Category: ព័ត៌មាន

  • ឯកឧត្តមនាយករដ្ឋមន្រ្តីប្រទេសវៀតណាម​រៀបចំពិធីលៀងសាយភោជន៍​ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូកម្ពុជាក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម

    ឯកឧត្តមនាយករដ្ឋមន្រ្តីប្រទេសវៀតណាម​រៀបចំពិធីលៀងសាយភោជន៍​ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូកម្ពុជាក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម

     នៅរាត្រីថ្ងៃទី០៧ ខែធ្នូ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់​ខ្ពស់​បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានវត្តមានសមាជិកសភា​ពាណិជ្ជ​កម្មកម្ពុជា ដែលបានអញ្ជើញចូលរួមបំពេញទស្សនិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម។ ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូន​ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ចំ​ណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញទៅ​ចូល​រួមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គី​ភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន​ការ​រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន​ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ ឯឧ នាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សន​កិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុង​ការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផង​របង​ជា​មួយគ្នា។  ឯឧ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបាន​ជាប់​ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម

    ក្នុងឱ​កាស​សម្តេ​ចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហាណូយ​ប្រទេសវៀត​ណា​ម នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេច បានអញ្ជើញជួបសំដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ភូជុង ។  ក្នុងជំនួបនេះ សម្តេចតេជោ បានជំរាបជូនប្រធានរដ្ឋវៀតណាម ឯ,ឧ ង្វៀន ភូជុង អំពីលទ្ធផល​នៃ​ជំនួប​រវាងសម្តេចជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹក ហើយឯកឧត្តម ប្រធានរដ្ឋវៀតណាម ក៏បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរវៀតណាម-កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាមួយគ្នា ជាប្រទេសជិតខាង ធ្លាប់ប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំ នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត ។ ជាពិសេស គឺធ្វើយ៉ាងណាឱ្យមានតំនុកចិត្តគ្នាទៅវិញទៅមក ហើយឯកឧ​ត្តម ប្រ​ធាន​រដ្ឋ​វៀតណាម ក៏បានផ្តាំ​ផ្ញើ​នូវការសួ​រសុ​ខទុក្ខ​ដល់​ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចម៉ែ ហើយថា ឯកឧត្តមរីករាយ នឹងចាំទទួល​ព្រះរាជទស្សន​កិច្ច​រប​ស់ព្រះអង្គ នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។ ជាមួយនេះ…

  • ប្តីរបួសស្រាល ប្រពន្ធរបួសធ្ងន់ បន្ទាប់ពីត្រូវក្បាលរថយន្តកុងទីន័របើកគៀរ

    ប្តីរបួសស្រាល ប្រពន្ធរបួសធ្ងន់ បន្ទាប់ពីត្រូវក្បាលរថយន្តកុងទីន័របើកគៀរ

    ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយក្បាលរថយន្តសណ្តោងទូរកុងតាន័រនិងម៉ូតូបណ្តាលឲ្យប្តីប្រពន្ធមួយគូររងរបួសធ្ងន់ស្រាលកាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ និង ៤០នាទីរសៀល ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៨ ដែលទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្បែរនិងច្រកចូលសាលាសុវណ្ណភូមិ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូដែលជាជនរងគ្រោះសេរីសងឆ្នាំ២០១៧ពណ៍ខ្មៅដែលពាក់ស្លាកលេខ ភ្នំពេញ 1GN 1005 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុក៍បានវាក់អើជាមួយម៉ូតូមួយគ្រឿងទៀតដែលដំណើរស្របទិសគ្នាក៍បានគិចស្របពេលនោះក៍មានក្បាលរថយន្តសណ្តោងទូកុងតាន័រពណ៍ក្រហមមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D 8722 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសក៍បានមកគៀម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលប្រពន្ធរងរបួសជើងធ្ងន់ ចំណែកប្តីរងរបួសស្រាល ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបែជាខំបើករត់រហូតមកដល់ចំណុចរង្វង់មូលចោមចៅទើបធ្វើរការឃាត់ខ្លួនបានទាំងរថយន្តនិងតៃកុងតែម្តង។ក្រោយពេលកើតហេតុតៃកុងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នាំខ្លួនរក្សារទុកនៅប៉ុស្តិ៍ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាពលេខ៧១១ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។ចំណែកក្បាលរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងផ្នែកចរាចរណ៍ខណ្ឌ័ធ្វើការវាស់វែងនិងរងចាំកម្លាំងជំនាញផ្នែកចរាចរណ៍ក្រុងយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕          

  • សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សមាគមកម្ពុជា-វៀតណាម បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា- វៀតណាម

    សម្តេចតេជោ ហ៊ុន សែន បានស្នើដល់សមាគមកម្ពុជា-វៀតណាម បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា- វៀតណាម

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមាគមកម្ពុជា វៀតណាម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង២ ។  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឡើងយ៉ាងដូច្នេះ ខណៈសមាគមកម្ពុជា វៀតណាម​​ បាន​មក​ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចក្នុងឱ​កាស​សម្តេ​ចបំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហាណូយប្រទេសវៀតណាម នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។  នៅក្នុងជំនួបនេះ លោកប្រធានសមាគមកម្ពុជា វៀតណាម បានគោរពជំរាបជូនសម្តេចថា សមាគមកម្ពុជា វៀតណាម គឺមានសមាជិក​ច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជាឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀ​តណា​ម ដែលធ្លាប់​បាន​ចូល​រួម​ចំណែ​កជួយ​រំដោះ​ប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។  ជំនួបសំដែងការគួរសមនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសស​មាគម​ធ្លាប់ជួបជាមួយសម្តេចពីមុនហើយដែរ​ ហើយការជួបជាមួយសម្តេចនៅពេលនេះ សម្តេចបានបើកច្រក​ឱ្យសមាជិកនៃ​សមាគម បានស្រាវជ្រាវអំពីកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។  លោកប្រធានសមាគម ក៏បានរាយការណ៍ជូនសម្តេចថា សមាគម នេះ បានដើរ​តួនាទី​យ៉ាងច្រើន ​ទាំង​នៅក្នុង​ប្រទេស​វៀតណាម និងកម្ពុជា…

  • តុលាការសម្រេច នឹងប្រកាសសាលក្រមមេសហជីពធំៗទាំង៦នាក់ នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៨

    តុលាការសម្រេច នឹងប្រកាសសាលក្រមមេសហជីពធំៗទាំង៦នាក់ នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៨

    ជនត្រូវចោទ៦នាក់ ដែលជាមេៗសហជីពរួមមាន លោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុនី លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវតុលាការកោះហៅឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ដើម្បីសវនការជំនុំជម្រះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីឆ្នាំ២០១៣-២០១៤។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សវនាវការនេះ មិនមានវត្តមានជនត្រូវចោទទាំង៦នាក់នោះទេ។ ក្រោយសវនការបានបញ្ចប់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោក អ៊ឹម វណ្ណ: ចៅក្រមជំនុំជម្រះនៃសាលដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ នៅក្នុងសាលសវនាការ គេសង្កេតឃើញវត្តមាន ក្រុមមេធាវីរបស់ជនត្រូវចោទចំនួន៥នាក់ ហើយដើមបណ្តឹង និងជាជនរងគ្រោះមួយចំនួន។ ប៉ុន្តែអវត្តមានដើមបណ្តឹងភាគច្រើន និងក៏អវត្តមានមេធាវីរបស់ដើមបណ្តឹងផងដែរ។ លោក ទឹម វុទ្ធី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ដែលជាជនរងគ្រោះ…

  • សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះសង្កេតការណ៍ទៅហោះសង្កេតពីលើអ៊ុយក្រែន ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តនេះ

    សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះសង្កេតការណ៍ទៅហោះសង្កេតពីលើអ៊ុយក្រែន ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តនេះ

    អ៊ុយក្រែន៖ យន្ដហោះអង្កេតការណ៍ OC-135 មួយគ្រឿងរបស់កងទ័ពអាកាសអាម៉េរិក បានដឹកនាំប្រតិបត្តិការហោះហើរពិសេសមួយពីលើដែនអាកាសអ៊ុយក្រែន ក្នុងគោលបំណងបង្ហាញការការពារ និងគំាទ្រទីក្រុងគៀវ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក អេរិច ផាហុន បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍មកពីអាម៉េរិក កាណាដា បារាំង អង់គ្លេស និងរ៉ូម៉ានី បានចូលរួមនៅក្នុងប្រតិបត្តិការហោះហើរពិសេសនេះ តបតាមសំណើពីភាគីអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបានអះអាងថា ប្រតិបត្តិការហោះហើរជាពិសេសក្រោមសន្ធិសញ្ញាបើកចំហមេឃនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តដទៃទៀត ហើយថា ការវាយប្រហារ និងរឹបអូសនាវាអ៊ុយក្រែនពីសំណាក់ឆ្មាំសមុទ្ររុស្ស៊ី នៅឯច្រកសមុទ្រឃើច ក្នុងសមុទ្រខ្មៅ គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងការគំរាមកំហែង៕ម.ន

  • បុគ្គលិកទាំងអស់នៅទីស្នាក់ការ CNN ចាប់ផ្តើមចូលបម្រើការវិញ ខណៈព័ត៌មានដាក់បង្កៃគ្រាប់បែកគឺជារឿងបោកប្រាស់

    បុគ្គលិកទាំងអស់នៅទីស្នាក់ការ CNN ចាប់ផ្តើមចូលបម្រើការវិញ ខណៈព័ត៌មានដាក់បង្កៃគ្រាប់បែកគឺជារឿងបោកប្រាស់

    សហរដ្ឋអាម៉េរិក៖ ស្ថានការណ៍បានវិលទៅរកភាពប្រក្រតីវិញហើយ បន្ទាប់ពីប៉ូលិសអាម៉េរិក និងស្ថានីយទូរទស្សន៍ CNN ផ្ទាល់ បានអនុញ្ញាតឲ្យបុគ្គលិកដែលត្រូវជម្លៀសខ្លួនដោយសារតែមានការហៅទូរសព្ទគំរាមពីការបង្កៃគ្រាប់បែក ឲ្យត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ អាជ្ញាធរអាម៉េរិកបានអះអាងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅពេលដែលមានបុគ្គលម្នាក់បានហៅទូរសព្ទមកអះអាងថា មានគ្រឿងផ្ទុះចំនួន៥បង្កៃនៅក្នុងអគារទីស្នាក់របស់ស្ថានីយទូរទស្សន៍ CNN ប្រចាំទីក្រុងញ៉ូវយ៉ក។ ប៉ុន្តែបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ CNN នោះ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរដើម្បីរុករកវត្ថុសង្ស័យ ទីបំផុតកម្លាំងប៉ូលិសទីក្រុងញ៉ូវយ៉ក បានបញ្ជាក់ថា អគារទីស្នាក់ការរបស់ CNN មិនមានគ្រឿងផ្ទុះអ្វីឡើយ ហើយអ្នករាល់គ្នាអាចវិលត្រឡប់មកចូលធ្វើការងារដូចធម្មតាវិញបាន៕ម.ន

  • ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល និងចែកប័ណ្ណសមាជិកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់មន្ត្រីរាជការ និងមន្ត្រីជប់កិច្ចសន្យា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក កុសល សុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលិក បានឱ្យដឹងថា បច្ចុប្បន្នក្រសួងមានមន្ត្រីរាជការចំនួន៣២០២នាក់ (ស្រី៥២៩នាក់) និងមន្ត្រីជាប់កិច្ចសន្យាមានចំនួន៣២៣នាក់ (ស្រី១៥៥នាក់)។ លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការដែលមានជំងឺពិការភាព ស្រ្តីមានផ្ទៃពោះ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ ដោយផ្តល់នូវការឧបត្ថមជាថវិកា និងសម្ភារបន្ថែមលើគោលនយោបាយដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ការផ្តល់បណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ…

  • បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia ប្រមាណជាង៣០០នាក់ នាំគ្នាមកភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចជួយដោះស្រាយបញ្ហាលក្ខខណ្ឌការងារ

    បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia ប្រមាណជាង៣០០នាក់ នាំគ្នាមកភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្តេចជួយដោះស្រាយបញ្ហាលក្ខខណ្ឌការងារ

    ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកគ្នាប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកដល់មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការទាមទារលក្ខខណ្ឌការងារ៣ចំណុចធំៗ ហើយក៏ត្រូវបានរារាំងពីកម្លាំងអន្តរាគមន៍ចម្រុះខណ្ឌដូនពេញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន  ដែលស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ យោងតាមការរៀបរាប់ពីក្រុមបុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកឡើងថា ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ទល់មុខពេទ្យរុស្ស៊ី ហើយមូលហេតុនៃការប្រមូលផ្តុំគ្នាមកភូមិគ្រឹះសម្តេចតេជោនេះ ដោយសារតែក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមិនមានដំណោះស្រាយការងារតាមសំណើជូនពួកគាត់ មាន៣ចំណុចធំៗដូចជាចំណុចទី១) ត្រូវការថ្នាក់ដឹកនាំពួកគាត់មកវិញ ឈ្មោះ ចន ប្រុស ទី២)ទាមទារសិទ្ធិសេរីភាពជាមួយក្រុមហ៊ុន និងទី៣)ទាមទារឲ្យដកអ្នកគ្រប់គ្រងចេញ។ ទោះយ៉ាងណា ការទាមទាររបស់ក្រុមបុគ្គលិកប្រមាណជាង៣០០នាក់នៅមុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានរារាំងពីកងកម្លាំងអន្តគមន៍ចម្រុះខណ្ឌដូនពេញ និងមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអនុញ្ញាតឲ្យមានតំណាងក្រុមហ៊ុនចូលរួមដោះស្រាយបញ្ហានៅលើតុ ដោយមិនបណ្តោយឈរទាមទារយ៉ាងអាណាធិបតេយ្យដូចនេះឡើយ៕ …

  • ព្រះចៅអធិការវត្តគិរីស្តេចគង់ កេណ្ឌប្រជាពលរដ្ឋឲ្យរារាំងជាលើកទី៣ មិនឲ្យក្រុមការងារយកសិលាចារឹកបុរាណមួយផ្ទាំងដែលទុកនៅវត្តគិរីស្តេចគង់ទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ

    ព្រះចៅអធិការវត្តគិរីស្តេចគង់ កេណ្ឌប្រជាពលរដ្ឋឲ្យរារាំងជាលើកទី៣ មិនឲ្យក្រុមការងារយកសិលាចារឹកបុរាណមួយផ្ទាំងដែលទុកនៅវត្តគិរីស្តេចគង់ទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ

    កំពង់ស្ពឺ៖ យោងតាមលិខិតប្រគេនជូនរបស់សម្តេចព្រះសង្សនាយក នន់ ង៉ែត បានចម្រើនពរជូនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំយកសិលាចារឹកចំនួន១ផ្ទាំងមកថែក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ទុកជាបេតិកភណ្ឌជាតិ។ តាមការឲ្យដឹងពីលោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌបានឲ្យដឹងថា សិលាចារឹកមួយផ្ទាំងដែលរកឃើញក្នុងវត្តគិរីស្តេចគង់ ដោយចារឹកអក្សមួយឃ្លាថា (សុវណ្ណភូមិ) ដែលមានតម្លៃដ៏មហាសាល និងជាសម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវជាប្រវត្តិសាស្រ្តសម្រាប់ជាតិទាំងមូល។ លោកបន្តថា នេះជាលើកទី៣ហើយ ដែលក្រុមការងារបានចុះមកដកហូតយកផ្ទាំងសិលាដ៏កម្រនេះ ប៉ុន្តែព្រះចៅអធិការវត្តគិរីស្តេចគង់ បានកែនបងប្អូនប្រជាពលរដ្ឋមករារាំងមិនឲ្យក្រុមការងារនាំយកវត្ថុមានតម្លៃនេះទៅរក្សាទុកក្នុងសារមន្ទីរជាតិបានឡើយ។ តែនៅថ្ងៃនេះកម្លាំងចម្រុះបានឆែកឆេររកវត្ថុមានតម្លៃរបស់ជាតិខ្មែរនេះមិនឃើញ ដោយត្រូវព្រះចៅអធិការរំដោះចេញពីកន្លែងរក្សាទុកទៅបាត់ ហើយព្រះចៅអធិការអង្គនោះបានរត់គេចព្រះកាយដោយមិនព្រមប្រគល់ផ្ទាំងសិលានោះមកសមត្ថកិច្ចដាច់ខាត។ បើយើងសម្លឹងទៅមើលលោកយាយ លោកតាដែលរស់នៅក្បែរៗវត្ត បានមកតវ៉ាជាមួយសមត្ថកិច្ចហាក់បីដូចជាមានការចាត់តាំងច្បាស់លាស់ពីព្រះចៅអធិការវត្ត ដោយបានទូងស្គរប្រកូកប្រកាសដើម្បីតវ៉ាមិនព្រមប្រគល់វត្ថុមានតម្លៃដាក់ក្នុងសារមន្ទីរជាតិ។ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានមានពន្យល់ដល់ប្រជាពលរដ្ឋដែលមកតវ៉ានោះថា សិលាចារឹកដ៏មានតម្លៃសម្រាប់ជាតិមួយផ្ទាំងនេះ ចាំបាច់ត្រូវការថែរក្សាពីមន្ត្រីជំនាញបេតិកភណ្ឌ និងមានកន្លែងទុកដាក់ថែទាំត្រឹមត្រូវ ពីសារមន្ទីរជាតិ មិនអាចអាចធ្វេសប្រហែសបាននោះ នេះជាសម្បត្តិវប្បធម៌ជាតិដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។  លោកសង្កត់ធ្ងន់ថា បើផ្ទាំងសិលាដ៏មានតម្លៃនេះពិតជាបានបាត់ អ្នកទទួលខុសត្រូវ និងទទួលទោសតាមច្បាប់កំណត់ ពីព្រោះវត្ថុដ៏មានតម្លៃមហាសាលនេះ…