Category: ព័ត៌មាន

  • អគ្គីភ័យឆាបឆេះផ្ទះមួយខ្នងបណ្ដាលអោយបុរសសតិមិនគ្រប់ម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង

    អគ្គីភ័យឆាបឆេះផ្ទះមួយខ្នងបណ្ដាលអោយបុរសសតិមិនគ្រប់ម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង

     ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានសតិមិនគ្រប់ត្រូវបានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធម៍ និងផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុងក្នុងករណីអគ្គីភ័យដែលកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។     ជនរងគ្រោះដែលស្លាប់មានឈ្មោះ តា រ៉ូម៉ា ភេទប្រុស អាយុ៦២ ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ និងមានកូនស្រីម្នាក់នៅជាមួយមានឈ្មោះ ម៉ា មុំ ភេទស្រី អាយុ៣៧ឆ្នាំ (សតិមិនគ្រប់ដូចគ្នា) ។  មសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះបានអោយកូនស្រីយកដែកកេះទៅអោយខ្លួនដើម្បីជក់បារី។ ក្រោយពីជក់រួចជនរងគ្រោះក៏បោះកន្ទុយបារីចោលទៅលើគំនរក្រណាត់ដែលខ្លួននិងកូនស្រីរើសមកគរទុកក្នុងផ្ទះទើបបណ្ដាលអោយឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។     ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបាអោយដឹងថា ផ្ទះកើតហេតុគឺមានសមាជីកតែពីរនាក់ឪពុកនិងកូនស្រីទេ ហើយទាំងពីរនាក់នេះសុទ្ធតែមនុស្សមានសតិមិនគ្រប់ដូចគ្នា និងដើររើសក្រណាត់ចាស់ជាច្រើនយកមកគរទុកក្នុងផ្ទះជាច្រើនផងដែរ។  ក្នុងករណីនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួន៥គ្រឿងនិងប្រើរយះពេលជាងមួយម៉ោងទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕      

  • បុរសចំណាស់ម្នាក់មានជម្ងឺលើសឈាម បានងងឹតមុខដួលសន្លប់ ផ្អើលទាំងព្រឹក

    បុរសចំណាស់ម្នាក់មានជម្ងឺលើសឈាម បានងងឹតមុខដួលសន្លប់ ផ្អើលទាំងព្រឹក

    ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ខំណៈដែលខ្លួនមានជម្ងឺលើសឈាម រើធ្វើទុក្ខងងឹតវិលមុខដួលសន្លប់បាត់មាត់ ក បង្កឲ្យក្រុមគ្រួសារ អ្នកជិតខាងផ្អើឆោឡោ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។​​ ជនរងគ្រោះឈ្មោះ ឯក ហ៊ង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅ ផ្ទះកើតហេតុ មានស្រុកកំណើតភូមិពរែកពរះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ លើសឈាម ខណៈដែលនៅវេលាម៉ោងខាងលើ កើតមានអាការៈងងឹតវិលមុខដួល ដោយសារជម្ងឺរើធ្វើទុក្ខ សន្លប់បាត់មាត់ ក ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕

  • អប្សរាណេត ០៤ ធ្នូ ២០១៨

    អប្សរាណេត ០៤ ធ្នូ ២០១៨
  • សាជីវកម្ម រីនណៃ របស់ជប៉ុនដាក់បង្ហាញផលិតផលចង្ក្រាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីជូនអតិថិជននៅកម្ពុជា

    សាជីវកម្ម រីនណៃ របស់ជប៉ុនដាក់បង្ហាញផលិតផលចង្ក្រាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីជូនអតិថិជននៅកម្ពុជា

    ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន (Rinnai Corporation) និង ក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា  Camcona Trading (Cambodia) Co., Ltd ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និងចែកចាយផលិតផលពីសាជីវកម្មរីនណៃ នាល្ងាចថ្ងៃទី០៤ ខែធ្នូនេះ បានរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាចជួបជុំដ៏ធំមួយជូនដល់អតិថិជន និងម្ចាស់ដេប៉ូចែកចាយរបស់ខ្លួន ព្រមជាមួយការដាក់តាំងបង្ហាញផលិតផលចង្ក្រាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មី នៅសណ្ឋាគារកាំបួឌីយ៉ាណា រាជធានីភ្នំពេញ។ លោក Yuzo Yoshida តំណាងផ្នែកអាជីវកម្មក្រៅប្រទេសនៃសាជីវកម្មរីនណៃជប៉ុនបានមានប្រសាសន៍ថា “សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ១៩២០ និងមានបទពិសោធន៍ជិត ១០០ឆ្នាំ ក្នុងការផលិត និងលក់ឧបករណ៍ផ្នែកកម្តៅ ដូចជាម៉ាស៊ីនទឹកក្តៅ ចង្ក្រាន និងម៉ាស៊ីនបឺតផ្សែងជាដើម។ បច្ចុប្បន្នសាជីវកម្មរីនណៃ បានលក់ផលិតផលរបស់ខ្លួននៅជាង៨០ប្រទេស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចំនួន១៧ប្រទេស។ នៅប្រទេសជប៉ុន រីនណៃ ជាប់លំដាប់ថ្នាក់ទី១ ដែលមានចំណែកទីផ្សារធំជាងគេខាងផ្នែកផលិតឧបករណ៏ប្រើថាមពលហ្គាស។ លោកបន្តថា នៅទីផ្សារក្រៅប្រទេស រីនណៃ ក៏ទទួលបានចំណែកទីផ្សារធំលេខ១ នៅទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី ណូវែលសេឡង់ និងប្រេស៊ីល ខាងម៉ាស៊ីនទឹកក្ដៅប្រើថាមពលហ្គាស។…

  • សម្តេចប្រធានរដ្ឋសភា ដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមសំណើសមាជិកសភាហត្ថលេខី៨៧រូប

    សម្តេចប្រធានរដ្ឋសភា ដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមសំណើសមាជិកសភាហត្ថលេខី៨៧រូប

    នៅព្រឹកថ្ងៃទី៥ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ដែលមានរបៀបវារៈចំនួន២រួមមាន៖១)ការពិនិត្យលើសំណើសុំអនុម័ត្តនូវសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។ តាមសំណើរបស់រាជរដ្ឋាភិបាល។២)ការពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។ តាមសំណើរបស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា តំណាងក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប។ បន្ទាប់ពីចប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ឯកឧត្តម ឈាង វុន មានប្រសាសន៍ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យលើពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។ បន្ទាប់មក គណៈកម្មាធិការអចិន្ត្រៃយ៍បានប្រគល់កិច្ចនេះឲ្យទៅឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តមបណ្ឌិត ប៉ែនបញ្ញា តំណាង ក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប ពិនិត្យលើសំណើនេះរួចបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈប្រជុំវិសាមញ្ញអាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ ចំពោះសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ បន្ទាប់ពីសភាអនុម័ត្តរួចគឺស្ថប័នដែលមានសិទ្ធិស្នើដល់ការផ្តល់នីតិសម្បទារដល់អ្នកនយោបាយទាំងនោះ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាអ្នកស្នើសុំទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទារ។ ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា…

  • អប្សរាពេលព្រឹក ០៥ ធ្នូ ២០១៨

    អប្សរាពេលព្រឹក ០៥ ធ្នូ ២០១៨
  • លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បោះទុនវិនិយោគរួមគ្នាខ្ទង់លានដុល្លារលើគម្រោងសាងសង់ផ្ទះវីឡាលក់

    លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បោះទុនវិនិយោគរួមគ្នាខ្ទង់លានដុល្លារលើគម្រោងសាងសង់ផ្ទះវីឡាលក់

    ភ្នំពេញ៖ នៅក្នុងកាលៈទេសៈដែលស្ថានភាពយោបាយកាន់តែល្អប្រសើរនោះ គេកត់សម្គាល់ថា វិស័យដីធ្លីមិនត្រឹមតែកញ្ជ្រោលក្នុងផ្នត់គំនិតរបស់អ្នកជំនួញជាសាមញ្ញជនប៉ុណ្ណោះទេ អ្នកសិល្បៈច្រើននាក់ ក៏បានដើរតួជាម្ចាស់ពុះឡូតិ៍ដីលក់កាន់តែច្រើនគួរឲ្យកត់សម្គាល់នាពេលចុងក្រោយនេះផងដែរ។ ជាក់ស្ដែងតារាចម្រៀងល្បីឈ្មោះ២រូប កាន់តែធ្វើឲ្យភ្ញាក់ផ្អើលដល់ស្រទាប់មហាជនទ្វេដង បន្ទាប់ពីមានដំណឹងថា អ្នកទាំងពីរបានរួមគ្នាបោះទុនក្នុងគម្រោងសាងសង់ផ្ទះវីឡាលក់ បន្ថែមពីលើគម្រោងពុះលក់ដីឡូតិ៍ដែលមានដើមទុនច្រើនជាង២០លានដុល្លារ។ វត្តមានបណ្ដាក់ទុនរបស់អ្នកទាំងពីរកំពុងក្លាយជាចលករជំរុញឲ្យវិស័យដីធ្លីកាន់តែមានសន្ទុះខ្លាំងឡើង ជាពិសេសដីធ្លីនៅតាមតំបន់ជាយក្រុង និងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលជាទីតាំងផុសផុលក្នុងវិស័យអចលនទ្រព្យនោះ។ យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រា បានអះអាងថា តារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាតែមួយជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេដង ហើយសម្រាប់ដើមទុនក៏មិនតិចជាង២០លានដុល្លារដែរ។ ការបង្ហោះបញ្ជាក់ថា អ្នកទាំងពីរមិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះ គឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្បៈ។ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និងលោក…

  • នគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងម្នាក់ ផ្ទុះអាវុធពីរគ្រាប់ ពេលប្រដេញរថយន្តដឹកទ្វារបង្អួច

    នគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងម្នាក់ ផ្ទុះអាវុធពីរគ្រាប់ ពេលប្រដេញរថយន្តដឹកទ្វារបង្អួច

    ខេត្តស្ទឹងត្រែង៖ ផ្ទុះអាវុធពីរគ្រាប់ទៅលើរថយន្តសាំយ៉ុងដឹកទ្វារនៅចំណុចក្បែរព្រំប្រទល់ខេត្តក្រចេះនិងស្ទឹងត្រែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស បើកបរដោយមន្ត្រីនគរបាលមួយរូបឈ្មោះ រឿន ផល្លា ឋានៈអនុសេនីយ៍ទោ តួនាទីនាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រដេញរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រភេទទ្វារបង្អួច តាមបណ្តោយផ្លូវជាតិលេខ៧៨Aឆ្ពោះទៅកាន់ខេត្តក្រចេះ។ លុះដល់ចំណុចភូមិអូរកណ្តៀរថ្មី ទឹកដីខេត្តក្រចេះ ក៏មានការផ្ទុះអាវុធឡើងចំនួនពីរគ្រាប់ ទៅលើរថយន្តសាំយ៉ុងនោះបណ្តាលឲ្យបែកកង់ក្រោយខាងស្តាំមិនអាចបន្តដំណើរទៅមុខទៀតបាន។ មួយសន្ទុះក្រោយមក កម្លាំងអាវុធហត្ថស្នាក់ការ៧១០ របស់ខេត្តក្រចេះបានចុះទៅដល់កន្លែងកើតហេតុ រួមទាំងវត្តមានរបស់កម្លាំងប្រដាប់អាវុធចម្រុះរបស់ខេត្តស្ទឹងត្រែងផងដែរ។ ក្រោយហេតុការណ៍ចម្រូងចម្រាសរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរខេត្តលើករណីមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងប្រដេញរថយន្តដឹកទ្វារចូលដល់ទឹកដីខេត្តក្រចេះហើយផ្ទុះអាវុធពីរគ្រាប់ទៀតនោះ ក៏មានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងផងដែរ។ ក្រោយមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត រថយន្តសាំយ៉ុងដឹកទ្វារខាងលើក៏បានសម្រួលឲ្យបន្តទៅគោលដៅ។ ចំណែកលោកអនុសេនីយ៍ទោ រឿន ផល្លា ក៏បានគេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវអាវុធខ្លីមួយដើមម៉ាកK54 និងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌សនៅកន្លែងកើតហេតុ។ សូមបញ្ជាក់ថា អាវុធខ្លីម៉ាកK54មួយដើម ត្រូវបានអាវុធខេត្តក្រចេះយកទៅរក្សាទុកដើម្បីធ្វើកំណត់ហេតុ រីឯរថយន្ត ក៏ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតាមវិធានការច្បាប់។ គួររំលឹកថា ជារៀងរាល់យប់ គេសង្កេតឃើញអនុសេនីយ៍ទោប្រឆាំងបទល្មើសគ្រឿងញៀន រឿន…

  • សហរដ្ឋអាម៉េរិកដាក់ឱសានវាទ៦០ថ្ងៃឲ្យរុស្ស៊ីគោរពសន្ធិសញ្ញា INF មុននឹងខ្លួនបោះបង់ចោលសន្ធិសញ្ញានេះ

    សហរដ្ឋអាម៉េរិកដាក់ឱសានវាទ៦០ថ្ងៃឲ្យរុស្ស៊ីគោរពសន្ធិសញ្ញា INF មុននឹងខ្លួនបោះបង់ចោលសន្ធិសញ្ញានេះ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារ៍នេះបានព្រមានថា រុស្ស៊ីមានរយៈពេល៦០ថ្ងៃ ដើម្បីចាប់ផ្តើមគោរពតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម ហៅកាត់ថា INF បើមិនដូច្នេះទេ ទីក្រុងវ៉ាស៊ីនតោនអាចនឹងបោះបង់ចោលសន្ធិសញ្ញានេះ។ នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅឯទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់រុស្ស៊ីថា បានបោកប្រាស់អំពីកាតព្វកិច្ចត្រួតពិនិត្យអាវុធរបស់ខ្លួន ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមហើយថែមទាំងបានព្រមានថា ប្រសិនបើទីក្រុងម៉ូស្គូមិនគោរពតាមលក្ខខណ្ឌនៃសន្ធិសញ្ញានេះក្នុងរយៈពេល៦០ថ្ងៃ នោះទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជូនដំណឹងអំឡុងរយៈពេល៦០ថ្ងៃ ដើម្បីចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ១៩៨៧នេះ។ គួរបញ្ជាក់ថា សន្ធិសញ្ញាទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានហាមឃាត់មីស៊ីលដែលមានមូលដ្ឋានលើដីគោក និងមីស៊ីលឆ្លងទ្វីបទាំងអស់ ដែលមានចម្ងាយចន្លោះពី៥០០ទៅ៥,៥០០គីឡូម៉ែត្រ ខណៈរុស្ស៊ីបានអះអាងថា រយៈចម្ងាយនៃប្រព័ន្ធមីស៊ីលថ្មីរបស់ខ្លួន គឺមិនលើសពី៥០០គីឡូម៉ែត្រទេ ប៉ុន្តែអាម៉េរិកបានចែករំលែកភ័ស្តុតាងជាមួយក្រុមសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដោយបញ្ជាក់ថា មីស៊ីលឆ្លងទ្វីប SSC-8 ថ្មីរបស់រុស្ស៊ី អាចផ្តល់លទ្ធភាពឱ្យទីក្រុងម៉ូស្គូ វាយប្រហារនុយក្លេអ៊ែរមកលើទ្វីបអឺរ៉ុប ដោយមានការជូនដំណឹងតិចតួច ឬគ្មានតែម្តង៕

  • ប្រមុខការទូតកូរ៉េខាងជើងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

    ប្រមុខការទូតកូរ៉េខាងជើងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

    ចិន៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ផ្តើមពីថ្ងៃទីព្រហស្បត្តិ៍នេះ ក្នុងគោលបំណងពិភាក្សាការងារជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ាង យី។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ហ្ស័ង បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ៍នេះថា ប្រមុខការទូតកូរ៉េខាងជើងនឹងមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន ដើម្បីដើរតួនាទីវិជ្ជមានក្នុងការអនុវត្តបន្ថែមនូវការឯកភាពគ្នាដែលបានឈានដល់ ដោយមេដឹកនាំប្រទេសទំាងពីរ។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះដែរ នឹងក្លាយជាឱកាសលើកកម្ពស់សម្ព័ន្ធភាពទ្វេភាគី ក៏ដូចជាពង្រឹងពង្រីកការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ ព្រមទំាងបញ្ហាដទៃផ្សេងទៀត។ ជាងនេះទៅទៀតនោះ លោក រី យ៉ុងហូ ត្រូវបានរំពឹងថា នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទិននឹងផែនការរៀបចំជំនួបកំពូលលើកទី២រវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា ឬក៏នៅក្នុងខែកុម្ភៈ ដើមឆ្នាំក្រោយនេះ៕