-
សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគវៀតណាមមកវិនិយោគនៅកម្ពុជា
ហាណូយ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគវៀតណាមឲ្យមកស្វែងរកឱកាសវិនិយោគ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ ជាមួយការបង្កបរិយាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរជាច្រើនរូបទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា»។ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ដើម្បីជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន…
-
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមផ្តល់ជូនគ្រួសារលោកតា សៅ ចន ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យ
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌អនុសាខាផ្តល់ជូន គ្រួសារលោកតា សៅ ចន អាយុ ៦៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យ។ នៅវេលាម៉ោង ១៤:៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោ ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្ដល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ជូនទៅគ្រួសារ លោកតា សៅ ចន អាយុ៦៧ ឆ្នាំ ។ លោក ឌី រ័ត្នខេមរុណ…
-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤
-
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិកា លើកទី៩ឆ្នាំ២០១៨
មណ្ឌលគិរីះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ប្រារព្វទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិការ លើកទី៩ឆ្នាំ២០១៨ ក្រោមប្រធានបទ ប្រជាជន.ជនបទទាំងអស់ នឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជនបទប្រកបដោយសមធម៌ និងមាននិរន្តរភាពឆ្នាំ២០២៥ ក្រោមវត្តមាន លោក យន់ សារ៉ោម ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សុខ វណ្ណសី ប្រធានអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច លោក នុត បឿន អភិបាលរងក្រុងសែនមនោរម្យ និងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា៥០០នាក់ ពិធីនេះបានប្រព្រឹត្តទៅនៅ បរិវេណតារាងបាល់ទាត់ ក្នុងកីឡាដ្ឋាន ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។ លោក សុខ វណ្ណសី ប្រធានអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច បានឱ្យដឹងថា អង្គការមួយនេះ ដោយមានការគាំទ្រមូលនិធិជាថវិការបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការដៃគូ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងគម្រោងពង្រឹងស្ថានភាពសុខភាព…
-
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការ បន្ទាប់ពីចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកនៃទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួមមក នៅរសៀលថ្ងៃទី៦ធ្នូនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងដំណើរបន្តអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់រយះ ពេល៣ថ្ងៃបន្តទៀត គឺពីថ្ងៃទី៦ដល់ថ្ងៃទី៨ធ្នូ។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ វត្តមាន នៃការ អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជន…
-
មន្រ្តីជាន់ខ្ពស់បាល់បោះកម្ពុជា ជួបពិភាក្សាជាមួយសមាគមបាល់បោះកម្ពុជា នៅអាម៉េរិក ដើម្បីជំរុញការអភិវឌ្ឍបាល់បោះ នៅកម្ពុជា
និង
-
ចាប់បានចោរម្នាក់ជំនាញលួចកញ្ចក់រថយន្តទំនើប
ភ្នំពេញ ៖ ជនសង្ស័យជាចោរជំនាញដើរគាស់លួចកញ្ចក់រថយន្តសេរីទំនើបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្តសេរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាបានសម្រេចហើយព្យាយាមជិះម៉ូតូកេចខ្លួនតែត្រូវម្ចាស់រថយន្តដេញចាប់បាន។ កាលពីវេលាម៉ោង ១៥ និង២០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ ជិន វិសុទ្ធ អាយុ ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ ចល័ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ចំណែកម្ចាស់រថយន្តរងគ្រោះឈ្មោះ សូរ ហ៊ី អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិ ពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌ សែនសុខ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ជិះម៉ូតូម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-3696 ជិះឆ្វែលប្រហែលជា២ជុំ ស្រាប់តែឈប់ម៉ូតូ ហើយ ចុះមកធ្វើសកម្មភាព គាស់កញ្ចក់រថយន្ត សេរីទំនើប(ម៉ាកតូយ៉ូតាអាល់ហ្វា)ដែលចតនៅចញ្ចើមផ្លូវក្នុងបុរីបានសម្រេច តែត្រូវបានសន្តិសុខ យាម នៅគោលដៅនោះឃើញទាន់ ក៏ស្រែកប្រាប់ម្ចាស់រថយន្តហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ដល់ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិគង្គារផុសក្នុងសង្កាត់ទួលសង្កែ២ក៍ត្រូវម្ចាស់រថយន្តដេញចាប់បាន។ …
-
វិមានឈ្នះ ឈ្នះ នឹងក្លាយជាសារៈមន្ទីរដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះឈ្នះ និងជាអគ្គនាយកនយោបាយនិងកិច្ចការបទេសនៃក្រសួងការពារជាតិបានថ្លែងឲ្យដឹងថា វិមានឈ្នះឈ្នះ នឹងក្លាយជាសារៈមន្ទីរដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយវិមាននេះក៏បង្កប់ដោយអត្ថន័យជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ ។ ថ្លែងនៅក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅពីមុខវិមានឈ្នះ ឈ្នះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថាវិមានឈ្នះឈ្នះនេះ គឺបានបង្កប់ដោយអត្ថន័យធំធេងរបស់សម្តេចតេជោ ហ៊ុន សែនជាពិសេសចាប់តាំងពីសម្តេចបានដាក់នូវគោល នយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨មក ហើយវិមាននេះនឹងក្លាយទៅជាសម្បត្តិសាធារណៈដើម្បី ឲ្យក្មេងៗជំនាន់ក្រោយបន្តថែរក្សានិងយល់ដឹងបន្ថែមទៀតនូវប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ សូមរំលឹកថា វិមានឈ្នះឈ្នះ គឺបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ មានផ្ទៃដីទំហំដីប្រាំបីហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ការសាងសង់វិមានឈ្នះឈ្នះនេះ ក៏ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងក៏ជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមកផងដែរ ។ បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដដែលបានបញ្ជាក់ទៀតថា រូបចម្លាក់…
-
នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៨នាក់ជាបន្តបន្ទាប់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៨នាក់ជាបន្តបន្ទាប់ នៅចំណុច៥ទីតាំងផ្សេងគ្នា ក្នុងករណីប្រើប្រាស់ដោយខុសច្បាសប់នូវសារធាតុញៀន នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យ ទាំង៨នាក់នេះ រួមមាន៖ ទី១)ឈ្មោះ ខុន ខាវ ភេទប្រុស អាយុ២១ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាតឹកថ្លា ខណ្ឌសែនសុខ ទី២)ឈ្មោះ ខា ខុម ភេទប្រុស អាយុ២៧ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី៣)ឈ្មោះ តី សំណាង ភេទប្រុស អាយុ២៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាមងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី៤)ឈ្មោះ សឿង ពិសិដ្ឋ ភេទប្រុស អាយុ៣០ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៥)ឈ្មោះ ឃ្លោក វិបុល ភេទប្រុស…
-
បុរសម្នាក់ជិះម៉ូតូធំលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរូបគាត់ជិះម៉ូតូធុនធំទៅបុកពីក្រោយរថយន្តដែលកំពុងឈប់ប្តូរ(កង់កង់បែក)។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅខាងត្បូងវត្តអន្លង់ក្ងាន លើផ្លូវហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ អ្នករបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុរថយន្តបង្អែកសែនសុខដឹកទៅសង្គ្រោះភ្លាមៗ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុ ម៉ោងប្រហែល៩ព្រឹក គេឃើញរថយន្តដឹកឥដ្ឋខាងលើបើកមកពីជើងទៅត្បូង មកដល់មុខវត្តអន្លង់ក្ងានស្រាប់តែបានផ្ទុះកង់ក្រោយផ្នែកខាងស្តាំទាំង២បង្កឲ្យមានការភ្ញាក់ផ្អើលម្តងទៅហើយ។ លុះដល់ម៉ោងខាងលើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូធុនធំម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FF-6215ដោយបើកពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យងរបួសធ្ងន់ ព្រមទាំងបង្កការភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋម្តងទៀតជាលើកទី២។ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង អ្នករងរបួសឃើញមានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះភ្លាមៗផងដែរ។ ចំណែកម៉ូតូ និងរថយន្តទាំង២គ្រឿង សមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕