-
អង្គការសហប្រជាជាតិទទូចឲ្យអ៊ីស្រាអែល បញ្ចប់ការត្រួតត្រាលើដែនដីទាំងឡាយរបស់ប៉ាឡេស្ទីន
សហរដ្ឋអាម៉េរិក៖ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដោយជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ការធ្វើអាណានិគមលើដែនដីមួយចំនួនរបស់ប៉ាឡេស្ទីន បើទោះជាសហរដ្ឋអាម៉េរិកបោះឆ្នោតជំទាស់ក៏ដោយ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ អេស្ពីណូសា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះបានបញ្ជាក់ថា ដំណោះស្រាយត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ១៥៦ ជំទាស់ ០៦ និងអនុប្បវាទចំនួន១២សំឡេង។ ជាងបួនទសវត្សរ៍មកហើយ ដែលប៉ាឡេស្ទីនមានជម្លោះជាមួយអ៊ីស្រាអែល ដោយចាប់តាំងពីឆ្នាំ១៩៦៧មក អ៊ីស្រាអែលបានទន្ទ្រានគ្រប់គ្រងតំបន់ West Bank បូករួមទាំងតំបន់ភាគខាងកើតក្រុងហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សាស្ទ្រីពផងដែរ ហើយថែមទាំងបានព្យាយាមប្រឆាំងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់ និងឯករាជ្យ ដោយមានការជ្រោមជ្រែងពីក្រោយពីសំណាក់សហរដ្ឋអាម៉េរិក៕
-
ចិនអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងអាចសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បត្តិ៍នេះ បាននិយាយថា នៅក្នុងជំនួបពិភាក្សារវាងចិន និងអាម៉េរិក ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម គឺពិតជាពោរពេញដោយភាពជោគជ័យ ស្របជាមួយនឹងផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ហើយថា ទីក្រុងប៉េកាំងជឿជាក់ថា ខ្លួននឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីទីក្រុងវ៉ាស៊ីនតោន ត្រឹមរយៈពេល៩០ថ្ងៃបន្ទាប់។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកឯកភាពចំពោះសេចក្តីថ្លែងការណ៍មួយរបស់ចិន ដែលបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសទាំងពីរនឹងសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកគម្រោងដំឡើងពន្ធពី១០ភាគរយទៅ២៥ភាគរយលើទំនិញចិន ដែលគិតជាទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោក ត្រាំ បានព្រមានដែរថា ប្រសិនបើកិច្ចចរចានេះ មិនទទួលជោគជ័យក្នុងរយៈពេល៣ខែទេនោះ អត្រាពន្ធនឹងត្រូវដំឡើងតាមការគ្រោងទុកដដែល៕
-
ខេត្តក្រចេះប្រារព្ធទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»
ក្រចេះ៖ ទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» បានធ្វើឡើងនៅមន្ទីរសង្គមកិច្ចខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២១០៨ ក្រោមវត្តមានលោក ជ មានអាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បនា និងមានការចូលរួមពីអ្នកដំណាងអង្កការ សមាគមអភិវឌ្ឍន៍ជនពិការខេត្តក្រចេះ ចូលរួមផងដែរ។ ក្នុងឱកាសនោះ លោក ជ មានអាន បានអាននូវខ្លឹមសាលិខិតររបស់សម្ដេចតេជោ ហ៊ុន សែន បង្ហាញថា រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩មក។ ក្នុងសាលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សុខុមាលភាពរបស់ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ លោកបន្តថា ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព…
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥»
កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា បញ្ហាការរីករាលដាលនៃការចម្លងជំងឺអេដស៍ គឺចាំបាច់ត្រូវបានការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃការឆ្លងជំងឺអេដស៍ និងសូមកុំឲ្យមានការរើសអើងជាមួយនឹងអ្នកផ្ទុកមេរោគអេដស៍ ដោយសារតែជំងឺនេះមិនឆ្លងតាមការទាក់ទងរស់នៅ ហូបចុកចានជាមួយគ្នា ផឹកទឹកជាមួយគ្នាធម្មតាវាមិនឆ្លងនោះទេ តែវាអាចឆ្លងតាមការរួមភេទ តាមឈាម ហេតុនេះទើបសូមកុំឲ្យមានការរអើង ត្រូវរួមគ្នាកសាងអភិឌ្ឍន៍ប្រទេសជាតិរួមគ្នា។ ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅសាសប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ សិស្សានុសិស្ស និងអ្នកស័គ្រចិត្ត អង្កការ សមាគម ទប់ស្កាត់ការឆ្លងជំងឺអេដស៍ជាង២០០នាក់។ មិទ្ទីងអបអរទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ត្រូវបានចាត់ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខេត្តកំពង់ធំ ដោយឡែកឆ្នាំនេះ បានរៀបចំនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក ជំងឺកាមរោគដែលបានរាលដាលនៅក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្នអត្រាការឆ្លងជំងឺអេដស៍ ដែលមានវ័យចាប់ពី ១៥ ទៅ៤៩ឆ្នាំ មានការថយចុះជាលំដាប់ ជាមួយនឹងលទ្ធផលដ៏ជោគជ័យនេះ បានទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បន្តទៀត ដែលវាបានឆ្លងតាមរយៈការរួមភេទ ក្រុមបុរសស្រឡាញ់បុរស ក្រុមស្រីស្រស់ និងក្រុមប្រើប្រាស់គ្រឿងញៀន នៅតាមសេវាកម្សាន្តនានា។ …
-
សកម្មភាពដំណើរទស្សនកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងហាណូយ ប្រទេសវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅព្រឹកថ្ងៃទី៧ធ្នូនេះ។ បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីរូបសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨កន្លងទៅ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។ ជាមួយនឹងអក្សរចារិកពណ៌មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបាន…
-
គម្រោងកម្ពុជាបៃតង ធ្វើការដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ
នៅថ្ងៃសុក្រ ១៥រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៨ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងគម្រោងកម្ពុជាបៃតង គាំទ្រដោយកម្មវិធីបេះដូងសប្បុរសណាហ្គាវើល(Naga World) រៀបចំសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ការដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន» នៅក្នុងបរិវេណសាលាបឋមសិក្សាសន្ធរម៉ុក រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ បញ្ជាក់ថា ការដាំដុះកូនឈើឡើងវិញ គឺជាវិធានការដ៏មានប្រសិទ្ធភាពនៅក្នុងការរក្សាបាននូវលំនឹងបរិស្ថានព្រោះថា «ព្រៃឈើគឺជាសរីរាង្គសួតនៃភពផែនដីរបស់យើង» ហើយព្រៃឈើជាប្រភពមិនចេះរីងស្ងួតក្នុងការថែរក្សានូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខភាព រវាងជីវិតមនុស្សសត្វ រុក្ខជាតិ និងធម្មជាតិ។ ឯកឧត្តមបានលើកឡើងថា ការដាំដើមឈើនៅថ្ងៃនេះ ក៏ជាការបំផុសនូវស្មារតីចេះស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាការពារព្រៃឈើដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសយុវជន ជំនាន់ក្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដើម្បីបង្កើនភាពបៃតង…
-
អង្គការស្បៀងអាហារពិភពលោក កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
លោកដេវីត កាទ្រូដ (David Kattrud) នាយកប្រចាំតំបន់នៃអង្គការស្បៀងអាហារពិភពលោក (WFP) បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីជម្រាបជូនពីគម្រោងយុទ្ធសាស្ត្រថ្មីរបស់អង្គការស្បៀងអាហារពិភពលោក (WFP) និងណែនាំពីនាយកប្រចាំប្រទេសកម្ពុជាថ្មីនៃអង្គការស្បៀងអាហារពិភពលោក។ លោកដេវីត កាទ្រូដ បានជម្រាបថា គម្រោងយុទ្ធសាស្ត្រថ្មីរបស់ WFP គឺមានគោលបំណងធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយធ្វើការជាមួយអង្គការ និងដៃគូពាក់ព័ន្ឋនានា ដែលនឹងត្រូវអនុវត្តដល់ឆ្នាំ២០២៣ ហើយយុទ្ធសាស្ត្រថ្មីនេះត្រូវស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានកោតសរសើរដល់តួនាទីរបស់ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការសម្របសម្រួលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារបច្ចេកទេស ហើយវានឹងក្លាយជាគំរូដល់ប្រទេសនានាក្នុងតំបន់។ លោកបន្តថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានការពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច ពិសេសភាពក្រិសក្រិន និងការអភិវឌ្ឍខួរក្បាលរបស់កុមារ។ ដូច្នេះ WFP នឹងស្វែងរកការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការងាររួមមួយ និងអនុវត្តទាំងអស់។ ក្នុងឱកាសនោះ…
-
លួចម៉ូតូអ្នកធ្វើការជាមួយគ្នា ត្រូវម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់អ្នកធ្វើការជាមួយស្មានថា គេមិនដឹង ចុងក្រោយឆែកកាំមេរ៉ាឃើញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤០នាទី នៅចំណុចក្នុងបរិវេណខុនដូរយូប៊ែង ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ សុំ ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សម្ភារដែលបាត់បង់គឺ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-1494។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ មកធ្វើការនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដើរចូលទៅធ្វើការលុះដល់ម៉ោង១៤និង០០នាទី ជនរងគ្រោះបានមកមើលម៉ូតូតែមិនឃើញ ហើយជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន រួចជនរងគ្រោះបានទំនាក់ទំនងទៅជនសង្ស័យតែជនសង្ស័យមិនមកជួបជនរងគ្រោះឡើយ។ លុះរហូតដល់ម៉ោង១៧ និង៤០នាទី…
-
នគរបាលខណ្ឌសែនសុខ បន្តចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះនាំយកសៀវភៅស្នាក់នៅ (ក២) និងអត្តសញ្ញាណប័ណ្ណទៅជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសចុះចែកសៀវភៅស្នាក់នៅដល់លំនៅឋានពលរដ្ឋនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងដែរថា សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ សុទ្ធតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់នោះ ដូចនេះលោកនឹងខិតខំជំរុញឲ្យមន្ត្រីក្រោមឱវាទ ក៏ដូចជារូបលោកផ្ទាល់ ចុះយុទ្ធនាការដើម្បីប្តូរ-ផ្តល់ ជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់គ្រប់ៗគ្នា។ ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយតៗគ្នាឲ្យមកធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើនេះមិនមានការបង់ប្រាក់នោះទេ៕
-
មនុស្សជាច្រើនត្រូវជម្លៀសខ្លួនចេញពីទីស្នាក់ការ CNN ជាបន្ទាន់ ខណៈមានករណីបង្កៃគ្រាប់បែក
សហរដ្ឋអាម៉េរិក៖ ជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់សមត្ថកិច្ចទីក្រុងញូយ៉កថា គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានគេដាក់បង្កៃនៅឯអគារទីស្នាក់ការរបស់បណ្តាញព័ត៌មានទូរទស្សន៍ CNN នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ខណៈកណ្តឹងអាសន្នបានរោទ៍ឡើង ហើយមនុស្សម្នាត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព។ ពិធីករដែលកាន់កម្មវិធី CNN Tonight ក៏បានភៀសខ្លួនភ្លាមៗដែរ ពេលកំពុងផ្សាយផ្ទាល់ ហើយកម្មវិធីទាំងមូលត្រូវបិទជាបណ្តោះអាសន្ន ខណៈសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងស្វែងរកគ្រាប់បែក ហើយផ្លូវធ្វើដំណើរទាំងសម្រាប់រថយន្ត និងថ្ញើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ ។ បើតាមការផ្សាយព័ត៌មាននោះ កណ្តឹងប្រកាសអាសន្នជាច្រើនត្រូវបានគេលឺចេញពីទីស្នាក់ការរបស់ CNN ប្រចាំទីក្រុងញូយ៉ក ដែលស្ថិតនៅក្នុងអគារភ្លោះ Time Warner Center ហើយបុគ្គលិកទាំងអស់ត្រូវបានជម្លៀសចេញពីទីនោះតែម្តងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ៕