Category: ព័ត៌មាន

  • ទណ្ឌិត សម រង្ស៊ី ស្រឡះដៃធេង

    ទណ្ឌិត សម រង្ស៊ី ស្រឡះដៃធេង

    ១-ដោយសារតម្រិះជិះកឯង នៅទីបំផុតទណ្ឌិត សម រង្ស៊ី អស់អ្វីៗរលីងធេងពីខ្លួន:      – ជាសមាជិកបក្សក៏គ្មាន      – តួនាទីនៅក្នុងបក្សក៏គ្មាន ហេតុនេះហើយបានជាទណ្ឌិត សម រង្ស៊ី ទន្ទេញរត់មាត់ថា កឹម សុខា និងសម រង្ស៊ី គឺតែមួយ ដើម្បីឆ្លៀតបន្លំយក កឹម សុខា ជាបង្អែកសម្រាប់ជ្រក។ ដោយយក កឹម សុខា ជាបង្អែកនេះហើយបានជា សម រង្ស៊ី ឆ្លៀតបន្លំធ្វើបក្សប្រហារប្លន់យកតួនាទីដឹកនាំបក្សពី កឹម សុខា តាមរយ:របស់ដែលហៅថាសន្និសីទពិភពលោកនៃអ្នកគាំទ្របក្សដែលផ្ទុយទាំងស្រុងពីលក្ខន្តិក:បក្ស។ ២-នាពេលខាងមុខ បើសិនជាមានដំណោះស្រាយនយោបាយណាមួយស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដោយឈរលើគោលការណ៍ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងការបង្រួបបង្រួមជាតិនោះអាចនឹងគ្មានឈ្មោះទណ្ឌិត សម រង្ស៊ី នៅក្នុងក្របខណ្ឌនៃដំណោះស្រាយឡើយ ។ បើយ៉ាងដូច្នេះ ទណ្ឌិត សម រង្ស៊ី នឹងត្រូវនាវាលាចាកកំពង់ផែចោលឲ្យនៅកំព្រាឯកោកណ្តាលវាលវដ្តសង្សារតែម្នាក់ឯង ហើយនៅទីបំផុតទណ្ឌិត សម រង្ស៊ី មានតែស្រឡះដៃធេងប៉ុណ្ណោះ។​​ សុខ ឥសាន

  • ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជានៅចេតិយ ឯកឧត្តមសាស្ត្រចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្រុងសៀមរាប

    ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជានៅចេតិយ ឯកឧត្តមសាស្ត្រចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្រុងសៀមរាប

    នៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជានៅចេតិយ ឯកឧត្តមសាស្រ្តាចារ្យ.វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner ) នៅក្នុងបរិវេណមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្រុងសៀមរាប ខេត្តសៀមរាប៕

  • សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតរំលែកទុក្ខជូនគ្រួសារសពឯកឧត្តម ព្រហ្ម ញាណវិចិត្រ

    សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតរំលែកទុក្ខជូនគ្រួសារសពឯកឧត្តម ព្រហ្ម ញាណវិចិត្រ
  • មជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើល និងចម្ងល់យ៉ាងខ្លាំង ដែលរដ្ឋបាលខេត្តចេញស.ជ.ណ. សម្រេចបិទទីលានបាល់ទាត់នៅមុខសាលាខេត្ត

    មជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើល និងចម្ងល់យ៉ាងខ្លាំង ដែលរដ្ឋបាលខេត្តចេញស.ជ.ណ. សម្រេចបិទទីលានបាល់ទាត់នៅមុខសាលាខេត្ត

    កំពង់ឆ្នាំង៖ មជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើល និងចម្ងល់យ៉ាងខ្លាំង នៅពេលដែលដឹងថា រដ្ឋបាលខេត្តសម្រេចបញ្ឈប់ (បិទ) ទីលានបាល់ទាត់មួយ ស្ថិតនៅខាងមុខសាលាខេត្តកំពង់ឆ្នាំង ដោយមិនអនុញ្ញាតឲ្យមានការប្រកួត ហ្វឹកហាត់ ឬលេងកំសាន្តតទៅទៀតឡើយ។ ចំពោះមូលហេតុនៃការបិទទីលានបាល់ទាត់មួយនេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់នៅក្នុងលិខិតមួយផ្ញើទៅកាន់មន្ទីរអប់រំ យុវជន និងកីឡាចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ថា ដើម្បីបង្ការ និងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ និងការរំខានដល់អង្គភាពនៅជុំវិញនោះ ក្នុងការបំពេញភារកិច្ច។ មជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង បាននិយាយដោយលើកឡើងថា ទីលានបាល់ទាត់នេះ មានអាយុកាលរាប់រយឆ្នាំមកហើយ គឺតាំងពីកើតខេត្តកំពង់ឆ្នាំងមកម្ល៉េះ ដែលបច្ចុប្បន្នស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា។ កន្លងទៅទីលានបាល់ទាត់នេះ ជាទីលានដ៏សំខាន់មួយ សម្រាប់រៀបចំការប្រកួតកីឡាសិស្ស កីឡាមហាជនជារៀងរហូតមក ហើយបច្ចុប្បន្នខេត្តកំពង់ឆ្នាំងកំពុងតែខ្វះទីលានក្នុងការរៀបចំការប្រកួតផងដែរ។ មជ្ឈដ្ឋាននានាបានលើកឡើងទៀតថា កន្លងទៅមិនដែលមានគ្រោះថ្នាក់ចរាចរណ៍ដោយសារការហ្វឹកហាត់ ឬការប្រកួតកីឡានៅទីនោះទេ ហើយក៏មិនដែលឮមន្ត្រីរាជការដែលមានអង្គជុំវិញនោះនិយាយពីការរំខានដែរ។ ចំពោះករណីនេះ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ តើមន្ទីរ និងក្រសួងសម្រេចបែបណាចំពោះករណីនេះ? …

  • អ្នកវិភាគតាមតុកាហ្វេនិយាយថា ការស្លាប់របស់ជាម្ចាស់កំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ហាក់បីដូចមានអាថ៌កំបាំង

    អ្នកវិភាគតាមតុកាហ្វេនិយាយថា ការស្លាប់របស់ជាម្ចាស់កំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ហាក់បីដូចមានអាថ៌កំបាំង

    ខេត្តកណ្តាល៖ ទោះបីជាមានប្រភពពីក្រុមអ្នកវិភាគតាមតុកាហ្វេលើកហេតុផលយ៉ាងនេះយ៉ាងនោះក្តី ប៉ុន្តែនគរបាលជំនាញខេត្តកណ្តាលផ្នែកកោសល្យវិច័យ សហការជាមួយនគរបាលជំនាញស្រុក មានទាំងអាជ្ញាធរ ស្រុក ឃុំ ភូមិ និងគ្រូពេទ្យ មណ្ឌលសុខភាពស្រុកផងដែរ ធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត រួចកំណត់ថា ជនរងគ្រោះបាញ់សម្លាប់ខ្លួនឯង ព្រោះមានវបត្តិធ្ងន់អ្វីមួយដោះស្រាយមិនចេញ ព្រោះគ្រាប់កាំភ្លើងដែលសម្លាប់ជនរងគ្រោះនោះជាគ្រាប់កាំភ្លើងរបស់ជនរងគ្រោះ។ ប្រភពខ្សឹមខ្សៀវតាមរោងកាហ្វេបានលើកហេតុផលជាចម្ងល់ដាក់គ្នាថា ព័ត៌មានផ្សាយថា នគរបាលបានសន្និដ្ឋានថា លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន បាញ់សម្លាប់ខ្លួនឯង ប៉ុន្តែបើយើងតាមរូបភាពលោកឧកញ៉ាស្លាប់នោះហាក់ដូចជាមានគេសម្លាប់ ព្រោះសាកសពស្លាប់ដោយស្លៀកពាក់ខោអោវ ពាក់ស្បែកជើងប៊ូ ដេកផ្អៀង ខ្ទប់មុខចំហៀង ដោយជើងម្ខាងធ្លាក់មកលើឥដ្ឋការ៉ូ និងជើងម្ខាងទៀតនៅលើកៅអី ចំណែកកំរាលពូកពុំមានស្នាមរមូនោះទេ ព្រោះមនុស្សស្លាប់ដោយត្រូវគ្រាប់ មុននឹងដាច់ខ្យល់ត្រូវតែប្រកាច់ទទាក់ដៃទទាក់ជើង រមូកំរាលពូល ធាក់កៅអីខ្ទាត់ចេញជាក់ជាមិនមិនខាន មិនអាចគងជើងហាក់បីដូចមនុស្ស ដេកលក់បែបនេះនោះទេ។ ម្យ៉ាងវិញទៀត លោកឧកញ៉ា ជាមនុស្សមួយកំពុងដើរលើលុយដេកលើលុយ តើគួរមានវិបត្តិអ្វីដែលធ្វើឲ្យលោកឧកញ៉ាពិបាកចិត្តរហូតបាញ់សម្លាប់ខ្លួនឯងបែបនេះ។ បើយើងមើលទៅលោកឧកញ៉ាមិនទាន់ដោះសម្លៀកបំពាក់ទេ ហាក់បីដូចជាទើបមកពីបំពេញការងារ ហេតុអ្វីបានជាលោកបាញ់សម្លាប់ខ្លួនគ្មានអ្នកដឹង ដូច្នេះការស្លាប់របស់លោកឧកញ៉ាហាក់បីដូចជាមានអាថ៌កំបាំងនៅឡើយ នេះតាមវិភាគតាមតុកាហ្វេលើកហេតុផល។ សូមបញ្ជាក់ថា លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន…

  • ទាហានអាម៉េរិក៧នាក់ បាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង២គ្រឿងនៅសមុទ្រជប៉ុន

    ទាហានអាម៉េរិក៧នាក់ បាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង២គ្រឿងនៅសមុទ្រជប៉ុន

    ជប៉ុន៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា ការស្វែងរក និងសង្គ្រោះកំពុងត្រូវធ្វើឡើងនៅឯតំបន់ឆ្នេរសមុទ្រជប៉ុន បន្ទាប់ពីយន្តហោះកងទ័ពម៉ារីនអាមេរិក២គ្រឿងជួបគ្រោះថ្នាក់ធ្លាក់ ធ្វើឱ្យទាហានអាមេរិក៧នាក់បាត់ខ្លួន ខណៈកងទ័ពម៉ារីនបានផ្តល់ព័ត៌មានតិចតួចអំពីគ្រោះថ្នាក់ដែលបានកើតឡើងនៅម៉ោងប្រមាណ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍តនេះ។ បើតាមកងទ័ពម៉ារីន Marine Corps បានឱ្យដឹងថា យន្តហោះបានចេញដំណើរពីស្ថានីយរបស់កងទ័ពម៉ារីននៅអ៊ីវ៉ាគូនី ប្រទេសជប៉ុន និងបានធ្វើការហ្វឹកហាត់តាមទម្លាប់ធម្មតា។ មន្ត្រីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា យន្តហោះមួយ គឺជាយន្តហោះប្រយុទ្ធធុន F/A 18 និងមួយទៀតជាយន្តហោះចាក់សាំង KC-130 ដែលមានទាហានសរុប៧នាក់នៅក្នុងយន្តហោះទាំងនោះ។ ពួកមន្ត្រីអាម៉េរិកមិនដឹងថា តើគ្រោះថ្នាក់នេះបានកើតឡើងយ៉ាងណាទេ ហើយការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង។ បើតាមសារព័ត៌មានអូស្ត្រាលី យន្តហោះទាំង២បានបុកគ្នា និងធ្លាក់ចូលក្នុងសមុទ្រនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីស្ថានីយអ៊ីវ៉ាគូនី នៅម៉ោង២រំលងអធ្រាត ហើយក្រុមអ្នកសង្គ្រោះរបស់ជប៉ុនបានស្រង់បានទាហានម៉ារីនម្នាក់នៅរស់ ខណៈការស្វែងរកអ្នកបាត់ខ្លួន៦នាក់ទៀតកំពុងប្រព្រឹត្តទៅ៕

  • ព្រះមហាក្សត្រ ស្នើឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេនធ្វើការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌឱ្យបានល្អ

    ព្រះមហាក្សត្រ ស្នើឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេនធ្វើការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌឱ្យបានល្អ

    សៀមរាប៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា កិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជន ជាអ្នកបន្តវេន។ ក្នុងខណៈព្រះអង្គស្ដេចយាងជាព្រះរាជាធិតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ICC-Angkor និងព្រះរាជពិធីលៀងសាយភោជន៍កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានជល់ដំរី ក្នុងតំបន់ប្រាសាទអង្គរធំខេត្តសៀមរាប។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានមានព្រះរាជ ឱង្ការថា រមណីយដ្ឋានអង្គរ បានចុះបញ្ជីក្នុងបេតិកភណ្ឌរបស់អង្គការ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានអំពាវនាវទៅអង្គការ UNESCO សូមឱ្យជួយស្រោចស្រង់អង្គរ។ ឆ្លើយតបនឹងការអំពាវនាវនេះ សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ នៅថ្ងៃទី១២ និង១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់របស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការUNESCO ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាក់ថា ICC-Angkor…

  • សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨

    សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៨

    កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” ដោយមានការអញ្ជើញជាអធិបតីភាពរបស់លោកជំទាវបណ្ឌិត គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងបងប្អូនអ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពី១២ក្រុង/ស្រុក ក្នុងខេត្តសៀមរាប សរុប១១៥នាក់។ តាមរបាយការណ៍របស់លោក ស៊ុ សំអន នាយកសាខា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ សាខាបានពង្រីកអ្នកស្ម័គ្រចិត្តសរុប៦២នាក់(ស្រី៣៥នាក់) និងបង្កើតក្រុមកាកបាទកម្ពុជាឃុំ បានចំនួន៤ក្រុម និងបង្កើតអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៃគម្រោងវិជ្ជាសង្គ្រោះបឋមចំនួន៥៤នាក់(ស្រី១៤នាក់) ក្នុង២សង្កាត់នៃក្រុងសៀមរាប គឺសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំ។ មកទល់ពេលនេះ សាខាមានអ្នកស្ម័ត្រចិត្តសរុប ១,៨១៧នាក់( ស្រី៩៩៦នាក់) ក្នុង ៨៣៨ភូមិ នៃ៨៨ឃុំសង្កាត់ ក្នុងក្រុងស្រុក ៩ដែលស្ថិតក្រោមការដឹកនាំរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង/ស្រុក។ បន្ទាប់ពីការបង្ហាញផ្នែកខ្លះវិជ្ជាសង្គ្រោះបឋមរបស់អ្នកស្ម័គ្រចិត្ត និងការផ្តល់នូវប័ណ្ណសរសើរ…

  • សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំដែងការគួរសម ប្រធានាធិបតីឡាវ ពិធីដាក់កម្រងផ្កា និងជួបសំដែងការគួរសម ប្រធានសភាឡាវ

    សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំដែងការគួរសម ប្រធានាធិបតីឡាវ ពិធីដាក់កម្រងផ្កា និងជួបសំដែងការគួរសម ប្រធានសភាឡាវ

      កាលពីរសៀលថ្ងៃទី៥ ខែធ្នូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុនញុំាង វរ៉ាជិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ នៅក្នុងជំនួបគ្នានោះ ឯកឧត្តម ប៊ុនញុំាង វរ៉ាជិត បានអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោត ហើយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តមក៏បានកោតសរសើរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែល​បាន​ទទួលជោគជ័យ ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦។ ឯកឧត្តមបានសម្ដែងការរីករាយ នូវ លទ្ធផលជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ តាមរយះជំនួបគ្នានោះដែរ ឯកឧត្តមក៏​ បានផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។   ជាការ​ឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំនូវព្រះរាជសារផ្ដាំផ្ញើសួរសុខទុក្ខ របស់ព្រះមហាក្សត្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីរឡាវ។ សម្ដេចតេជោក៏បាន​អរគុណ​ចំពោះប្រធានាធិបតីរឡាវ ដែលបានផ្ញើសារអបអរសាទរចំពោះជោគជ័យ នៃការបោះ ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចក៏បានអបអរសាទរចំពោះខួបអនុស្សាវរីយ៍ បុណ្យជាតិឡាវថ្ងៃ2ធ្នូ របស់ប្រជាជនឡាវ។ សម្ដេចបានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ច របស់​សម្ដេចមកកាន់ប្រទេសឡាវលើកនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថាកម្ពុជា បានផ្ដល់អាទិភាព​ទៅ​លើប្រទេសឡាវដែលមានភូមិផងរបងជាមួយ…

  • អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី

    អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី

    សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)  ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នាសណ្ឋាគារសុខាសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកតំណាងឱ្យភាគីអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Jeong Yungil នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)  តំណាងឱ្យភាគីកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ។ ការចុះអនុស្សារណៈនេះ ធ្វើឡើងបន្ទាប់ពីការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦-២១ កញ្ញា ២០១៨  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។ លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំ អាយស៊ីស៊ីអង្គរនេះថា នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ យន្តការរបស់អាយស៊ីស៊ីអង្គរ ទទួលបាននូវការកោតសរសើរខ្លាំងពីសំណាក់ដៃគូពាក់ព័ន្ធ ដោយនៅក្នុងរយៈពេល២៥ឆ្នាំនេះ អាយស៊ីស៊ីអង្គរ បានខិតខំអនុវត្តការងាររបស់ខ្លួននៅក្នុងគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្សពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃរមណីយដ្ឋានអង្គរ។…