-
សម្តេច ហេង សំរិន ដឹកនាំមន្ត្រីមួយចំនួនដើរទៅកាន់អតីតតំបន់តស៊ូនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំលឹកអនុស្សាវរីយ៍ ២ធ្នូ
ក្រចេះ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំមន្ត្រីមួយចំនួនដើរទៅកាន់អតីតតំបន់ស៊ូរបស់សម្តេច ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា កាលពី៤០ឆ្នាំមុន។ នៅលើបណ្តាញសង្គម Facebook សម្តេច ហេង សំរិន បានរំលឹកយ៉ាងដូច្នេះថា «ទីនេះកាលពី៤០ឆ្នាំមុន ខ្ញុំនិងឥស្សរជនស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត បានបង្កើតនូវរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ២ធ្នូ ១៩៧៨ ដើម្បីរំដោះពីរបបប្រល័យពូជសាសន៍ បុល ពត និង ទទួលបានជ័យជម្នះទាំងស្រុង នាថ្ងៃ ៧ មករា ១៩៧៩ រួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ កាលពី៤០ឆ្នាំមុន ទីនេះជាសមរភូមិប្រយុទ្ធមួយថ្ងៃៗឭតែសំឡេងគ្រាប់កាំភ្លើង តែពេលនេះតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ កសិឧស្សាហកម្ម ដែលពលដ្ឋរស់នៅដោយសុខសន្តិភាព មិនភ័យខ្លាចពីការប្រយុទ្ធគ្នា មិនភ័យព្រួយពីការរត់គេចគ្រាប់កាំភ្លើងទៀតទេ។ រយៈពេល៤០ឆ្នាំក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូខ្លាំងណាស់ក្នុងការនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ។ ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត ដៃម្ខាងកសាងស្តា អភិវឌ្ឍន៍ប្រទេសជាតិឡើង។ ទន្ទឹមនឹងការរំលឹកបែបនេះ សម្តេចក៏បានអំពាវនាវឱ្យជនរួមជាតិ និងយុវជនជំនាន់ក្រោយរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាពដែលយើងទទួលបានមកដោយលំបាក…
-
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនូវការដាក់បញ្ចូល “ល្ខោនខោល” របស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ល្ខោនខោល របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសេចក្តីសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា២០១៨ថ្មីៗនេះ ដោយបានអនុម័តយល់ព្រមចុះបញ្ជីល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ល្ខោនខោល គឺជាបេតិកភណ្ឌខ្មែរទី៥ហើយ ដែលបានទទួលនូវឋានៈដ៏ឧត្តុងឧត្តម បន្ទាប់ពីការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ហើយបេតិកភណ្ឌខ្មែរមួយចំនួនទៀត រួមមាន៖ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលនៅឆ្នាំ១៩៩២ របាំក្បាច់បុរាណ(របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរំភើបឥតឧបមាក្រៃលែងព្រមជាមួយនឹងការអំពាវនាវដល់សាធារណជន បងប្អូនជនរួមជាតិកម្ពុជាគ្រប់ៗរូប បន្តចូលរួមលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ និងថែរក្សាបេតិកភណ្ឌជាតិកម្ពុជា។ ដើម្បីឆ្លើយតប និងដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ចូល”ល្ខោនខោល” របស់ព្រះរាជាណាចក្រកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នៅរាត្រីថ្ងៃ៣០ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងជាពិសេសនៅតាមទីវត្តអារាម សាលារៀន គ្រឹះស្ថានឯកជននានា និងបណ្តាមន្ទីរជុំវិញខេត្ត និងជាពិសេស រដ្ឋបាលខេត្ត ក៏បានរៀបចំឲ្យមានការទូងស្គរសម្តែងសិល្បៈឆៃយ៉ាំ…
-
អនុព័ន្ធយោធាម៉ាឡេស៊ីចប់អាណត្តិ ជួបសម្តែងការគួសម និងជម្រាបលាឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការទ័ពជើងគោក
ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា លោកវរៈសេនីយ៍ឯក ម៉ូដ អ៊ីសាប៊ីន យ៉ាស្វ័រ (Mohd Isa bin Jasfar ) អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការទ័ពជើងគោក កាលពីនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ។ លោកវរៈសេនីយ៍ឯក ម៉ូដ អ៊ីសាប៊ីន យ៉ាស្វ័រ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមសហការល្អ និងបានបង្កលក្ខណៈគ្រប់បែបយ៉ាង បានធ្វើឲ្យការងាបំពេញបេសកកម្មក្នុងអាណត្តិការទូតរបស់លោក រយៈពេលកន្លងមកនៅកម្ពុជា ទទួលបានលទ្ធផ្លែផ្កាគួរជាទីមោទនៈ និងបានធ្វើឲ្យល្អប្រសើរនូវចំណងកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពរវាងកងទ័ព និងប្រជាជនប្រទេសទាពីរ កម្ពុជា ម៉ាឡស៊ី កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន…
-
សិស្ស-និស្សិត សាលាប៊ែលធីអន្តរជាតិប្រមាណជាង៤ម៉ឺនាក់ បានស្រែកជ័យឃោស អបអរសាទរ ល្ខោនខោល ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌ នៃមនុស្សជាតិ
ភ្នំពេញ៖ ស្ថានប័ន រដ្ឋ និង ឯកជនជាច្រើនជាកន្លែង បាន វាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក បន្លឺស្នូរជ័យឃោស នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះដែរ សិស្សានុសិស្ស នៃសាលាប៊ែលធីអន្តរជាតិ និង សាកលវិទ្យាល័យអន្តរជាតិ នៅគ្រប់សាខាទាំងអស់ ប្រមាណជាង ៤ម៉ឺននាក់ បានកេណ្ឌគ្នាស្រែកជ័យឃោស ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ ។ «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏អស្ចារ្យរបស់កម្ពុជា ពេលនេះ មិនត្រឹមតែបានប្រាប់ពិភពលោក ឲ្យដឹងពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំង បង្ហាញពីទេពកោសល្យ និង ស្នាដៃគ្មាន២…
-
សម្ដេចសេនាវិបុលភក្ដី សាយ ឈុំ បានប្រកាសតែងតាំងឯកឧត្ដម ប៉ែន កុសល ជាប្រធានបក្សខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ៖ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ប៉ែន កុសល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០១៨នេះ ត្រូវបានប្រកាសតែតាំងចូលកាន់តំណែងជាប្រធានបក្សខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនេះដែរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានក្រើនរំលឹកដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាសផ្ទេរចូលកាន់តំណែង ដើម្បីឲ្យអ្នកដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀត។ នេះជាប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកឡើងនៅក្នុងពិធី ប្រកាសផ្ទេរ តំណែង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ៕ដោយៈ ប៉ែន នួន …
-
វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក បានបន្លឺឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
ភ្នំពេញ៖ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្នូរវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក បានបន្លឺឡើងនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពអរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក៕
-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថាយុវជនមិនអាចបំភ្លេចចំពោះគុណូបការៈនៃ ស្ថាបនិករណសិរ្ស ២ធ្នូបានឡើយ
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃការបង្កើតឡើងនូវរណសិរ្ស ២ធ្នូ ដើម្បីប្រមូលកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហម រហូតទទួលបានជ័យជម្នះទាំងស្រុងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឲ្យប្រជាជន ប្រជាជាតិកម្ពុជា ជាពិសេសយុវជនកម្ពុជាមិន អាចបំភ្លេចបានឡើយចំពោះគុណូបការៈរបស់សម្តេចទាំងបី ដែលមានមកលើប្រទេស និង ប្រជាជនកម្ពុជា។ ខាងលើនេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជានៅចំពោះមុខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ ក្នុងឱកាសដែលសម្តេច និង លោកជំទាវបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់នៃការទទួលស្វាគមន៍ចំពោះដំណើរទៅដល់របស់ យុវជនប្រមាណ ៨៤៥នាក់ ដែលបានដើរក្នុងចម្ងាយផ្លូវ ៤០គីឡូម៉ែត្រទៅកាន់តំបន់ប្រវត្តិ សាស្ត្រ គឺតំបន់នៃការបង្កបង្កើតចលនារណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីរាត្រីថ្ងៃទី៣០ វិច្ឆិកា ម្សិលមិញ…
-
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយស្គបំពងសំលេងដើម្បីអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាមានដាក់បញ្ចូលនូវល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបីនៃមនុស្សជាតិ
នារាត្រីម៉ោង២២:០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយស្គបំពងសំលេងដើម្បីអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាមានដាក់បញ្ចូលនូវល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស
-
សារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
-
អាជ្ញាធរខេត្តសៀមរាបបានអញ្ជើញចូលរួមពិធីទូងស្គរនៅម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានអញ្ជើញចូលរួមពិធីទូងស្គរនៅម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរដល់ល្ខោនខោល ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ កាលពីពេលថ្មីនេះ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋ ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ នៅតាមសាធារណៈ និងតាមវត្តអារាម នៅម៉ោង ១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាបបានចាត់ទុកថា៖ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយក៏ធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកផងដែរ។ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដែលល្ខោនខោលត្រូវបានទទួលស្គាល់ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យ និងមានតម្លៃជាសកលផងដែរ។ ឯកឧត្តម បានបន្តថា៖ យើងមានមោន:ភាពសប្បាយរីករាយ នឹង អបអរសាទរចំពោះ ល្ខោនខោល ត្រូវបានចុះបញ្ជីយូណេស្កូផ្លូវការហើយ គឺល្ខោនខោលវត្តស្វាយអណ្តែត…