-
រថយន្តបែនដឹកខ្សាច់បើកបុកម៉ូតូស្កុបពី កិនអូសស្លាប់ម្នាក់ក្រោមកង់រថយន្ត
រថយន្តបែនដឹកខ្សាច់បើកបុកម៉ូតូស្កុបពី កិនអូសស្លាប់ម្នាក់ក្រោមកង់រថយន្ត ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោមកង់រថយន្តយ៉ាងអាណោចអធ័ម បន្ទាប់ពីជួបហេតុការណ៍ រថយន្តបែនយុីឌុបដឹកខ្សាច់ បើកបុកម៉ូតូស្កុបពី ពីក្រោយ កិនអូសជាង១០ម៉ែត្រ កល់ជាប់ក្រោមកង់រថយន្ត កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ បើពិនិត្យលើអត្តសញ្ញាណប័ណនៅជាប់តាមខ្លួន មានឈ្មោះ អ៊ួង សុភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិក ធនាគារឯកជន ហ្វាយ នែន មានទីលំនៅ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-0701 ។ ចំណែករថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស បែន យុីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3D-1271 ដឹកខ្សាច់…
-
រយៈពេល៧២ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ បានចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន៣៧៧,៤៣៤នាក់
ឈានចូលដល់ឆ្នាំទី៧ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៃថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ,ឧ ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យចំនួន៤៨៩នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន ៥៨៩ពាន់នាក់ នៅវិទ្យាល័យ ហ៊ុន សែន បរិវាស (ជាប់វត្តបរិវាស) ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ ។ ឯ,ឧ លេង ផាលី ប្រធានក្រុមគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ,ឧ ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ធ្នូ ឆ្នាំ២០១២ ហើយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ជាខួបទី៦ ឈានចូលទី៧ឆ្នាំ ដែលក្រុមការងារមនុស្សធម៌នេះ បានបន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង,…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និង ក្រសួងធនធានទឹក ចុះស្វែងយល់និងរកដំណោះស្រាយទាញយកប្រភពទឹកពី ស្រុករុក្ខគីរី ដើម្បីជួយដល់ស្រុកគាស់ក្រឡ ដែលកំពុងតែប្រឈមពីកង្វះទឹកស្រោចស្រពដំណាំនិងប្រើប្រាស់
គណៈប្រតិភូមួយក្រុមរួមមាន អាជ្ញាធរនៃរដ្ឋបាលខេត្ត បាត់ដំបង ដឹកនាំដោយឯ.ឧ ងួន រតនៈ អភិបាលខេត្ត អម ដំណើរដោយប្រធាន-អនុប្រធានមន្ទីរធនធានទឹកខេត្ត និងប្រតិភូមកពីក្រសួងធនធានទឹក និង ឧតុនិយម ដឹកនាំដោ យឯ.ឧ ប៉ុញ សច្ចៈ រដ្ឋលេខាក្រសួងធនធានទឹក ព្រមទាំងមន្ត្រីជំនាញមួយចំនួនរបស់ក្រសូង បានចុះសិក្សានិងស្វែ ងយល់ពីបញ្ហាប្រឈមចំពោះមុខនិងការកង្វល់របស់អាជ្ញាធរនៃរដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាច្រើនឆ្នាំកន្លងមក ដែលស្រុករបស់ខ្លួន តែងប្រឈមនូវកង្វះទឹកផ្គត់ផ្គង់ដល់ការប្រើប្រាស់ និង ក្នុងការស្រោចស្រព ដល់ការដាំដំណាំកសិម្ម ជាពិសេស ដំណាំស្រូវរដូវវស្សាកន្លងមកថ្មីៗនេះ បណ្តាលឲ្យខូចខាតរាប់ពាន់ហិកតា ដោយសារតែមិនបានទទួលអំណោយផលពីទឹកភ្លៀងរដូវវស្សា មិនបានគ្រប់គ្រាន់ បង្កឲ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរដល់ស្រុករបស់ ខ្លួន ហើយនិងកំពុងបន្តប្រឈមជួបប្រទះពីស្ថានភាពខាងលើ ដោយសារតែរយៈពេលជាង១០ឆ្នាំមកនេះ ស្រុកខ្លួននៅតែបង្កបញ្ហាធ្ងន់ធ្ងរពីការខ្វះនូវប្រភពទឹកក្នុងការទាញយកមកផ្គត់ផ្គង់ពីតម្រូវការជាក់ស្តែងចាំបាច់។ ដោយពិនិត្យពីស្ថានភាពគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ និងកង្វល់របស់អាជ្ញាធរស្រុកមួយនេះ ទើបរដ្ឋបាលខេត្តបាត់ ដំបងនិងមន្ទីរជំនាញក្នុងខេត្ត ក៏បានចុះសិក្សាស្វែងយល់ដើម្បីរកដំណោះស្រាយឆ្លើយតបពីបញ្ហាប្រឈមទាំងនេះច្រើនលើកច្រើនសាររួចមកហើយ ដោយបានសំណូមពរដល់ថ្នាក់ជាតិ ជាពិសេសក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធខាងលើជួយអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើយ៉ាងណារិះរកលទ្ធភាពថវិកានិងមធ្យោបាយក្នុងការជួយទាញយកប្រភពទឹកពីក្បាលស្ទឹងដូនទ្រីនិងប្រភពទឹកពីអាងបាសាក់ស្ថិតនៅក្នុងភូមិសាស្ត្រស្រុករុក្ខគីរី ដោយការជីកប្រឡាយមេរមួយខ្សែ កាយបង្ហូរទាញយកប្រភពទឹកទម្លាក់ចូលផ្នែកខ្លះដើម្បីផ្គត់ផ្គង់នៅក្នុងភូមិសាស្ត្ររបស់ស្រុកគាស់ក្រឡ។ ហើយប្រឡាយទឹកដែលសិក្សា និងគ្រោងជីកកកាយបង្ហូរ ទម្លាក់ទឹកពីប្រភពខាងលើនេះ តាមការសិក្សានិងពិភាក្សាក្នុងកិច្ចប្រជុំ មុនចុះទៅកាន់ចំណុចទីតាំងភូមិសាស្រ្តផ្ទាល់ខាងមន្ត្រីជំនាញពាក់ព័ន្ធ…
-
ជនសង្ស័យ៣នាក់ត្រូវបាននគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងជួញដូរប្រើប្រាស់នូវសារធាតុញៀន
ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ដោយពួកគេជាប់ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត ១ករណី និងជួញដូរប្រើប្រាស់នូវសារធាតុញៀន២ករណី ។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា (ករណីទី១) នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចយកលុយក្រុមហ៊ុនចាយផ្ទាល់ខ្លួន) នៅចំណុចក្រុមហ៊ុន PNT ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ដោយជនសង្ស័យ១នាក់ ឈ្មោះ ចំរើន ចន្ទ័រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNTស្នាក់នៅផ្ទះលេខ១០៨៧ ផ្លូវ០១ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញថ្មី(គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ០១នាក់ ឈ្មោះ គង់ គន្ធារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNTស្នាក់នៅផ្ទះលេខ៥៩DE0 ផ្លូវ១៤៦…
-
យុវតីម្នាក់កំពុងជិះម៉ូតូនិយាយទូរស័ព្ទ ត្រូវចោរ២នាក់ ឆក់ទូរស័ព្ទបានសម្រេច រួចជិះរត់ទៅបុកគូទរថយន្ត ឃាត់ខ្លួនបានម្នាក់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone 6Plus ពីយុវតីម្នាក់បានសម្រេច តែត្រូវជនរងគ្រោះស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យជិះទៅបុករថយន្តពីក្រោយ ហើយត្រូវបានពលរដ្ឋជួយចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៥ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ថន ដារ៉ាគង់ អាយុ២៧ឆ្នាំ មុខរបរដើរលក់ខោរអាវតាមផ្សារ មានទីលំនៅម្ដុំបឹងកេងកងទី៣ ខណ្ឌចំការមន (ជាអ្នកបើកម៉ូតូ) ។ និងបក្ខពួកម្នាក់ទៀត (ជិះពីក្រោយនិងជាអ្នកធ្វើសកម្មភាព) ឈ្មោះ រិទ្ធ អាយុប្រហែល២៥ឆ្នាំ និងមិនស្គាល់ទីលំនៅ បានរត់គេចខ្លួនបាត់។ ចំណែកយុវតីរងគ្រោះអាយុ២០ឆ្នាំ មុខរបរធ្វើការភោជនីយដ្ឋានមួយនៅក្នុងខណ្ឌ៧មករា និងស្នាក់នៅក្នុងខណ្ឌសែនសុខ ហើយទូរស័ព្ទ Iphone 6Plus សមត្ថកិច្ចបានប្រគល់ជូនយុវតីរងគ្រោះវិញហើយ ដែលជិះម៉ូតូ Zoomer-X មានទីលំនៅក្នុងរាជធានីភ្នំពេញ ។ តាមសម្ដីរបស់យុវតីរងគ្រោះបានប្រាប់រៀបរាប់ប្រាប់អោយដឹងថា ដំបូងឡើយនៅមុនពេលកើតហេតុ…
-
មិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ
ថ្ងៃនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា នៅលើទឹកដីជាប្រវត្តិសាស្រ្ត ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលទីនេះហើយ គឺជាមូលដ្ឋានដំបូងនៃការប្រកាសជាឱឡារិកចំពោះជាតិ-អន្តរជាតិអំពីការ ប្រមូលផ្តុំកម្លាំង និងការចូលរួមពីគ្រប់កម្លាំងនៃចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ ១៩៧៨ ដែលជាថ្ងៃចាប់បដិសន្ធិនៃកម្លាំងស្នេហាជាតិទូទាំង ប្រទេសធ្វើមហាចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រាន មានជីវិតឡើងវិញ រួចផុតពីនឹមត្រួតត្រា ពោរពេញទៅដោយគ្រោះមហន្តរាយ និងការកាប់ សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) នៅស្រុក ស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ។ សម្តេចបានគូសបញ្ជាក់ថា ទោះបីពេលវេលាបានកន្លងផុតទៅអស់៤ទសវត្សហើយ…
-
ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានគោរពវិញ្ញាណក្ខន្ធយុទ្ធជននៃរណសិរ្ស២ធ្នូ
នៅរសៀលថ្ងៃសៅរិ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ចូលរួម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ពលី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន២ធ្នូ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រារព្ធឡើងមួយថ្ងៃ មុនពិធីអបអរសាទរខួបអនុស្សវរីយ៍ លើកទី៤០ ថ្ងៃកំណើតរណសិរ្ស២ធ្នូ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨)។ ឯកឧត្តមរដ្ឋមន្រ្តី ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន បានសំដែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅដល់ស្ថាបនិក និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិនិងអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងបានប្រែក្លាយប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។ …
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ និងបង្ហាញមោទនភាពដែលសម្រេចលទ្ធផលការងារជាវិជជ្ជមាន នៅប្រទេសនេប៉ាល់ ទោះបីស្នាក់នៅរយៈពេលខ្លី
នៅព្រលប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់មាតុភូមិកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ2018 ។ តាមរយៈទំព័រ Facebook ផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បានបង្ហាញមោទនភាពដែលសម្ដេច សម្រេចលទ្ធផលការងារជាវិជ្ជមាន នៅប្រទេសនេប៉ាល់ បើទោះបីសម្ដេចស្នាក់នៅទៅនោះត្រឹមរយៈពេលខ្លីក៏ពិតមែន ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្រោយពីប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃទី១ ធ្នូនេះរួចហើយ ខ្ញុំនឹងដឹកនាំគណប្រតិភូ វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ព្រោះមានកិច្ចការប្រទេសជាតិ ជាច្រើនដែលកំពុងរង់ចាំខ្ញុំ។ ទោះបីរយៈពេលស្នាក់នៅខ្លីនៅនេប៉ាល់ក៏ពិតមែន តែយើងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដែលជាទីមោទនៈរបស់ជាតិទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា»។ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨-នេប៉ាល់ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង៖…
-
សម្តេចអគ្គមហាពញាចក្រីហេងសំរិននិងលោកជំទាវអញ្ជើញជាធអធិបតីក្នុងពិធីសែនក្រុងពាលីនិងសូត្រមន្តនៅបរិវេណវិមាន២ធ្នូ
នៅរសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០១៨មុនមួយថ្ងៃនៃការប្រារព្ធមិទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅភូមិជើងឃ្លូ ឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ, មានការរៀបចំពិធីសែនក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅតំបន់នោះ ព្រមទាំងបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្តសិរីសួស្តីជ័យមង្គលទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ពិធីដ៍មានអត្ថន័យនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជានិងលោកជំទាវ សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម សីុមកា អនុប្រធានទី១ព្រឹទ្ធសភា លោកជំទាវ ឃួនសុដារី អនុប្រធានទី២រដ្ឋសភាឯកឧត្តម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងអស់លោកលោកស្រីមន្រ្តីអ្នកមុខអ្នកការអាជ្ញាធរដែនដី។សូមជម្រាបជូនថាការប្រារព្ធពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤០ នៃការ បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅលើទឹកដីជាប្រវត្តិសាស្រ្ត ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលទីនេះហើយ គឺជាមូលដ្ឋានដំបូងនៃការប្រកាសជាឱឡារិកចំពោះជាតិ-អន្តរជាតិ អំពីការប្រមូលផ្តុំ កម្លាំង និងការចូលរួមពីគ្រប់កម្លាំងនៃចលនាតស៊ូ ដើម្បី បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ១៩៧៨ដែលជាថ្ងៃចាប់ បដិសន្ធិនៃកម្លាំងស្នេហាជាតិទូទាំង ប្រទេសធ្វើមហាចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីនឹមត្រួតត្រា ពោរពេញទៅដោយគ្រោះ មហន្តរាយ និង ការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បន…
-
បុរសជនជាតិចិនម្នាក់ប្រើថ្នាំញៀនលើសកម្រិត បានកាប់ខ្លួនឯងបណ្តាលឲ្យរបួស ហើយបានចាប់ក្រៀកស្ត្រីវ័យចំណាស់ម្នាក់ធ្វើចំណាត់ខ្មាំង បង្កការភ័យខ្លាចនឹងភ្ញាក់ផ្អើលដល់ពលរដ្ឋយ៉ាងខ្លាំង
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានបុរសជនជាតិចិនម្នាក់ បែកថ្នាំញៀនលើសកម្រិត បានកាប់ខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ហើយបានចាប់ក្រៀកស្ត្រីវ័យចំណាស់ម្នាក់ធ្វើចំណាត់ខ្មាំង បង្កការភិតភ័យនឹងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ភ្លាមៗនេះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ស្រាប់តែជនសង្ស័យដែលបែកថ្នាំខាងលើ បានកាប់ចំដៃរបស់សមត្ថកិច្ច បណ្តាលឲ្យរបួសផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងជនសង្ស័យនិងសមត្ថកិច្ចដែលរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែធ្នូរ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបែកថ្នាំញៀនអុកឡុកតាមទីសាធារណៈនិងបង្កការភិតភ័យដល់ប្រជាពលរដ្ឋខាងលើនេះ មិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិចិន (កាប់ខ្លួនឯងរបួសធ្ងន់)។ ចំណែកស្ត្រីដែលត្រូវជនសង្ស័យចាប់ក្រៀកធ្វើចំណាត់ខ្មាំងមានឈ្មោះ មាស សានី អាយុ៧០ឆ្នាំ មានមុខរបរដើរលក់អំពៅសាង ស្នាក់នៅផ្ទះជួលបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន (រងរបួសក្បាលនិងជើង) និងសមត្ថកិច្ចម្នាក់ទៀតដែលរងរបួសកដៃខាងស្តាំ គឺជាលោកអនុសេនីយ៍ទោ ម៉ៅ សំណាងនៅផ្នែកកម្លាំងអន្តរាគមន៍ ។ អ្នកទាំង៣នាក់ មានទាំងជនសង្ស័យ សមត្ថកិច្ច និងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថាបុរសខាងលើនេះបានដើរមកពីណានោះទេ ដោយដៃមានកាន់កាំបិត ហើយកាប់ខ្លួនឯងប្រឡាក់សុទ្ធតែឈាម បានដើរអុកឡុកប្រជាពលរដ្ឋពេញផ្លូវ និងគំរាមកាប់ទៀតផង បង្កការភិតភ័យយ៉ាងខ្លាំង លុះដល់ចំណុចកើតហេតុ…