-
រុស្ស៊ីអះអាងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងបង្ខំឱ្យរុស្ស៊ីកាន់តែពង្រឹងសមត្ថភាពយោធាទ្វេដង
រុស្ស៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ថា មេបញ្ជាការកងទ័ពរុស្ស៊ីលោក វ៉ាឡឺរី ជើរ៉ាស៊ីម៉ូវ បានបញ្ជាក់នៅថ្ងៃពុធនេះថា ការបង្កើនយោធារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត កំពុងជម្រុញឱ្យទីក្រុងម៉ូស្គូខិតខំពង្រឹងសក្តានុពលប្រយុទ្ធរបស់ខ្លួនដើម្បីធានាសន្តិសុខ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទកាសែតខ្លីមួយ លោក ជើរ៉ាស៊ីម៉ូវ បាននិយាយថា កត្តាចំបងមួយដែលធ្វើឱ្យស្ថានភាពអន្តរជាតិស្មុគស្មាញ នោះគឺសកម្មភាពរបស់សហរដ្ឋអាមេរិក សំដៅរក្សាតួនាទីរបស់ខ្លួននៅក្នុងពិភពលោក និងមិនរាប់បញ្ចូលប្រទេសផ្សេងទៀតពីការប្រកួតប្រជែង ។ លោកបន្ថែមថា ហេតុផលនេះហើយ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែចាត់វិធានការរួមគ្នាដើម្បីទប់ស្កាត់រុស្ស៊ី ក៏ដូចជាធ្វើឱ្យខូចតួនាទីរបស់ខ្លួននៅក្នុងកិច្ចការអន្តរជាតិ ។ មេបញ្ជាការកងទ័ពរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងការឆ្លើយតបទៅនឹងការបង្កើនប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិកនោះ រុស្ស៊ីបានបង្កើនសមត្ថភាពប្រយុទ្ធនៃកងកម្លំាងនុយក្លេអ៊ែរយុទ្ធសាស្រ្តមូលដ្ឋានរបស់ខ្លួន និងបានបន្តផ្តល់អាវុធដល់កងទ័ពបន្ថែមទៀតនូវមីស៊ីលដ៏ទំនើប យ៉ាស់ ដែលមានសមត្ថភាពអាចយកឈ្នះប្រព័ន្ធខែលការពារមីស៊ីល ៕
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ដល់វិស័យឯកជនប្រទេសឡាវ
ប្រទេសឡាវ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនប្រមុខពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសឡាវ អំពីគោលនយោបាយបើកចំហរ និងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបត់បែន និងអំណោយផលខ្ពស់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចជួយអ្នកវិនិយោគិនបង្កើតប្រាក់ចំណេញក្នុងរយៈពេលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលរៀបចំឡើងនៅក្នុងរាជធានីវៀងចន្ទ កាលពីថ្ងៃរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការធ្វើធុរកិច្ចនាពេលអនាគត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើភាគីឡាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងបានជំរុញវិស័យឯកជនប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍ អតិបរមា ពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នៅមានកម្រិតនៅឡើយ គឺបានកើនឡើងតិចតួច ពីទឹកប្រាក់ ២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥លានដុល្លារ នៅឆ្នាំ២០១៧។ ជាការឆ្លើយតប លោកជំទាវ ខែមម៉ានី…
-
Biz To Biz បទយកការណ៍ ស្ថានភាពការងាររបស់កម្មសិក្សាការីខ្មែរក្នុងប្រទេសជប៉ុន (Videos)
-
Biz To Biz បទយកការណ៍ ចំណាប់អារម្មណ៍និស្សិតខ្មែរកំពុងសិក្សាក្នុងប្រទេសជប៉ុន(Videos)
-
ព័ត៌មានពេលព្រឹក ០៦ ធ្នូ ២០១៨ Apsara Morning 06 Dec 2018 (មានវីដេអូ)
-
Biz To Biz បទយកការណ៍ ការីកចំរើននៃវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា (Videos)
-
Biz To Biz កិច្ចសម្ភាសន៍ តើតំបន់ណាមួយមានសត្តានុពលក្នុងវិស័យអចនទ្រព្យ (videos)
-
បញ្ចូនជនជាតិចិនជាង២៣០នាក់ចេញពីកម្ពុជា ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលត្រូវបង្ក្រាបបាននៅខេត្តតាកែវ
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញចេញជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយពួកគេទាំងនេះជាប់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP)។ មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ជនជាតិចិនទាំង២៣២នាក់ខាងលើ ត្រូវបានសម្ថកិច្ចកម្ពុជាបង្រ្កាបបាន កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨ ដែលពួកគេបានលួចលាក់ប្រព្រឹត្តបទល្មើស គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះមាន ៖ ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង៦០នាក់ ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ជាង១០នាក់(ប្រុស) ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី…
-
ព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ
សៀមរាប៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ស្តេចយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ បានដឹកពីប្រទេសស្វីស ទឹកដីកំណើតខ្លួន មកដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់អាកាសយានដ្ឋានខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ៨ព្រឹក ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ៧០០អង្គ។ បន្ទាប់ពីបានយកមកដល់អាកាសយានដ្ឋាន ធាតុរបស់លោកត្រូវបានដង្ហែចេញ ទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ជាទីដែលត្រូវតម្កល់ធាតុរបស់លោក។ ពិធីដង្ហែមានការបើកផ្លូវដោយរថយន្តសឺរ៉ែនរបស់មន្ត្រីនគរបាល និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អភិបាលខេត្តសៀមរាប…
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច តែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋពន្ធ័ចាប់ និងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកព្នៅ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខវត្តពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ហើយទូរសព្ទដែលជនសង្ស័យឆក់យកមិនបានសម្រេចនោះម៉ាកសាំស៊ុង។ ចំណែកជនសង្ស័យទី១)ឈ្មោះ សន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ និងទី២)ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ តាមសម្ដីបុរសរងគ្រោះបានឱ្យដឹងថា មុនកើតរូបគាត់ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចមុខវត្តពោធិ៍មង្គល ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងទិសដៅស្របគ្នាបានធ្វើសកម្មភាពឆក់ទូរសព្ទពីហោប៉ៅអាវរបស់គាត់បានសម្រេច រួចព្យាយាមជិះម៉ូតូគេច ហើយបត់ចូលតាមផ្សារព្រែកព្នៅ ក៏ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកព្នៅនាំយកមកធ្វើការសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យទាំង២…