២៧ ដល់ថ្ងៃ២៨មិថុនា។  តាមប្រភពពីក្រសួងកសិកម្មកម្ពុជាកសិកម្មបានឲ្យដឹងថា វេទិកាកិច្ចប្រជុំជាន់ខ្ពស់នោះ នឹងមានការអញ្ជើញចូលរួមថ្នាក់រដ្ឋមន្រ្តីដែលតំណាងមកពី ៦ប្រទេសនៅលើពិភពលោក ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហារួមនូវ ប្រធានបទចំនួន៣គឺ ១. បញ្ហាប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មកសិ-ចំណីអាហារ ក្រោមក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ ២. បរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្ម ចំណីអាហារនិងកសិកម្ម និងទស្សនវិស័យទីផ្សារនៃបណ្តាប្រទេសក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ  និងទី៣  តើអ្វីខ្លះដែលអាចពាក់ព័ន្ធនឹងគោលនយោបាយជាតិ ស្តីពីឧស្សាហកម្មកសិ-ចំណីអាហារ និងបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ។គោលបំណងសំខាន់នៃវេទិកាកិច្ចប្រជុំជាន់ខ្ពស់ត្រូវគេនិយាយថា  ដើម្បីជំរុញឱកាស វិនិយោគជាតិ និងគម្រោងឧស្សាហកម្មចំណីអាហារនិងកសិកម្ម ។ កិច្ចប្រជុំនោះ ក៍ធ្វើឡើងដើម្បីអភិវឌ្ឍន៏បណ្តាញ និងកិច្ចសហការអន្តរជាតិ   ការលើកឡើងពីការប្រឈម   ឧបសគ្គជាមួយគ្នា និងរួមគ្នាបង្កើនកម្រិតនៃកិច្ចសហការ និង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនៃការចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយឲ្យមានភាពរុងរឿង។