Category: ព័ត៌មាន

  • ល្ខោនខោលកម្ពុជា ត្រូវបានអង្គការយូណេស្កូ អនុម័តដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ

    ល្ខោនខោលកម្ពុជា ត្រូវបានអង្គការយូណេស្កូ អនុម័តដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ

    នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ តាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទកភាពជាតិដ៏ធំថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើង បានទទួលនូវលទ្ធផលជោគជ័យ នៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើង បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង ៕  

  • បាត់ស្លាកលេខរថយន្ត២ឆ្នាំ ស្រាប់តែឃើញពាក់នៅរថយន្តផ្សេងទៅវិញ

    បាត់ស្លាកលេខរថយន្ត២ឆ្នាំ ស្រាប់តែឃើញពាក់នៅរថយន្តផ្សេងទៅវិញ

    ភ្នំពេញ៖ បុរសម្នាក់ដែលបានបាត់ស្លាកលេខរថយន្ត២ឆ្នាំ ស្រាប់តែប្រទះឃើញជាប់នឹងរថយន្តមួយគ្រឿងផ្សេងទៀតដែលគេចតទុក នៅម្តុំលក់រថយន្តក្បែរវត្តភ្នំ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសួនច្បារវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ បើតាមសម្ដីបុរសម្នាក់ដែលបានអះអាងថាខ្លួនជាម្ចាស់ស្លាកលេខរថយន្តនោះ បានប្រាប់ឲ្យដឹងថា គាត់បានធ្វើដំណើរតាមផ្លូវ ហើយក៏បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់ ដែលបានបាត់អស់រយៈពេលជាង២ឆ្នាំមកហើយ ស្រាប់តែពេលនេះឃើញគេយកទៅពាក់លើរថយន្តមួយគ្រឿងដែលគេចតទុកចោលនៅក្បែរវត្តភ្នំទៅវិញ។ គាត់បានប្រាប់ឱ្យដឹងទៀតថា ស្លាកលេខរថយន្តប្រទះឃើញនេះ គឺមានលេខភ្នំពេញ2H-0621 បាត់តាំង២ឆ្នាំមុននៅម្តុំស្ទឹងមានជ័យ។ លុះដល់ព្រឹកនេះ ក៏ស្រាប់តែបានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់ដែលបាត់នោះ ត្រូវបានគេយកទៅដាក់ជាប់នឹងរថយន្តម៉ាក CORONA ព៌ណទឹកប្រាក់មួយគ្រឿងទៀតដែលចតទុកចោលនៅលើផ្លូវក្បែរសួនច្បារវត្តភ្នំ ហើយគាត់ក៏បានរាយការណ៍ទៅប្តឹងកម្លាំងមានសម្ថកិច្ចទាំងខណ្ឌដូនពេញ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមាន១ ឲ្យជួយឃាត់ទុកតែម្តង។ ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើអន្តរាគមន៍ឃាត់រថយន្តនៅនឹងកន្លែងកើតហេតុរង់ចាំសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហើយបានបញ្ជូនរថយន្តទាំង២គ្រឿងទៅកាន់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដើម្បីធ្វើការដោះស្រោយគ្នាបន្តទៅទៀត៕  

  • ពលរដ្ឋរស់នៅក្នុងសង្កាត់ចោមចៅ១ ត្អូញត្អែរពីបញ្ហាសំរាម និងក្រុមហ៊ុនស៊ិនទ្រី

    ពលរដ្ឋរស់នៅក្នុងសង្កាត់ចោមចៅ១ ត្អូញត្អែរពីបញ្ហាសំរាម និងក្រុមហ៊ុនស៊ិនទ្រី

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវវេងស្រេង មានការត្អូញត្អែរជុំវិញឡានសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីយឺតយ៉ាវក្នុងការប្រមូលសំរាម រហូតដល់ស្បោងច្រកសំរាមរបស់ពលរដ្ឋ យកចេញពីក្នុងផ្ទះមកគរជាគំនរលើចិញ្ចើមផ្លូវវេងស្រេងបាត់ទៅហើយ។ ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកលោក កង វង ចៅសង្កាត់ចោមចៅ១ ខ្នះខ្នែងយកចិត្តទុកដាក់នៅចំណុចត្រង់ណាដែលពលរដ្ឋរអ៊ូរិះគន់ជុំវិញគំនរសំរាម គឺលោកចៅសង្កាត់ចាត់វិធានការ មានទាំងឡាយ វីដេអូ រូបភាព សកម្មភាព ក្រុមការងារ ចាត់វិធានការប្រមូល កើបសំរាមយកចេញ បានស្អាតនៅថ្ងៃនេះ ហើយស្អែកឡើងសំរាមពេញដដែល បានត្រឹមឡាយបង្ហោះឲ្យថ្នាក់លើមើលឃើញ។ សំរាមធ្លាប់កើតមាននៅកន្លែងណា នៅដដែល រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា គ្រាន់តែកំណាត់ផ្លូវវេងស្រេង ចាប់ពីមុខរោងចក្រ៦ជាន់ រហូតដល់ផ្សារត្រពាំងថ្លឹង ចម្ងាយជាង៥០ម៉ែត្រសោះ សំរាមហូរហៀរមកលើផ្លូវវេងស្រេងបាត់ទៅហើយ ក្បែរសាលាសង្កាត់ផ្ទាល់តែម្តង។ ពលរដ្ឋបន្តទៀតថា ឲ្យតែឡានរបស់ក្រុមហ៊ុនស៊ិនទ្រីយឺតយ៉ាវក្នុងការប្រមូលសំរាម ប្រាកដហើយ សំរាមគរស្អុយរលួយ កន្លែងណាក៏ដូចកន្លែងណា ទោះជាអាជ្ញាធរ ខិតខំ សម្អាត អស់ពីកន្លែងមួយ នៅកន្លែងមួយទៀត ដូចកំណាត់ផ្លូវវេងស្រេង ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១នេះអ៊ីចឹង៕

  • អ៊ុយក្រែនកំពុងបង្កើនការប្រុងជើងការក្នុងកម្រិតខ្ពស់ ខណៈកំពុងជួបភាពតានតឹងខ្លាំងជាមួយរុស្ស៊ី

    អ៊ុយក្រែនកំពុងបង្កើនការប្រុងជើងការក្នុងកម្រិតខ្ពស់ ខណៈកំពុងជួបភាពតានតឹងខ្លាំងជាមួយរុស្ស៊ី

    អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផរ៉ូហ្សេនកូ បានព្រមានថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្រោមការគំរាមកំហែង នៃសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ដែលកំពុងបង្កើនវត្តមានយោធារបស់ខ្លួនកាន់តែច្រើន នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូក៣គ្រឿង ព្រមទាំងចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែន២៤នាក់ ដោយចោទថា បានចូលក្នុងដែនសមុទ្ររបស់ខ្លួនដោយខុសច្បាប់នៅឯច្រក សមុទ្រឃើច ដែលតភ្ជាប់រវាងដែនសមុទ្រ អាហ្សូវ ជាមួយសមុទ្រខ្មៅនៃតំបន់ឧបទ្វីបគ្រីមៀ កាលពីចុងសប្តាហ៍មុននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ដើម្បីដោះស្រាយការប្រឈមមុខនឹងរុស្ស៊ីនោះ សភាអ៊ុយក្រែនបានសម្រេចចិត្តប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃ សម្រាប់តំបន់ព្រំដែនជាប់រុស្ស៊ី ស្របពេលដែលទីក្រុងម៉ូស្គូព្រមានទីក្រុងកៀវថា នឹងជួបផលវិបាកធ្ងន់ បើមិនព្រមបញ្ឈប់សកម្មភាពបង្កហេតុ៕

  • សហរដ្ឋអាម៉េរិកត្រូវរំពឹងថា នឹងយកកិច្ចប្រជុំអង្គការ NATO ធ្វើជាថ្ងៃប្រកាសដកខ្លួនពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី

    សហរដ្ឋអាម៉េរិកត្រូវរំពឹងថា នឹងយកកិច្ចប្រជុំអង្គការ NATO ធ្វើជាថ្ងៃប្រកាសដកខ្លួនពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូបត្រូវគេរាយការណ៍ថា នឹងប្រាប់សម្ព័ន្ធមិត្តក្នុងអង្គការ NATO អំពីគម្រោងរបស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការដកខ្លួនចេញពីសន្ធិសញ្ញាទ្វេភាគី ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី។   INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយអតីតមេដឹកនាំសូវៀត លោក មីឃែល ហ្គ័របាឆេវ និងអតីតប្រធានាធិបតីអាម៉េរិក លោក រ៉ូណាល់ រីហ្គែន ដែលបានព្រមព្រៀងគ្នាកម្ទេចមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់ចោលទាំងអស់ ហើយឈានដល់ការបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ កាលពីសម័យសង្គ្រាមត្រជាក់ ។ សន្ធិសញ្ញា INF នេះ បានហាមមិនឲ្យអាម៉េរិក និងរុស្ស៊ីមានមីស៊ីលផ្លោងប្រភេទបាញ់ចេញពីផ្ទៃដី ដែលមានរយៈចម្ងាយវាយប្រហារពី៥០០ ទៅ៥,០០០គីឡូម៉ែត្រ ខណៈអាម៉េរិកបានចោទរុស្ស៊ីថា បានបំពានលើសន្ធិសញ្ញានេះមុន ទើបបង្ខំឲ្យខ្លួនសម្រេចដើរចេញ។ ជុំវិញបញ្ហានេះដែរ មានសេចក្តីរាយការណ៍ថា ប្រធានស្ថាប័នស៊ើបការណ៍ជាតិសម្ងាត់អាម៉េរិកលោក ដេន ខូត  នឹងជួបជាមួយបណ្តាអ្នកតំណាងនៃបណ្តាប្រទេសអឺរ៉ុប នៅក្នុងកិច្ចប្រជុំអង្គការ NATO នាសប្តាហ៍នេះ នៅឯទីក្រុងព្រុចសែល ដើម្បីជជែកអំពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ជាការរំលោភរបស់រុស្ស៊ីលើសន្ធិសញ្ញានុយក្លេអ៊ែរ INF ឆ្នាំ១៩៨៧៕…

  • ទីបំផុតក្រុមភ្នាក់ងារស៊ើបអង្កេតឥណ្ឌូណេស៊ី បង្ហាញទិន្នន័យប្រអប់ខ្មៅយន្តហោះ Lion Air ដែលធ្លាក់ក្នុងសមុទ្រផ្តាច់ជីវិតមនុស្ស១៨៩នាក់ហើយ

    ទីបំផុតក្រុមភ្នាក់ងារស៊ើបអង្កេតឥណ្ឌូណេស៊ី បង្ហាញទិន្នន័យប្រអប់ខ្មៅយន្តហោះ Lion Air ដែលធ្លាក់ក្នុងសមុទ្រផ្តាច់ជីវិតមនុស្ស១៨៩នាក់ហើយ

    ឥណ្ឌណេស៊ី៖ ទិន្នន័យបានមកពីយន្តហោះដឹកអ្នកដំណើរដែលធ្លាក់ចូលសមុទ្រជ្វាប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលាកន្លងទៅ បានបង្ហាញថា ក្រុមអាកាសយានិកបានពិបាកក្នុងការគ្រប់គ្រងយន្តហោះ ពោលគឺចាប់តាំងពីពេលហោះចេញពីអាកាសយានដ្ឋាន ស្របដែលយន្តហោះ ប៊ូអ៊ីង 737 នោះ បានសំយ៉ុងក្បាលចុះក្រោមជាច្រើនលើកច្រើនសា ដោយសារតែប្រព័ន្ធសែនសឺ ឬប្រព័ន្ធប្រាប់ទិស ដែលមានបញ្ហា។ យោងតាមខ្លឹមសារនៃរបាយការណ៍នេះ គឺក្រុមអាកាសយានិកបានទាញចង្កូតឲ្យយន្តហោះងើបក្បាលឡើងវិញម្តងហើយម្តងទៀតជាច្រើនលើក ក្នុងអំឡុងពេលហោះហើរប្រមាណ១១នាទី មុនពេលពួកគេបាត់បង់ម្ចាស់ការទាំងស្រុងលើយន្តហោះជើងហើរ៦១០ របស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី ឡាយអិន អ៊ែរ ផ្ទុកមនុស្ស១៨៩នាក់ ដែលទីបំផុតបានធ្លាក់ចូលក្នុងផ្ទៃសមុទ្រជាមួយល្បឿនជាង ៧២០គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា ទិន្នន័យនេះ បានមកពីប្រអប់ខ្មៅផ្ទុកព័ត៌មានហោះហើររបស់យន្តហោះខាងលើ ដែលត្រូវបានចេញផ្សាយក្នុងរបាយការណ៍បឋម ដែលរៀបរៀងឡើងដោយក្រុមភ្នាក់ងារស៊ើបអង្កេតករណីធ្លាក់យន្តហោះរបស់ឥណ្ឌូណេស៊ី៕

  • ប្រតិភូបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ និងរដ្ឋធានីវៀងច័ន្ទ ចូលជួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញ

    ប្រតិភូបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ និងរដ្ឋធានីវៀងច័ន្ទ ចូលជួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញ

    ប្រតិភូបញ្ជាការដ្ឋានយោធានៃរដ្ឋធានីហាណួយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តសេនីយ៍ទោ ង្វៀង ថេកេត ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦រវាងបញ្ជាការដ្ឋានយោធាប្រទេសទាំង៣ ភ្នំពេញ-ហាណូយ-វៀងច័ន្ទ ដោយផ្តោតទៅលើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីនៃប្រទេសទាំង៣ ប្រជាជនទាំង៣ និងកងទព័ទាំង៣ឲ្យកាន់តែរឹងមាំ ស្ថេរភាព និងយូអង្វែង។ ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងយើងទាំង២ គឺមានតម្លៃ និងមានផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសយើងទាំង២ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះនៅពេលយើងមានបញ្ហាគឺមានតែប្រទេសជិតខាងនឹងហើយ ដែលជួយយើងមុនគេ។ ពិសេសមិត្តវៀតណាម បានជួយកម្ពុជាក្នុងការរំដោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជាការពិតដែលកម្ពុជាតែងបានប្រាប់ទៅយុវវ័យជំនាន់ក្រោយមិនត្រូវភ្លេចពីគុណបំណាច់នេះ។ ជាមួយគ្នានេះ ឯកឧត្តម ង្វៀង ថេកេត បានលើកឡើងថា ភាពសប្បាយរីករាយ និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា គឺជាភាពសប្បាយរីករាយរបស់រដ្ឋ ប្រជាជន និងកងទ័ពវៀតណាមដែរ។ ឯកឧត្តមបន្តថា កម្ពុជា-វៀតណាម-ឡាវ មានភូមិផងរបងជាមួយគ្នានៅពេលមានបញ្ហា យើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី។  …

  • ខណ្ឌដង្កោ! ទោះខំប្រឹងដាក់គោលដៅពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងម៉ោងចូលរាជធានីភ្នំពេញ ក៏នៅតែមានរថយន្តធុនធំបើកចូលដដែល

    ខណ្ឌដង្កោ! ទោះខំប្រឹងដាក់គោលដៅពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងម៉ោងចូលរាជធានីភ្នំពេញ ក៏នៅតែមានរថយន្តធុនធំបើកចូលដដែល

    ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងម៉ោងពេលវេលាចូលរាជធានីភ្នំពេញ នេះបើយោងតាមផេករបស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ។ គួររំលឹកផងដែរថា កន្លងមកគេសង្កេតឃើញមានរថយន្តប្រភេទធុនធំ បើកចូលក្រុងពេលរាត្រីជាប្រចាំថ្ងៃ ជាពិសេសខណ្ឌដង្កោ គឺមានការលួចឆ្មក់បើកចូល១-២ ខុសនឹងម៉ោងកំណត់របស់សាលារាជធានីភ្នំពេញ ពិសេសនៅចំណុចស្ពានដែកចម្ការដូង ផ្លូវ៣៧១ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ ចំណុចផ្លូវ២១៧ស្តុបចម្ការដូង ចំណុចស្តុបបឹងតាម៉ាត ចំណុចពីទួលពង្រ បុកមកមុខវត្តសំបួរមាស ជាដើម។ ដូច្នេះសូមឲ្យអាជ្ញាធរជួយធ្វើការរឹតបន្តឹងទៅលើរថយន្តប្រភេទធុនធំទាំងនេះផង ព្រោះអាចបង្កជាការកកស្ទះ ខូចផ្លូវ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវផងដែរ៕

  • រកឃើញ៧ក្រុមបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League

    រកឃើញ៧ក្រុមបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League

    ក្រុម Manchester United , Real Madrid , Manchester City , juventus , Roma , Bayern Munich , Ajax គឺជាក្រុមទាំង៧ នៃពូល E F G H  ដែលបន្តទៅវគ្គ១៦ក្រុមចុងក្រោយ នៅ Champions League កាលពីយប់មិញក្នុងការប្រកួតទី៥។  ចំពោះពូល A B C D គឺមានតែក្លិប Barcelona គឺជាក្រុមតែ១គត់ដែលមានឱកាសឡើងទៅវគ្គ១៦ក្រុម ក្រោយមាន១០ពិន្ទុដាច់លើកំពូលតារាង។ ប៉ុន្តែការប្រកួតយប់មិញ ក្រុមលេខ២ Lyon មានតែ៧ពិន្ទុ ត្រូវរង់ចាំការប្រកួតចុងក្រោយជាមួយក្រុមលេខ៣ Shaktar Donet ដើម្បីកាត់សេចក្ដីក្រុមណានឹងឡើងទៅបន្ត។ ដោយឡែកក្រុម Viktoria Plzen , Benfica និង Valencia…

  • វគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ជើងទី២ មិនធ្វើនៅប្រទេសអាហ្សង់ទីនទេ

    វគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ជើងទី២ មិនធ្វើនៅប្រទេសអាហ្សង់ទីនទេ

    សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូងបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores ជើងទី២រវាង River Plate និង Boca Juniors នឹងមិនធ្វើនៅប្រទេសអាហ្សង់ទីនទេ នាដើមខែធ្នូ បន្ទាប់ពីអំពើហិង្សាបង្កឡើងដោយអ្នកគាំទ្រជាជើងកាងរបស់ River Plate បានបង្ករបួសដល់កីឡាករ Boca Juniors។ CONMEBOL បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី២ ពានដែលស្មើនឹង Champions League អឺរ៉ុបនេះ នឹងធ្វើនៅថ្ងៃទី៨ឬ៩ខែធ្នូ ប៉ុន្តែមិនទាន់បញ្ជាក់ទីតាំងនៅឡើយទេ។ ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ីតាលី សុទ្ធតែបានផ្ដល់ទីតាំង ដើម្បីរៀបចំការប្រកួតជើងទី២នោះ។ កាលពីជើងទី១នៅទឹកដី Boca Juniors ក្រុមអាហ្សង់ទីនទាំង២ ២-២៕