-
អ្នកសារព័ត៌មានត្រូវប្រយ័ត្នចំពោះការប្រើប្រាស់ភាសា និងរូបភាពសម្រាប់ព័ត៌មានអំពើហិង្សាលើស្ត្រី
ភ្នំពេញ៖ ការផ្សព្វផ្សាយជូនជាដំណឹង និងអប់រំជុំវិញបញ្ហាអំពើហិង្សាលើស្ត្រី គឺជារឿងចាំបាច់សម្រាប់អ្នកសារព័ត៌មាន តែក៏ទាមទារឲ្យមានការគោរពតាមក្រម ប្រតិបត្តិត្រឹមត្រូវ ទាំងការប្រើប្រាស់ភាសា ក៏ដូចជារូបភាព និងវីឌីអូផងដែរ។ លោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន និងការបញ្ជ្រាបយេនឌ័រ ក្រោមប្រធានបទ «ការអនុវត្តក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី ៤ខែធ្នូនេះថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវប្រយ័ត្នខ្ពស់ក្នុងប្រើប្រាស់ភាសាជាពិសេស គុណនាម និងរូបភាព វីឌីអូដែលអាចបង្ហាញពីភាពរើសអើងចំពោះស្ត្រី ឬដាក់បន្ទុកបន្ថែមចំពោះស្ត្រីដែលជាជនរងគ្រោះ។ ក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកក្រសួងកិច្ចការនារី បានបញ្ជាក់ផងដែរថា បន្ទាប់ពីមានប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានហិង្សាលើស្ត្រី អត្ថបទព័ត៌មាន ឬសេចក្ដីរាយការណ៍លើបញ្ហានេះ ប្រើប្រាស់ភាសាបានត្រឹមត្រូវ និងមិនបង្ហាញរូបភាពវិឌីអូដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីច្រើនដូចមុននោះទេ។ ប្រកាសរួម ស្ដីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានហិង្សាលើស្ត្រី គឺបង្កើតឡើងដោយអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដោយក្នុងនោះ ១៥ប្រការ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ៕
-
ព័ត៌មានពេលព្រឹក ០៤ ធ្នូ ២០១៨ Apsara Morning 04 Dec 2018
-
សម្ដេចក្រឡាហោម ស ខេង៖ ភាពយឺតយ៉ាវក្នុងការជម្រះក្ដី ជាបន្ទុកមួយធ្វើឲ្យអ្នកជាប់ឃុំមិនថយចុះ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការយឺតយ៉ាវនៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំ ក៏ជាបន្ទុកមួយផ្នែកទៀត ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះផងដែរ ខណៈបច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ មានទណ្ឌិតចំនួនប្រមាណ៩,០០០នាក់ ហើយក្រៅពីនោះ អ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង២ម៉ឺននាក់។ បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសស្រោកសស្រាំនៅទូទាំងប្រទេស ក៏បានរួមចំណែកមួយផ្នែក ទោះតិច ឬច្រើនក្ដី ដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។ ប៉ុន្ដែទោះជាយ៉ាងណា បញ្ហាប្រឈមធំៗចំពោះមុខទាំងពីរនេះ ជាកត្ដាចម្បងបង្កឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារ ដែលបានបង្កផលប៉ះពាល់ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព និងការផ្ដល់សេវាចាំបាច់នានា នៅតាមពន្ធនាគារទូទាំងប្រទេស មិនតែប៉ុណ្ណោះ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor
នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO, មន្ត្រីអាជ្ញាធរអប្សរា រួមនឹងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត ICC- Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស…
-
ក្រុមហ៊ុនអវកាស SpaceX បាញ់ផ្កាយរណបសរុប៦៤គ្រឿង ឡើងទៅកាន់គន្លងតារាវិថី
សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយថា SpaceX បានបំបែកកំណត់ត្រានៅសហរដ្ឋអាមេរិក តាមរយៈការបញ្ជូនផ្កាយរណបសរុបចំនួន ៦៤គ្រឿង ឡើងទៅកាន់ទីអវកាសក្នុងពេលតែមួយ ។ បេសកកម្មនេះ មានឈ្មោះថា SSO-A គឺជាបេសកកម្មបញ្ជូនផ្កាយរណបឡើងទីអវកាសបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ។ ផ្កាយរណបចំនួន៦៤គ្រឿង ដែលត្រូវរ៉ុក្កែត ហ៊្វលខុន ៩ នាំយកទៅនោះ គឺជាប្រភេទ ម៉ៃក្រូ សេតថែលឡាយ ១៥គ្រឿង និង ខ្យូបសេត៤៩គ្រឿង ដែលជាកម្មសិទ្ធិរបស់ស្ថាប័នចំនួន៣៤ខុសៗគ្នាមកពី១៧ប្រទេស ។ប្រភពដដែលបានឱ្យដឹងទៀតថា ផ្កាយរណបទាំងអស់ខាងលើ គឺជាប្រភេទផ្កាយរណបខ្នាតតូច ដោយពួកវាត្រូវបានបាញ់បង្ហោះឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបានរបស់ក្រុមហ៊ុនអវកាស SpaceX បន្ទាប់ពីមានការពន្យារពេលជាបន្តបន្ទាប់ ដោយសារកត្តាបញ្ហាអាកាសធាតុ ៕
-
កម្មវិធីអបអរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើក្រោមវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌បារាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ អ្នកជំនាញជាតិជាតិ-អន្ដរជាតិ និងអ្នកសារព័ត៌មានប្រមាណជាង ៦០០នាក់។ មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ ឯកឧត្តម Manabu MIYAGAWA អនុរដ្ឋមន្រ្ដី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង តំណាងក្រសួងវប្បធម៌បារាំង ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន សហប្រធាននៃ អាយស៊ីស៊ី-អង្គរ និងគណៈប្រតិភូមួយចំនួនទៀត។…
-
សហរដ្ឋអាមេរិកចង់បានចំណាត់ការរឹងមំាពីចិនក្នុងរយៈពេល៩០ថ្ងៃ ខណៈមេដឹកនំាទំាងពីរព្រមព្រៀងផ្អាកការតម្លើងពន្ធ ដើម្បីទុកពេលចរចាគ្នា
សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ខ្លួនត្រូវការអ្វីមួយមាំទាំមកពីចិននៅក្នុងរយៈពេល៩០ថ្ងៃ ដើម្បីស្ថាបនាកិច្ចព្រមព្រៀងជាក់លាក់មួយអំពីពាណិជ្ជកម្ម ។ ការទាមទារនេះ កើតឡើងពីរថ្ងៃក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនពីង បានជួបគ្នា និងព្រមព្រៀងផ្អាកការតម្លើងពន្ធរវាងមហាអំណាចទាំងពីរ ដើម្បីទុកពេលចរចាគ្នា ។រដ្ឋមន្រ្តីរតនាគារអាមេរិកលោក ស្ទេវិន ម្នូជីន បានប្រាប់សារព័ត៌មានCNBCថា អាមេរិក-ចិនបានធ្វើការពិភាក្សាពិសេសណាស់នៅទីក្រុងប៊ុយណូ អ៊ែររ៉េស កាលពីចុងសប្តាហ៍មុននេះ ស្តីពីវិធានការកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគីតំលៃរាប់រយពាន់លានដុល្លារ ។ បន្ទាប់ពីជំនួបពិភាក្សារវាងលោក ត្រាំ និងលោក ស៊ី នៅក្រៅកិច្ចប្រជុំ G20 កាលពីចុងសប្តាហ៍មុននេះ អាមេរិកបានយល់ព្រមផ្អាកការយកពន្ធ២៥ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ ដោយរក្សាទុកនៅអត្រា១០ភាគរយដដែល ។ ជាថ្នូរមកវិញ ចិនត្រូវទិញទំនិញកសិកម្ម ថាមពល ឧស្សាហកម្ម និងផលិតផលដទៃទៀតពីអាមេរិកក្នុងបរិមាណច្រើនបំផុត ។សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនមានចំនួន៣៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដូច្នេះការបន្ថយឱនភាពជាគោលដៅពិសេសមួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕
-
នគរបាលខណ្ឌដូនពេញឃាត់ខ្លួនមនុស្ស៤នាក់ដកហូតទូរហ្គេមបាញ់ត្រី៨ទូនិងថ្នាំញៀន៥១កញ្ចប់
ភ្នំពេញ៖ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនិយ៍ឯង ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទូហ្គេមបាញ់ត្រី ស្ថិតនៅចំណុចផ្ទះលេខ ៥៩ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់និងដកហូតបានថ្នាំញៀន១៥កញ្ចប់ រួមនិងទូហ្គេមបាញ់ត្រីចំនួន៨ទូ។ នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១/-ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ (ជួញដូរគ្រឿងញៀន នឹងជាភ្នាក់ងារមើលការខុសត្រូវហ្គេមបាញ់ត្រី) ។២/-ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន)។៣/-ឈ្មោះ ឃុន ចាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន) ។៤/-ឈ្មោះ ណុប មុទុតា…
-
អប្សរាណេត ០៣ ធ្នូ ២០១៨
-
លោកគង់ វុទ្ឋី សម្តែងក្តីសប្បាយរីករាយដោយបច្ចុប្បន្នអាជីវករលក់ដូរចំណីអាហារនៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ យល់ដឹងច្រើនពាក់ព័ន្ឋផលប៉ះពាល់នៃសារធាតុគីមី និងអំពាវនាវឲ្យចូលរួមកាន់តែផុសផុលបន្ថែមទៀត
ភ្នំពេញ ៖ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានសម្តែងនូវក្តីសប្បាយរីករាយ ដោយបច្ចុប្បន្នមើលឃើញថាអាជីវករលក់ដូរចំណីអាហារនៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ មានការយល់ដឹងច្រើនពាក់ព័ន្ឋផលប៉ះពាល់នៃសារធាតុគីមី ប៉ុន្តែសូមអំពាវនាវឲ្យចូលរួមកាន់តែផុសផុលបន្ថែមទៀត ។ នេះជាការលើកឡើងក្នុងពេលដែលលោកដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសុវត្ថិភាពចំណីអាហារ គ្រឿងឧបភោគបរិភោបក្នុងផ្សារទួលទំពូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ។លោកគង់ វុទ្ឋី បានឱ្យដឹងដែរថា ៖ មន្រ្តីជំនាញកាំកុងត្រូល តែងចុះជាប់ជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីប្រតិភូពីប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង ។ ក្រោយកិច្ចប្រតិបត្តិការណ៍យកមុខទំនិញ ចំណីអាហារ និងគ្រឿងឧបភោគបរិភោប៤៤គំរូ យកទៅពិសោធន៍ភ្លាមៗនៅរថយន្តពិសោធន៍ចល័ត លោកគង់ វុទ្ឋី បានបញ្ជាក់ថា គឺមិនមានរកឃើញនូវសារធារគីមីណាមួយដែលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ និងអ្នកបរិភោបនោះឡើយ ។លោកអនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់បន្ថែមថា ៖ ដោយបង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋនោះ បើបងប្អូនអាជីករ និងអ្នកទិញយកទៅបរិភោបមានការសង្ស័យថា បន្ថែ ផ្លែឈើ ឬមុខទំនិញណាដែលមានសារធាតុគីមី អាចមកទំនាក់ទំនងមន្រ្តីជំនាញបានភ្លាមៗ ព្រោះមានប្រចាំការនៅផ្សារតែម្តង ៕ …