Category: ព័ត៌មាន

  • ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយតម្រង់វិស័យឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា

    ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយតម្រង់វិស័យឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា

    ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយតម្រង់វិស័យឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Angela Corcoran ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ នៅថ្ងៃទី៣ធ្នូម្សិលមិញ។ ក្នុងជំនួបនេះ បានពិភាក្សាផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរបស់ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាជាពង្រឹងតួនាទីរបស់ប្រទេសអូស្ត្រាលីក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ បានសម្ដែងអំណរគុណ និងកោតសរសើរចំពោះសមិទ្ធផលនានាដែលភាគីអូស្ត្រាលីបានរួមចំណែកផ្ដល់ការគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កម្ពុជាតែងតែចាត់ទុកអូស្ត្រាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងតំបន់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា ការស្ដា និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ លោកស្រី Angela Corcoran បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ ថា ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ ហើយបានបញ្ជាក់បន្ថែមថា អូស្ត្រាលី នឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់អូស្ត្រាលីឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ក្នុងកិច្ចពិភាក្សានោះ ភាគីទាំង២ បានស្វាគមន៍ដល់គម្រោងកំពុងដំណើរការមួយចំនួនមានដូចជា វិស័យអភិបាលកិច្ច…

  • អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

    អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

    ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមនឹងវត្ថុតាង ជាម្សៅក្រាមពណ៍សថ្លា៩៥កញ្ចប់ (ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង១៥នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន៖១)ឈ្មោះ ថុន វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ ២)ឈ្មោះ ផាក់ សុខលៀង ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី ចំណុចលើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣)ឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ៤)ឈ្មោះ ផល សុភក្ក័ ភេទប្រុស អាយុ១៨ឆ្នាំ ៥) ឈ្មោះ ទៀង ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានខណ្ឌមានជ័យ…

  • តូចចិត្តនឹងប្តីធ្វើបាបពេក ពរកូនមកលោតទឹកសម្លាប់ខ្លួន ត្រូវអ្នកនេសាទជួយសង្គ្រោះទាន់

    តូចចិត្តនឹងប្តីធ្វើបាបពេក ពរកូនមកលោតទឹកសម្លាប់ខ្លួន ត្រូវអ្នកនេសាទជួយសង្គ្រោះទាន់

    ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានអ្នកនេសាទជួយសង្គ្រោះ និងស្រង់ឡើងលើគោកទាន់ពេលវេលា បន្ទាប់ពីរូបនាងបានទុកកូនតូចចោលនៅលើស្ពាន ហើយលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះ បានកាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនចោលកូនតូចនេះមានឈ្មោះ ជិត ទៀង ភេទស្រី អាយុ៣៥ឆ្នាំ បច្ចប្បុន្នស្នាក់នៅខេត្តព្រៃវែង។ ស្ត្រីនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្ដីធ្វើបាបចិត្តពេក ទើបពរកូនប្រុសរត់ចេញេពីផ្ទះ និងជិះរថយន្តតាក់ស៊ីមកដល់ភ្នំពេញតាំងពីយប់មិញ ហើយយដើរដេកតាមចិញ្ចើមផ្លូវ។ លុះនៅរសៀលនេះ ក៏បានពរកូនប្រុសឡើងលើស្ពានព្រះមុនីវង្សចាស់ ទុកកូនប្រុសនៅលើស្ពានរួច ខ្លួនក៏បានឡើងបង្កាន់ដៃស្ពានរួចលោតទឹកសម្លាប់ខ្លួនតែម្តង។ ក្រោយពីមានការជួយសង្គ្រោះពីអ្នកនេសាទ សមត្ថកិច្ចបាននាំទៅកាន់ប៉ុស្តិ៍នគរបាលច្បារអំពៅ២ ដើម្បីធ្វើការសាកសួររកសាច់ញាតិ និងបានជូនដំណើរនាងទៅស្រុកកំណើតដោយផ្ទាល់តែម្តង៕

  • ប្រធានសហព័ន្ធកីឡាវាយសី ប្ដេជ្ញាដណ្ដើមមេដាយមាសឲ្យលើសពី២គ្រឿងពីស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាវាយសី ប្ដេជ្ញាដណ្ដើមមេដាយមាសឲ្យលើសពី២គ្រឿងពីស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

    ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ថា នៅស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡវាយសីកម្ពុជានឹងខិតខំដណ្ដើមមេដាយមាសឲ្យបានយ៉ាងតិច២គ្រឿងតាមការកំណត់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិតបឋមកាលពីថ្ងៃសៅរ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបន្តថា យើងនៅសល់ពេលវេលាជាង៥ឆ្នាំទៀត នឹងត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះហើយ ប្រសិនបើយើងត្រៀមលក្ខណៈបានល្អនោះ យើងមិនត្រឹមតែសម្រេចតាមផែនការដែល NOCC បានកំណត់នោះទេ ពោលគឺយើងអាចនឹងដណ្ដើមមេដាយមាសបានច្រើនជាង២គ្រឿងទៅទៀត។  ដូច្នេះឯកឧត្តមសង្ឃឹមថា ទាំងមន្ត្រីពាកព័ន្ធ និងកីឡាករការិនីវាយសីទាំងអស់ ពិសេសសិក្ខាកាមដែលទើបនឹងបញ្ចប់វគ្គនៅថ្ងៃនេះ នឹងយកចំណេះដឹងទៅចែករំលែកដល់ថ្នាល យុវជន និងកីឡាករ-ការិនី នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានទូលំទូលាយ ដើម្បីរួមសាមគ្គីគ្នាអនុវត្តផែនការដែល NOCC បានកំណត់ឲ្យជោគេជ័យ និងអាចឈានទៅលើសផែនការកំណត់។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិតបឋមនេះ មានសិក្ខាកាមជាគ្រូបង្វឹកតាមក្លិប និងតាមសាលានានាមកចូលរួមចំនួន៣៥នាក់ ក្នុងនោះមាន២៤នាក់ជាបុរស មានរយៈពេល៦ថ្ងៃ បង្ហាត់បង្រៀនដោយលោក សំបែន ថាន ស៊ីវ៉ាប៉េរូម៉ាល់ ជាមន្ត្រីអភិវឌ្ឍន៍កីឡាវាយសីអាស៊ី៕

  • ពានរង្វាន់កីឡាវាយសីរណៈសិរ្ស២ធ្នូ នៅកំពង់ចាម ទាក់ទាញបានកីឡាករ កីឡាការិនីប្រទេសជិតខាង ថៃ និងវៀតណាម ចូលរួម

    ពានរង្វាន់កីឡាវាយសីរណៈសិរ្ស២ធ្នូ នៅកំពង់ចាម ទាក់ទាញបានកីឡាករ កីឡាការិនីប្រទេសជិតខាង ថៃ និងវៀតណាម ចូលរួម

    ព្រឹត្តិការណ៍វាយសីដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូ លើកទី៧ ឆ្នាំ២០១៨  ដែលធ្វើនៅខេត្តកំពង់ចាម បានទាក់ទាញបានកីឡាករ កីឡាការិនីប្រទេសជិតខាងចូលរួមមាន៖ ថៃ និងវៀតណាមផងដែរ។ ក្រោយបញ្ចប់ពីធីបំពាក់មេដាយ ប្រធានអង្គភាពកីឡានរគបាលជាតិ ឯកឧត្តម ជា ប៊ុនហេង បញ្ជាក់ថា ពានអបរសាទររណៈសិរ្ស២ធ្នូឆ្នាំនេះ មានភាពអធឹកអធម ដោយមានកីឡាករ កីឡាការិនីខ្លាំងមកពីប្រទេសថៃ និងវៀតណាមចូលរួម ធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យជាងបណ្តាឆ្នាំកន្លងទៅ។ ឯកឧត្តមបន្តថា គោលបំណងធំចម្បងក្នុងឆ្នាំនេះ គឺចង់ជួយរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនសម្រាប់ត្រៀមស៊ីហ្គេម២០២៣ តាមរយៈការបង្កើតព្រឹត្តិការណ៍នានាតាមបណ្តាខេត្ត ដែលមានដែលអាចផ្តល់ឱកាសដល់អត្តពលិកវ័យក្មេង បានប្រជែងជាមួយកីឡាករ មកពីមកពីបណ្តាលប្រទេសជិតខាង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍វាយសី ដណ្តើមពានរង្វាន់រណៈសិរ្ស២ធ្នូ លើកទី៧ ឆ្នាំ២០១៨ នៅកំពង់ចាម មានវិញ្ញាសារប្រជែងចំនួន៧ រួមមានដាក់ឲ្យប្រជែង និងអត្តពលិកសរុបជិត១០០នាក់ចូលរួម៕

  • អភិបាលខណ្ឌដង្កោ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារក្នុងសង្កាត់ទៀន

    អភិបាលខណ្ឌដង្កោ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារក្នុងសង្កាត់ទៀន

    នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨  លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមនឹងព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ ក្នុងសង្កាត់ទៀន។ អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ៧មុខផ្សេងទៀត និងថវិកាចំនួន៣ម៉ឺនរៀល។ ក្នុងនោះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ បានឧបត្ថម្ភបន្ថែមគ្រឿងឧបភោគបរិភោគ១កញ្ចប់ផងដែរ។ ក្នុងឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខា បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ កុមារកំព្រាជាដើម។ សម្តេចទាំងទ្វេក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ…

  • អត្តពលិកកីឡាចំបាប់ក្លិបក្រសួងសេដ្ឋកិច្ច ទទួលបានថវិកាលើកទឹកចិត្តពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

    អត្តពលិកកីឡាចំបាប់ក្លិបក្រសួងសេដ្ឋកិច្ច ទទួលបានថវិកាលើកទឹកចិត្តពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

    អត្តពលិកកីឡាចំបាប់ គ្រូបង្វឹក គ្រូជំនួយ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានថវិកាលើកទឹកចិត្ត តាមរយៈឯកឧត្តម ងី តាយី រដ្ឋលេខាធិការ តំណាងឲ្យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រកួតកីឡាចំបាប់បុរាណ សម័យ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នាពេលថ្មីៗនេះ។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងជាប្រធានក្លិបកីឡាចំបាប់ និងបាល់បោះបុរស និងលោក Casey Barnett ជាអនុប្រធានសហព័ន្ធ និងជានាយកសាលា Cam Ed បានការកោតសរសើរចំពោះគ្រូបង្វិក គ្រូជំនួយកីឡាករ កីឡាការិនី ក្លិបរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានលទ្ធផលគួរជាទីមោទនៈជូនក្រសួង និងថ្នាក់ដឹកនាំ ក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយពេលថ្មីៗនេះ អត្តពលិកមួយចំនួនរបស់ក្លិបក្រសួងក៏បានដណ្តើមមេដាយ ជើងឯកអាស៊ីអាគ្នេយ៍ នៅហ្វីលីពីនផងដែរ។  ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ សូមបន្តហ្វឹកហាត់បង្កើនសមត្ថភាពឲ្យខ្លាំងក្លាបន្ថែមទៀត ត្រៀមការប្រកួតផ្សេងៗទៀត ជាពិសេស…

  • នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

    នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

    ភ្នំពេញ៖ នៅម៉ោង២៣និង០០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះនៃអធិការនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ ជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១)ឈ្មោះ វី ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពោធិ៍តាហោ ឃុំពោធិ៍តាហោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង និងទី២)ឈ្មោះ យ៉ាន វីដាប៊ុននិច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់ធំល្មម ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១E-៣១៩១ ទូរសព្ទដៃ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕…

  • នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានថ្នាំញៀន១៧កញ្ចប់

    នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានថ្នាំញៀន១៧កញ្ចប់

    ភ្នំពេញ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ បានល្បាតក្នុងភូមិសាស្ត្រក្នុងខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញជនសង្ស័យ២នាក់នៅចំណុចភូមិថ្មគោលទី២ សង្កាត់ចោមចៅ២ ក៏ឃាត់ខ្លួន និងធ្វើការឆែកឆែរកឃើញម្សៅសក្រាមសង្ស័យជាថ្នាំញៀនចំនួន១៧កញ្ចប់។ នគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១)ឈ្មោះ ស៊ិន សុខជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២)ឈ្មោះ សួង សារង ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិបឹងកក់ ទី២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យទាំង២ និងហូតវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធី៕

  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ២ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ គឺករណីទី១) នៅវេលាម៉ោង២២និង១០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទាំង២រួមមាន ទី១)ឈ្មោះ ផាន់ ម៉ាឆែល  ភេទប្រុស អាយុ១៨ មុខរបរកម្មករសំណាង់ ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២)ឈ្មោះ ឃុន សុខហេង  ភេទប្រុស អាយុ១៨ មុខរបរកម្មករសំណាង់ ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ដោយឡែកករណីទី២ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង  សង្កាត់គោកឃ្លាង…