-
រាត្រីជួបជុំប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបលើកទី៣៧ ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប
សៀមរាប៖ រាត្រីជួបជុំប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបលើកទី៣៧ ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ចង់បានទីផ្សារទេសចរណ៍ចិននិងអ៊ឺរ៉ុប មានតុល្យភាពនៃកំណើនប្រហាក់ប្រហែលគ្នា ខណៈដែលឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចិនកើនឡើង ហើយភ្ញៀវទេសចរអ៊ឺរ៉ុបមានការថយចុះ។ ការកើនឡើងនៃទីផ្សារទេសចរណ៍ចិន និង ការធ្លាក់ចុះនៃទីផ្សារទេសចរណ៍អ៊ឺរ៉ុប គឺជាបញ្ហាដ៏សំខាន់ សួរថាតើ ? ត្រូវប្រើប្រាស់បទពិសោធន៍ និងវិធីសាស្រ្តយ៉ាងដូចម្តេច ដើម្បីធ្វើឲ្យទីផ្សារទេសចរណ៍ចិននិងអ៊ឺរ៉ុប មានតុល្យភាពនៃកំណើនប្រហាក់ប្រហែលគ្នា ឬ អាចនិយាយបានថា ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគម្លាតនៃទីផ្សារទាំង២នេះ ។ ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ( STC ) ក្នុងរាត្រីជួបជុំសមាជិកប្រចាំខែលើកទី៣៧របស់ខ្លួន នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអ៊ឺរ៉ុប វាជាការបាត់បង់ទីផ្សារទេសចរណ៍ដ៏មានគុណភាពរបស់កម្ពុជា ។ លោក ហ្វីលីប កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានជម្រុញឲ្យនិយោជិកកំពុងបំរើការងារលើសេវាកម្មទេសចរណ៍ ដែលជាអ្នកប្រតិបត្តិការផ្ទាល់ជាមួយភ្ញៀវទេសចរ សិក្សាអំពីព័ត៌មាននេះ ។ លោក ហ្វីលីប កៅ លើកឡើងបន្ថែមថា ការចែករំលែកនូវគំនិត បទពិសោធន៍របស់និយោជិក ដែលបានជួបផ្ទាល់ជាមួយភ្ញៀវ ប្រហែលជាអាចដឹងបានថា តើត្រូវធ្វើយ៉ាងដូចម្តេច ឲ្យបានល្អបំផុត ដើម្បីទាញយកភ្ញៀវអ៊ឺរ៉ុបមកវិញ ហើយនិយោជួកត្រូវបើកបេះដូងទទួលយក…
-
ការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ឆ្នាំនេះ និងទាក់ទាញអ្នកគាំទ្រ ច្រើនជាងរាល់ឆ្នាំ
ដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញអ្នកចូលរួមទស្សនាគាំទ្រ វិស័យកីឡាហែល ទឹកកាន់ តែផុសផុលដូចកីឡាបាល់ទាត់ ទៅថ្ងៃអនាគតនោះ សហព័ន្ធខ្មែរកីឡាហែលទឹក និងបង្កើតកម្មវិធី ប្លែក ចំនួន២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ នៅមជ្ឈមណ្ឌល កីឡាហែលទឹកតេជោសែន នៅឯខេត្តកំពង់ចាម នេះបើយោងតាមការបញ្ជាក់ពីលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ។ លោក អគ្គលេខាធិការ បន្តថា កម្មវិធីប្លែកចំនួន២ ដែលខុសពីឆ្នាំមុនៗនោះ គឺទី១-សហព័ន្ធបង្កើតវិញ្ញាសាប្រកួតបាល់ទឹកមិត្តភាព ទី២- បង្កើតអោយមានការប្រគុំតន្រ្តីពីក្រុមល្បី ដើម្បីទាក់ទាញចិត្តអ្នកចូលរួមទស្សនាគាំទ្រ ។ អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា ការប្រកួតហែលទឹកពាន រង្វាន់តេជោ សែនលើកទី៤ នេះចំនួនក្លឹបចូលរួមកើនឡើង អត្តពលិកក៍មានចំនួនកើនឡើង ហើយ សហព័ន្ធក៍បានបន្ថែមប្រាក់រង្វាន់ ជ័យលាភីលើសពីឆ្នាំមុនៗដែរ ដើម្បីលើកទឹកចិត្តអត្តពលិកអោយ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង ។ សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ឆ្នាំ២០១៨នេះ ដំណើរ ការប្រកួតផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ មានក្លឹមចូលរួមចំនួន៨…
-
ពិធីលៀងសាយភោជន៍ ជូនគណះប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក
នៅរាត្រីថ្ងៃទី៣០ វិច្ឆិកា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចូលរូមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលរៀបចំដោយឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋ មន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨។ ពិធីលៀង សាយភោជន៍នោះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិ និងតំណាងអង្គការនានា មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងសុន្ទរកថានៅក្នុងពិធីលៀងសាយភោជន៍ ឯកឧត្តមប្រធានគណះកម្មការនៃកិច្ចប្រជុំ ក្នុងនាមឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ មានប្រសាសន៍ក្នុងនាមរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ឯកឧត្តមសូមសំដែងនូវមនោសញ្ចេតនារំភើបរីករាយជាអនេក ក្នុងការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិក ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំប្រទេសនេប៉ាល់ អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋកំណើតព្រះពុទ្ធដ៏មានអាយុ កាលដ៏យូរលង់ណាស់មកហើយនោះ។ ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា ប្រជាជននេប៉ាល់ សូមធ្វើបដិសណ្ឋារកិច្ចដោយស្មោះបំផុត ជូនចំពោះគណះប្រតិភូទាំងអស់ ដែលមានវត្តមានស្នាក់ អាស្រ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ធ្នូ ដើម្បីធ្វើ ការពិភាក្សាទៅលើប្រធានបទនៃកិច្ចប្រជុំកំពូល គឺការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត…
-
ប្រធានាធិបតីនេប៉ាល់ ថ្លែងសរសើរថា កម្ពុជា ពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេប៉ាល់
ក្នុងជំនួបសំដែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ប៊ីដយ៉ា ដេវី បាន់ដារី (Bidhya Devi Bhandari) ប្រធានាធិបតីនេប៉ាល់ នៅល្ងាចថ្ងៃទី៣០ វិច្ឆិកា ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ លោកជំទាវប្រធានាធិបតីនេប៉ាល់ ថ្លែងសរសើរដោយស្មោះថា កម្ពុជា គឺពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងជាងប្រទេសនេប៉ាល់។ ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បាននាំនូវព្រះរាជបណ្តាំ ផ្ញើសួរសុខទុក្ខជូនចំពោះលោកជំទាវប្រធានាធិបតីនេប៉ាល់ និងបានអរគុណចំពោះលោកជំទាវប្រធានាធិបតី នេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួបលើកទី៦៥ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ។ សម្តេចក៏បានថ្លែង អំណរគុណជូនចំពោះប្រទេសនេប៉ាល់ក៏ដូចជាលោកជំទាវប្រធានាធិបតីនេប៉ាល់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់នេះ ហើយសម្ដេចក៏គូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសនេប៉ាល់នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បន្តថា ការចេញមកបំពេញទស្សន កិច្ចនៅប្រទេសនេប៉ាល់ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្ដេចបានសំដែងនូវការសង្ឃឹមថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនេះ និងចូលរួមធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ ក៏បានរំលឹកជូនលោកជំទាវប្រធានាធិបតីអំពីជំនួបរវាងសម្តេច និងនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីម្សិលមិញ ដែលនៅក្នុងជំនួបនោះ…
-
ឯ.ឧបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណា លជាមួយថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង បណ្តាអង្គភាពសំខាន់ៗចំណុះក្រសួង មកពីបណ្តាខេត្តចំ នួន៤”បាត់ដំបង ប៉ៃលិន ពោធិសាត់និងខេត្តកំពង់ឆ្នាំង”..
ឯ.ឧបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកពីខេត្តទាំង៤និងស្ថា ប័នអង្គភាពនានាចំណុះក្រសួងផ្ទាល់ រួមមាន៖ មន្ទីររតនា គារខេត្ត សាខាពន្ធដារខេត្ត សាខាគយ ឲ្យពង្រឹងការងារអភិបាលកិច្ចល្អ និងធ្វើជាគំរូគេ ក្នុងការបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួននីមួយៗ និងត្រូវធ្វើជាសេនាធិការជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តដោយស្មារ តីទទួលខុសត្រូវ ប្រកបដោយតម្លាភាពនិងគណនេយ្យភា ព។ ជាពិសេស ក្នុងការគោរពនិងអនុវត្តឲ្យបាននូវអភិក្រមទាំង៤របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដាក់ ឲ្យអនុវត្តកន្លងមកនិងការអនុវត្តដោយម៉ឺងម៉ាត់ដោយខ្ជាប់ ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុនសែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក។ ការថ្លែងបែបនេះធ្វើឡើង នៅក្នុងដំណើរបំពេញបេសកកម្មការងារចុះស្វែងយល់ពីវឌ្ឍនភាពការងារអភិវឌ្ឍន៍រីកចំរើនរបស់ស្ថាប័ន មន្ទីរ អង្គភាពនានា នៅតាមបណ្តាខេត្ត របស់ឯឧបណ្ឌិតសភាចារ្យនិងថ្នាក់ដឹកនំាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានចូលរួមរបស់ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗ មកពីបណ្តាមន្ទីរអង្គភាពចំណុះក្រសួងមួយចំនួនមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្ត ទៅ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកានេះ ។…
-
អាជ្ញាធរពុំមានដំណោះស្រាយ រោងចក្របង្ហុយផ្សែង ហុយធូលី ពលរដ្ឋតវ៉ារកដំណោះស្រាយ
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បាននាំគ្នារាយការ ប្តឹងទៅលោក កង វង ចៅសង្កាត់ចោមចៅ១ ច្រើនលើកច្រើនសារ ជុំវិញ ការបង្ហយផ្សែង ហុយធូលី ចេញពីរោងចក្រមួយកន្លែង មានទីតាំងស្ថិតនៅក្នុងមូលដ្ឋាន បង្កឲ្យផលប៉ះពាល់ធ្ងន់ធ្ងរ លើបរិស្ថាន សុខភាពរាងកាយ ពិបាករស់នៅ ដកដង្ហើម ស្រូបតែផ្សែងរោងចក្រសោះហើយ តែគ្មានដំណោះស្រាយ មិនដឹងថា អាជ្ញាធរផ្អឹមរឿងកង្វល់ពលរដ្ឋទុកចោលឬយ៉ាងណា ទើបនៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រមូលផ្តុំគ្នាតវ៉ាខាងមុខរោងចក្រ ទាមទារជម្រុញឲ្យ បងៗ អាជ្ញាធរ ពន្លឿនក្នុងការដោះស្រាយ ។ តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងទាំងក្តីបារម្មណ៍ ជុំវិញផលប៉ះពាល់ បរិស្ថាន ក្នុងភូមិសាស្រ្តរបស់ពួកគាត់ ដោយរោងចក្រកាត់ដេរ កាត់ដេរ យុីហោ ធីមប៊ឺរមេត បង្ហុយផ្សែង កាកសំណល់ចេញពីរោងចក្រ មកបរិយាកាសខាងក្រៅ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជុំវិញ ពិបាកដកដង្ហើម ហើយកន្លងមក ពលរដ្ឋធ្លាប់ ប្តឹង រាយការណ៍ទៅជាអាជ្ញាធរ…
-
ណាហ្គាវើលដ៍ ផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោក ដោយសេរី នាឱកាសចុងឆ្នាំនេះ
ក្នុងឪកាសបុណ្យណូអែល ខាងមុខនេះ ណាហ្គាវើលដ៍ និងមានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោកផ្ទាល់ ដោយសេរី ចាប់ពីថ្ងៃទី២៤ វិច្ឆិការហូតដល់ចុងឆ្នាំ ជាមួយនឹងកាដូណូអែលដ៏ ស្រស់ស្អាត មួយឥតគិតថ្លៃ គឺតុក្កតារូបក្តាន់ ដោយលោកអ្នកត្រូវចំណាយ ៥០ដុល្លារ ឬច្រើនជាងនេះ ក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋាន ណាមួយរបស់ណាហ្គាវើលដ៍ ឬទិញ កញ្ចប់ ស្នាក់នៅ Silver ឬ Gold នៅសណ្ឋាគារណាហ្គាវើលដ៍ ។ តាមការបញ្ជាក់ពីតំណាងណាហ្គាវើល ក្នុងឱកាសចុងឆ្នាំដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានការតុបតែងដ៏ទាក់ទាញ រួមមាន ដើមឈើ ណូអែលដែលមានពន្លឺចែងចាំងដ៏ស្រស់ប្លែក ហើយលោកអ្នកអាចទិញ នំស្រួយ និងស្ករណូអែល ដែលមានដាក់លក់ នៅសាលទទួលភ្ញៀវណាហ្គាវើលដ៍ និងនៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី២ រៀងរាល់ថ្ងៃ ។ ចំនុចសំខាន់បំផុតនោះ យើងអាចទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរី នៅសាលមហោស្រព NABA នៅណាហ្គាទី២ ចាប់ពីម៉ោង ៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ចាប់ផ្តើមពីថ្ងៃទី១ ធ្នូតទៅ ។ វាជាការសម្តែងលំដាប់ពិភពលោករយៈពេល៤៥…
-
ឯ,ឧ ថាច់ ឃន មានប្រសាសន៍ថា៖ មន្ត្រីអធិការកិច្ចត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើជាកំលាំងចលករដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទំរង់ឥតរាថយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច កាលពីរសៀល ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឯ,ឧ ថាច់ ឃន រដ្ឋលេខាធិការ និងជាតំណាង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តោះបណ្តាលថា៖ មន្ត្រីអធិការកិច្ចត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើជាកំលាំងចលករដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទំរង់ឥតរាថយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ។ ដើម្បីសំរេចគោលដៅនេះ មន្ត្រីទាំងអស់ត្រូវតែមានភាពច្បាស់លាស់ ស្មោះត្រង់ និងការជឿជាក់លើសមត្ថភាព តាមរយៈនៃការបណ្តុះបណ្តាលទាំងក្នុងមូលដ្ឋានមានស្រាប់ និងសមាហរណកម្មនៅក្រៅប្រទេសផងដែរ ។ នេះបើតាមការឲ្យដឹងពីឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ នៅក្រោយបញ្ចប់ពីធិបិទវគ្គ នៅទីស្តីការក្រសួង ។ ឯ,ឧ ណុប ចាន់ណារិន្ទ បានឲ្យដឹងថា៖បើតាមរបាយការណ៍របស់លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រួសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា…
-
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំពិធីបុណ្យទន្លេ នៅលើទឹកដីខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការត្រៀមរៀបចំពិធីបុណ្យទន្លេ នៅលើទឹកដីខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ មេភូមិ និងគណៈកម្មការវត្តជាច្រើនរូប។ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វត្ថុបំណងជម្រុញឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង ដើម្បីបង្ហាញពីវឌ្ឍនភាព និង សោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបុណ្យទន្លេលើកទី៥ឆ្នាំ ២០១៩ខាងមុខនេះ។ ឯកឧត្តម បានក្រើនរំលឹកបន្ថែមថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរពីពីវឌ្ឍនភាព សោភ័ណភាព សណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ព្រោះបុណ្យទន្លេនេះមិនមែនបុណ្យខេត្តទេ គឺបុណ្យជាតិគ្រាន់តែត្រូវបានប្រារព្ធធ្វើលើទឹកដីខេត្តកំពង់ឆ្នាំង និងសូមឱ្យអាជ្ញាធរត្រូវចលនាប្រជាជនឱ្យពួកគាត់ចូលរួមសហការសម្អាត អនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
-
វេទិការថ្នាក់ដឹកនាំអន្តរជាតិតំបន់អាស៊ានលើកទី២៤ ដើម្បីកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ពង្រឹងការទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសជាសមាជិក
សៀមរាប៖ សមាគមមិត្តភាព អាស៊ាន ជប៉ុន សតវត្សន៍ទី២១ បានរៀបចំវេទិការថ្នាក់ដឹកនាំតំបន់អាស៊ានលើកទី២៤ ដែលអង្គវេទិការនេះ បានផ្តោតលើ ការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ ពង្រឹង និងពង្រីកការ ទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសជាសមាជិក សមាគមមត្តិភាពអាស៊ាន ជប៉ុន សម្រាប់សតវត្សន៍ទី ២១ ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ថៃ វៀតណាម និងជប៉ុនជាសមាជិក របស់អង្គការJICAប្រចាំប្រទេសកម្ពុជា។ក្នុងអង្គវេទិការអន្តរជាតិថ្នាក់ដឹកនាំតំបន់អាស៊ាន ដើម្បីពង្រឹងការទំនាក់ទំនង ដែលបានរៀបចំដោយ សមាគមមិត្តភាព អាស៊ាន ជប៉ុន សតវត្សន៍ទី២១ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Shinohara Yuji តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា និងលោក អៀង អូននី…