Category: ព័ត៌មាន

  • អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៧៥.សេ

    អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៧៥.សេ

    ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទទួលបានកញ្ចប់ថវិកាជាតិពីរាជរដ្ឋាភិបាលមិនមានថវិកាសាងសង់ផ្លូវថ្មីបន្ថែមក្នុងខេត្តនោះទេ គឺមានតែកញ្ចប់ថវិកាថែទាំផ្លូវតែប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់ពីលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅក្នុងពិធីបើកការដ្ឋានជួលជុលថែទាំ និងកែលម្អនូវផ្លូវខេត្តលេខ១៧៥.សេ ដោយក្រាលកៅស៊ូ២ជាន់ ( DBST ) ប្រវែង៨០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិវត្តតាមឹម ឃុំអូរដំបង១ នៃស្រុកសង្កែ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែធ្នូនេះ។ លោកបានបន្ថែមថា ថវិកាដែលទទួលក្នុងនោះរួមមាន ជួសជុលផ្លូវកៅស៊ូចំនួន៣ខ្សែ ប្រវែងជាង១០គ.ម។ គម្រោងថែទាំផ្លូវDBSTចំនួនប្រមាណជាង៥៤២គ.ម។ ថែទាំផ្លូវក្រាលក្រួសក្រហមចំនួន១៤ខ្សែ ប្រវែងជាង២៧៦ គ.ម និងផ្លូវបេតុងប្រវែងជិត១គ.ម។ ដោយឡែកការថែទាំស្ពាន ប្រឡាយនិងផ្លូវក្នុងក្រុង លុបជង្ហុកសំបុកមាន់ ប្រវែង២៨គ.ម។ ជាមួយគ្នានេះក៏មានគម្រោងសង្គ្រោះបន្ទាន់លើការងារជួសជុលផ្លូវក្រាលកៅស៊ូចំនួន០៣គម្រោងមានប្រវែងជិត១០គ.ម និងក្រាលក្រួសក្រហមប្រវែង ២០គ.ម។ ដោយឡែក ជាមួយគ្នានេះគម្រោងកែលម្អ ផ្លូវជាតិលេខ៥ ប្រមាណ០២គ.ម  គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor

    នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO មន្ត្រីអាជ្ញាធរអប្សរា រួមនឹងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkor ក្នុងគោលបំណងសំខាន់ៗដូចជា៖– ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក– ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ– ដើម្បីសម្តែងកតញ្ញូតាធម៌…

  • រួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

    រួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

    កិច្ចប្រជុំ ស្តីពីការរួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ទីស្ដីការក្រសួងការងារ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីកំណត់នូវយុទ្ធសាស្ត្រជាអាទិភាព និងសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០១៩-២០២០ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជនក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យមានការរៀបចំផែនការសកម្មភាពសម្រាប់រយៈពេលវែង ៥ឆ្នាំ (២០១៩-២០២៣) ដោយផ្អែកតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិសេសត្រង់ចតុកោណទី១ មុំទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់បន្តថា ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងការអប់រំ ការបណ្តុះបណ្តាល ដោយបញ្ចូលការប្រើប្រាស់…

  • នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបានជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន៤៦កញ្ចប់តូច

    នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបានជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន៤៦កញ្ចប់តូច

    ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតគ្រឿងញៀន៤៦កញ្ចប់។ ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នគរបាលខណ្ឌដង្កោបានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន៤៦កញ្ចប់ កំណាត់ទុយោជ័រ ម៉ូតូ១គ្រឿងម៉ាកហុងដា (សង់ប៊ិច) សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-5522 បញ្ជូនមកធើ្វការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ហើយក៏ឈានទៅដល់ការឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយដកហូតបានម៉ូតូសង់ប៊ិច ពណ៌ខៀវ បិទតែមកំបាំងពណ៌លឿង ចំនួន១គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់…

  • ខេត្តកំពតប្រារព្ធមិទ្ទីងអបអរខួបអន្សាវរីយ៍លើកទី៤០ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ -២ធ្នូ ឆ្នាំ២០១៨

    ខេត្តកំពតប្រារព្ធមិទ្ទីងអបអរខួបអន្សាវរីយ៍លើកទី៤០  ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨  -២ធ្នូ ឆ្នាំ២០១៨

    ការប្រារព្ធ អង្គមីទ្ទីង អបអរខួបអន្សាវរីយ៍លើកទី៤០  ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨  -២ធ្នូ ឆ្នាំ២០១៨ ធ្វើឡើងនៅក្នុងបរិវេណរមនីយដ្ឋាន ស្រះឈូកខេត្តកំពតរៀបចំ  ធ្វើឡើង នៅព្រឹកថ្ងៃ  ច័ន្ទទី៣  ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល  ប្រធានគណៈកម្មាធិការគណៈបក្សខេត្ត  និងជាប្រធានគៈណៈកម្មាធិការណៈសិរ្សសាមគ្គី  អភិវឌ្ឍន៍មាតុភូមកម្ពុជាខេត្តកំពត  ក៏បានអាននូវសន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា  និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី  អភិវឌ្ឍន៍ មាតុភូមិកម្ពុជា។ តំណាងអង្គពិធី ក៏បានអញ្ជើញឡើងប្តេជ្ញាចិត្តថា  តាងនាមឲ្យសមាជិកសមាជិការអង្គមីទ្ទីងទាំងមូល គឺសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយ យ៉ាងក្រៃលែង បន្ទាប់ពីបានស្តាប់ យ៉ាងយកចិត្ត ទុកដាក់នូវសន្ទរកថាដែលមានអត្តន័យដ៍ជ្រាលជ្រៅ ជាទីបំផុតរបស់សម្តចអគ្គមហាពញាចក្រី ហេង សំរិន ដែលអានដោយ ឯកឧត្តម ជាវ តាយ ហើយសូម ប្តេជ្ញាចិត្ត  ដូចតទៅ៖            ១-ប្តេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្តគ្រប់ពេលវេលា …

  • កំលាំង​នគរបាល​ផែនការ​ងារ​សន្ដិសុខ​ ខេ​ត្តកំពង់ស្ពឺ​បើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោ​ក​ដែលមានជាក្រុមអង្គការចាត់តាំងដើរបោកប្រា​ស់​ប្រាក់ពីប្រជាពលរដ្ឋ​ ដើម្បីយកបង់ផ្ដាច់នៅតា​ម​ធនាគារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន

    កំលាំង​នគរបាល​ផែនការ​ងារ​សន្ដិសុខ​ ខេ​ត្តកំពង់ស្ពឺ​បើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោ​ក​ដែលមានជាក្រុមអង្គការចាត់តាំងដើរបោកប្រា​ស់​ប្រាក់ពីប្រជាពលរដ្ឋ​ ដើម្បីយកបង់ផ្ដាច់នៅតា​ម​ធនាគារ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន

    កំពង់ស្ពឺ​ ៖​ កំលាំង​ជំនាញ​ផែនការ​ងារ​សន្ដិសុខ​ នៃ​ស្នងការដ្ឋាននគរ​បាលខេត្តកំពង់ស្ពឺ​ បានបើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោកប្រាក់ជា​ប្រព័ន្ធដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុលនិ​ងភ្នាក់ងារផ្នែកកម្ចីឥណទាន(CO)ក្លែងក្លាយ​ ហើ​យចាត់តាំងមនុស្សអោយធ្វើជាកូនបំណុល​ដែលត្រូវ​ខ្ចីប្រាក់​ដើម្បី​យកទៅបង់ផ្ដាច់នៅតាម​ធនា​គា​រ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយចំនួន​។ ក្រោមកិច្ចដឹក​នាំដោយផ្ទាល់ពីលោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំ​ង​ជំនាញ​សន្ដិសុខ​ខេត្តកំពង់ស្ពឺ​បានឃាត់ខ្លួនមនុ​ស្សមួយក្រុមមានចំនួន​ ០៧នាក់​ ប្រុស​ មួយនាក់​ ជាអ្នកដឹកជញ្ជូនមធ្យោបាយ​ក្នុង​នោះ​រួមមាន​ ៖​ ១-​ឈ្មោះ​ ភឿង សុភ័ន ភេទ ស្រី អាយុ​ ២៥ឆ្នាំ ទីលំ​នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្ថិត​នៅ​ផ្ទះ​ជួលម្ដុំហាងខារាអូខេរស្មីអង្គរ​ (ជាមេក្លោង) មានមុខរបរ​ អ្នករកសុី​ចងការប្រាក់និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាមធនាគារ​២-ឈ្មោះ​ នី​ វណ្ណា​រី​ ភេទ​ ស្រី​ អាយុ​ ៣១ឆ្នាំ ទីលំ​នៅភូមិផ្សារគីឡូលេ​ខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (ជាមេក្លោង)​ ៣-ឈ្មោះ ភឿង​ ចាន់ឌី ភេទ ស្រី អាយុ ២៩ឆ្នាំ ទីលំ​នៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ…

  • សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ

    សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ

    ២៥ ឆ្នាំមុន កម្ពុជាបានដំណើរការបោះឆ្នោតសកលពហុបក្សក្រោយសង្គ្រាម ជាលើកទីមួយ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ស្របតាមខ្លឹមសារស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ បន្ទាប់មករដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័ត បង្កើតឡើងនូវរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ដែលដឹកនាំព្រះរាជាណាចក្រកម្ពុជា តាមមាគ៌ានៃលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងកាលៈទេសៈដែលអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានចាកចេញ ទៅដោយបន្សល់ទុកឲ្យប្រទេសយើងនូវសន្តិភាពមិនពេញលេញមួយ។ ៥ឆ្នាំ ក្រោយមកទើបសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដីត្រូវបានសំរេចជាស្ថាពរអាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ និងកិច្ចប្រឹងប្រែងដើម្បីផ្សះផ្សាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។    ចាប់តាំងពីពេលនោះរហូតមក ដោយមានការឧបត្ថម្ភគាំទ្រពីមិត្តភ័ក្តិ និងស្ថាប័នអន្តរជាតិនានានៅលើលោក កម្ពុជាបានប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញ និងលើកស្ទួយជូនប្រជាពលរដ្ឋ របស់ខ្លួននូវសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ ពិសេសរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។     អនុវត្តដោយខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ កម្ពុជាបានរៀបចំដំណើរការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយទៀតទាត់ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិ និងឆន្ទៈនយោបាយ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ត្រឹមត្រូវ តម្លាភាព និងជឿទុកចិត្តបាន។ ដំណើរការនៃការបោះឆ្នោតទាំងនេះ បូករួមទាំងរូបភាព និងយន្តការផ្សេងៗនៃការពិគ្រោះយោបល់ ការធ្វើសេចក្តីសំរេច…

  • នគរបាលខណ្ឌឬស្សីឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

    នគរបាលខណ្ឌឬស្សីឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេង៦ ចុះបង្ក្រាបក្នុងករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំចំនួន១៣កញ្ចប់តូចធំ។ ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ២១៧៩ ក្រុម៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ទី១)ឈ្មោះ យ៉ុង ស៊ីបូរ៉ា ហៅបូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និង២)ឈ្មោះ រ៉ូយ៉ាំង ហាំង ហៅរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ប្រភពដដែលបានបន្តឲ្យដឹងថា ដោយមានការស្រាវជ្រាវរបស់ជំនាញនគរបាលខណ្ឌឬស្សីកែវបានឈានកំណត់មុខសញ្ញាជនសង្ស័យ ហើយបានធ្វើការចុះទៅឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យជាក់ស្តែង ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ ក្នុងនោះដែរ កម្លាំងនគរបាលបានដកហូតក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់តូចធំ ដែលជាគ្រឿងញៀនប្រភេទម៉ាកទឹកកក ព្រមទាំងឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់ច្រកមួយចំនួនផងដែរ។ បច្ចុប្បន្ន…

  • ក្មេងស្រីអាយុ១៥ឆ្នាំ ជិះម៉ូតូវ៉ារ៉ឺម៉កទាក់ដៃចង្កូតដួល ត្រូវរថយន្តដឹកទំនិញមកពីក្រោយកិនបែកក្បាលស្លាប់

    ក្មេងស្រីអាយុ១៥ឆ្នាំ ជិះម៉ូតូវ៉ារ៉ឺម៉កទាក់ដៃចង្កូតដួល ត្រូវរថយន្តដឹកទំនិញមកពីក្រោយកិនបែកក្បាលស្លាប់

    ភ្នំពេញ៖ ក្មេងស្រីសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីអរុណវត្តី ម្នាក់ត្រូវរថយន្តដឹកទំនិញមួយគ្រឿងកិនបែកក្បាលស្លាប់នៅនឹងកន្លែង ពេលដែលក្មេងជនរងគ្រោះជិះម៉ូតូម៉ាកស្តុបពីជាមួយមិត្តភក្កិ បើកវ៉ាជែងរ៉ឺម៉កម៉ូតូហើយទាក់ដៃចង្កូតម៉ូតូដួល ហើយរថយន្តមកពីក្រោយកិនតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីនាទីថ្ងៃត្រង់ទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវបេតុង  ក្នុងភូមិជង្រុក សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ។ នគរបាលផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បាន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី អរុណវត្តី មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែក រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវពាក់ស្លាកលេខ បាត់ដំបង៣A.១៤៩៤ បើកបរដោយបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ។ តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ១GQ៧០២៩ ឌុបគ្នាធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងសាលារៀន ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានជិះម៉ូតូវ៉ាជែងរ៉ឺម៉កម៉ូតូមួយគ្រឿងមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួល ហើយត្រូវរថយន្តដឹកទំនិញមួយគ្រឿង…

  • លោក Gregg Berhalter ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិថ្មីរបស់ក្រុមអាម៉េរិក

    លោក Gregg Berhalter ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិថ្មីរបស់ក្រុមអាម៉េរិក

    លោក Gregg Berhalter ត្រូវបានសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាម៉េរិកតែងតាំង ជាគ្រូជម្រើសជាតិថ្មី។ ការជ្រើសរើសលោក Berhalter ត្រូវបានឡើងដោយក្រុមប្រឹក្សាភិបាលរបស់សហរដ្ឋអាម៉េរិក សម្រេចកាលពីថ្ងៃទី០១ ខែធ្នូ ដោយការបោះឆ្នោតជាឯកច្ឆន្ទ។ Berhalter ដែលមានបទពិសោធន៍២៥ឆ្នាំ ទាំងក្នុងនាមកីឡាករ និងគ្រូបង្វឹក ធ្លាប់ប្រកបអាជីពនៅអង់គ្លេស, អាល្លឺម៉ង់, ហុល្លង់, ស៊ុយអែត និងសហរដ្ឋអាម៉េរិក និងជាអតីតកីឡាករអាម៉េរិក ធ្លាប់លេង World Cup ដំបូងគេ ដែលទទួលតំណែងជាគ្រូបង្គោលជម្រើសជាតិ ។ បុរសវ័យ៤៥ឆ្នាំរូបនេះ គឺជាអ្នកចាត់ការ MNT ដំបូងដែលមានបទពិសោធន៍ជាកីឡាករ និងជាគ្រូបង្វឹកម្នាក់ ទាំងក្នុងស្រុក និងអន្តរជាតិ។ សូមបញ្ចាក់ថា Berhalter នឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារទី០៤ ខែធ្នូស្អែកនេះ៕