Category: ព័ត៌មាន

  • ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣គ្រួសារ នៅស្រុកកោះញែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

    ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣គ្រួសារ នៅស្រុកកោះញែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

    មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបានមួយរយៈពេលខ្លី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះផ្សេងៗចំនួន២៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។  ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីម៉េមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង គ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់កាកបាទក្រហកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ហើយត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។ …

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ណែនាំ ដល់អនុគណៈកម្មការបុណ្យសមុទ្រ ជុំទី២ លើកទី៧ ពន្លឿនការងារដែលនៅសេសសល់ឲ្យរួចត្រឹមថ្ងៃទី១២

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ណែនាំ ដល់អនុគណៈកម្មការបុណ្យសមុទ្រ ជុំទី២ លើកទី៧ ពន្លឿនការងារដែលនៅសេសសល់ឲ្យរួចត្រឹមថ្ងៃទី១២

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯ ឧ ថោង ខុន បានជំរុញឲ្យ អនុគណៈកម្មការដែលទទួលបន្ទុក ត្រូវធ្វើឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យបុណ្យសមុទ្រ ជុំទី២ លើកទី៧ កាន់តែមានភាពទាក់ទាញ និងជោគជ័យកាន់តែខ្លាំង​ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការរៀបចំពិធីបុណ្យសមុទ្រជុំទី២ លើកទី៧ នៅខេត្ត កោះកុង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។ ឯ ឧ  ថោង ខុន ក៏បានដាក់ចេញនូវការងារសំខាន់ៗមួយចំនួន បន្ថែមទៀត ដល់ក្រុមការងារ ដូចជា៖ ទី១ បោះលិខិតប័ណ្ណព័ត៌មានដាក់នៅតាមសណ្ឋាគារ និងកន្លែងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបព័ត៌មានផ្សព្វផ្សាយឲ្យកាន់តែទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មកចូលរួមកម្សាន្តសប្បាយរីករាយ ។ ទី២ រៀបចំអនាម័យនៅតាមបណ្តោយឆ្នេរបាក់ខ្លង់ និងចងបដាផ្សព្វផ្សាយពីបុណ្យសមុទ្រ ដើម្បីបន្ថែមឲ្យមានសោភ័ណ្ឌភាពកាន់តែទាក់ទាញ ។ ទី៣ រដ្ឋបាលខេត្តត្រូវរៀបចំបំពាក់នូវអំពូលភ្លើងនៅតាមគល់ស្ពាន និងកន្លែងរូបសំណាក់តំណាងខេត្តសំខាន់ៗ ពិសេសនោះ គឺការត្រៀមរាបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្ររយៈពេលបីថ្ងៃ ។ ឯ ឧ…

  • ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់យន្តហោះមានជាង៥៥០នាក់នៅក្នុងឆ្នំា២០១៨នេះ

    ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់យន្តហោះមានជាង៥៥០នាក់នៅក្នុងឆ្នំា២០១៨នេះ

    បរទេស៖ វិស័យអាកាសចរណ៍ត្រូវបានចាត់ទុកថា ជាវិស័យដែលមានសុវត្ថិភាពជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនគ្រោះថ្នាក់តិចបំផុតក្នុងចំណោមមធ្យោបាយធ្វើដំណើរផ្សេងៗ ប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ ចំនួនអ្នកនៅរស់មានតិចជាងគ្រោះថ្នាក់ផ្សេងៗ ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់ ដោយអាកាសចរណ៍ស៊ីវិលដឹកអ្នកដំណើរកើនឡើង៣ភាគរយ ចំណែកកាលពីឆ្នាំ២០១៧ គឺជាឆ្នាំដែលមានសុវត្ថិភាពបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ។ ករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ១៨៩នាក់ បានធ្លាក់ចូលក្នុងសមុទ្រ Java កន្លងមក បានក្លាយជាគ្រោះថ្នាក់ទ្រង់ទ្រាយធំបំផុតនៅក្នុងឆ្នាំ២០១៨នេះ ក្នុងវិស័យអាកាសចរណ៍ ។ ករណីគ្រោះថ្នាក់ទ្រង់ទ្រាយធំលើកទី២ កើតឡើងកាលពីខែឧសភា ពេលយន្តហោះដឹកអ្នកដំណើរ១១២នាក់របស់ក្រុមហ៊ុនអាកាសចរណ៍គុយបា ជួបគ្រោះថ្នាក់សម្លាប់អ្នកដំណើរទាំងអស់ ។ប្រសិនបើបូកបញ្ចូនអ្នកដំណើរ១៨៩នាក់ នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជួបគ្រោះថ្នាក់ស្លាប់នោះ សរុបមានមនុស្សស្លាប់ដល់ទៅ៥៥១នាក់ក្នុងគ្រោះថ្នាក់យន្តហោះ១៤លើក ជុំវិញពិភពលោកនាឆ្នាំ២០១៨ ៕

  • រុស្ស៊ីក្លាយជា «ប្រទេសផលិតអាវុធធំបំផុតលំដាប់លេខ២លើលោក» ក្រោយទម្លាក់អង់គ្លេសចេញពីតំណែង!

    រុស្ស៊ីក្លាយជា «ប្រទេសផលិតអាវុធធំបំផុតលំដាប់លេខ២លើលោក» ក្រោយទម្លាក់អង់គ្លេសចេញពីតំណែង!

    រុស្ស៊ី៖ នៅក្នុងរបាយការណ៍ប្រចំាំឆ្នំាំរបស់ខ្លួន វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម មានមូលដ្ឋានក្នុងទីក្រុង ស្តុកហូម ប្រទេសស៊ុយអែត បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា រុស្ស៊ីបានក្លាយជាប្រទេសផលិតអាវុធធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឡើងជំនួសតំណែងអង់គ្លេស ដែលបានកាន់តំណែងជាប្រទេសផលិតអាវុធជាប់លេខ២ ចាប់តាំងពីឆ្នាំ២០០២ ។ ការលក់អាវុធរបស់រុស្ស៊ីនៅលើពិភពលោកទាំងមូលមានកំណើន៩.៥ភាគរយ ឬស្មើនឹង៣៩៨.ពាន់លានដុល្លារ ដែលនេះបានធ្វើឱ្យរុស្ស៊ីឡើងមកឈរលេខរៀងទី ២ ជាប្រទេសផលិតអាវុធធំជាងគេលើលោកជំនួសអង់គ្លេស និងបន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរលេខ ១ ជាមួយការលក់អាវុធដល់ទៅ៥៧ភាគរយ នៃការលក់អាវុធសរុបនៅទូទាំងពិភពលោក ។ បច្ចុប្បន្នអាវុធរបស់រុស្ស៊ីដែលកំពុងទទួលការបញ្ជាទិញច្រើននៅលើទីផ្សាររួមមាន យន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាដើម ប៉ុន្តែទន្ទឹមគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោនក៏បានបង្កើតច្បាប់ថ្មីមួយផងដែរ ដោយមានគោលដៅដាក់ទណ្ឌកម្មប្រឆាំងនឹងបណ្ដាប្រទេសទាំងឡាយណា ដែលហ៊ានទិញអាវុធពីរុស្ស៊ី ៕

  • ក្រុមបាតុករជាង៤០០នាក់ដែលយកគំរួតាមការធ្វើបាតុកម្មនៅប្រទេសបារំាង ត្រូវប៉ូលីសប៊ែលហ្ស៊ិកចាប់ខ្លួន

    ក្រុមបាតុករជាង៤០០នាក់ដែលយកគំរួតាមការធ្វើបាតុកម្មនៅប្រទេសបារំាង ត្រូវប៉ូលីសប៊ែលហ្ស៊ិកចាប់ខ្លួន

    ប៊ែលហ្ស៊ិក៖ ក្រុមបាតុករប្រមាណជាង៤០០នាក់ត្រូវបានអាជ្ញាធរប៊ែលហ្សិកចាប់ ខ្លួន ក្រោយពួកគេបានយកគំរូតាមក្រុមកុប្បករនៅប្រទេសបារាំង ដោយពាក់អាវកាក់ពណ៌លឿង ហើយដើរដង្ហែក្បួន គប់ដុំថ្ម និងបាញ់កាំជ្រួច ព្រមទាំងបំផ្លាញហាងទំនិញ ក៏ដូចជារថយន្ដជាច្រើនគ្រឿង ដើម្បីព្យាយាមចូលក្នុងអគាររដ្ឋាភិបាល ក្នុងទីក្រុងព្រុចសែល ។ ក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងប្រទេសប៊ែលហ្សិក បានយកគំរូតាមក្រុមកុប្បករនៅក្នុងប្រទេសបារាំង ក្នុងការសម្ដែងការជំទាស់របស់ពួកគេ ប្រឆាំងនឹងការឡើងថ្លៃទំនិញ ហើយក្រៅពីប៊ែលហ្សិកនោះ ប្រទេសម៉ុងតេណេក្រូក៏ហាក់កំពុងត្រៀមខ្លួនប្រឈមមុខនឹងវិបត្តិដូចគ្នានេះដែរ ។ សូមបញ្ជាក់ថា បាតុកម្មតវ៉ារបស់ក្រុមអាវកាក់ពណ៌លឿង នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកនេះ បានផ្ទុះឡើងអស់រយៈពេលជាង០៨ថ្ងៃមកហើយ ចំណែកឯបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍កន្លងទៅ បានផ្ទុះឡើងបែបហិង្សាខ្លាំងក្លា រហូតឈានដល់ការចាប់ខ្លួនបាតុកររាប់រយនាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសជាង១.០០០នាក់ដែលត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ៕

  • ប្រធានាធិបតីបារំាំង ត្រូវរំពឹងថា អាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារបញ្ហាបាតុកម្ម

    ប្រធានាធិបតីបារំាំង ត្រូវរំពឹងថា អាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារបញ្ហាបាតុកម្ម

    បារំាង៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានរំពឹងថា នឹងប្រកាសពីវិធានការទប់ទល់នឹងបាតុកម្មដ៏ហិង្សា របស់ក្រុមបាតុករអាវកាក់ពណ៌លឿង នៅថ្ងៃច័ន្ទនេះ ស្របពេលមានការសន្និដ្ឋានជាច្រើនថា លោកទំនងជាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។ លោក អែមម៉ានុយអែល ម៉ាក្រុង នឹងថ្លែងសារទៅកាន់សាធារណៈជនបារាំងនៅម៉ោង ២០៖០០នាទីថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់) ហើយនាឱកាសនោះលោកក៏ត្រូវបានរំពឹងដែរថា នឹងប្រកាសពីវិធានការទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ ក្រុមអាវកាក់ពណ៌លឿង ក្នុងនោះរួមមានទំាងការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នក៏ថាបាន នៅក្នុងបរិបទដែលមនុស្ស៤នាក់ហើយបានបាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវចាប់ខ្លួន រីឯបាតុកម្មកាន់តែមានសភាពធ្ងន់ធ្ងរ ។ គួរបញ្ជាក់ថា ប្រទេសបារាំងបានប្រឈមមុខនឹងបាតុកម្ម៤សប្ដាហ៍ជាប់ៗគ្នាមកហើយ បើទោះជារដ្ឋាភិបាលលោក ម៉ាក្រុង បានសម្រេចចិត្តលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈចេញពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩ក៏ដោយ ។ ក្រៅតែពីការតវ៉ាប្រឆាំងនឹងសាំងឡើង ក្រុមបាតុករអាវកាក់ពណ៌លឿងបានបន្ថែមទាមទារកាន់តែឡើងក្នុងនោះរួមមានទាំងដំឡើង ប្រាក់ខែ កាត់បន្ថយការបង់ពន្ធ រួមទាំងការស្នើឱ្យលោក ម៉ាក្រុង ចុះចេញពីតំណែងផងដែរ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះគឺ គិតចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨មក បានធ្វើឱ្យសេដ្ឋកិច្ចបារាំងខាតបង់ជាង១លានអឺរ៉ូ ឬស្មើនឹងជាង១.១លានដុល្លារ ៕ …

  • កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

    កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

    ជនសង្ស័យ ៥នាក់ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបនេះគឺធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅសំណង់ តាន់ប៉ា ភូមិ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន០៥នាក់រួមមាន៖ ១/-ឈ្មោះ សួន សុខចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវ១៣០ សង្កាត់ផ្សារចាស់ មុខរបរមិនពិត (ជួញដូរគ្រឿងញៀន។ ២/-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្សារដឹហ្គោ សង្កាត់អូឫ្ឫស្សី ខណ្ឌ៧មករា មុខរបរមិនពិត (ជួញដូរគ្រឿងញៀន)។ ៣/-ឈ្មោះ ជា សំរេច ភេទប្រុស អាយុ ៣៥ឆ្នាជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិត…

  • ក្លឹបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បញ្ជូនក្រុមបាល់បោះបុរស នារី របស់ខ្លួនចូលរួមការប្រកួតកីឡាបាល់បោះ យុវជនអាយុក្រោម២៣ឆ្នាំ ជើងឯកថ្នាក់ជាតិ ២០១៨

    ក្លឹបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បញ្ជូនក្រុមបាល់បោះបុរស នារី របស់ខ្លួនចូលរួមការប្រកួតកីឡាបាល់បោះ យុវជនអាយុក្រោម២៣ឆ្នាំ  ជើងឯកថ្នាក់ជាតិ ២០១៨

    ក្លឹបកីឡាបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានប្រកាសបញ្ជូនក្រុមបាល់បោះបុរសនារី របស់ខ្លួន ចូលរួមប្រកួតកីឡាបាល់បោះយុវជនអាយុក្រោយ២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលគ្រោងនឹងប្រកួតនាថ្ងៃទី១១ ធ្នូស្អែកនេះ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាអគារថ្មី នៃពហុកីឡដ្ឋានជាតិ។ ថ្លែងនៅក្នុងសន្និសីទសារពត៌មាន,លោក ពៅ ហុក គ្រូកីឡា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នេះអាស៊ីអឺរ៉ុបនឹងបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ ចំនួន២ក្រុម ជាមួយនឹងបណ្តាក្រុមបាល់បោះផ្នែកមកពីបណ្តាខេត្តនានាសរុបចំនួន៨ និងផ្នែកនារីមានចំនួន សរុបចំនួន៥ក្រុម ។ លោក បានបង្ហាញឲ្យឃើញនូវក្តីសង្ឃឹមខ្ពស់សម្រាប់វិញ្ញាសាផ្នែកបុរស ដែលអាចឈានដល់ ចំណាត់ថ្នាក់លេខ១ ឬលេខ២ ពីព្រោះថាក្រុមអត្តពលិកលើប្រភេទកីឡានីមួយៗកំពុងតែមានសក្តានុពលខ្ពស់ ដែលតែងតែឈ្នះមេដាយមាសជាច្រើននាពេលកន្លងមក ជាពិសេសគឺផ្នែកបាល់បោះនេះក៏អាស៊ីអឺរ៉ុបធ្លាប់ឈ្នះ មេដាយមាសនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិគ្រប់កម្រិតអាយុផងដែរ ។ កាលពីឆ្នាំមុនកីឡាករបាល់បោះអាយុក្រោម១៨ឆ្នាំក៏ឈ្នះមេដាយមាសដែរ ហើយសម្រាប់ការប្រកួតឈុតU23 ឆ្នាំនេះក៏លោកគ្រោងនឹង បញ្ជូនឈុតយុវជនU18 ទៅចូលរួមប្រកួតជាមួយឈុតU23ខ្លះៗដែរ ដែលនេះគឺជាគោលដៅបង្កើនគុនភាព បច្ចេកទេសឲ្យកាន់តែខ្លាំងក្លា។ តាមរយៈព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់បន្ថែមក្នុងការអភិវឌ្ឍគុណភាព កីឡាករកីឡាការិនីបាល់បោះរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺជាចូលរួមចំណែកក្នុងការ ពន្លឿនបច្ចេកទេស ការអភិវឌ្ឍជាមួយសហព័ន្ធជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា សម្រាប់ថ្នាលយុវជនរបស់ ខ្លួនឲ្យទទួលបាននូវសមិទ្ធផលជាផ្លែផ្កា…

  • មាន៣១ក្រុម ចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័ន រដូវកាលថ្មី ២០១៨នេះ

    មាន៣១ក្រុម ចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័ន រដូវកាលថ្មី ២០១៨នេះ

    សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារពត៌មាន និងចាប់ឆ្នោតចែកពូល ដល់ក្រុមចូលរួមចំនួន៣១ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ នៅសណ្ឌាគារ រ៉េស៊ីដង់សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវ កាលថ្មី ២០១៨ ដែលគ្រោងនឹងបើកការប្រកួតជាផ្លូវការ នាថ្ងៃរសៀលថ្ងៃទី១៥ខែធ្នូ ខាងមុខឆាប់ៗនេះ នៅ ទីលាន Premium Sport Club ។ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតការប្រកួតដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នបានស្នើឲ្យកីឡាករ ដែលជាមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ និងគោរពគោល ការណ៍លេងដោយយុត្តិធម៌ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាពជាចម្បង ដើម្បីរួមគ្នាបង្កឲ្យព្រឹត្តិការណ៍ បាល់ទាត់មួយនេះទទួលបាននូវភាពជោគជ័យ។ ជាមួយគ្នានោះឯកឧត្តមក៏សូមឲ្យកីឡាករទាំងអស់កុំប្រើប្រាស់ ពាក្យសម្តីណាមួយដែលមិនសមរម្យ នៅពេលប្រកួត ដើម្បីរក្សាបានជាគំរូល្អក្នុងនាមជាមន្ត្រីរាជការផង និង ជាយុវជនល្អផង។ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវកាល ទៅមួយ រដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងជាលំដាប់…

  • ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖  ជនសង្ស័យម្នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀននៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច លើដងផ្លូវម៉ៅសេទុងក្រុម ទី០៤ ភូមិ២ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពេលដែរកម្លាំងនគរបាលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នឹងរឹត បន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៌ផ្លូវគោក ។ ប្រភពពីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ផាត់ សុខណុប ហៅ ណុប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល បន្ទប់លេខ៩ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកវត្ថុតាងចាប់យកមាន៖ -ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០២កញ្ចប់តូច ។ ហើយជាលទ្ធផលការធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ផាត់ សុខណុប ហៅ ណុប មានភាព វិជ្ជមាន (មានសារធាតុ ញៀន) ។ដោយឡែកបុរសជាអ្នករត់ម៉ូតូឌុប ឈ្មោះ វ៉ាន់ វី តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាត់ សុខណុប បានសារភាពថា៖…