Category: ព័ត៌មាន

  • ទីបំផុតលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបជាមួយលោក ពូទីន ដោយសារការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី

    ទីបំផុតលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបជាមួយលោក ពូទីន ដោយសារការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្រេចចិត្តលុបចោលគម្រោងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារតែការប៉ះទង្គិចគ្នាថ្មីៗនេះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាភាពមិនប្រាកដប្រជានៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូល។ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកបានសម្រេចចិត្តបែបនេះ ដោយផ្អែកទៅលើភាពតានតឹងចុងក្រោយ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារលើក្រុមនាវិកអ៊ុយក្រែន ហើយថែមទាំងបានរឹបអូសយកនាវាចំនួន៣គ្រឿងរបស់ពួកគេកាលពីថ្ងៃ អាទិត្យ ចុងសប្តាហ៍មុន ស្ថិតនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ។ ការលុបចោលនេះដែរ ធ្វើឡើងស្របពេលដែលការស៊ើបអង្កេតរបស់សហព័ន្ធទាក់ទងនឹងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ដែលសង្ស័យមានការជ្រៀតជ្រែកពីរុស្ស៊ីនោះ កំពុងដំណើរការកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក ត្រាំ បានអះអាងដែរថា រូបលោកកំពុងទន្ទឹងរង់ចំាការរៀបចំជំនួបកំពូលដែលពោលពេញទៅដោយអត្ថន័យជាថ្មីម្តងទៀត រហូតទាល់តែស្ថានភាពតានតឹងនេះ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន៕ម.ន

  • សហរដ្ឋអាម៉េរិកត្រៀមដាក់ដំណើរការនាវាពិឃាតមានសមត្ថភាពវាយប្រហារក្រោមផ្ទៃទឹក លើដី និងទីអាកាសថ្មីមួយ ក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិកត្រៀមដាក់ដំណើរការនាវាពិឃាតមានសមត្ថភាពវាយប្រហារក្រោមផ្ទៃទឹក លើដី និងទីអាកាសថ្មីមួយ ក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា យោធាអាម៉េរិក បានប្រកាសថា ខ្លួននឹងដាក់ឲ្យដំណើរការនូវនាវាពិឃាតថ្មីបំផុត ដែលមានបំពាក់មីស៊ីលប្រដេញ ឈ្មោះថា USS Thomas Hudner នៅក្នុងសប្តាហ៍នេះ។ នាវាពិឃាត Thomas Hudner នេះ បានយកឈ្មោះតាមអតីតអាកាសយានិកនៃទ័ពជើងទឹកអាម៉េរិកម្នាក់ ដែលមានឈ្មោះពេញថា Thomas J. Hudner Jr. ដែលទទួលបានមេដាយក៏ខ្ពង់ខ្ពស់ Medal of Honor ពីអតីតប្រធានាធិបតីអាម៉េរិក លោក Harry S. Truman កាលពីឆ្នាំ១៩៥១។ លោក Hudner បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងវ័យ៩៣ឆ្នាំ។ ពិធីដាក់ឲ្យដំណើរការនាវាចម្បាំងខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុង Boston រដ្ឋម៉ាសាឈូសេត (Massachusetts) ក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ នាវានេះនឹងក្លាយជានាវាពិឃាតប្រភេទ Arleigh Burke-class ទី៦៦ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅលើទីអាកាស លើដី និងក្រោមផ្ទៃទឹកបានក្នុងពេលតែមួយ៕ម.ន

  • យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ជួបបញ្ហាបច្ចេកទេសនៅពេលធ្វើដំណើរ

    យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ជួបបញ្ហាបច្ចេកទេសនៅពេលធ្វើដំណើរ

    អាល្លឺម៉ង់៖ យន្ដហោះដែលដឹកអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជីឡា មឺហ្គែល ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន បានបង្ខំចិត្តចុះចតដោយឥតគ្រោងទុកកាលពីយប់ថ្ងៃព្រហស្បតិ៍តម្សិលមិញនេះ នៅភាគខាងលិចប្រទេស ខណៈយោធាអាល្លឺម៉ង់បានរាយការណ៍ថា វាគឺដោយសារតែបញ្ហាបច្ចេកទេសជាមួយវិទ្យុរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា យន្តហោះ Airbus A340-300 លំដាប់ VIP របស់រដ្ឋាភិបាល ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ុយណូអ៊ែរ ប្រទេសអាហ្សង់ទីន បានហោះក្រវែលជុំវិញប្រទេសហូឡង់ប្រហែលមួយម៉ោង។ យន្តហោះនេះបានចុះចតដោយសុវត្ថិភាពនៅទីក្រុងខូឡូន នៅម៉ោងប្រហែល៩យប់ ជាមួយអ្នកកាសែតនៅលើយន្តហោះបានរាយការណ៍ថា គ្មានអ្នករបួសទេ។ ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តពន្លត់អគ្គីភ័យជាច្រើនបានប្រុងជើងការជាស្រេច នៅពេលដែលយន្តហោះរបស់លោកស្រី មឺហ្គែល បានចុះចត ដោយសារតែវាមានប្រេងឥន្ធនៈច្រើនជាងយន្តហោះធម្មតាក្នុងពេលចុះចត។ ទន្ទឹមគ្នានោះដែរ យន្តហោះកងទ័ពអាកាសជំនួសមួយទៀតរបស់អាល្លឺម៉ង់បានត្រៀមជាស្រេចដើម្បីដឹកលោកស្រី មឺហ្គែល និងក្រុមគណៈប្រតិភូរបស់លោកស្រីទៅកាន់កិច្ចប្រជុំ G-20 ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន៕ម.ន

  • សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

    សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

    នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាគ្សាការងារជាមួយលោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli)នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។ នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់នៅប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះ សម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈ មិត្តភាព។ លោកបានមានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ហើយលោកក៏ បានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចម្រើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជា ប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជម្រាប ជូនសម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេស គាត់អោយមានការរីកចម្រើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន…

  • កម្ពុជានឹងបង្កើតតំបន់ទេសចរណ៍ពិសេស ដើម្បីពន្យារពេលការស្នាក់នៅរបស់ភ្ញៀវទេសចរ

    កម្ពុជានឹងបង្កើតតំបន់ទេសចរណ៍ពិសេស ដើម្បីពន្យារពេលការស្នាក់នៅរបស់ភ្ញៀវទេសចរ

    ក្រសួងទេសចរណ៍ រួមទាំងស្ថាប័នជំនាញផ្សេងៗទៀត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតតំបន់ទេសចរណ៍ពិសេស ខណៈដែលមន្ត្រីជំនាញអះអាងថា តំបន់ទេសចរណ៍ពិសេស ជាផលិតផលទេសចរណ៍ថ្មី ក្នុងការជំរុញការទាក់ទាញទេសចរពីគ្រប់ទិសទីលើពិភពលោក។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានថ្លែងថា គោលដៅនៃការបង្កើតតំបន់ទេសចរណ៍ពិសេស គឺជាការធ្វើពិពិធកម្មផលិតផល ទេសចរណ៍ថ្មីៗ ដើម្បីជំរុញការទាក់ទាញទេសចរជាតិ-អន្តរជាតិ ហើយក៏នឹងផ្តល់ឱកាសការងារបង្កើតឱកាសមុខរបរ ប្រាក់ចំណូល ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពន្យារពេលស្នាក់នៅរបស់ទេសចរ ទាក់ទាញវិនិយោគ ជាពិសេស វិនិយោគលើវិស័យទេសចរណ៍។ ឯកឧត្តមបានអះអាងថា ការបង្កើតតំបន់ទេសចរណ៍ពិសេសនេះ គឺផ្តោតជាសំខាន់លើការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសេដ្ឋកិច្ច-សង្គមទាំងមូល ហើយក៏ដើម្បីប្រែក្លាយតំបន់ដែលមានសក្កានុពលទេសចរណ៍ ទៅជាតំបន់វេសនដ្ឋាន ទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេស ដែលជាបណ្តុំផលិតផលសម្បទា សេវាកម្មទេសចរណ៍ និងសេវាកម្មគាំទ្រទេសចរណ៍ដទៃទៀត។ ឯកឧត្តមបានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កំពុងស្ថិតក្នុងកំណើនជាង១០% ក្នុងមួយឆ្នាំៗ ដែលជាមោទកភាព សម្រាប់កម្ពុជាក៏ដោយ ក៏វិស័យទេសចរណ៍នឹងថយចុះមកវិញ ប្រសិនបើកម្ពុជាមិនបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ ឯកឧត្តមថា កម្ពុជាបច្ចុប្បន្នវិស័យទេសចរណ៍ពឹងផ្អែកភាគច្រើនលើសក្តានុពលវប្បធម៌ ប៉ុន្តែដើម្បីស្រូបទាញទេសចរ ឱ្យមានកំណើនកាន់តែខ្ពស់ថែមទៀតនោះ កម្ពុជាគប្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម និងជាបន្តបន្ទាប់ទៀត។ ដូច្នេះហើយ…

  • កម្ពុជា-នេប៉ាល់ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ បើទោះបីបានចងសម្ព័ន្ធ ភាពការទូតជាមួយគ្នាជាថ្មីអស់រយៈពេល១៩ឆ្នាំទៅហើយក្តី

    កម្ពុជា-នេប៉ាល់ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ បើទោះបីបានចងសម្ព័ន្ធ ភាពការទូតជាមួយគ្នាជាថ្មីអស់រយៈពេល១៩ឆ្នាំទៅហើយក្តី

    នៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯ,ឧ ប្រាឌីព គូម៉ា ហ្គែវ៉ាលី រដ្ឋមន្ត្រីការបរទេសនេប៉ាល់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងប្រទេស នេប៉ាល់ ទីដែលសម្តេចតេជោកំពុងបំពេញទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសនេប៉ាល់ បាន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឲ្យប្រទេសមានប្រវត្តិ នៃការបែកបាក់ដូចគ្នាមួយនេះទាញបានប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ បើទោះបីបានចង សម្ព័ន្ធភាពការទូតជាមួយគ្នាជាថ្មីអស់រយៈពេល១៩ឆ្នាំទៅហើយក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងកម្ពុជា និងនេប៉ាល់ហាក់នៅឃ្លាតឆ្ងាយពីគ្នានៅឡើយ ។ ឯ,ឧ ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយនេះជាលើកទី១ ដែលថ្នាក់ដឹកនាំកំពូលបានមក បំពេញទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេប៉ាល់ ក្រោយដែលបានបង្កើតទំនាក់ទំនងការទូតមក ហើយសង្ឃឹមថា ទស្សនកិច្ចនេះនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរ ។ ឯ,ឧ រដ្ឋមន្ត្រីការបរទេសប្រទេសនេប៉ាល់ បានសម្តែងនូវការរីករាយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច…

  • ការប្រើប្រាស់យន្តការច្បាប់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង

    ការប្រើប្រាស់យន្តការច្បាប់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង

    ការប្រើប្រាស់យន្តការច្បាប់គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង។ ដូច្នេះសូមមន្ត្រីទាំងអស់ត្រូវបំពេញតួនាទីភារកិច្ចឲ្យបានសកម្មក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អដោយយកច្បាប់ជាគោល។ នៅចំពោះមុខវត្តមានមន្ត្រីមកពីស្ថាបន័ អង្គភាពក្រោមឱវាទខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់មន្ត្រីក្រោម ឱវាទទាំងអស់ឲ្យបន្តខិតខំបំពេញការងារបានលទ្ធផលល្អ និងត្រូវធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា កន្លងមកមន្ត្រីទាំងឡាយបានខិតខំគួរឲ្យកត់សម្គាល់ និងបានចូលរួមចំណែកធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់យ៉ាងលឿនផងដែរ តែទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរ យើងទាំងអស់គ្នាត្រូវតែរួមគ្នា កែលម្អ និងខិតខំបន្ថែមទៀត។ បញ្ហាប្រឈមទាំងនោះរួមមាន សណ្តាប់ធ្នាប់ ចរាចរណ៏ សន្តិសុខ គ្រឿងញៀន ការរំលោភអូរ ប្រឡាយ ចិញ្ចើមផ្លូវ បញ្ហាសំរាមប្រមូលមិនទាន់ ជាពិសេសចលនាទន្ទ្រានព្រៃ និងដីសាធារណៈរបស់ពីសំណាក់ក្រុមពលរដ្ឋ អនាធិបតេយ្យខ្លះ និងក្រុមអ្នកអាងអំណាចកាងដីដោយបំពានច្បាប់ជាដើម នៅតែកើតមានជាច្រើនកន្លែងជាដើម។ ឯកឧត្តមបញ្ជាក់ថា ពេលខ្លះក្រុមអនាធិបតេយ្យខ្លះថែមទាំងយកឈ្មោះ គាត់ និងក្រុមគ្រួសារទៅប្រឡាក់ប្រឡូកដាក់ពីក្រោយក្នុងអំពើឈ្លោះ ដណ្តើមគ្នានេះទៀតផងដើម្បីបម្រើមហិច្ឆតាទច្ចរិតរបស់ខ្លួន។ តែយ៉ាងណាជុំវិញបញ្ហាទាំងនេះ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជាមួយមន្ត្រីជំនាញអនុវត្តការងារតាមតួនាទីរបស់ខ្លួនឲ្យបានសកម្មជាងមុនដោយអនុលោមតាមច្បាប់ជាគោល។ ចំពោះក្រុម អនាធិបតេយ្យ និងក្រុមកាងពីក្រោយអាងខ្នងអ្នកធំអ្នកមានអំណាចពីពេលនេះទៅគ្មានការយោគយល់ទៀតឡើយ…

  • ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៤១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

    ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ៤១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៤១នាក់ (ស្រី៣នាក់) ក្រោយពីសមត្ថកិច្ចនៅតាមបណ្តាខណ្ឌបង្ក្រាបបានពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ។ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រឿងញៀនបានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបង្ក្រាបករណីគ្រឿងញៀននៅតាមមូលដ្ឋានទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ។ ដូច្នេះកម្លាំងតាមបណ្តាខណ្ឌ និងកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានចុះអនុវត្តន៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់៤១នាក់ ក្នុងនោះ(ស្រី៣នាក់) ថែមទាំងដកហូតបាននៅថ្នាំញៀនមួយចំនួនធំ សម្ភារប្រើប្រាស់ថ្នាំញៀន សម្ភារដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពជួញដូរគ្រឿងញៀន និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតផងដែរ។ លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្រោយពីសន្និសីទបង្ហាញមុខជនសង្ស័យទាំង៤១នាក់នេះ កម្លាំងបានដឹកជនសង្ស័យខ្លះទៅតាមបណ្តាខណ្ឌវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកមួយចំនួនទៀត ត្រូវបានដឹកបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕

  • រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា សំណាងល្អគ្មានអ្នករងរបួស

    រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា សំណាងល្អគ្មានអ្នករងរបួស

    ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ រថយន្តទី១ ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ កោះកុង 2A-0942 រងខូចខាតបែកស្តុប ខាងឆ្វេង។ រថយន្តទី២ ម៉ាកហ៊ីយ៉ាន់ដាយ បែន ពណ៌ត្រួយចេក ពាក់ស្លាកលេខ ស្វាយរៀង 3A-0932ដឹកថ្ម មិនមានខូចខាត និងរថយន្តទី៣ ខាងក្រោយគេ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ដឹកទំនិញរោងចក្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3587 រងខូចខាតបែករួញកាប៊ីន។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តទាំង៣គ្រឿងបើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តទី១ វីហ្គោ បានបង្អង់ល្បឿន ដោយសារមានរ៉ឺម៉កម៉ូតូបើកឆ្លងកាត់ ធ្វើឲ្យរថយន្តទី២ បែនដឹកថ្ម…

  • អតីតខ្សែប្រយុទ្ធក្លិបហង្សក្រហម Robbie Keane ប្រកាសចូលនិវត្តន៍

    អតីតខ្សែប្រយុទ្ធក្លិបហង្សក្រហម Robbie Keane ប្រកាសចូលនិវត្តន៍

    វីរបុរសបាល់ទាត់សាធារណរដ្ឋអៀរឡង់ Robbie Keane និងជាអតីតកីឡការក្លិបហង្សក្រហម បានប្រកាសចូលនិវត្តន៍ ពីអាជីពបាល់ទាត់ហើយ។ Keane វ័យ៣៨ឆ្នាំ រកបាន៦៨គ្រាប់ពីការចូលលេង១៤៦ប្រកួត សម្រាប់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ពីឆ្នាំ១៩៩៨ដល់២០១៦ ធ្វើឱ្យគេក្លាយជាម្ចាស់កំណត់ត្រាចូលលេងច្រើនដងជាងគេ និងរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ប្រទេសនេះ។ នៅក្លិបអាជីពវិញ ខ្សែប្រយុទ្ធរូបនេះរកបាន៣២៥គ្រាប់ពី៧៣៧ប្រកួតសម្រាប់១០ក្លិបផ្សេងគ្នាក្នុងអាជីព។ ក្នុងនោះមាន ក្លិប Wolverhampton Wanderers ឆ្នាំ១៩៩៧ ក្លិប Coventry City ឆ្នាំ១៩៩៩ ក្លិប Inter Milan ២០០០-០១។ នៅរដូវកាល ២០០១-០២ គេលេងឱ្យ Leeds United និងក្លិប  Tottenham ឆ្នាំ២០០២រហូតដល់២០០៨។ ក្លិប Liverpool ឆ្នាំ២០០៨-០៩ តែបន្ទាប់មកក៏ត្រលប់មក Tottenham វិញ ។ យ៉ាងណាក្ដី រយៈ ពេល២រដូវកាលនៅ Spurs គេមិនសូវបានលេងទេ និងត្រូវបានបញ្ចេញឱ្យ Celtic ខ្ចីក្នុង…