Category: ព័ត៌មាន

  • រដ្ឋមន្ត្រីក្រសួងទេចរណ៍ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ និងសហគមន៍ទេសចរណ៍គំរូលើកទី២ ដើម្បីអនុវត្តចលនាទាំង២ឲ្យមានប្រសិទ្ធភាព

    រដ្ឋមន្ត្រីក្រសួងទេចរណ៍ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ និងសហគមន៍ទេសចរណ៍គំរូលើកទី២ ដើម្បីអនុវត្តចលនាទាំង២ឲ្យមានប្រសិទ្ធភាព

    ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ និងសហគមន៍ទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៩ ដែលទើបតែប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ក្រសួងទេសចរណ៍ បានប្រកាសជំរុញភាគីពាក់ព័ន្ធទាំងអស់ មានផ្នែកសាធារណៈ ឯកជន ប្រជាពលរដ្ឋ-ភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍន៍ ចូលរួមអនុវត្តចលនាទាំងពីរខាងលើឱ្យមានប្រសិទ្ធភាព។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តតាមអនុសាសន៍មួយចំនួនដូចខាងក្រោម៖ ទី១)ការវិនិយោគ៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍គ្រប់ប្រភេទ ដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងសង្គម។ ទី២)ការគ្រប់គ្រង៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការចាត់តាំងនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឱ្យគ្រប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់មានផែនការមេ អភិវឌ្ឍច្បាស់លាស់។ ទី៣)បរិស្ថានអនាម័យ៖ ត្រូវបញ្ឈប់ការបោះសំរាមចោលក្រោមតុ នៅតាមភោជនីយដ្ឋាននានា ក្រោមយុទ្ធនាការរមណីយដ្ឋានខ្ញុំ សហគមន៍ខ្ញុំ គ្មានទេសំរាមក្រៅធុង។ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាស ឬក្រណាត់ជំនួសប្លាស្ទិក ដូចដែលជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូ និងសហគមន៍គំរូ ឆ្នាំ២០១៨នេះ បានកំពុងអនុវត្ត។ ទី៤)សន្តិសុខ សុវត្ថិភាព៖ គ្រប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឱ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម។…

  • អង្គការ Water SHED បើកវគ្គបណ្តុះបណ្តាលអប់រំភាពជាអ្នកដឹកនាំសម្រាប់អ្នកសម្របសម្រួលថ្នាក់ខេត្តលើកទី៣ ដល់មន្ត្រីបង្គោល៧ខេត្ត ស្រុក១៧ និងក្រុង១

    អង្គការ Water SHED បើកវគ្គបណ្តុះបណ្តាលអប់រំភាពជាអ្នកដឹកនាំសម្រាប់អ្នកសម្របសម្រួលថ្នាក់ខេត្តលើកទី៣ ដល់មន្ត្រីបង្គោល៧ខេត្ត ស្រុក១៧ និងក្រុង១

    មន្ត្រីបង្គោលសំខាន់ៗ សរុបចំនួន៩០រូប ដែលមកពីបណ្តាខេត្តចំនួន៧ ស្រុកចំនួន១៧ និងក្រុង១  ក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ) តាកែវ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន ទទួលបានការបណ្តុះបណ្តាលអប់រំភាពជាអ្នកដឹកនាំ សម្រាប់សម្របសម្រួលថ្នាក់ខេត្តលើកទី៣។ អង្គការវ័តធើសេដ (Water SHED) បានជ្រើសយកខេត្តបាត់ដំបង ធ្វើជាមូលដ្ឋានក្នុងការបណ្តុះបណ្តាលដល់មន្ត្រីទាំងនោះ ដែលមានរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨-២៩ ខែវិច្ឆិកា២០១៨ នៅសណ្ឋាគារស្ព្រីងផាក ក្រុង-ខេត្តបាត់ដំបង ក្រោមអធិបតី ភាពឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដោយផ្តោតសំខាន់ដល់ការបណ្តុះបណ្តាលសម្រាប់អ្នកសម្របសម្រួលថ្នាក់ខេត្ត គឺ១-ដើម្បីយកទៅបណ្តុះបណ្តាលបន្តជូនដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ នៅក្នុងខេត្ត ស្រុក-ក្រុង ដែលជាគោលដៅនៃរដ្ឋបាលខេត្តនីមួយៗ និងក្រសួងមហាផ្ទៃផ្ទាល់។ ២-ពិភាក្សាចែករំលែកចំណេះដឹងបទពិសោធន៍គ្នាទៅវិញទៅមកភាពជាអ្នកដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងពិភាក្សាពីនីតិវិធីបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំគំរូ។ ៣-ពង្រឹងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់ជាមួយដៃគូពាក់ព័ន្ធ និងគាំទ្រសហការ ក្នុងការជំរុញលើកទឹកចិត្ត និងតាមដានការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ លើការងារអនាម័យ និងការគ្រប់គ្រងទិន្នន័យអនាម័យផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុយ…

  • សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចុះពិនិត្យគុណភាពទំនិញនៅផ្សារដីហុយ

    សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចុះពិនិត្យគុណភាពទំនិញនៅផ្សារដីហុយ

       ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យគុណភាពទំនិញនៅផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារផងដែរ។មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាចំណីអាហារប្រចាំថ្ងៃដែលសង្ស័យថាអាចមានហានិភ័យខ្ពស់  ចំនួន ៤៤គំរូ ដែលរួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ បង្អែមលតខៀវ លតស្វិត បាញ់ឌុកជាដើម ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់នៅនឹងរថយន្តពិសោធន៏ចល័តកាំកុងត្រូលផ្ទាល់។ ជាលទ្ធផល ផលិតផលដែលបានពិនិត្យទាំង៤៤គំរូនេះគឺមានអនុលោមភាពសុវត្ថិភាព ។  ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster សំណូមពរដល់អ្នកផលិត ក៏ដូចជាអ្នកលក់ដូរចំណីអាហារទាំងឡាយ សូមចូលរួមរក្សាអនាម័យឲ្យបានល្អ សូមកុំផលិត ចែកចាយ ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន។ចំពោះអ្នកទិញ សូមទិញចំណីអាហារណាមានសុវត្ថិភាព មានអនាម័យល្អ ដោយសូមមេត្តាពិចារណាមុននឹងសម្រេចចិត្តទិញ នូវទំនិញដែលមានលក្ខណៈខុសប្លែកពីធម្មតា ទំនិញដែលមានសម្រស់ស្រស់ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង។ល។…

  • កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ និងដកហូតថ្នាំញៀនចំនួន ២កញ្ចប់ធំ

    កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ និងដកហូតថ្នាំញៀនចំនួន ២កញ្ចប់ធំ

    ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់ធំ។ ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ តារា ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មុខរបររើសអេតចាយ មានទីលំនៅនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ម៉ៅ ចាន់ថុន អធិការរងផ្នែកស្រាវជ្រាវបង្ក្រាប នៃអធិការខណ្ឌដូនពេញ បានប្រាប់អោយដឹងថាប្រតិបត្តិការខាងលើនេះ គឺកម្លាំងនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់ធំ និងថង់ផ្លាស់ស្ទិចមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕    

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថា ពន្លាជាតិកម្ពុជា នឹងសាងសង់នៅចុងឆ្នាំ២០១៩ ដើម្បីចូលរួមពិព័រណ៍ពិភពលោឌុយបៃ ឆ្នាំ២០២០

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថា ពន្លាជាតិកម្ពុជា នឹងសាងសង់នៅចុងឆ្នាំ២០១៩ ដើម្បីចូលរួមពិព័រណ៍ពិភពលោឌុយបៃ ឆ្នាំ២០២០

    (ឌុយបៃ)៖ ពន្លាជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការ នៅមុនបំណាច់ឆ្នាំ២០១៩ ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក ។ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលរួមត្រួតពិនិត្យសកម្មភាពសាងសង់ នៅការដ្ឋានពិព័រណ៍ពិភពលោក កាលពីរសៀលថ្ងៃអង្គារ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជានឹងសាងសង់ពន្លាជាតិចំនួនពីរជាន់ ដែលមានលក្ខណៈនវានុវត្តន៍ (គំនិតច្នៃប្រឌិតថ្មី) តាមរចនាបទខ្មែរ ដើម្បីបង្ហាញសក្តានុពលវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ សំដៅឆ្លើយតបប្រធានបទពិព័រណ៍ពិភពលោកឌុយបៃ «Connecting Minds, Creating the Future» ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈការសម្របសម្រួលរបស់សហភាពអារ៉ាប់រួម កម្ពុជាទទួលបានផ្ទៃដីជាង ៤០០ម៉ែត្រការ៉េ ដែលមានទីតាំងលេខ SA03-A ស្ថិតក្នុងសង្កាត់ “Sustainability” នៃទីក្រុងឌុយបៃ ដើម្បីសាងសង់ពន្លាជាតិ ហើយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួង ក៏បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលសហភាពអារ៉ាប់រួម…

  • ព្រហើនមែន ហ៊ានបំពានដីកាសាលាឧទ្ធរណ៍ វាយកំទេចរបងផ្ទះគេពេលម្ចាស់មិននៅ

    ព្រហើនមែន ហ៊ានបំពានដីកាសាលាឧទ្ធរណ៍ វាយកំទេចរបងផ្ទះគេពេលម្ចាស់មិននៅ

    (ខេត្តព្រះសីហនុ)៖របងផ្ទះប្រជាពលរដ្ឋមួយគ្រួសារ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបុរសម្នាក់វាយកំទេចទាំងស្រុង កាលពីរសៀលថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០១៨ គ្រាដែលម្ចាស់ផ្ទះនាំគ្នាទៅលេងអុំទូកនៅភ្នំពេញអស់។បុរសដែលវាយកំទេចរបងនេះត្រូវបានគេថតបានតាមរយៈកាំមេរ៉ាសុវត្ថិភាព និងដាក់ប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចរួចហើយដែរតែនៅមិនទាន់មានពន្លឺ។ករណីនេះមុនឈានដល់ការវាយកំទេចបាននេះកន្លងមកមានបុរសពីរនាក់ធ្លាប់អះអាងថាជាតំណាងម្ចាស់ផ្ទះបាននាំកម្មករជាច្រើននាក់មកធ្វើរបងថ្មហំពទ្ធ័លើដីផ្លូវដែលកំពុងមានការប្តឹងផ្តល់នៅតុលាការនៅឡើយ  ដោយប្រើកិរិយាច្រងេងច្រងាងមកលើអាជ្ញាធរដែនដីពេលចុះសម្របសម្រួល ហាក់ដូចជាមានអ្នកមានអំណាចណានៅជួយការពារពីក្រោយខ្នង។សកម្មភាពនោះក៏បានបរាជ័យទៅវិញបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរដែនដី។បុរសទាំងពីរនាក់នេះ ទី១ ឈ្មោះ ឈុន ថាន់. គេប្រាប់ថា ធ្វើការនៅទីស្តីគណរដ្ឋមន្ត្រី បានអះអាងថាជាតំណាងម្ចាស់ផ្ទះ (គឺលោក ឈ្មោះ អេង អ៊ី ហាក់ ជាអានិកជនខែ្មរបារាំង.និងប្រពន្ធ ឈ្មោះ ស្រេង ដាលីន) តាមប្រភពច្បាស់ការប្រាប់ថា  ឈ្មោះ.ឈុន ថាន់ បានអះអាងនៅចំពោះសមត្ថកិច្ចថាខ្លូនត្រូវជាប្អូន លោក សេង ទៀង  ។ទី២.មិនស្គាល់ឈ្មោះ តែគេសង្ស័យថា ជាយោធានៅអង្គភាពប្រឆាំងភេរវកម្ម។ តាមភាគីម្ចាស់ផ្ទះដែលត្រូវគេលួចវាយរបងចោលខាងលើនេះ លោកតាំង ងួន និង លោកស្រី ចាន់ ធូ  បញ្ជាក់ថា ផ្លូវចូលដីម្ចាស់ជាប់ព្រំគ្នានេះ តាមប្លង់មានទំហំត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះតាមប្លង់់សុរិយោដី តែម្ចាស់ដីខាងក្រោយនេះចង់ពង្រីកផ្លូវអោយធំបែរជាមកវាយកំទេចរបងរបស់គាត់ប្រុងរំលោភយកដីរបងកម្មសិទ្ធរបស់គាត់ដើម្បីគាប់ចិត្តពួកចិនដែលជួលផ្ទះរបស់គាត់។ អាជ្ញាធរសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានចុះធ្វើកំណត់ហេតុនិងស្រាវជា្រវករណីនេះដែរតែមិនទាន់មានលទ្ធផលនៅឡើយ។ទន្ទឹមនេះដែរ អាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះមកពិនិត្យស្រាវជ្រាវរឿងនេះដែរក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋម្ចាស់ផ្ទះតែមិនទាន់ស្វែងរកការបញ្ជាក់លំអិតបាននៅឡើយ។ សូមបញ្ជក់ថា ករណីទំនាស់នេះបានកើតឡើងជាយូរមកហើយ ភាគីទំនាស់ទាំងពីរបានប្តឹងផ្តល់គ្នាជាបន្តបន្ទាប់។វិវាទនេះតុលាការខេត្តព្រះសីហនុ លោក…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អបអរសាទរ ខណៈដែលល្ងោនខោន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិ នៃមនុស្សជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អបអរសាទរ ខណៈដែលល្ងោនខោន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិ នៃមនុស្សជាតិ
  • ឯកឧត្តម ជា សារ៉ន ទទួលជួបគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូ និងរដ្ឋធានីវៀងច័ន្ទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែរឹងមាំរវាងកងទ័ពទាំង៣ប្រទេស

    ឯកឧត្តម ជា សារ៉ន ទទួលជួបគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូ និងរដ្ឋធានីវៀងច័ន្ទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែរឹងមាំរវាងកងទ័ពទាំង៣ប្រទេស

    គណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ថេកេត ប្រធាននយោបាយបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ជា សារ៉ន នាយសេនាធិការ និងជាមេបញ្ជាការរង កងទ័ពជើងគោកនៃកងយោពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកកន្ទោក នាព្រឹកថ្ងៃទី២៨ ខែវិច្ឆឹការ ឆ្នាំ២០១៨។ ក្នុងឳកាសនោះ ឯកឧត្តម ង្វៀន ថេកេត បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា សារ៉ន ដែលបានផ្តល់នូវពេលវេលាអនុញ្ញាតឲ្យរូបលោក និងប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជានាលើកនេះ។ ឯកឧត្តម ង្វៀន ថេកេត ក៏បានសម្តែងការអបអរសាទរ ដែលកម្ពុជាបានដំណើរការជ្រើសរើសតំណាងរាស្ត្រ អណត្តិទី៦ នៃរដ្ឋសភាទទួលបានលទ្ធផលល្អប្រសើរ។ ជាការឆ្លើយតប ឯកឧត្តម ជា សារ៉ន ក្នុងនាមឯកឧត្តម អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាប្រកបដោយកិតិ្តយសបំផុត ចំពោះដំណើទស្សនកិច្ចរបស់គណៈប្រតិភូយោធាបញ្ជាការដ្ឋានរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។…

  • រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៨ ក្រោមប្រធានបទ” រួមគ្នាដើម្បីបរិស្ថានស្អាត “

    រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៨ ក្រោមប្រធានបទ” រួមគ្នាដើម្បីបរិស្ថានស្អាត “

    ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា២០១៨ ដែលបានធ្វើឡើងនៅបរិវេណសួននាគសន្តិភាព នាទីប្រជុំជននៃក្រុង-ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៨ ក្រោមប្រធានបទ “រួមគ្នាដើម្បីបរិស្ថានស្អាត ” ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងខេត្តបានថ្លែងថា ដើម្បីបង្កើនការចូលរួមយល់ដឹងអំពីសភាពការណ៍អនាម័យ បរិស្ថានជាតិ បរិស្ថានតំបន់ នយោបាយបរិស្ថានជាតិ ព្រមទាំងជំរុញឲ្យមានការចូលរួមក្នុងការអនុវត្តឲ្យបានខ្លាំងក្លាឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលស្តីពីកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យមាននិរន្តរភាព និងភាពស្ថិតស្ថេរសម្រាប់លើកស្ទួយដល់សុខុមាលភាពសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ទាមទារឲ្យយើងគ្រប់ៗរូប ត្រូវចេះគិតគូរ អំពីសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ ឲ្យបានកាន់តែខ្លាំង។ ឯកឧត្តមបានថ្លែងទៀតថា ការប្រារព្ធទិវានេះឡើង វាជាការបញ្ជាក់ឆ្លុះបញ្ចាំងក្នុងន័យថា យើងទាំងអស់គ្នា បានចូលរួមលុបបំបាត់នូវសំណល់ប្លាស្ទិក និងអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជនរបស់យើង និងបានផ្តល់នូវភាពកក់ក្តៅ មានសិទ្ធិសេរីភាព ក្នុងការទទួលយកផលពីធម្មជាតិ ដូចជា បរិយាកាសល្អ ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ទទួលទាន ប្រជាពលរដ្ឋមានសុខុមាលភាព និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ ព្រមទាំងចូលរួមក្នុងការថែរក្សាបរិស្ថានមនុស្ស បរិស្ថានធម្មជាតិ និងបរិស្ថានសង្គមវប្បធម៌ ឲ្យមាននិរន្តរភាពស្ថិតស្ថេរគង់វង្ស។ …

  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរដែលល្ខោនខោលកម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរដែលល្ខោនខោលកម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស

    តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាអបអរសាទរដែលល្ខោនខោលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស។ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។ ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទកភាពជាតិដ៏ធំថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើង បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើង៕…