-
ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់រងទណ្ឌកម្មកាដាណា ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី
ចិន៖ សារព័ត៌មានស៊ីនហួរបានចេញផ្សាយថា ប្រទេសកាណាដា នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសការដាក់ទណ្ឌកម្មទៅលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ដែលមានជាប់ទាក់ទិនទៅនឹងការសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន Washington Post លោក ចាម៉ាល់ ខាហ្សូកជី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមមន្ត្រីមកពីនាយកដ្ឋានកិច្ចការបរទេសរបស់កាណាដា បានហៅការសម្លាប់នេះថា ជាអំពើក្រៅប្រព័ន្ធតុលាការ ហើយថា ពួកគេកំពុងអំពាវនាវឲ្យមានគណនេយភាព និងតម្លាភាពឲ្យបានតឹងរ៉ឹងអំពីកាលៈទេសៈពាក់ព័ន្ធនឹងឃាតកម្មរបស់លោក ខាហ្សូកជី។ លោក ចាម៉ាល់ ខាហ្សូកជី ដែលជាទូទៅតែងតែរិះគន់លើគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ត្រូវបានសម្លាប់កាលពីខែតុលាកន្លងទៅ បន្ទាប់ពីបានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី៕
-
ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីឈានដល់ការប្រកាសអាសន្ន និងត្រៀមជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាពជាបន្ទាន់
អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលីបានព្រមានឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងក្នុងកម្រិតប្រកាសអាសន្ន កំពុងបង្កការគំរាមគំហែងដល់ប្រជាជន និងករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួនក្នុងរដ្ឋ ឃ្វីនលែន អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីបានឱ្យដឹងថា ភ្លើងឆេះព្រៃជាង២០០ករណីកំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ ឃ្វីនលែន ក្នុងនោះមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ ដែលបានបង្ខំឱ្យពួកគេជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាព ព្រមទាំងភ្លើងឆេះព្រៃធំៗចំនួន៧ករណីទៀតកំពុងគំរាមកំហែង និងបង្កឱ្យអាកាសធាតុឡើងក្ដៅរហូតដល់ទៅ៤៥អង់ស្សាសេនៅតាមតំបន់ខ្លះ។ ប្រភពដដែលបានឱ្យដឹងទៀតថា លំនៅដ្ឋានប្រជាជនប្រមាណ១៥ខ្នងក៏ត្រូវបានបំផ្លាញផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃជាង២០០កន្លែង ស្របពេលដែលអ្នកពន្លត់អគ្គិភ័យ១០០នាក់មកពីរដ្ឋ New South Wales ត្រូវបានបញ្ជូនទៅបន្ថែម ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ៕
-
ហត្ថាកសិករឧបត្ថម្ភអគារការិយាល័យសិក្សា និងសម្ភារសិក្សាតម្លៃជាង៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្សសាលាបឋមសិក្សាពោធិ៍សាត់
ពោធិ៍សាត់៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារសិក្សា ដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ និងមានការចូលរួម មន្ត្រីរាជការក្រោមឱវាទចំណុះក្រោមឱវាជាច្រើនរូប។ ក្នុងឱកាសនោះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃហត្ថកសិករ លីមីតធីត បានមានប្រសាសន៍ថា គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំតាមសហគមន៍នានា ហើយរំពឹងថាអគារ ការិយាល័យថ្មី នឹងជួយឲ្យលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សងាយស្រួលក្នុងការធ្វើការងារប្រចាំថ្ងៃ និងសិក្សារៀនសូត្រ ដែលវាជាការតាំងចិត្តរបស់យើងទាំងអស់គ្នាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើង ទោះតិចក្តី ឬច្រើនក្តី។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់បន្តថា សមិទ្ធផលសហគមន៍ដែលយើងបានសម្រេចជាច្រើនមកនេះ ក៏មានការចូលរួមពីអតិថិជនរបស់ ហត្ថកសិករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែរ។ បើសិនជាគ្មានការគាំទ្រ និងទុកចិត្តពីអតិថិជនរបស់ហត្ថកសិករ ពិតជាមិនអាចក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជានោះឡើយ ហើយក៏ពុំមានលទ្ធភាពធ្វើកិច្ចសង្គមដ៏ច្រើនដូចនេះដែរ។…
-
នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងគ្រឿងញៀន៥កញ្ចប់តូច
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ មិនថាពេលយប់ ឬពេលថ្ងៃ។ នៅវេលាម៉ោង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៨ កម្លាំងរបស់លោកមានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ម៉ាប់ មួង ភេទប្រុស អាយុ២១ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុននឹងឃាត់ខ្លួនជនសង្ស័យនេះ គឺកម្លាំងរបស់លោកបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចទីតាំងកើតហេតុ ពេលដែលជនសង្ស័យកំពុងដើរម្នាក់ឯង (នៅចំណុចខាងលើ) មានការសង្ស័យ កម្លាំងរបស់លោកក៏បានឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥កញ្ចប់តូច នៅជាប់ខ្លួន ក៏បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង។…
-
ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនៅវេលាម៉ោង១០យប់នេះ នឹងមានឮសំឡេងទូងស្គរ គោះត្រដោក និង សំឡេងផ្សេងៗយ៉ាងកងរំពង
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ បានណែនាំដល់លោកចៅសង្កាត់ទាំង៨ តាមបណ្តាវត្តនានា និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌច្បារអំពៅទាំងមូល សូមត្រៀម និងចូលរួមទូងស្គរ គោះត្រដោក ទះប៉ោត ជាដើម ឲ្យបានកងរំពង នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែ វិច្ឆិកានេះ ដើម្បីអបអរសាទរ ល្ខោនខោលខ្មែរ ដែលត្រូវបានអង្គការយូណេស្កូ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងឱកាសកិច្ចប្រជុំលើកទៅ១៣ ក្នុងទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះជាមោទកភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ដែល«ល្ខោនខោល»របស់កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យ និងមានតម្លៃជាសកល។ ល្ខោនខោល គឺជាបេតិកភណ្ឌទី៥ ហើយដែលបានទទួលនូវឋានៈដ៏ឧត្តុង្គឧត្តម បន្ទាប់ពីការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។ បេតិកភណ្ឌផ្សេងទៀត ដែលត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិវប្បធ៌មពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ…
-
បង្ក្រាបដូចភ្លៀងរលឹម! នគរបាលខណ្ឌសែនសុខ ឃាត់ជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងតាមបណ្ដាប៉ុស្ដិ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ និងបានឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្តបន្ទាប់នៅចំណុច៤ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ នោះរួមមាន៖ ករណីទី១ និងទី២ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយជនសង្ស័យទី១)ឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស អាយុ២៩ មុខរបររត់តុតុ ស្នាក់នៅភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២)ឈ្មោះ ប៉ែន សុភណ្ឌ ភេទប្រុស អាយុ៣៥ មុខរបរបើករថយន្ត ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៣)ឈ្មោះ អ៊ុន សា ភេទប្រុស អាយុ២០ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី១ ខណ្ឌដូចេពេញ ទី៤)ឈ្មោះ លន់ គឹមឈួរ ភេទប្រុស អាយុ២៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរបឡាំពិក ខណ្ឌចំការមន និងទី៥)ឈ្មោះ ឡុង ដាវីន ភេទប្រុស អាយុ២០ មុខរបរមិនពិតប្រាកដ…
-
រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ កម្លាំងសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាកម្ចាត់បញ្ហាគ្រឿងញៀនឲ្យអស់ក្នុងមូលដ្ឋានខ្លួន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀន “នព្វមាស” ២០១៨ និងលើកទិសដៅអនុវត្តការងារ៤ខែបន្តរបស់ខ្លួន ដល់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធទាំងអស់ នៅសាលាខេត្តបាត់ដំបង។ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅលើពិភពលោកនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងសកម្មភាពដំាដុះ ផលិត ចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំងការផលិតគ្រឿងញៀនសំយោគ ក៏កំពុងកើនឡើង អង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀនថ្មីៗក៏បានកើតឡើងបន្ថែមទៀត។ ទំនាក់ទំនងតំបន់ផលិតដើម្បីឆ្ពោះទៅកាន់ទីផ្សារគ្រឿងញៀន ក៏នៅមានតម្រូវការខ្ពស់ និងគួរឲ្យព្រួយបារម្ភ។ ឯកឧត្តមបញ្ជាក់បន្ថែមថា អ្នកប្រើប្រាស់គ្រឿងញៀនលើពិភពលោក មានការកើនឡើងប្រមាណពី៥-៦%នៃចំនួនប្រជាជនសរុបលើពិភពលោក។ ដោយឡែកក្នុងតំបន់ ផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាសនៅតែបន្តកើនឡើងយ៉ាងខ្លាំង និងការពង្រីកទីផ្សារគ្រឿងញៀន រវាងក្រុមឧក្រិដ្ឋជននៅតំបន់ត្រីកោណមាស និងក្រុមឧក្រិដ្ឋជនក្រៅតំបន់ កំពុងតែមានការរីករាលដាល។ កត្តាទាំងនេះបានធ្វើឲ្យប្រទេសជាច្រើនដែលក្នុងនោះរួមមាន ប្រទេសចិន អូស្ត្រាលី បង់ក្លាដែស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ឡាវ វៀតណាម និងកម្ពុជាយើង ផងដែរ បាននិងកំពុងទទួលរងនូវផលប៉ះពាល់ពីការរីរាលដាលនេះ។ ជាមួយគ្នានេះ ឯកឧត្តម ងួន…
-
ក្រសួងធម្មការ និង សាសនា៖ ជម្រាបមកលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី/គ្រប់ខេត្ត ស្តីពីការវាយគង ឬជួង រគាំង ទូងស្គរ តាមវត្តអារាម និងវិហារសាសនានានា ដើម្បីចូលរួមអបអរសាទរ «ល្ខោនខោល» ដែលត្រូវបានអង្គការយួណេស្កូអនុម័តបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
-
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអោយអត្តពលិករបស់ខ្លួន ដណ្តើមមេដាយពីឆាកអន្តរជាតិអោយបាន ដើម្បីលើកកម្ពស់មោទនភាពជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯ ឧ ហ៊ុយ វណ្ណៈ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអោយអត្តពលិករបស់អង្គភាព ដណ្តើមមេដាយពីឆាកអន្តរជាតិអោយបាន ដើម្បីលើកកម្ពស់មោទនភាពជាតិ ការបញ្ជាក់នេះគ្រាដែល ឯ ឧ ចុះជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ ជិត២០០នាក់ ក្នុងអង្គភាពកីឡាក្រោមចំណុះក្រសួងមហាផ្ទៃ និងបានប្រគល់ថវិកា លើកទឹកចិត្តផងដែរ ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯ ឧ ហ៊ុយ វណ្ណៈ បានថ្លែងកោតសរសើរ គណៈគ្រប់គ្រងកីឡាទាំង២៩អង្គភាពរបស់ក្រសួងមហាផ្ទៃ ពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំរហូតដណ្តើមបានមេដាយជាច្រើន ទាំងលើឆាកជាតិ និងអន្តរជាតិ ។ ឯ ឧ បន្តថា ក្រោមការដឹកនាំ និងឧបត្ថម្ភពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបធ្វើអង្គភាពកីឡាក្រសួងមហាផ្ទៃ មានការរីកចំរើនលើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជាអាគារមជ្ឈមណ្ឌលហ្វឹកហាត់ដ៏ធំ ជាលក្ខណៈស្តង់ដាអន្តរជាតិ ។ …
-
ចិនត្រៀមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹក ជាលើកដំបូង
ចិន៖ ប្រទេសចិនបានបង្ហាញភ្លើងខៀវលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹកដំបូងបង្អស់ក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣០ វិច្ឆិកា ២០១៨នេះ។ ផ្លូវរថភ្លើងល្បឿនលឿន Yong-Zhou ក្នុងគោលដៅទេសចរណ៍នេះនឹងតភ្ជាប់ពីទីក្រុងជាប់មាត់សមុទ្រ Ningbo ទៅកាន់ទីក្រុង Zhoushand នៅប្រជុំកោះភាគខាងកើត ដោយគម្រោងដែលបានស្នើនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងប្រវែង ៧៧គីឡូម៉ែត្រដើម្បីបង្កើនទេសចរនៅក្នុងខេត្ត Zhejiang។ ក្នុងរយៈចម្ងាយ៧៧គីឡូម៉ែត្រនេះ ផ្លូវប្រវែង ៧០,៩២គីឡូម៉ែត្រនឹងត្រូវសាងសង់ថ្មី ខណៈ ១៦,២គីឡូម៉ែត្រទៀតនឹងត្រូវសាងសង់ក្រោមសមុទ្រ។ គម្រោងផ្លូវរថភ្លើង Yong-Zhou ដែលត្រូវបានរដ្ឋាភិបាលចិនលើកឡើងដំបូង កាលពីឆ្នាំ២០០៥នោះ ត្រូវបានសិក្សារហូតត្រូវបានសម្រេចចាប់ផ្តើមសាងសង់ កាលពីពេលថ្មីៗនេះ៕