Category: ព័ត៌មាន

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គឺដោយសារមានការចូលរួមពីយើងទាំងអស់គ្នា

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គឺដោយសារមានការចូលរួមពីយើងទាំងអស់គ្នា

    នៅទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកទី៥ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បើកសន្និបាតដោយបញ្ជាក់ថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គឺកើតឡើងដោយសារការចូលរួមពីគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងការឆ្លើយតបជាលក្ខណៈពហុវិស័យ។ ឯកឧត្តមបានបន្តថា កាលពីម្សិលមិញ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៨ បានពិភាក្សា និងអនុម័តរួចទៅហើយ នូវសេចក្តីសម្រេចចំនួន៨ចំណុច ដែលអាចប្រើប្រាស់ជាទស្សនទានក្នុងការរៀបចំផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ២០១៩ខាងមុខ។ សេចក្តីសម្រេចចំនួន៨ចំណុចរួមមាន៖ ១)អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣…

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រារព្ធពិធីឆ្លងឆ្នាំសកលឆ្នាំ ២០១៨ ឈានចូលឆ្នាំ ២០១៩ នៅវិមានឈ្នះ ឈ្នះ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រារព្ធពិធីឆ្លងឆ្នាំសកលឆ្នាំ ២០១៨ ឈានចូលឆ្នាំ ២០១៩ នៅវិមានឈ្នះ ឈ្នះ
  • សិក្ខាកាម១៦០នាក់ នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី

    សិក្ខាកាម១៦០នាក់ នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទទួលបានការបណ្ដុះបណ្ដាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី

    ក្រសួងទេសចរណ៍ រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានបន្តបណ្ដុះបណ្ដាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃក្រសួងទេសចរណ៍ប្រមាណ១៦០នាក់ ទាំងនៅថ្នាក់កណ្ដាលនៃក្រសួងទេសចរណ៍ និងនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា ក្នុងបរិបទនៃកំណើនទេសចរណ៍ជាលំដាប់ដូច្នេះ ដើម្បីធានាឱ្យការគ្រប់គ្រង និងការអនុវត្តលើវិស័យទេសចរណ៍មានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការអនុវត្តចំណូលចំណាយបានត្រឹមត្រូវ ព្រមទាំងឆ្លើយតបទៅនឹងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានដាក់ចេញនូវកម្មវិធីចំនួន៣ គឺកម្មវិធីទី១)គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ កម្មវិធីទី២)អភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីទី៣)ការពង្រឹងសេវាគាំទ្រដំណើរការទូទៅ សម្រាប់ការគ្រប់គ្រងវិស័យទេសចរណ៍ សម្រាប់គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់ក្រសួង «ជំរុញកំណើនទេសចរណ៍ និងបង្កើនតម្លៃបន្ថែមតាមរយៈវិស័យទេសចរណ៍នៅកម្ពុជា» សំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព និងដើម្បីចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា នៅឆ្នាំ២០១៨ គឺជាឆ្នាំទី៣នៃដំណាក់កាលទី៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាចំណុចរបត់ដ៏សំខាន់មួយ មានវិសាលភាពកាន់តែធំទូលាយ ដែលមានការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈដល់ក្រសួងស្ថាប័នក៏កាន់តែច្រើនឡើង ក្នុងនោះក្រសួងទេសចរណ៍ ក៏ជាប្រតិបត្តិករ និងជាតួអង្គសំខាន់ ក្នុងការចូលរួមអនុវត្តការកែទម្រង់នេះឱ្យទទួលបានជោគជ័យ ដែលតម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ចាំបាច់ត្រូវតែបង្កើនឆន្ទៈនៃភាពម្ចាស់ការ និងការចូលរួមឱ្យកាន់តែសកម្ម និងខ្លាំងក្លាជាងមុន។ ចំណុចទាំងនេះ…

  • ក្រុមប្រឹក្សាខេត្តកណ្តាលធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៤ អាណត្តិទី២ នៅស្រុកខ្សាច់កណ្តាល

    ក្រុមប្រឹក្សាខេត្តកណ្តាលធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៤ អាណត្តិទី២ នៅស្រុកខ្សាច់កណ្តាល

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានស្នើសុំដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួននៅឆ្នាំ២០១៧។ សំណើដែលរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាធ្វើការពិភាក្សា និងអនុម័តតាមរយៈកិច្ចប្រជុំហើយ សម្រេចផ្ដល់តាមសំណូមពរមានចំនួន៧។ ក្នុងនោះមានសំណូមពរប្រជាជន៤៩គ្រួសារ នៅភូមិស្វាយអាត់លើ  មិនទាន់មានទឹកស្អាតប្រើប្រាស់ ស្នើសុំឲ្យម្ចាស់អាជីវកម្មទឹកស្អាតជួយតទឹកស្អាតទៅចំណុចចេកជ្វា ភូមិស្វាយអាត់លើ និងសុំដោះស្រាយបញ្ហាភ្លើងដាច់។ សាលាបឋមសិក្សាព្រែកលួង សំណើសុំគ្រូមត្តេយ្យបន្ថែម ព្រោះចំនួនសិស្សមាន១៦០នាក់ ប៉ុន្តែគ្រូមានតែ៣នាក់។ នៅក្នុងវេទិកានេះដែរ ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក៏បានជម្រាបជូនដោយសង្ខេបអំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌដែលត្រូវមានភារកិច្ចដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ។លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្ដាលបានជម្រាបជូនដល់សមាជិកសមាជិកាក្នុងវេទិកាអំពីរបាយការណ៍សង្ខេបសមិទ្ធផលសម្រេចបានឆ្នាំ២០១៨ សហភាពចំណូលចំណាយថវិកាឆ្នាំ២០១៧-២០១៨ របស់ខេត្ត និងគម្រោងសកម្មភាពជាអាទិភាពឆ្នាំ២០១៩ របស់ខេត្តក្រុងស្រុកទាំង១១ ផងដែរ។ ក្នុងវេទិកាលើកទី៥ ប្រជាពលរដ្ឋស្នើសុំឲ្យក្រុមប្រឹក្សាខេត្តអាណត្តិទី២ របស់រដ្ឋបាលខេត្ត បន្តជួយដោះស្រាយបញ្ហាលំបាកដែលទាក់ទងទៅនឹងជីវភាពរស់នៅក្នុងមូលដ្ឋាន ភូមិរកាជន្លឹងសុំផ្លូវបេតុង ៨៥០ម៉ែត្រ សុំធ្វើផ្លូវពីផ្លូវជាតិលេខ៨ ទៅស្ពាន់តាទងប្រវែង៦០០ម៉ែត្រ រីឯនាយកសាលាបឋមសិក្សារកា សុំដីចំនួន៥០ឡានចាក់ក្នុងទីធ្លាសាលា។ សំណូមពរទាំងនេះ ឯកឧត្តម…

  • បើករថយន្តមិនប្រយ័ត្ន កិនកម្មករលាងរថយន្តម្នាក់បណ្តាលឲ្យរបួសធ្ងន់

    បើករថយន្តមិនប្រយ័ត្ន កិនកម្មករលាងរថយន្តម្នាក់បណ្តាលឲ្យរបួសធ្ងន់

    ភ្នំពេញ៖ កម្មករលាងរថយន្តម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីមានរថយន្តស៊េរីទំនើបបើកបរដោយយុវជនម្នាក់ដោយខ្វះការប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១១និង១០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅមុខហាងលក់សំបកកង់ សាន្តបូព៌ា តាមបណ្តោយផ្លូវ៨៤ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះ អន់ សី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករលាងរថយន្ត ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកជនបង្កមានឈ្មោះ អោប ពេជ្រ ភេទប្រុស  អាយុ២១ឆ្នាំ មុខរបរជាងជុសជួលរថយន្ត។ រថយន្តដែលបង្កហេតុមានម៉ាក ឡង់គ្រីសឺ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានបើករថយន្តទៅហាងលក់សំបក់កង់ឡាន សាន្តបូព៌ា ដើម្បីដូរសំបកកង់ក្រោយ បន្ទាប់ពីដូរសំបកកង់រួចហើយ ជនបង្ក បានឡើងរថយន្តបម្រុងនឹងបើកចេញ ដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ រវល់តែងាកក្រោយ ដោយសាររថយន្តមិនមានកញ្ចក់មើលក្រោយ ស្រាប់តែជ្រុលទៅកិនជនរងគ្រោះដែលកំពុងអង្គុយ បណ្តាលឲ្យរងរបួសក្បាលធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមម៉ូតូសណ្តោងរ៉ុម៉ក់ ទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ ចំណែក ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន។ រថយន្តសមត្ថកិច្ចបានចុះវាស់វែង រួចយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕ម.ន …

  • យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តចំពីមុខពេញទំហឹង បណ្តាលបោកក្បាលស្លាប់

    យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តចំពីមុខពេញទំហឹង បណ្តាលបោកក្បាលស្លាប់

    ភ្នំពេញ៖ យុវជនម្នាក់ បែកក្បាលស្លាប់នៅនឹងកន្លែង ពេលដែលជិះម៉ូតូលឿនជ្រុលបុកចំរថយន្តសាំយ៉ុង កំពុងបើកឆ្លងផ្លូវពេញទំហឹង នៅចំណុចផ្លូវបេតុង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ យ៉ាងលឿនតាមបណ្តោយផ្លូវបេតុងឆ្ពោះឡើងទៅផ្លូវជាតិលេខ៣ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្របពេលដែលមានរថយន្តសាំយ៉ុងមួយគ្រឿងកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយពេលនោះរថយន្តបានបត់ឆ្វេងដៃចូលទៅផ្លូវបំបែក យុវជនខាងលើជាន់ហ្វ្រាំងម៉ូតូមិនទាន់ជ្រុលបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនខាងលើផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនមានឈ្មោះ បូណាត់ សុផាណិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្បែរទីតាំងកើតហេតុ ចំណែកតៃកុងរថយន្តឈ្មោះ ឡេង វិបុល ភេទប្រុស ២៣ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

  • ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច២ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួន គឺករណីទី១ នៅវេលាម៉ោង០០និង១៦នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ស៊ិម ភាស់ ភេទប្រុស អាយុ៣៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តជុំ សង្កាគោករកា ខណ្ឌព្រែកព្នៅ។ ចំណែកសម្ភារដកហូតបាន គឺម្សៅក្រាមសថ្លា១កញ្ចប់តូច និងម៉ូតូ០១គ្រឿង ម៉ាកឆាលី ពាក់ស្លាកលេខកណ្តាល1H-4087។ចំណែកករណីទី២ នៅវេលាម៉ោង០២និង១២នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទាំង២ ទី១)ឈ្មោះ ណាង ចាន់ណា ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង…

  • នាយនគរបាលជាតិជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

    នាយនគរបាលជាតិជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ

    នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីប្រកាសឲ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិចំនួន២រូប បន្ថែមទៀត និងប្រធានអង្គភាពអន្ដរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការរងនគរបាលជាតិថ្មីចំនួន២រូបនេះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី ពីប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ទៅជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ពីប្រធានអង្គភាពអន្ដរាគមន៍ទៅជាអគ្គស្នងការរងនគរបាលជាតិ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ឹង ដារ៉េត ត្រូវបានតែងតាំងជាប្រធានអង្គភាពអន្ដរាគមន៍ ជំនួសលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ហើយឆ្លើយតបជាមួយស្នាដៃ អតីតភាព គុណសម្បត្តិ ទើបសម្ដេចសម្រេចតែងតាំងមុខតំណែងថ្មីយ៉ាងដូច្នេះ។ ឯកឧត្តម បានបញ្ជាក់ថា ការផ្ដល់តួនាទី ភារកិច្ចដល់នាយនគរបាលទាំង៣រូបនេះ ក៏ព្រោះតែបានខិតខំប្រឹងប្រែងបំពេញការងារ…

  • ងៀតបបែល១៩គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល រកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅផ្សារតាខ្មៅ

    ងៀតបបែល១៩គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល រកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅផ្សារតាខ្មៅ

    នៅថ្ងៃទី៥ធ្នូនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការតេស្តបឋមរកសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិត គុយទាវ ស្ករត្នោត ត្រីងៀត សាច់ក្រក ប្រហិតលាយគ្រឿង និងងៀតបបែល។ល។ លទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតងៀតបបែល ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន១៩ គីឡូក្រាម យកមករក្សាទុកដើម្បីដុតកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញបានដកយកគំរូបន្លែ ចំនួន១៣គំរូ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ត្រសក់ ស្ពៃតឿ ម្ទេសប្លោក សណ្តែកកួរ ស្លឹកខ្ទឹម ផ្លែម្រះ ផ្កាកាឆាយ ប៉េងបោះ និងស្ពៃក្រញាញ់ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីធ្វើការវិភាគរកសំណល់ថ្នាំកសិកម្មបន្ថែមទៀត។ យោងតាមមន្ត្រីជំនាញ ចំណីអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់អាចបង្កឲ្យអ្នកទទួលទានមានជំងឺ របកស្បែក ប្រគ្រីវកាច់ និងខ្សោយក្រលៀន។ល។ ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ១៥ ទៅ…

  • វិស័យឯកជនជាចំណែកមួយចូលរួម និងផ្សព្វផ្សាយបានយ៉ាងទូលំទូលាយក្នុងវិស័យកីឡានៅប្រទេសកម្ពុជា

    វិស័យឯកជនជាចំណែកមួយចូលរួម និងផ្សព្វផ្សាយបានយ៉ាងទូលំទូលាយក្នុងវិស័យកីឡានៅប្រទេសកម្ពុជា

    វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះបាល់ទាត់ គឺជាប្រភេទកីឡាមួយដែលកំពុងពេញនិយម និងទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសយុវជន ហើយវិស័យឯកជនក្នុងស្រុកមួយចំនួនក៏បានចូលរួមចំណែកមួយយ៉ាងសំខាន់បំផុសវិស័យកីឡាផងដែរ។ ជាក់ស្តែងជារៀងរាល់ឆ្នាំទីលានបាល់ទាត់ដំរីស តែបានរៀបចំការប្រកួតបាល់ទាត់ទាំងមិត្តភាព និងដណ្តើមពានរង្វាន់ផងដែរ ដោយឆ្នាំ២០១៨នេះក៏បានបើកនូវព្រឹត្តិការណ៍ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួន ដោយមានក្រុមចូលរួមប្រកួតចំនួន១២ក្រុម ក្នុងនោះមាន ក្រុម Tun sorng ក្រុមBlue dragon ក្រុម Bassac ក្រុម Wild alife ក្រុម Cambodia ក្រុម V.train ក្រុម T.E.C ក្រុម Nissay ក្រុម Star com ក្រុម ANVAYA  ក្រុមRFL និងក្រុម BAYON។ លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាល់ទាត់ដំរីសរបស់លោក តែងបានរៀបចំរាល់ព្រឹត្តិការណ៍ទាំងមិត្តភាព និងដណ្តើមពានរង្វាន់ ក្នុងន័យរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ និងបំផុសផ្នត់គំនិតយុវជន មហាជនមកពីគ្រប់មជ្ឍដ្ឋានទាំងអស់ ឱ្យមកលេងកីឡាដើម្បីសុខុមាលភាព ដោយប្រើប្រាស់នូវពេលវេលាទំនេរពីការងារ…