Category: ព័ត៌មាន

  • Apsara Morning 11 Dec 2018 ព័ត៌មានពេលព្រឹក ១១ ធ្នូ ២០១៨ (មានវីដេអូ)

    Apsara Morning 11 Dec 2018 ព័ត៌មានពេលព្រឹក ១១ ធ្នូ ២០១៨ (មានវីដេអូ)
  • ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែកឆេរឃើញលាក់ដាវកែច្នៃក្រោមកែបម៉ូតូ

    ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែកឆេរឃើញលាក់ដាវកែច្នៃក្រោមកែបម៉ូតូ

    ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែឆ្នៃ) កាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១០៤ ភូមិទី៨សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១)ឈ្មោះ សែម សារី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២)ឈ្មោះ សុខ ប៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកមាន៖ ដាវកែច្នៃចំនួន១ និងម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1O8986។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានធ្វើការល្បាតតាមដងផ្លូវរហូតដល់ចំណុចផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមផ្លូវពីទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំង ក៏បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យរកឃើញដាវចំនួន១ដាក់នៅក្រោមកែបម៉ូតូ ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង២ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោតាមផ្លូវច្បាប់៕ម.ន

  • សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការត្រៀមប្រាព្ធពិធីសម្ពោធវិមានឈ្នះ-ឈ្នះ

    សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការត្រៀមប្រាព្ធពិធីសម្ពោធវិមានឈ្នះ-ឈ្នះ

    កាលពីថ្ងៃអាទិត្យទី៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត ឯកឧត្តមនាយឧមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់វិមានឈ្នះ-ឈ្នះ ដើម្បីពិនិត្យការប្រុងប្រៀប ត្រៀមរៀបចំពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ ទិវានយោបាយឈ្នះ-ឈ្នះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ រួមទាំងការធ្វើពិធីឆ្លងឆ្នាំថ្មី បីយប់ បីថ្ងៃផង នៅវិមានឈ្នះ-ឈ្នះ  ផងដែរ។ ការចុះពិនិត្យការប្រុងប្រៀបរៀបចំពិធីសម្ពោធវិមានឈ្នះ-ឈ្នះនាពេលនោះ ក្រៅពីបានពិនិត្យមើល សោភ័ណភាពទូទៅជុំវិញ វិមានឈ្នះ-ឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលពិនិត្យមើលការរៀបចំសារមន្ទីរ ក្នុងវិមានឈ្នះ-ឈ្នះ ដែលក្នុងពេលនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖ ១)ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦នូវ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច និង២)ការពិនិត្យសេចក្តីព្រាងរបៀវារៈទី១០ ទី១១ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាពេលនេះបានអនុម័តកំណត់យកថ្ងៃព្រហស្បត្តិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀវារៈចំនួនពីរគឺ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយរួម និងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ចផងដែរ៕ម.ន

  • ខេត្តបាត់ដំបងប្រារព្ធខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ១៩៧៨-២០១៨ ដើម្បីបង្ហាញពីការលះបង់ការធ្វើពលីកម្មតស៊ូស្នេហាជាតិដ៏បរិសុទ្ធនៃអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា

    ខេត្តបាត់ដំបងប្រារព្ធខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ១៩៧៨-២០១៨ ដើម្បីបង្ហាញពីការលះបង់ការធ្វើពលីកម្មតស៊ូស្នេហាជាតិដ៏បរិសុទ្ធនៃអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា

    ថ្នាក់ដឹកនាំសំខាន់ៗនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងរដ្ឋបាលខេត្ត សមាជិក សមាជិកា នៃរណសិរ្ស ខេត្ត-ក្រុង សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាប់ពាន់នាក់ នៅខេត្តបាត់ដំបង បានប្រារព្ធខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា២ធ្នូ យ៉ាងឱឡារិក ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល ប្រធានគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំ បង ដែលបានប្រព្រឹត្តទៅ នៅក្នុងបរិវេណ “វិមានស្តូបយុទ្ធ ជនពលី” ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។ បន្ទាប់ពីពិធីសែនព្រេន និងក្រុងពាលី និមន្តព្រះសង្ឃ ដុតធូបបង្សុកូលដល់ផ្នូរសព និងដាក់កម្រងផ្កាជូនយុទ្ធជនពលីនៅលើវិមានស្តូបយុទ្ធជនរួចមក ឯកឧត្តម ច័ន្ទ សុផល ប្រធានគណបក្សខេត្ត និងជាប្រធានគណកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានឡើងថ្លែងនូវសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…

  • លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប

    លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប

    ពិធីប្រកាសតែងតាំង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលចូលនិវត្តន៍។ លោក ទៀ សីហា ដែលជា​កូនរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា ​អភិបាលរង​ខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧៕​    

  • រយៈពេល១១ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៥០ម៉ឺនតោន ធ្លាក់ចុះ១៣ភាគរយ ធៀបនឹងឆ្នាំចាស់

    រយៈពេល១១ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៥០ម៉ឺនតោន ធ្លាក់ចុះ១៣ភាគរយ ធៀបនឹងឆ្នាំចាស់

    ភ្នំពេញ៖ គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០១៨ នេះ អង្ករកម្ពុជាជិត៥០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។ របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបាន៤៩៧,២៤០តោន ធ្លាក់ចុះ១៣.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលមានចំនួន ៥៦២,២៣៧តោន។ សូមជម្រាបផងដែរថា រយៈពេល១១ខែ នេះ អឺរ៉ុបទិញអង្ករកម្ពុជាជាង២៣ម៉ឺនតោន ហើយក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេចំនួនជាង១៣ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ីចំនួនជិត៤ម៉ឺនតោន៕ម.ន

  • សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ស្រវឹងស្រាបានផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យភិតភ័យដល់ប្រជាពលរដ្ឋ

    សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ស្រវឹងស្រាបានផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យភិតភ័យដល់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ មន្រ្តីនគរបាលមួយរូបបានផ្ទុះអាវុធចំនួន១ គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១២ និង៤០នាទីយប់ ថ្ងៃចន្ទ ទី១០ ខែធ្នូ  ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតវត្តទួលអស់លោកតាមបណ្ដោយផ្លូវ 99 ក្នុងសង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ រួចត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ មន្រ្តីនគរបាលដែលដកកាំភ្លើងខ្លីបាញ់មួយគ្រាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវមិនអនុញ្ញាតឲ្យសួរនាំ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មានមន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូម៉ាកស៊ីរ៉ូស  ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល 1.1213 ដោយមានស្ថានភាពស្រវឹងជោកជាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ99  ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូបានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន១គ្រាប់ ដោយមិនដឹងមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើលនឹងផិតភ័យដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ហើយពលរដ្ឋក៏បានរាយការណ៍សមត្ថកិច្ចសង្កាត់ឬស្សីកែវឲ្យចុះមកកន្លែងកើតហេតុ។ សមត្ថកិច្ចក៏បានដកយកអាវុធខ្លី១ដើម និងចាប់ជនបង្កដែលបាញ់បោះសេរីនោះបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។ ក្នុងរយៈពេលជាង១ម៉ោង ទើបសមត្ថកិច្ចដឹកជនបង្កទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដោយចុះតាមទ្វារក្រោយដោយមានការលាក់លាមបិទបាំងពីអ្នកសារព័ត៌មានមិនឲ្យថត ឬក៏យកឈ្មោះអត្តសញ្ញាណប័ណ្ណឬក៏អង្គភាពមន្ត្រីប៉ូលីសនៅទីណានោះទេ។ បច្ចុប្បន្នជនបង្ក និងវត្ថុតាំងបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ម.ន

  • ជិះម៉ូតូលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលពីរនាក់

    ជិះម៉ូតូលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលពីរនាក់

    ភ្នំពេញ៖ យុវជនពីរនាក់បានចេញពីផឹកស៊ី រួចជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន មកដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ចូលទៅចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុករ៉ឺម៉កម៉ូតូចំពីមុខពេញទំហឹង បណ្តាលម្ចាស់រ៉ឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកន្លែងកើតហេតុ ចំណែកខាងម៉ូតូរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុចហាងចិន(យីហោ សានតាវិន) តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី មានស្រុកកំណើត ភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកកែវ។ ចំណែកខាងម្ចាស់ម៉ូតូ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ណាណនោះទេ បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ យោងតាមសម្ដីយុវជនម្នាក់ដែលរបួសស្រាលក្នុងចំណោមភាគីខាងម៉ូតូបង្កបានឲ្យដឹងថា រូបគេទាំងពីរនាក់បាននាំគ្នាផឹកស៊ីមួយកន្លែងនៅម្តុំផ្សារដីហុយ លុះបានផឹកស៊ីរួចរាល់ហើយបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-9493 បានធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ផ្លូវកោងចំណុចកើតហេតុខាងលើ ក៏កាច់ចង្កូតមិនទាន់រេចង្កូតចូលមកចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1H-6003 ដែលបើកដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូង ចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូដួលបោកផ្ទប់នឹងថ្នល់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកខាងម៉ូតូបង្ករងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្តោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលត្រូវបានមិត្តភក្តិជិះម៉ូតូមួយគ្រឿងមកដឹកយកចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចនាញចុះមកធ្វើការវាស់វែងយករ៉ឺម៉កម៉ូតូ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកុលស្យវិច័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ម.ន

  • ក្រុមហ៊ុន តូយ៉ូតា-ខេមបូឌា បានប្រកាសបើកកម្មវិធីប្រកួត “គូរគំនូររថយន្ដតូយ៉ូតាក្នុងក្ដីស្រម៉ៃសម្រាប់ថ្ងៃអនាគត” លើកទី១៣

    ក្រុមហ៊ុន តូយ៉ូតា-ខេមបូឌា បានប្រកាសបើកកម្មវិធីប្រកួត “គូរគំនូររថយន្ដតូយ៉ូតាក្នុងក្ដីស្រម៉ៃសម្រាប់ថ្ងៃអនាគត” លើកទី១៣

    ភ្នំពេញ៖ ដើម្បីបណ្ដុះគំនិត និងលើកកម្ពស់ការគូររូបដល់កុមារកម្ពុជា ក្រុមហ៊ុន តូយ៉ូតា-ខេមបូឌា បានប្រកាសបើកកម្មវិធីប្រកួត “គូរគំនូររថយន្ដតូយ៉ូតាក្នុងក្ដីស្រម៉ៃសម្រាប់ថ្ងៃអនាគត” លើកទី១៣ ជាផ្លូវការ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលពិធីនេះ ធ្វើឡើងនៅក្នុងផ្សារទំនើបអ៊ីអន២ សែនសុខ ដើម្បីចម្រាញ់រកជើងខ្លាំងចូលរួមប្រកួតគំនូរថ្នាក់ពិភពលោកឆ្នាំ២០១៩។ ជាមួយគ្នានេះ ក្រុមហ៊ុន តូយ៉ូតា-ខេមបូឌា ក៏បានបង្ហាញម្ចាស់ជ័យលាភីគូរគំនូរថ្នាក់ពិភពលោកលើកទី១២ ដែលទើបទទួលបានជោគជ័យក្នុងការប្រកួតអន្ដរជាតិនៅប្រទេសជប៉ុន កាលពីពេលថ្មីៗផងដែរ គឺកុមារីវ័យ ៨ឆ្នាំ មេធ សុភាវលក្ខណ៍។ លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា បានបញ្ជាក់ថា នេះគឺជាលើកទី១៣ហើយ ដែលតូយ៉ូតាបានរៀបចំកម្មវិធីប្រកួតប្រជែងគូរគំនូរនេះឡើង តែជាលើកទី៩ ដែលកម្មវិធីលក្ខណៈអន្ដរជាតិនេះត្រូវបានរៀបចំនៅកម្ពុជា តែពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធីនេះបានទទួលការគាំទ្រ និងការចូលរួមយ៉ាងច្រើនពីសំណាក់អាណាព្យាបាល និងកុមារា-កុមារី រួមទាំងក្មេងៗក្រោមអាយុ១៦ឆ្នាំ ជាក់ស្ដែងកាលពីឆ្នាំមុន ក្រុមហ៊ុនបានទទួលរូបគំនូរចូលរួមប្រកួតចំនួន១,១១៩ផ្ទាំងឯណោះ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យក្រុមហ៊ុនមានមោទនភាព គឺក្នុងការប្រកួតគូរគំនូរថ្នាក់ពិភពលោកលើកទី១២កាលពីពេលថ្មីៗ កុមារីរបស់កម្ពុជា មេធ សុភាវលក្ខណ៍ ត្រូវបានគណៈកម្មការជ្រើសរើសឲ្យផ្ដល់ជ័យលាភីថ្នាក់ពិភពលោក តាមរយៈរូបគំនូរឈ្មោះ “Family Car” ដែលទទួលបានជ័យជម្នះ ក្នុងចំណោមរូបគំនូរចំនួន៦៥០,០០០ផ្ទាំង មកពីបណ្ដាប្រទេសចំនួន៧៦ប្រទេសលើពិភពលោក។ បន្ថែមលើនេះ លោកសង្ឃឹមថា…