Category: ព័ត៌មាន

  • ការតាំងពិពណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងបណ្តុះស្មារតីសិស្ស-និស្សិត និងយុវជនកម្ពុជាជំនាន់ក្រោយឱ្យមានសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា ស្របតាមយុគសម័យកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សលើសកលលោក

    ការតាំងពិពណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងបណ្តុះស្មារតីសិស្ស-និស្សិត និងយុវជនកម្ពុជាជំនាន់ក្រោយឱ្យមានសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា ស្របតាមយុគសម័យកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សលើសកលលោក

    ភ្នំពេញ ៖ ដើម្បីបណ្តុះស្មារតីសិស្ស-និស្សិត និងយុវជនកម្ពុជាជំនាន់ក្រោយឱ្យមានសមត្ថភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា ស្របតាមយុគសម័យកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សលើសកលលោក នៅថ្ងៃទី១៣ ១៤ និងទី១៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នៅសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងមានការរៀបចំការតាំងពិពណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នេះបើតាមការបញ្ជាក់ក្នុងសន្និសិទសារព័ត៌មាន របស់ឯកឧត្តម គួច វេងស្រ៊ុន ប្រធានក្រុមការងាររៀបចំពិពណ៍ ក្នុងសន្និសិទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ។  ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់បន្ថែមថា ៖ គោលបំណងសំខាន់ក្នុងការរៀបចំការតាំងពិពណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នេះឡើងគឺ –  បណ្តុះស្មារតីស្រលាញ់ និងចូលចិត្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីជាគោលដៅក្នុងការអភិវឌ្ឍជាតិ នាពេលអនាគតប្រកបដោយចីរភាព –  បំផុសការចូលរួម និងសាកល្បងផ្ទាល់លើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង–  កសាងធនធានមនុស្សផ្នែកបច្ចេកទេស ដើម្បីបំរើការអភិវឌ្ឍជាតិ និងបំពេញនូវសេចក្តីត្រូវការនៃតម្រូវការទីផ្សារវបច្ចុប្បន្ន និងអនាគត ។លោកសុំ មនោរម្យ អនុប្រធានរៀបចំពិពណ៍បានឱ្យដឹងដែរថា ៖ ពិពណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងគ្រោងឱ្យមានការចូលរួមពីគ្រប់បណ្តាស្ថាប័នជាតិពាក់ព័ន្ឋសំខាន់ៗ ដើម្បីឱ្យបានចូលរួមស្វែងយល់នឹងគាំទ្រនូវគំនិតផ្តួចផ្តើមពិពណ៍នេះ ជាពិសេសបណ្តសកលវិទ្យាល័យដែលកំពុងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។សូមបញ្ជាក់ថា ៖…

  • ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ គ្រោងរៀបចំកម្មវិធីសិល្បៈទ្រង់ទ្រាយធំនៅថ្ងៃដាច់ឆ្នាំខាងមុខ

    ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ គ្រោងរៀបចំកម្មវិធីសិល្បៈទ្រង់ទ្រាយធំនៅថ្ងៃដាច់ឆ្នាំខាងមុខ

     កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃដាច់ឆ្នាំដ៍ធំខាងមុខ ស្ថានទូតកម្ពុជានៅក្នុងប្រទេសកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំទ្រង់ទ្រាយធំ ជូនដល់ក្រុមពលករខ្មែរនៅក្នុងប្រទេសនោះ ដើម្បីអោយបងប្អូនខ្មែរបានចូលរួមសប្បាយរីករាយជាមួយនឹងការប្រលងចម្រៀង ការប្រលងសម្រស់ និងការសម្ដែងពីសំណាក់តារាល្បីរួមមានលោក ខេម និងកញ្ញារ៉ូលីនជាដើម។ ក្នុងនោះតារាចម្រៀង លោកសាន ផានិត និងម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ក៏ត្រូវបានគេអញ្ជើញអោយទៅច្រៀងរាំផងដែរ ដោយអ្នកទាំំងពីរបានបង្ហាញអារម្មណ៍ក្នុងវេទិកាសន្និសីទកាសែត កាលពីថ្ងៃទី៨ ធ្នូ ថាខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមក្នុងវេទិកាដ៏ធំមួយនេះ។   តំណាងស្ថានទូតកម្ពុជា នៅក្នុងប្រទេសកូរ៉េ បានអះអាង ដើម្បីអោយពលករខ្មែរទទួលបានអារម្មណ៍រីករាយទើបទូតកម្ពុជាប្រចាំនៅកូរ៉េ សម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះឡើង។ តារាចម្រៀងភាគច្រើនដែលត្រូវបានអញ្ជើញអោយទៅច្រៀងក្នុងព្រឹត្តិការណ៍នោះ សុទ្ធតែបានបង្ហាញអារម្មណ៍រីករាយ។ លោក សាន ផានិត និយាយថា លោកមានអារម្មណ៍រំភើបតាំងពីពេលដឹងថាអ្នករៀបចំកម្មវិធីចង់បានរូបលោកអោយចេញទៅច្រៀងនៅក្នុងកម្មវិធីឆ្លងឆ្នាំនោះម្ល៉េះ ខណៈដែលលោកកាន់តែមានអារម្មណ៍ត្រេកអរទៅទៀត ដែលបានឡើងឆាកនៅក្រៅប្រទេសឡើងវិញ ក្រោយពីរអិលធ្លាក់អស់មួយខ្យល់ធំ។ លោកថាវេទិកាដែលលោកនឹងទៅច្រៀងរាំនោះ គឺជាវេទិការៀបចំដោយស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ ហើយមានការ សហការពីលោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញ និងជាម្ចាស់គម្រោងដីធ្លីល្បីឈ្មោះ។ លោកថ្លែងអោយអារម្មណ៍រំភើបចិត្តថា ដ្បិតតែលោកធ្លាប់បានចេញច្រៀងក្រៅប្រទេសកន្លងមក ប៉ុន្តែលោកចាត់ទុកថាឱកាសបានចេញប្រទេសកូរ៉េលើកនេះ គឺជារឿងមុខមាត់កម្រមាន ជាពិសេសក្នុងពេលដែលលោកខានបានបង្ហាញការរំពឹងថាខ្លួននឹងមានទីផ្សារចេញច្រៀងនៅក្រៅប្រទេសជាយូរមកហើយ។ លោកថាក្នុងចំណោមតារាទាំងអស់ដែលបានចេញទៅសម្ដែងនៅថ្ងៃទី៣១ ធ្នូនោះ…

  • តារាចម្រៀង៣រូប កាន់តែធ្វើអោយកក្រើកពិភពអចលនទ្រព្យ

    តារាចម្រៀង៣រូប  កាន់តែធ្វើអោយកក្រើកពិភពអចលនទ្រព្យ

      ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី៨ ធ្នូ ដោយសារតែកំពូលតារាចម្រៀង២ដួងប្រចាំហង្សមាស និងតារាចម្រៀងប្រចាំផលិតកម្ម Galaxy គឺលោកឧកញ៉ា ឡេង ណាវ៉ា់ត់ត្រា បានបើកសន្និសិទកាសែតរួមគ្នាបង្ហាញពីជំហរក្នុងជំនួញដីធ្លី និងសង់បុរី ដែលគម្រោងរបស់តារាទាំង៣ គឺចំណាយអស់ជាង២០លានដុល្លារ និងធ្វើអោយកក្រើកយ៉ាងខ្លាំងក្នុងជំនួញអចលនទ្រព្យមួយនេះ។ តារាទាំងបីបានប្រកាសយ៉ាងមុខមាំថា នឹងធ្វើអោយជំនួញដីធ្លី និងបើកសាងសង់បុរីរបស់ខ្លួនក្លាយជាគម្រោងកាន់តែធំក្នុងពេលបន្តបន្ទាប់ ខណៈដែលក្រោយពីបើកគម្រោងយក្សនៅម្ដុំផ្សារព្រៃទទឹងលើបណ្ដោយផ្លូវជាតិលេខ៣នេះ ក៏នឹងមានគម្រោងបន្តបន្ទាប់ទៀត ដោយមិនបែកហ៊ុនគ្នាឡើយ ដើម្បីប្រកួតប្រជែង។  ថ្លែងក្នុងវេទិកាសន្និសីទកាសែតនៅលើទីតាំងដីឡូតិ៍ស្ថិតនៅផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់គគីរ តាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចំងាយប្រមាណជា១២គីឡូ ពីរង្វង់មូលចោមចៅ ស្ថិតនៅលើផ្លូវជាតិលេខ៣ ម្ដុំផ្សារព្រៃទទឹងចូលតាមច្រកវត្តអន្លង់គគី លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោងចាប់ដៃជាមួយ លោក ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកនេះ គឺជាគម្រោងធំមួយសម្រាប់គម្រោងពុះដីឡូតិ៍លក់ និងសាងសង់បុរី ដោយគម្រោងទាំងមូល ក្រៅពីស្ថិតនៅលើទីតាំងដែលជាទីប្រជុំជនល្អ ងាយស្រួលរស់នៅ មានតម្លៃធូរថ្លៃ ក៏ជាគម្រោងដែលបង្ហាញពីការសាមគ្គី និងយល់ចិត្តថ្លើមគ្នារវាងពួកលោកទាំង៣ ជាពិសេសគឺលោកខេមរៈ សិរីមន្ត កាន់តែល្អផងដែរ។ លោកថា រវាងលោក និងលោកខេមរៈ…

  • រថយន្ត​​ពាក់​ស្លាក​លេខ​នគរបាល ​បើក​បុក​រះ​ម៉ូតូ​កង់​បី​២គ្រឿង ​ក្រឡាប់ផ្ងាជើងមុខផ្សារដើមគ បណ្ដាល​ឲ្យម្ចាស់​បី​ម្នាក់ស្លាប់​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

    រថយន្ត​​ពាក់​ស្លាក​លេខ​នគរបាល ​បើក​បុក​រះ​ម៉ូតូ​កង់​បី​២គ្រឿង ​ក្រឡាប់ផ្ងាជើងមុខផ្សារដើមគ បណ្ដាល​ឲ្យម្ចាស់​បី​ម្នាក់ស្លាប់​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

    រាជធានីភ្នំពេញ​ ​៖​  រថយន្តពាក់​ស្លាក​លេខ​នគរបាល ដែល​បើកដោយបុរសម្នាក់ បាន​បុក​រះ​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង ​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់​ ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដោយហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​ឡើង​នៅម៉ោង​ជាង​១០យប់ ថ្ងៃ​ទី០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨Eo​ ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។    ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX350​ ពណ៌​ស ​ពាក់​ស្លាក​លេខ​នគរបាល​ 2-6636 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ស្របទិស​ជា​មួយ​នឹង​ម៉ូតូ​កង់​បី​ទាំង​ពីរ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ ​រថយន្ត​ខាង​លើ​បាន​បុកចំ​ម៉ូតូកង់​បី​មួយ​គ្រឿង​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1Q-4147 ពី​ក្រោយ​ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​ជា​ពីរ ​រី​ឯ​ម្ចាស់​ម៉ូតូ​វិញ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​រថយន្ត​ខាង​លើ​ មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​កង់​បី​ឥណ្ឌា ​មួយ​គ្រឿង​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GM-4690​ ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ រី​ឯ​ម្ចាស់​ម៉ូតូ​កង់​បី​វិញ​រង​របួស​ស្រាល​។    ភ្លាមៗ​នោះ​ដែរ ​រថយន្ត​បង្ក​ខាង​លើ​មិន​បាន​ឈប់​ដោះស្រាយ​នោះទេ​ រឹត​តែ​បន្ថែម​ល្បឿន​បើក​រត់​គេច​យក​រថយន្ត​ទៅ​ទុក ​នៅ​ក្នុង​កន្លែង​ផ្ញើ​ឡាន​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។ ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញ​ បាន​រត់​ចេញ​ពី​កន្លែង​ផ្ញើ​ឡាន​គេច​ខ្លួន ​បាត់​ស្រមោល​តែ​ម្ដង​។     ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បីដែលស្លាប់មាន​ឈ្មោះ​…

  • សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជឈ្នះមេដាយមាស វិញ្ញាសាទ្វារមេគុនដៃបុរស-នារី ថ្ងៃបើកឆាក ជើងឯកថ្នាក់ជាតិ

    សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជឈ្នះមេដាយមាស វិញ្ញាសាទ្វារមេគុនដៃបុរស-នារី ថ្ងៃបើកឆាក ជើងឯកថ្នាក់ជាតិ

    សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជខេត្តសៀមរាបបានឈ្នះ មេដាយមាសលើវិញ្ញាសាទ្វារមេគុនដៃទាំងពីរវិញ្ញាសា បុរស-នារី នាថ្ងៃបើកឆាក កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៨ នៃព្រឹត្តិការណ៍កីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅសាលកីឡាក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។យោងតាមលទ្ធផលផ្លូវការពីគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា  វិញ្ញាសាចំនួន២ ដែលបានបញ្ចប់ មុនគេម្សិលមិញនេះ គឺវិញ្ញាសាទ្វារមេគុនដៃបុរស មេដាយមាសដណ្តើមបានដោយ កីឡាករ អ៊ៃ សំអុន មក សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជខេត្តសៀមរាប មេដាយប្រាក់ កីឡាករ ហេង ខុន មកពីសាលាគុនល្បុក្ក តោរាជព្រឹក្ស ភ្នំពេញ ខណៈមេដាយសំរឹទ្ធ ដណ្តើមបានដោយកីឡាករ ព្រុំ ពេញពិសាល នៃសាលាគុនព្រះខ័ន ជ័យ ភ្នំពេញ។ ចំណែកឯវិញ្ញាសាទ្វារមេគុនដៃនារី មេដាយមាស ដណ្តើមបានដោយកីឡាការិនី ស៊ិន សៀវ សៀន និងមេដាយប្រាក់ កីឡាការិនី ភិរម្យ មុន្នីរ័ត្ន មកពីសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជខេត្តសៀមរាប ដូចគ្នា ខណៈមេដាយសំរឹទ្ធបានទៅលើកីឡាការិនី សុន សុធា មកពីសាលាគុនរាជព្រឹក្ស ភ្នំពេញ។ ក្រៅពីនេះ…

  • ដើរឆ្លងផ្លូវរថយន្តបុកស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

    ដើរឆ្លងផ្លូវរថយន្តបុកស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

    ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ខណៈដែលកំពុងដើរឆ្លងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបោះពួយលឿនជ្រុលទៅបុក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ តែជាអនិច្ចារ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ក្រោយដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯរថយន្តបង្ក បានបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ សម្បុរស កំពស់១,៧០ម៉ ពាក់អាវក្រណាត់ពណ៌ស ស្លៀកខោជើងវៀង ពណ៌ស ។ តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវ ត្រង់ចំណុចខាងលើ ពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ឈាមហូរជោគ ហើយមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿង បំណងដឹកយកទៅ តែដល់ឃើញជនរងគ្រោះ របួសធ្ងន់ពេក នាំគ្នាបើកឡានរត់គេចទៅបាត់អស់ អស់រយៈពេលជិតមួយម៉ោងទើបពលរដ្ឋ ហៅរករថយន្តរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ។ ជនរងគ្រោះ ទោះជាមានការសង្រ្គោះ បែបណាក្តី…

  • រថយន្តដឹកទំនិញរអិលកិនតៃកុងរបួសធ្ងន់​ ហើយជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត

    រថយន្តដឹកទំនិញរអិលកិនតៃកុងរបួសធ្ងន់​ ហើយជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត

       ភ្នំពេញ៖​ រថយន្តដឹកទំនិញមួយគ្រឿងរអិលកិនតៃកុងបណ្តាលអោយរងរបួស​ធ្ង់បញ្ជូនទៅមន្ទីរពេទ្យភ្លាម​ៗ​ ហើយបន្តរុលបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋខណៈពេលដែលរថយន្តដឹកទំនិញនោះកំពុងឈប់ទំលាក់ដាក់អីវ៉ាន់ចូលឃ្លាំង​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវ៣៦៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌចំការមន​ ។      ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុ​ មានរថយន្តដឹកទំនិញមួយគ្រឿងដែលមានស្លាកភ្នំពេញ​3D-0083​ បានឈប់ដើម្បីអោយកម្មករលើកដាក់ទំនិញ​ដែលនៅលើរថយន្តចូលទៅក្នុងឃ្លាំង​ ចំណែកតៃកុងរថយន្តបានចូលទៅក្រោមរថយន្ត​ ដើម្បីពិនិត្យមើលបច្ចេកទេសផ្នែកខាងក្រោម​។      ប្រភពដដែលបានបន្ថែមទៀតថា​ ខណៈពេលដែលតៃកុងរថយន្តនៅខាងក្រោមរថយន្ត​ ហើយកម្មករដែលកំពុងទំលាក់អីវ៉ាន់បាន​ពាក់កណ្តាលហើយនោះ​ ស្រាប់តែរថយន្តធ្ងន់ផ្នែកខាងមុខ​ ក៏រអិលទៅមុខកិនតៃកុងរថយន្តដែលនៅពីក្រោមរថយន្តនោះបណ្តាលអោយរងរបួសធ្ងន់​ ហើយបន្តបុកនឹងជញ្ជាំងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលបាកលតែម្តង​ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ​ផងដែរ។      ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេុភ្លាមៗ​ ចំណែកឯម្ចាស់ផ្ទះដែលរងការខូចខាតបាក់ជញ្ជាំងទ្វានោះ​ បានទាមទារសំណងចំនួន១៥០០ដុល្លាដើម្បីធ្វើការជុសជួលឡើងវិញ​ តែទោះយ៉ាងសមត្ថកិច្ចបានព្យាយាមអោយចរចាគ្នាសំណងដោយសមស្របណាមួយ៕​    

  • ពលរដ្ឋចាប់បានជនសង្ស័យលួចគាស់ស្លាកលេខរថយន្តបានម្នាក់នៅមុខក្លឹបស្កាយបារ ខណ្ឌដូនពេញ ប្រគល់ឲ្យសមត្ថកិច្ច

    ពលរដ្ឋចាប់បានជនសង្ស័យលួចគាស់ស្លាកលេខរថយន្តបានម្នាក់នៅមុខក្លឹបស្កាយបារ ខណ្ឌដូនពេញ ប្រគល់ឲ្យសមត្ថកិច្ច

        ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីលួចគាស់យកផ្លាកលេខរថយន្តមួយគ្រឿងនៅមុខ ក្លឹបស្កាយបារ  បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី ៩ ខែធ្នូ ឆ្នាំ ២០១៨  ត្រង់ចំណុចមុខក្លឹប ស្កាយបារ តាមបណ្តោយផ្លូវសុីសុវត្តិ (មាត់ទន្លេ) ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។     ជនសង្ស័យដែលលួចគាស់យកផ្លាកលេខរថយន្តមានឈ្មោះជួន  ពង់  ភេទប្រុស  អាយុ ២៦ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  ស្នាក់នៅម្ដុំទួលគោក ។តាមសម្តីជនសង្ស័យបានប្រាប់ថាស្លាក់លេខដែលលួចបានយកទៅលក់នៅផ្សារឃ្លាំងរំសេវបានចំនួនជាង១០ ដុល្លា។     តាមសម្ដីសន្តិសុខដែលយាមនៅមុខក្លឹបស្កាយបារបានប្រាប់សារព័ត៌មានប៊ីប៊ីអិនបានឲ្យដឹងថាដំបូងឡើយគឺម្ចាស់ រថយន្ត ជាថៅកែក្លឹបស្កាយបារ ម៉ាកហុីយិនដាយ   ស៊េរី ទំនើបមួយគ្រឿង  ពណ៌ខ្មៅ  ពាក់ស្លាក់លេខ ភ្នំពេញ2AW.3558 បានចតនៅមុខ ក្លឹប ប្រាប់សន្តិសុខថាបាត់ ស្លាកលេខ  ខាងមុខ  សន្តិសុខក៏ដើរមកមើលក៏ឃើញបាត់ មែនហើយក៏ពួនសម្ងំចាំមើលក្រែងមកឆ្កឹះយកស្លាកលេខខាងក្រោយទៀត។ បានមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យម្នាក់ដើរមកក្បែររថយន្តហើយក៏ធ្វើសកម្មភាពគាស់ស្លាកលេខរថយន្តនៅខាងក្រោយ ។សន្តិសុខក៏ដេញចាប់ជនសង្ស័យដែលរត់មកដល់មុខខ្លោងទ្វារវត្តឧណ្ណាលោមត្រូវចាប់បានក៏ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ជ័យជំនះបានយកជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសួរនាំនិងឲ្យជនរងគ្រោះដែលជាជនជាតិចិនហើយជាថៅកែក្លឹបស្កាយបាដើម្បីទៅដាក់ពាក្យបណ្ដឹង ផងដែល។     បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌដូនពេញទៅតាមនីតិវិធីនៃច្បាប់៕ …

  • មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺអំពីករណីសិស្សសាលាវិទ្យាល័យថ្មគោលដួលសន្លប់

    មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺអំពីករណីសិស្សសាលាវិទ្យាល័យថ្មគោលដួលសន្លប់

        លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ ដំបង បានគូសបញ្ជាក់នៅវេលារសៀលថ្ងៃនេះថាបន្ទាប់ពី មានករណី ផ្ទុះឡើងសារជាថ្មី ជុំវិញបញ្ហាសិស្សវិទ្យាល័យថ្មគោល សរុបចំនួន៧១នាក់ (ស្រី៧០នាក់) បង្កឡើងដោ យ សិស្សទាំងនោះមានអាការៈខ្លះចុកពោះ ខ្លះវិលមុខ និងខ្លះទៀតក្អួតចង្អោរ កាលពីរសៀលថ្ងៃទី០៧ខែធ្នូ កន្លងទៅនេះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែ ក ស្រុកថ្មគោល។ ហើយនៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ មានសិស្សមួយចំនួនក៏បានធូរស្រាលនិងបានវិលត្រ ឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញខ្លះៗហើយ។រីឯសិស្សចំនួ ន ០៦នាក់ទៀត ដែលនៅមានអាការៈនិងសភាពមិនទាន់ស្រួល កំពុងតែបន្តសម្រាកក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពីសភាពករណីកើតឡើងដែលត្រូវពិនិត្យព្យាបាលត្រូវធ្វើការ តាមដានបន្ត ពីសំណាក់ក្រុមគ្រូពេទ្យ នៅទីនោះ។     តាមការចុះពិនិត្យនិងអង្កេតពីករណីខាងលើនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញនិងក្រុមការងាររបស់មន្ទីរ ចុះទៅពិនិត្យពីបញ្ហាទាំងនេះ កាលពីព្រឹកថ្ងៃទី០៨ខែធ្នូ ២០១៨ ហើយក្រុមការងារមន្ទីរសុខា ភិបាលខេត្ត និងមន្ទីរអប់រំបានចុះបន្តការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម៖ ១.បរិយាកាសសាលា និងថ្នាក់រៀន៖ បន្ទប់រៀនមានកង្ហារ និងបរិយាកាសល្អ។ ក៏ប៉ុន្តែដាក់សិស្ស ច្រើនលើសពី៥០ នាក់/ថ្នាក់។ ២.ការបរិភោគនិងភេសជ្ជៈលក់ដូរនៅក្នុងសា លា និងការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន…។…

  • សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកភ្នំស្រួច មាន ផ្សារត្រពាំងក្រឡឹង និង ផ្សារតាឡាត់ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់

    សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកភ្នំស្រួច មាន ផ្សារត្រពាំងក្រឡឹង និង ផ្សារតាឡាត់ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់

    ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖– នំចម្រុះ ចំនួន ១០.៦០ គីឡូក្រាម- មៀន ១ កំប៉ុង ចំណុះ ០,៥០ គីឡូក្រាម- ត្រីខ ២ កំប៉ុង ចំណុះសរុប ៦០០ ក្រាម- បបរ ១ កំប៉ុង ចំណុះ ៥០០ មីលីលីត្រ- ស្ពៃ ១ កំប៉ុង ចំណុះ ៤០០ ក្រាម- ប័រ ១៦ កំប៉ុង ចំនួនសរុប ២.២ គីឡូក្រាមសរុបចំនួន ១៤.៥០ គីឡូក្រាម ។ បន្ទាប់មក ពេលរសៀល ក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្រុកភ្នំស្រួច ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ…