Category: ព័ត៌មាន

  • លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្ត៍ឈ្មោះ ដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌

    លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្ត៍ឈ្មោះ ដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌

    នៅចុងសប្តាហ៍ថ្ងៃសៅរ៍ ទី ០១ ខែ ធ្នូ ឆ្នាំ២០១៨ នៅសាលាអន្តរជាតិ ភ្យូឆឺរប្រាយ ខេត្តសៀមរាប បានធ្វើពិធីប្រគល់ វីញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ  ជូនសិស្សជ័យលាភី ចំនួន ៣៧៧នាក់ ក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាណមន៍ សិស្ស និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត  ដោយមានការអញ្ជើញចូលរួបពីសំណាក់ឯកឧត្តមជាអគ្គរងនគរបាលជាតិ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សផងដែរ ។ ក្នុងកិច្ចស្វាគមន៍របស់លោក  សៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ និង ជាអគ្គនាយកនៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ បានលើកនូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដើមី្បឆ្ពោះទៅការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន សំដៅពង្រឹងគុណភាពអប់រំកម្រិតស្តង់ដារអន្តរជាតិ ។មានចំណាប់អារម្មណ៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីការកំណែទម្រង់រាប់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំសិក្សា ក្នុងការពង្រឹងគុណភាពអប់រំ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបាននូវគុណភាពប្រសើរឡើង ក្នុងការបំពេញតម្រូវការនៃកិច្ចអភិវឌ្ឍន៍ជាតិ…

  • រដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំរក្សាសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវក្នុងមូលដ្ឋាន

    រដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំរក្សាសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវក្នុងមូលដ្ឋាន

      សៀមរាប៖ កម្លាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៃគណៈបញ្ជាការ រដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំរក្សាសណ្ដាប់ធ្នាប់សាធារណៈ លើកំណាត់ផ្លូវចំពីមុខផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងផ្លូវជុំវិញផ្សារដែលបងប្អូនអាជីវករបានដាក់លក់ម្ហូបអាហារឬគ្រឿងផ្សេងៗ នៅតាមចិញ្ចើមផ្លូវនោះ ដើម្បីឲ្យពួកគាត់ទៅក្នុងផ្សារវិញ នៅព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨នេះ។ លោក ពៅ សារាវុធ អភិបាលរងក្រុងសៀមរាប បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រោងផ្សារ និង កម្លាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៃគណៈបញ្ជាការ រដ្ឋបាលក្រុងសៀមរាប បានរៀបចំអោយបងប្អូនអាជីករផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ឲ្យពួកគាត់ទៅលក់ដូរក្នុងផ្សារវិញ ដើម្បីបញ្ចប់បញ្ហានៃការកកស្ទះចរាចរណ៍ផ្លូវសាធារណ:សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និង អន្តរជាតិបានធ្វើដំណើរឆ្លងកាត់ឲ្យមានភាពងាយស្រូលទាំងអស់គ្នា។     លោក ពៅ សារាវុធ អភិបាលរងក្រុងសៀមរាប បានធ្វើការពន្យល់នឹងណែនាំផ្សព្វផ្សាយដល់អាជីវករដែលបានចាប់ឆ្នោតយកលេខតូបរួចរាល់ហើយ ដែលកំពុងលក់ដូរនៅជុំវិញផ្សារ ខាងមុខផ្សារ និងលើផ្លូវគ្រូសក្រហមប៉ែកខាងកើតផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ សូមឲ្យពួកគាត់រុះរើរោង រាន តូប និងសម្ភារ:ប្រើប្រាសផ្សេងៗចេញពីទីនោះដែលជាហេតុធ្វើឲ្យមានកកស្ទះចរាចណ៍ និងគ្មានអានាម័យផងដែរ។ លោក បានបន្តទៀតថា៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ…

  • ក្រុមយុវជនសសយកបញ្ចប់ដំណើរចម្ងាយ៤០គីឡូម៉ែត្រ

    ក្រុមយុវជនសសយកបញ្ចប់ដំណើរចម្ងាយ៤០គីឡូម៉ែត្រ

    ក្រុមយុវជនជាង៧រយនាក់នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ចប់ការធ្វើដំណើរចម្ងាយ៤០ គីឡូម៉ែត្រ នៅថ្ងៃទី៣០វិច្ឆិកា ក្រោយដំណើរឆ្លងកាត់វាល កាត់ព្រៃសម្តៅមកស្តូបអនុស្សាវរីយ៍២ធ្នូនៃស្រុកស្នួលខេត្តក្រចេះ។ ព្រឹត្តិការណ៍នៃការធ្វើដំណើរដោយថ្មើរជើងចម្ងាយ៤០ គីឡូម៉ែត្រ កាត់ព្រៃ កាត់វាល ក្នុងដំណើរ ពីខេត្តត្បូងឃ្មុំ ឆ្ពោះមកស្តូបអនុស្សាវរីយ៍ ២ ធ្នូ ក្នុងស្រុកស្នួលខេត្តក្រចេះនេះ បានចាប់ផ្តើម កាល ពី ថ្ងៃទី២៩ វិច្ឆិកា ដែលព្រឹត្តិ ការណ៍នោះ ត្រូវគេរៀបចំឡើងដើម្បីរំលឹកការចងចាំខួប ៤០ឆ្នាំនៃការតស៊ូរបស់ យុវជនកម្ពុជានាជំនាន់នោះ ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនប្រទេសជាតិ។

  • មេដឹកនំាសហរដ្ឋអាម៉េរិក និងជប៉ុនធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្ម និងកូរ៉េខាងជើង

    មេដឹកនំាសហរដ្ឋអាម៉េរិក និងជប៉ុនធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្ម និងកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងក្នុងទីក្រុងបូណូស អ៊ែរ៉េស ប្រទេសអាហ្សង់ទីន ដោយផ្តោតសំខាន់ស្ថានភាពប្រទេសកូរ៉េខាងជើង និងបញ្ហាពាណិជ្ជកម្មទ្វេភាគី។ បើតាមសេចក្តីថ្លែងការណ៍ចេញដោយអ្នកនំាពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ លោក ត្រាំ និងលោក អាបេ បានជួបគ្នាពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20  នៅពេលដែលពួកលោកធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដូចជាពិគ្រោះយោបល់គ្នាលើរបៀបធ្វើការដ៏ល្អបំផុតជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមមានកូរ៉េខាងត្បូង ដើម្បីរក្សាការដាក់សម្ពាធលើរបបដឹកនំារបស់ទីក្រុងព្យុងយ៉ាង រហូតទាល់តែរដ្ឋកុម្មុយនីស្តមួយនេះ យល់ព្រមរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទំាងស្រុង ។ ទន្ទឹមគ្នានោះដែរ មេដឹកនំាទំាងពីរក៏បានធ្វើកិច្ចពិភាក្សាគ្នាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក-ជប៉ុនលើការជម្រុញតំបន់សេរី និងបើកចំហរ ព្រមទំាងជំហានបន្ទាប់ដើម្បីអនុវត្តន៍ដំណោះស្រាយរួមគ្នា សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួន ដូចជាថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។ បន្ថែមលើនេះ ពួកលោកថែមទំាងផ្លាស់ប្តូរទស្សនៈគ្នាអំពីពាណិជ្ជកម្ម និងចែករំលែកកិច្ចខិតខំប្រឹងប្រែងយ៉ាងស៊ីជម្រៅនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរ រួមទំាងតាមរយៈកិច្ចចរចាដែលមិនទាន់មានបំណងសំដៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ៕

  • ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ក្រោយពេលធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងទឹកដីខណ្ឌដង្កោ

    ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ក្រោយពេលធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងទឹកដីខណ្ឌដង្កោ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ខណៈដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីយប់ហើយវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចបានឲ្យដឹងថា៖-ទី១ឈ្មោះ សុខ ខី ហៅឆក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ -ទី២ឈ្មោះ ព្រឿង ម៉ារ៉ូត ហៅនុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ -ទី៣ឈ្មោះ សុខ ដារ៉ា អាយុ១៧ ឆ្នាំមុខរបរ រើសអេតចាយ  ។ …

  • ចិន និងរុស្ស៊ី ប្តេជ្ញារក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទំាងពីរ

    ចិន និងរុស្ស៊ី ប្តេជ្ញារក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទំាងពីរ

    អាហ្សង់ទីន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានថ្លែងថា រុស្ស៊ី-ចិនគួរតែរក្សាប្រពៃណីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជារៀងរាល់ឆ្នំា រវាងប្រមុខរដ្ឋរបស់ខ្លួន ហើយលោក ស៊ី មានទំនុកចិត្តថា ទំនាក់ទំនងរវាងប្រទេសទំាងពីរនឹងបន្តរីកចម្រើនបន្ថែមទៀត។ ថ្លែងនៅក្រៅកិច្ចប្រជុំកំពូល G20 លោកប្រធានាធិបតី ស៊ី បានគូសបញ្ជាក់ថា ចិន រុស្ស៊ី និងឥណ្ឌា គឺជាប្រទេសសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលខ្លាំង ហើយប្រទេសទាំងបី ក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់គ្នាទៅវិញទៅមកផងដែរ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាពង្រឹងពង្រីកកិច្ចសម្របសម្រួល និងការកសាងទំនុកចិត្ត ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសរបស់ពួកលោក ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សកលលោក៕  

  • រដ្ឋអាឡាស្កា របស់សហរដ្ឋអាម៉េរិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័រ

    រដ្ឋអាឡាស្កា របស់សហរដ្ឋអាម៉េរិកទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័រ

    សហរដ្ឋអាម៉េរិក៖ ទិន្នន័យពីមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហាររដ្ឋអាឡាស្កា ភាគពាយ័ព្យសហរដ្ឋអាម៉េរិក នៅម៉ោង១និង២៩នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ។ គួរបញ្ជាក់ថា រដ្ឋអាឡាស្កា ត្រូវបានអ្នកតាមដានភូមិសាស្ត្រទូទាំងសកលលោកដឹងថា ជាទីតាំងស្ថិតនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក និងតែងតែកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំ១៩៦៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតរហូតដល់៩.២រ៉ិចទ័រ បានបង្កទៅជារលកយក្សស៊ូណាមិ និងផ្តាច់ជីវិតជនជាតិអាម៉េរិក១៣៩នាក់ ។ បើតាមទិន្នន័យរបស់ CENC បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើនេះ មានជម្រៅញ័ររញ្ជួយពីក្នុងដីប្រមាណ៤០គីឡូម៉ែត្រ ដែលបានវាយប្រហារតំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា ដែលមានចម្ងាយ១៦គីឡូម៉ែត្រពីទីក្រុងអាន់ឆូរ៉េច។ ពីដំបូងឡើយក៏មានការព្រមានពីរលកយក្សស៊ូណាមិដែលអាចកើតមានផងដែរ ប៉ុន្តែនៅរយៈជាង២ម៉ោងក្រោយមក អាជ្ញាធរអាម៉េរិកបានដកការព្រមាននេះវិញ ។ រហូតមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះទេ តែអគារសាធារណៈ លំនៅដ្ឋានប្រជាជន និងអគារពាណិជ្ជកម្មផ្សេងៗទៀតបានទទួលរងការវាយប្រហារ ដែលនាំឲ្យមានការខូចខាតយ៉ាងដំណំ៕

  • សហរដ្ឋអាម៉េរិកគ្រោងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក

    សហរដ្ឋអាម៉េរិកគ្រោងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនជាមួយម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា មន្ទីរការពារជាតិបញ្ចកោណគ្រោងនឹងធ្វើការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់បណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក សំដៅទប់ស្កាត់បទឧក្រិដ្ឋនានា និងលំហូរជនអន្តោប្រវែសន៍ខុសច្បាប់ ខណៈចំណាត់ការនេះ ធ្វើឡើងតបតាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការប្រកាសនេះដែរ បានកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសនៃការដាក់ពង្រាយដែលបានធ្វើឡើងកាលពីចុងខែតុលាកន្លងទៅនេះ នឹងត្រូវផុតកំណត់នៅ ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ចេម ម៉ាត់ទីស បានអះអាងថា ប្រទេសរបស់លោកនឹងធ្វើការដាក់ពង្រាយកងទ័ពបន្ថែម៤០០០នាក់ទៀត ពីលើចំនួនបច្ចុប្បន្នដែលត្រូវបានដាក់ពង្រាយរួចទៅហើយចំនួន៥៩០០នាក់។ សម្រាប់ការដាក់ពង្រាយនាពេលណាឲ្យប្រាកដនោះ ព័ត៌មាននឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ ហើយទាហានទាំងនោះមិនមែនត្រឹមតែមានតួនាទីការពារសន្តិសុខតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យបំពេញការងារផ្នែកវិស្វកម្ម វេជ្ជសាស្ត្រ និងដឹកជញ្ជូនផងដែរ៕

  • លោក George H.W. Bush អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ

    លោក George H.W. Bush អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានចេញផ្សាយថា អតីតប្រធានាធិបតីអាម៉េរិកលោក George H.W. Bush ដែលត្រូវបានឪពុករបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក George W. Bush នោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៩៤ឆ្នាំ។ កាលពីឆ្នាំ២០១៤ កូនប្រុសរបស់លោក George H.W. Bush គឺលោក George W. Bush បានរំលឹក និងកោតសរសើរអំពីស្នាដៃរបស់ឪពុកខ្លួន ដោយបានហៅថា ជាអតីតប្រធានាធិបតីអាម៉េរិក ដែលបានកាន់អំណាចមួយអាណត្តិដ៏ល្អជាងគេបំផុត។ លោក George H.W. Bush បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ខែនណឺបាំងផត រដ្ឋមែណេ ភាគខាងកើតសហរដ្ឋអាម៉េរិក។ លោក George H.W. Bush ដែលមានឈ្មោះពេញថា George Herbert Walker Bush គឺជាប្រធានាធិបតីទី៤១របស់សហរដ្ឋអាម៉េរិក…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប ធ្វើទស្សនកិច្ចទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប ធ្វើទស្សនកិច្ចទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

    ភ្នំពេញ៖ ទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជាជាច្រើនកន្លែង ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប អញ្ជើញធ្វើទស្សនកិច្ច នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមហ៊ុនរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៨ ជាលើកទី២។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានកែប្រែខ្លួនពីក្រុមហ៊ុនសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនយក្សមួយនៅក្នុងប្រទេសកម្ពុជា ដោយបានរួមចំណែកជួយបង្កើតការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ លោក លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ ដែលត្រូវបានអញ្ជើញឲ្យទស្សនកិច្ចក្នុងក្រុមហ៊ុនរបស់លោក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកសារព័ត៌មាន ដែលតែងតែបានផ្សព្វផ្សាយពីសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានបន្តថា អ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតនៃសង្គម ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានផ្សព្វផ្សាយអំពីសន្តិភាព និងស្ថិរភាពនយោបាយ និងភាពរីកចម្រើននៃសង្គមកម្ពុជា ដែលជាគន្លឹះកត្តាទាក់ទាញវិនិយោគិន ឲ្យវិនិយោគនៅក្នុងប្រទេស ដូច្នេះភាពរីកចម្រើនរបស់ជាតិ…