Category: ព័ត៌មាន

  • គ្រូ Arsenal ស្នើឲ្យ Guendouzi កាត់សក់ចេញ

    គ្រូ Arsenal ស្នើឲ្យ Guendouzi កាត់សក់ចេញ

    Unai Emery អ្នកចាត់ការទូទៅ Arsenal បានប្រាប់ Matteo Guendouzi ឲ្យទៅកាត់សក់ចេញបន្ទាប់ពីកីឡាករសក់វែងរូបនេះត្រូវ Fellaini ទាញសក់ឲ្យដួលកាលពីថ្ងៃពុធ ។ Fellaini បានចាប់ទាញសក់  Guendouzi ក្នុងការប្រកួតដែល Manchester United ស្មើគ្នា ២-២ ជាមួយ Arsenal នៅ Old Trafford។ អាជ្ញាកណ្ដាល Andre Marriner បានឃើញចំពោះហេតុការណ៍នោះតែមិនបានពិន័យកាតអ្វីទេដល់កីឡាករសញ្ជាតិបែលហ្សិកដែលបង្កកំហុស។ គួររំលឹកថា លោក Emery គ្មានប្រតិកម្មអ្វីធ្ងន់ឡើយក្រោយចប់ការប្រកួត  ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញបាននិយាយបែបលេងសើចថាកូនក្រុមរបស់លោកគួរតែទៅកាត់សក់ឲ្យខ្លីដើម្បីកុំឲ្យហេតុការណ៍នេះកើតម្ដងទៀត៕

  • ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសម្នាក់ ដែលប្រើល្បិចខ្ចីទូរសព្ទហើយមិនព្រមប្រគល់ឲ្យវិញ

    ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសម្នាក់ ដែលប្រើល្បិចខ្ចីទូរសព្ទហើយមិនព្រមប្រគល់ឲ្យវិញ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីទូរសព្ទយកមកចុចបំភ្លឺ ដើម្បីបើកភ្លើងបែរជាមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ ក៏ម្ចាស់ទូរសព្ទប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរោងទុកចោលផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ យិន ដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅ ភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ សម្ភារដែលដកហូតបានមាន ទូរសព្ទដៃ១គ្រឿង ម៉ាកOPPO  ហើយសម្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ។ ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដឹកជនសង្ស័យចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានខ្ចីទូរសព្ទពីជនរងគ្រោះទៅបំភ្លឺមើលបើកភ្លើង ក្រោយខ្ចីទូរសព្ទពីជនរងគ្រោះបានហើយ ជនសង្ស័យបានពួនក្នុងរោងមិនព្រមប្រគល់ទូរសព្ទដៃឲ្យជនរងគ្រោះវិញ ដោយឃើញបាត់យូរជនរងគ្រោះបានស្រែកហៅជនសង្ស័យ តែមិនឆ្លើយតប។ ភ្លាមនោះកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ពីដំណើររឿងហេតុខាងលើប្រាប់ ពេលនោះសមត្ថិកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ…

  • ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីប៉ុនប៉ងលួចម៉ូតូ

    ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីប៉ុនប៉ងលួចម៉ូតូ

    ភ្នំពេញ៖ នគរប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ករណីប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ជា ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អូន រត់គេចខ្លួន។ រីឯជនរងគ្រោះឈ្មោះ អ៊ី ហៀងហុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារបន្សល់ទុកមាន រ៉ឺម៉ក និងម៉ូតូអេតចាយ១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1F-4651 របស់ជនសង្ស័យសង្ស័យ។ ប្រភពពីជនរងគ្រោះបានឲ្យដឹងថា  មុនពេលកើតហេតុ ខ្លួនកំពុងដេកក្នុងផ្ទះ ស្រាប់តែឮសំឡេងគាស់ទ្វារផ្ទះផ្នែកខាងក្រោយ ភ្លាមនោះជនរងគ្រោះបានក្រោកទៅមើលឃើញជនសង្ស័យ២នាក់ រួចក៏ស្រែកថាចោរៗ ពេលនោះក៏មានអ្នកនៅជិតខាងបានចេញមកមើល និងនាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ជា…

  • ខ្សែការពារសំខាន់របស់ក្លិប Liverpool នឹងអវត្តមាន៦សប្ដាហ៍ដោយសាររបួស

    ខ្សែការពារសំខាន់របស់ក្លិប Liverpool នឹងអវត្តមាន៦សប្ដាហ៍ដោយសាររបួស

    Joe Gomez ខ្សែការពារដ៏សំខាន់របស់ Liverpool អាចអវត្តមានប្រហែល៦ខែដោយសាររបស់បាក់ឆ្អឹងជើងឆ្វេង ក្នុងការប្រកួតទល់នឹង Burnley កាលពីថ្ងៃពុធ។ កីឡាករសញ្ជាតិអង់គ្លេស ត្រូវប្ដូរចេញត្រឹមនាទី២៣ ក្រោយប៉ះទង្គិចគ្នាក្នុងប្រកួតដែល Liverpool យកឈ្នះ ៣ទល់នឹង១។ របួសនេះត្រូវអ្នកចាត់ការ Jurgen Klopp របស់បន្ទោសលើទីលានដែលមានសភាពស្ងួតពេក ដូច្នេះការឈូសយកបាល់អាចបង្កគ្រោះថ្នាក់ដល់កីឡាករ។ យ៉ាងណាលោក Sean Dyche អ្នកចាត់ការរបស់ Burnley បានសរសើរកីឡាករ Ben Mee ថាពិតជាឈូសបានល្អ។ Gomez វ័យ២១ឆ្នាំគឺជាកីឡាករជម្រើសទី១របស់ក្លិបហង្សក្រហម ដោយបង្ហាញខ្លួនបាន១៣លើកក្នុង១៥ប្រកួតរដូវកាលនេះ៕

  • ក្រុមហ៊ុនជេតគ្រុប គ្រោងចាយខ្ទង់ម៉ឺនដុល្លារសម្រាប់រៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ និងសកលជើងឯកថ្នាក់ជាតិឆ្នាំ២០១៨

    ក្រុមហ៊ុនជេតគ្រុប គ្រោងចាយខ្ទង់ម៉ឺនដុល្លារសម្រាប់រៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ និងសកលជើងឯកថ្នាក់ជាតិឆ្នាំ២០១៨

    អគ្គនាយក្រុមហ៊ុនជេតគ្រុប ប្រកាសថានឹងចាយថវិកាប្រមាណជា៤ម៉ឺនដុល្លារអាម៉េរិកសម្រាប់ទ្រទ្រង់ដល់ការរៀបចំប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅលើតំបន់អភិវឌ្ឍន៍ 7 N G។ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក្រុមហ៊ុនជេតគ្រុប បានប្រកាស នៅក្នុងសន្និសិទសារព័ត៌ មានស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលថ្នាក់ជាតិឆ្នាំ២០១៨ នារសៀល ថ្ងៃទី៥ ខែធ្នូម្សិលមិញថា ក្រុមហ៊ុនជេតគ្រុប គ្រោងចំណាយថវិកាចំនួន៤ម៉ឺនដុល្លារ ក្នុងការទ្រទ្រង់លើការរៀបចំរយៈពេល៦ថ្ងៃ ទីតាំងប្រកួត សន្តិសុខការពារសុវត្ថិភាពដល់កីឡាករការិនី និងប្រតិភូ លើការហូបចុកស្នាក់នៅ និងទឹកភ្លើងជាដើម នៅលើទឹកដីតំបន់អភិវឌ្ឍន៍ 7NG ។ លោកឧកញ៉ា បន្ថែមថា ការដែលក្រុមហ៊ុនជេតគ្រុប ឧបត្ថម្ភដល់ព្រឹត្តិការណ៍មួយនេះ ជាបន្តបន្ទាប់ ក៏ព្រោះតែក្រុមហ៊ុនចង់រួមចំណែកជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីស្វែងរក កីឡាករការិនីល្អៗ ដែលមានសមត្ថភាពពិតៗ ឆ្ពោះទៅប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងនូវការថ្លែងអំណរគុណដល់ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតគ្រុប…

  • ក្លិបយោធភូមិភាគពិសេស ឈ្នះមេដាយមាស២វិញ្ញាសារក្នុងចំណោម៣វិញ្ញាសារ ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ ឆ្នាំ២០១៨

    ក្លិបយោធភូមិភាគពិសេស ឈ្នះមេដាយមាស២វិញ្ញាសារក្នុងចំណោម៣វិញ្ញាសារ ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ ឆ្នាំ២០១៨

    ក្លិបកីឡាយោធភូមិភាគពិសេសបុរស-នារី បានយកឈ្នះមេដាយមាសចំនួន២វិញ្ញាសារ ក្នុងចំណោម៣វិញ្ញាសារនៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដែលបានបញ្ចប់ ដោយជោគជ័យកាលពីល្ងាចម្សិលមិញ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៃពហុកីឡដ្ឋានជាតិ។ លោក ឯម ហៀង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ក្លិបយោធភូមិភាគពិសេស ដែលឈ្នះមេដាយមាសទាំងពីរវិញ្ញាសារនោះ រួមមានវិញ្ញាសារ ៣នាក់ទល់៣នាក់ នារី និងវិញ្ញាសារ ៣នាក់ទល់៣នាក់ផ្នែកបុរស ក្របខណ្ឌក១ ខណៈ១វិញ្ញាសារផ្សេងទៀត ៣នាក់ទល់៣នាក់ បុរសក្របខណ្ឌក២ ដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាស ដោយក្លិបក្រសួងមហាផ្ទៃ ហើយក៏មានចំណាត់ថ្នាក់លេខ២ ដល់លេខ៤លើវិញ្ញសារទាំងបីនេះដូចគ្នាផងដែរ។ លោកបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ឆ្នំា២០១៨នេះ មានប្រតិភូ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៩៥នាក់ ដែលមាន៤៤ក្រុម ហើយឆ្លងកាត់ការប្រកួតយ៉ាង ស្វិតស្វាញអស់រយៈពេល៣ថ្ងៃ លោកបានអះអាងថា គ្រប់សមាសភាពចូលរួមសុទ្ធតែឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ ខិតខំអស់ពីសមត្ថភាព បច្ចេកទេស សាមគ្គីភាព ព្រមទាំងអនុវត្តតាមគោលការណ៍លេងដោយយុត្តិធម៌ជាមួយនឹងលទ្ធផលបច្ចេកទេសកាន់តែរីកចម្រើនគួរឲ្យកាត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាវាយតម្លៃខ្ពស់…

  • អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋចំនួន៧០០គ្រួសារនៅស្រុកបន្ទាយអំពិល

    អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋចំនួន៧០០គ្រួសារនៅស្រុកបន្ទាយអំពិល

    ខេត្តឧត្តរមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច បានអញ្ចើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន៧០០គ្រួសារ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រចំនួនចំនួន៧០០គ្រួសារ នាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ក្រមា១ ប៊ីចេង១កញ្ចប់ មី១កេស ម៉ុង១ និងភួយ១ផងដែរ។ ពលរដ្ឋទាំង៧០០គ្រួសារ ដែលបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានការត្រេកអរសប្បាយរីករាយ និងដឹងគុណទៅដល់សម្ដេចតេជោ ហ៊ុន…

  • អាជ្ញាធរក្រុងសៀមរាប រុះរើតូបសង់លើដីចំណីផ្លូវ

    អាជ្ញាធរក្រុងសៀមរាប រុះរើតូបសង់លើដីចំណីផ្លូវ

    កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានការប្រទាញប្រទង់គ្នារវាងម្ចាស់ដីតូប និងគណៈកម្មការចម្រុះក្រុងសៀមរាប ក្នុងការអនុវត្តសេចក្តីណែនាំរបស់ខេត្ត ក្នុងការរុះរើសំណង់តូបលក់ដូរនៅលើដីចំណីផ្លូវចំនួន២កន្លែង ស្ថិតនៅតាមផ្លូវវាងក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ វ៉េង ហ៊ាង ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុន ប៊ុនធី មានទីលំនៅភូមិជាមួយគ្នា ដើមី្បសុំរុះរើសំណង់ទាំងពីរចេញពី ដីចំណីផ្លូវ ដែលនៅមុខដីរបស់ខ្លួន។ ក្នុងការចុះអនុវត្តរុះរើសំណង់តូបទាំងពីរនេះ ក្រោមកិច្ចដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមទាំងមេធាវីចុងបណ្តឹងចូលរួមផងដែរ។ ដោយយោងតាមការសន្និដ្ឋានរបស់សាលាដំបូងខេត្តសៀមរាប ក្នុងការចេញសាលក្រម ដោយបានបញ្ជាក់ ទៅលើការលើកបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ធ្នូឆ្នាំ២០១៣ ចោល ដោយសាលក្រមដោយមិនឆ្លងកាត់ការទាញហេតុផលផ្ទាល់មាត់ ដោយខ្វះលក្ខខណ្ឌបណ្តឹង ស្របតាមមាត្រា៣២ និងស្របតាមមាត្រា៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៅក្នុងសេចក្តីសម្រេចបញ្ចប់ ដោយលើកចោលនូវបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ធ្នូឆ្នាំ២០១៣ នៃសាលក្រមលេខ១៣(ណ) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។ ក្នុងសកម្មភាពប្រតិបត្តិការរុះរើនោះដែរ មានលេចចេញនូវភាពជំទាស់ពីម្ចាស់ដីតូបជាមួយកម្លាំងចុះប្រតិបត្តិការក្នុងការរុះរើ ដោយមានការប្រមាថនូវពាក្យសំដីធ្ងន់ៗនឹងគ្នា។ តែក្នុងនោះដែរ…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ៖ ការបង្កើតនូវផលិតផលមានគុណភាពដែលជាស្នាដៃពិតរបស់ខ្លួន គឺជំរុញឱ្យវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ៖ ការបង្កើតនូវផលិតផលមានគុណភាពដែលជាស្នាដៃពិតរបស់ខ្លួន គឺជំរុញឱ្យវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង

    ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា ការបង្កើតនូវផលិតផលមានគុណភាព ដែលជាស្នាដៃពិតរបស់ខ្លួន គឺជំរុញឱ្យវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកម្ពោធជាផ្លូវការរោងចក្រផលិតក្បឿង និងទុយោ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ។ រោងចក្រក្បឿង និងទុយោ ជីបម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានសាងសង់លើផ្ទៃដីជាង១១ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនីមួយៗត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសអ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដែលមានលទ្ធភាពផលិតក្បឿង និងទុយោដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារសំណង់ក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងកម្មវិធីសម្ពោធ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង បានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា ការវិនិយោគក្នុងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំរបស់វិនិយោគិនក្នុងស្រុកក៏ជាការចូលរួមចំណែកមួយជ្រុងតូចក្នុងការលើកមុខមាត់ប្រទេសក្នុងវិស័យឧស្សាហកម្ម តាមរយៈការបោះជំហានពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្ម កាត់បន្ថយការនាំចូលសម្ភារសំណង់ពីបរទេស និងជួយបង្កើនសេដ្ឋកិច្ចជាតិ»។ គ្រឿងចក្ររបស់រោងចក្រក្បឿង មានលទ្ធភាពផលិតក្បឿងបាន១៤០សន្លឹកក្នុងមួយនាទី ខណៈរោងចក្រទុយោមានលទ្ធភាពផលិតទុយោបាន៥០០តោនក្នុងមួយខែ។ ក្រៅពីរោងចក្រផលិតក្បឿង និងទុយោ…

  • អូស្ត្រាលីគ្រោងដកហូតសញ្ជាតិពីពួកភេវរករដែលជាប់ទោស ដើម្បីទប់ស្កាត់ការវាយប្រហារនៅថ្ងៃអនាគត

    អូស្ត្រាលីគ្រោងដកហូតសញ្ជាតិពីពួកភេវរករដែលជាប់ទោស ដើម្បីទប់ស្កាត់ការវាយប្រហារនៅថ្ងៃអនាគត

    អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន មានគោលបំណងដកហូតសញ្ជាតិអូស្ត្រាលីពីក្រុមភេវរករដែលជាប់ទោស ស្របពេលដែលរដ្ឋាភិបាលជឿជាក់ថា ទណ្ឌិតទាំងនោះមានសិទ្ធិដាក់ពាក្យសុំជ្រកកោណពីប្រទេសផ្សេងបាន។ លោក ស្កុត ម៉ូរីសុន បានលើកឡើងថា ក្រុមភេវរករបានបំពានអ្វីៗគ្រប់យ៉ាងដែលអូស្ត្រាលីមាន ហើយថា វាជាបទឧក្រិដ្ឋមួយប្រឆាំងនឹងប្រទេសរបស់យើងទាំងមូល មិនមែនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយនេះ គឺជាទង្វើមួយដែលមិនអាចអត់ឱន និងអនុញ្ញាតជាដាច់ខាត។ លោកបានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលបានចួលរួមក្នុងសកម្មភាពបែបនេះ ប្រសិនបើពួកគេមានសញ្ជាតិនៅកន្លែងផ្សេងហើយនោះ យើងជឿជាក់ថា ពួកគេគួរតែទៅរស់នៅទីនោះវិញ ហើយនេះគឺជាសារច្បាស់ៗរបស់យើង។ គួរបញ្ជាក់ថា ផែនការដកហូតសញ្ជាតិពីក្រុមភេវរករដែលជាប់ទោសខាងលើនេះ ត្រូវបានគ្រោងធ្វើឡើង ក្រោយកើតមានហេតុការណ៍វាយប្រហារមួយនៅក្នុងទីក្រុងមែលប៊ន កាលពីខែមុន ដែលបណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងជនសង្ស័យដែលកាន់កាំបិតផងដែរ។ បន្ទាប់ពីការវាយប្រហារនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានចោទប្រកាន់លើថ្នាក់ដឹកនាំសហគមន៍ ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អំពើភេវរកម្ម៕