Category: ព័ត៌មាន

  • ប្រធានាធិបតីបារាំងរក្សាជំហរដំឡើងថ្លៃប្រេង ទោះបីបាតុកម្មស្លាប់មនុស្សនៅតែបន្តមាន១២ថ្ងៃមកហើយក៏ដោយ

    ប្រធានាធិបតីបារាំងរក្សាជំហរដំឡើងថ្លៃប្រេង ទោះបីបាតុកម្មស្លាប់មនុស្សនៅតែបន្តមាន១២ថ្ងៃមកហើយក៏ដោយ

    បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានការពារផែនការតំឡើងថ្លៃប្រេងសាំង ទោះបីជាមានការតវ៉ាខ្លាំងក្លាក៏ដោយ ក្នុងនោះ ក្រុមបាតុករបានធ្វើសកម្មភាពបិទផ្លូវអស់រយៈពេល១២ថ្ងៃមកហើយ ក្រោយពេលការកើនឡើងនៃតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីម្សិលមិញ។ ការបាតុកម្មពេលនេះកាន់តែខ្លាំងក្លានៅបារាំង ដោយពួកគេបានបញ្ចេញកំហឹងកាន់តែខ្លាំងចំពោះជីវភាពរស់នៅ ពាក់ព័ន្ធនឹងតម្លៃទំនិញផ្សេងៗឡើងថ្លៃ។ មានមនុស្សយ៉ាងតិច២នាក់បានស្លាប់ ហើយច្រើនជាង៦០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាតុកម្មនេះ។ បាតុកម្មនេះ មានសកម្មជនមួយចំនួនបានប្រកាសទាមទារឲ្យលោកប្រធានាធិបតីបារំាង Macron ចុះចេញពីតំណែងទៀតផង។ លោកប្រធានាធិបតីនៅតែប្រកាន់ជំហររបស់ខ្លួន កាលពីថ្ងៃអង្គារ ដោយលោកនៅតែចង់ដំឡើងពន្ធលើប្រេងឥន្ទនៈ ក្នុងឆ្នាំថ្មី ប៉ុន្តែលោកប្រាប់ទៅអ្នកបោះឆ្នោតគាំទ្ររដ្ឋាភិបាលលោកថា ជាការចាប់ផ្តើមនៃថាមពលស្អាត។ លោកថា បើចង់បន្ទោស មិនមែនមានតែរដ្ឋបាលរបស់លោកទេ ព្រោះថា ផែនការនេះត្រូវបានបោះឆ្នោត កាលពីឆ្នាំ២០០៩ ២០១៤ និង២០១៥មក តាមរយៈការជំរុញផ្សេងៗគ្នា។ លោកថា ការដំឡើងពន្ធនេះ គឺចាំបាច់ត្រូវតែមាន ដើម្បីឆ្លើយតបនឹងគោលដៅបម្រែបម្រួលអាកាសធាតុ៕  

  • កូរ៉េខាងជើងមកឈ្វេងយល់ពីភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

    កូរ៉េខាងជើងមកឈ្វេងយល់ពីភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

    វៀតណាម៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនឹងមកដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍តនេះ ដើម្បីឈ្វេងយល់ពីសេដ្ឋកិច្ចរបស់វៀតណាម ខណៈដែលកូរ៉េខាងជើងមានបំណងចង់បានបទពិសោធន៍ពីរបៀបគ្រប់គ្រងកំណែទម្រង់សេដ្ឋកិច្ចជោគជ័យ ស្របពេលដែលប្រទេសដែលកាត់ផ្តាច់ពីកូរ៉េខាងត្បូងមួយនេះនៅតែរក្សាការគ្រប់គ្រងនយោបាយដ៏តានតឹងនោះ។ លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងជួបបណ្តាមន្ត្រីរដ្ឋាភិបាលវៀតណាម និងមន្ត្រីស្ថាប័នផ្សេងៗទៀត ដើម្បីសិក្សាលទ្ធផលនៃកំណែទម្រង់បដិវត្តន៍ពីវៀតណាម ជាប្រទេសដែលបានដកខ្លួនចេញពីភាពក្រីក្រ និងការមិននៅឯកោពីអន្តរជាតិ ដោយគេដឹងថា ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានការរីកចម្រើនខ្លាំង លើឧស្សាហកម្មនិងពាណិជ្ជកម្ម។ គួរបញ្ជាក់ថា កំណែទម្រងបដិវត្តន៍ Doi Moi នៃប្រទេសវៀតណាមបានចាប់ផ្តើមដាក់ចេញកាលពីឆ្នាំ១៩៨៦។ យ៉ាងណាក៏ដោយ ព័តមានលម្អិតបន្ថែមទៀតពីដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ដោយគេដឹងថា លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនឹងត្រូវទទួលស្វាគមន៍ពីសមភាគី វៀតណាម គឺលោក Pham Binh Minh ហើយទស្សនកិច្ចនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៩ វិច្ឆិកា ២០១៨ ដល់ ២ ធ្នូ ២០១៨៕

  • យូណេស្កូទទួលស្គាល់ល្ខោនខោលជាបេតិកភណ្ឌពិភពលោក

    យូណេស្កូទទួលស្គាល់ល្ខោនខោលជាបេតិកភណ្ឌពិភពលោក

     ល្ខោនខោលដែលជាវប្បធម៌នៃសម្បត្តិជាតិខ្មែរ ត្រូវបានអនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនៅ ថ្ងៃទី២៨វិច្ឆិកានេះ ក្នុងសេចក្តីសម្រេចមួយរបស់អង្គការយូនីស្កូ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុង លិខិតជូនដំណឹងថ្ងៃនេះថា នេះ«គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ យោងតាមក្រសួងវប្បធម៌ ឯកសារល្ខោនខោលខ្មែរ ដែលស្នើរកការចុះបញ្ជីនេះ បានផ្ញើជូនអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ និងបានទទួលការឆ្លើយតបជាផ្លូវការពីអង្គការយូណេស្តូនៅថ្ងៃដដែល។ ការស្នើដាក់បញ្ចូលល្ខោនខោលខ្មែរជា សម្បត្តិពិភពលោកនាពេលនេះ គឺនៅបន្ទាប់ពីការស្នើដាក់បញ្ចូលចាប៉ី ដងវែងខ្មែរនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ។  ក្រសួងវប្បធម៌ បានបញ្ជាក់អោយដឹងទៀតថានៅជាមួយគ្នានេះដែរ ឯកសារគុនល្បុក្កតោខ្មែរ ក៏កម្ពុជាបានផ្ញើ ជូនអង្គការយូរណេស្កូដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អូបីនៃមនុស្សជាតិផងដែរ។ក្រសួងវប្បធម៌បាន អោយដឹងទៀតថាកម្ពុជា បាននឹងកំពុងរៀបចំឯកសារមរតកវប្បធម៌អរូបីផ្សេងៗទៀតរួមមាន ភ្លេងអារក្ខ… តម្បាញសូត្រខ្មែរ ដើម្បីការស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។

  • កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការអញ្ជើញអ្នកជំនាញការបារាំងឲ្យចូលរួមក្នុងការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ

    កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការអញ្ជើញអ្នកជំនាញការបារាំងឲ្យចូលរួមក្នុងការងារបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ

    ឯកអគ្គរដ្ឋទូតឡាវ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ឯកឧត្តម អាំផាយ ឃិនដាវង្ស ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី២៩  វិច្ឆិកានេះ មានប្រសាសន៍ថា កម្ពុជា-ឡាវបាន និងកំពុងខិតខំរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ដោយភាគីទាំងពីរ បានឯកភាពគ្នាក្នុងការអញ្ជើញអ្នកជំនាញការបារាំងឲ្យចូលរួមក្នុងការងារបោះបង្គោលព្រំដែននេះ។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាកម្ពុជាផងដែរថា ពលរដ្ឋ និងរដ្ឋាភិបាលឡាវកំពុងរៀបចំទទួលនូវដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសឡាវនៅថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះនឹងបានជាការជំរុញដល់ការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរបន្ថែមទៀត ហើយថា ក្នុងនាមជា ឯកអគ្គរដ្ឋថ្មីឯកឧត្តមនឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យដើម្បីបន្តពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម  អាំផាយ ឃិនដាវង្ស ដែលបានទទួលសេចក្តីទុកចិត្តពីរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា កម្ពុជា-ឡាវ ជាប្រទេសជិតខាងភូមិផងរបងជាមួយ មានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ប្រជាជនមានប្រពៃណីទំនៀមទម្លាប់រស់នៅប្រហាក់ប្រហែលគ្នា មានសណ្តានចិត្តមេត្តា ករុណា…

  • កម្មករជិត១ម៉ឹន៨ពាន់នាក់ជួបសម្តេចនាយករដ្ឋមន្ត្រីនៅស្រុកកណ្តាលស្ទឹង

    កម្មករជិត១ម៉ឹន៨ពាន់នាក់ជួបសម្តេចនាយករដ្ឋមន្ត្រីនៅស្រុកកណ្តាលស្ទឹង

    សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មកររោងចក្រចំនួនជិត១ម៉ឺន៨ពាន់នាក់នៅ ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងបានមានប្រសាសន៍សម្តែងការនឹករលឹកនិងការសន្យាបនុ្តជួយជួយ លើកដម្កើងជីវភាពកម្មករ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាំង ពីដើមដំបូងក្នុងការជួយកម្មករដើម្បីទទួលបានការបង្កើនប្រាក់ឈ្នួលជាបន្តបន្ទាប់ និងនៅតែប្រមាណជាងមួយ ខែទៀតប៉ុណ្ណោះប្រាក់បៀវត្សសម្រាប់ឆ្នាំថ្មីដែលកម្មករនឹងទទួលបានយ៉ាងហោច១៨២ដុល្លារក្នុងមួយខែ នឹងចាប់ ផ្តើមអនុវត្តចំពោះកម្មករនោះហើយ។ សម្តេចបានមានប្រសាសន៍បង្ហាញថាដើម្បីជួយកម្មករទទួលបានប្រាក់ខែ កើនឡើងរហូតមកទល់នឹងពេលនេះ គឺរាជរដ្ឋាភិបាល បានចំណាយខាតក្នុងមួយឆ្នាំរហូតដល់១២០លានដុល្លារ។ ពិធីបុណ្យ៣យប់៣ថ្ងៃដែលសម្តេចបានមានប្រសាសន៍ប្រាប់កម្មករនេះ នឹងគ្រោងធ្វើនៅបរិវេណក្បែរវិមានសំ ណង់ឈ្នះឈ្នះស្ថិតក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដែលនឹងវិមានអនុស្សាវរីយ៍រំលឹកនៃការចងចាំរបស់ ពលរដ្ឋកម្ពុជានូវវីរភាពរបស់យុទ្ធជនកម្ពុជាដែលបានធ្វើពលិកម្មបូជាជីវិតក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោសែន ជួយរំដោះប្រទេសជាតិអោយចាកផុតពីសង្គ្រាមស៊ីវិល។ក្នុងប្រសាសន៍ជួបសំណេះសំណាលជាមួយកម្មករនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បំរុង ការជួយឧបត្ថម្ភដល់កម្មការីនីមានគ៌ភប្រមាណ៦ម៉ឺននាក់ទៀតដែលរំពឹងថានឹងត្រូវសម្រាលកូនគិតរហូតដល់ចុង ឆ្នាំ២០១៨នេះ (សម្លេងHS1128-4) ១និង២៥នៅជាមួយគ្នានោះ ដែរ សម្តេចនាយករដ្ឋមន្ត្រី នៅបានមានប្រសាសន៍ដល់ការគិតគូរកម្មករដទៃទៀតដែលមាន ថៅកែរត់ចោលនិងមិនបានបើកប្រាក់ខែអោយ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាប្រាក់បុរេប្រទានប្រមាណជា ២២លានដុល្លារ ត្រូវបានយកទៅដោះស្រាយជួយកម្មករទាំងឡាយនោះដែលមានថៅកែរោងចក្ររត់ចោលពួក គេមិនព្រមបើកប្រាក់ខែអោយនោះ។ កម្ពុជាក្នុងសម័យតេជោសែននេះ កិច្ចប្រឹងប្រឺងរបស់រាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់សិទ្ធិនិងជីវភាពរបស់កម្ម ករ ត្រូវគេកត់សម្គាល់ថាមានការកើនខ្ពស់ជាងប្រទេសដទៃ។សេចក្តីរាយការណ៍បង្ហាញការប្រៀបធៀបថា ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរនៅប្រទេសបង់ក្លាដេសមាន ចំនួន៦៧ដុល្លារ…នៅប្រទេសស្រីលង្កា៦៧ដុល្លារ…នៅឥណ្ឌា៧៧ដុល្លារ ដល់១៤៣ដុល្លារ…នៅប្រទេសមី យ៉ាន់ ម៉ា១០៨ដុល្លារ…នៅឥណ្ឌូនេស៊ីពី១០៦ដុល្លារ ដល់២៦៧ដុល្លារ…នៅវៀតណាម១២២ដុល្លារដល់១៧៥ដុល្លារ នៅឡាវ១៣៣ដុល្លារ និងនៅប៉ាគីស្ថាន ១៣៤ដុល្លារ។

  • អប្សរាណេត ២៨ វិច្ឆិកា ២០១៨

    អប្សរាណេត ២៨ វិច្ឆិកា ២០១៨
  • វិមានក្រឹមឡាំងបញ្ជាក់ថា កិច្ចជំនួបរវាងលោក ពូទីន និងលោក ត្រាំ នៅតែកំពុងរៀបចំ បើទោះជាលេចឮព័ត៌មានថា ត្រូវបានលុបចោល

    វិមានក្រឹមឡាំងបញ្ជាក់ថា កិច្ចជំនួបរវាងលោក ពូទីន និងលោក ត្រាំ នៅតែកំពុងរៀបចំ បើទោះជាលេចឮព័ត៌មានថា ត្រូវបានលុបចោល

    រុស្ស៊ី៖ វិមានក្រឹមឡាំងរបស់រុស្ស៊ីបានលើកឡើងនៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ព័ត៌មានមកកាន់ទីក្រុងម៉ូស្គូនៅឡើយទេថា ជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន នាខែវិច្ឆិកានេះ ត្រូវសម្រេចលុបចោលវិញ ហើយថា វានៅតែកំពុងរៀបចំនៅឡើយ។ សូមរំលឹកថា លោក ត្រាំ បាននិយាយនៅថ្ងៃអង្គារ៍នេះថា រូបលោកទំនងជាសម្រេចចិត្តលុបចោលជំនួបពិភាក្សាជាមួយលោក ពូទីន បន្ទាប់ពីរុស្ស៊ីរឹបអូសនាវា៣គ្រឿង និងបាញ់ឲ្យក្រុមនាវិករបស់អ៊ុយក្រែនរងរបួសជាច្រើននាក់នៅឯតំបន់ឆ្មេរសមុទ្រនៃតំបន់គ្រីមៀ ហើយថា រូបលោកកំពុងទន្ទឹងរង់ចារបាយការណ៍ពេញលេញ ដែលនឹងបញ្ជូនមកពីក្រុមសន្តិសុខជាតិរបស់លោក ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ យ៉ាងណាមិញ អ្នកនំាពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រី ផេសស្គូវ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសិទកាសែតមួយថា វិមានក្រឹមឡាំងបានដឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ខាងលើនេះ ប៉ុន្តែកិច្ចប្រជុំបានឯកភាពគ្នារួចរាល់ហើយ និងនៅតែបន្តកំពុងរៀបចំផងដែរ៕

  • រុស្ស៊ីគ្រោងដាក់ពង្រាយមីស៊ីលប្រឆាំងយន្តហោះជាច្រើនថែមទៀតនៅតំបន់គ្រីមៀ ក្រោយអ៊ុយក្រែនប្រកាសប្រើច្បាប់អាជ្ញាសឹក

    រុស្ស៊ីគ្រោងដាក់ពង្រាយមីស៊ីលប្រឆាំងយន្តហោះជាច្រើនថែមទៀតនៅតំបន់គ្រីមៀ ក្រោយអ៊ុយក្រែនប្រកាសប្រើច្បាប់អាជ្ញាសឹក

    រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃពុធនេះ បានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិកំពូលរបស់រុស្ស៊ីលោក វ្ល៉ាឌីម អាស្តាយ៉េវ ដែលនិយាយថា រុស្ស៊ីនឹងបន្ថែមប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះមួយទៀត បន្ថែមពីលើប្រព័ន្ធ៣ដែលបានដាក់ពង្រាយរួចហើយនៅក្នុងឧបទ្វីបនេះ។ ការប្រកាសនេះ ធ្វើឡើង៣ថ្ងៃបន្ទាប់ពីឆ្មាំព្រំដែនរុស្ស៊ីបានបាញ់ប្រហារលើនាវាអ៊ុយក្រែន៣គ្រឿង រួចរឹបអូសយកនាវាទាំង៣ និងឃាត់ខ្លួនក្រុមនាវិកទាំងអស់ ខណៈការប្រឈមមុខដាក់គ្នាផ្នែកយោធាជាលើកដំបូងរវាងប្រទេសជិតខាងទាំង២នេះ បានលើកឡើងពីទិដ្ឋភាពនៃជម្លោះដ៏ធំមួយនាពេលអនាគត ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងថា ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅឯច្រកសមុទ្រឃើច នាពេលថ្មីៗនេះ គឺជាឆាកល្ខោនដែលរៀបចំឡើង ក្រោមគោលបំណងធ្វើយ៉ាងណាឲ្យមានលេស ដើម្បីអាចប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅច្រកសមុទ្រឃើច គឺជាឧប្បត្តិហេតុតូចតាចមួយនៅព្រំដែនប៉ុណ្ណោះ ជាពិសេសនៅពេលធៀបទៅនឹងបញ្ហាជម្លោះនៅភាគខាងកើតអ៊ុយក្រែន ឬក៏បញ្ហាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤ជាដើម ដែលពុំមានការដាក់ចេញនូវច្បាប់អាជ្ញាសឹកឡើយនាពេលនោះ៕ម.ន

  • ការធ្វើសមយុទ្ធរបស់យោធារុស្ស៊ីនៅឆ្នំា២០១៨នេះ កើនឡើង២ដង បើធៀបទៅនឹងឆ្នំាមុន

    ការធ្វើសមយុទ្ធរបស់យោធារុស្ស៊ីនៅឆ្នំា២០១៨នេះ កើនឡើង២ដង បើធៀបទៅនឹងឆ្នំាមុន

    រុស្ស៊ី៖ មេបញ្ជាការកងកម្លាំងយោធារុស្ស៊ីនៃតំបន់ភាគខាងត្បូងលោក Alexander Dvornikov បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៊ីនៃតំបន់ភាគខាងត្បូង បានដឹកនាំការធ្វើសមយុទ្ធយោធាច្រើនជាង៣,០០០លើកក្នុងឆ្នាំ២០១៨នេះ ពោលគឺច្រើនជាង២ដងបើធៀបទៅនឹងឆ្នំា២០១៧។ មេបញ្ជាការរូបនេះ បានប្រាប់សារព័ត៌មាននៅក្នុងស្រុកនៅថ្ងៃពុធនេះថា ការចែករំលែកបទពិសោធន៍ និងអាវុធទំនើបៗសម្រាប់កងកម្លាំងយោធាតំបន់ភាគខាងត្បូង បានកើនឡើង៦៥ភាគរយ ។ កងកម្លាំងយោធាភាគខាងត្បូង គឺជាអង្គភាពយោធាមួយក្នុងចំណោម៥របស់កងទ័ពរុស្ស៊ី និងមានមូលដ្ឋាននៅទីក្រុង Rostov-on-Don។ លោក Dvornikov បានសង្កត់ធ្ងន់ទៀតថា ការធ្វើសមយុទ្ធយោធាផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកក៏បានកើនឡើងបីដងផងដែរ ស្របពេលដែលយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន៦,០០០គ្រឿងបានចូលរួមធ្វើសមយុទ្ធយោធាក្នុងឆ្នាំ២០១៨នេះ៕ម.ន

  • ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា លោក គីម ជុងអ៊ុន យល់ព្រមបើកឱ្យធ្វើការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន

    ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា លោក គីម ជុងអ៊ុន យល់ព្រមបើកឱ្យធ្វើការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន

    កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មាន យន់ហាប់ របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពពីមន្ត្រីការទូតជាន់ខ្ពស់មួយរូប សុំមិនបញ្ចេញអត្តសញ្ញាណ មកចុះផ្សាយថា មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អាចចុះត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសខ្លួន។ បើតាមមន្ត្រីដដែលនេះ ខ្ញុំយល់ថា លោកប្រធាន គីម បានប្រាប់លោកប្រធាធិបតី មូន ជែអ៊ីន ក្នុងអំឡុងជំនួបកំពូលរបស់ពួកលោកកាលពីខែកញ្ញាថា ប្រសិនបើសហរដ្ឋអាម៉េរិកបានចាត់វិធានការសមស្របនោះ លោកនឹងមិនត្រឹមតែមានបំណងបិទរោងចក្រនុយក្លេអ៊ែរ យ៉ុងប្យុង នោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ផងដែរ។ យ៉ុងប្យុង គឺជារោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយរបស់កូរ៉េខាងជើង មានទីតាំងស្ថិតនៅភាគខាងលិចប្រទេស។ ប្រភពនេះបានឱ្យដឹងទៀតថា ក្រោយពេលទទួលបានដំណឹងនេះ លោក មូន បាននាំសារនេះទៅឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅពេលដែលពួកលោកបានជួបពិភាក្សាទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក កាលពីខែកញ្ញាកន្លងទៅ៕ម.ន