-
អប្សរាណេត ២៧ វិច្ឆិកា ២០១៨
-
លោក ស៊ី ជិនពីង អំពាវនាវឲ្យបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងអេស្ប៉ាញ
ចិន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានធ្វើការអំពាវនាវឲ្យចិន និងអេស្ប៉ាញ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន នៅក្នុងអត្ថបទដែលបានចុះហត្ថលេខា និងត្រូវបានផ្សព្វផ្សាយដោយកាសែតអេស្ប៉ាញនៅថ្ងៃអង្គារ៍នេះ ស្របពេលដែលលោក ស៊ី បានបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសនេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកាខាងមុខ។ បើតាមការគ្រោងទុកនោះ លោកប្រធានាធិបតី ស៊ី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ អាហ្សង់ទីន ប៉ាណាម៉ា និងព័រទុយហ្គាល់ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៥ ខែធ្នូខាងមុខ ហើយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនោះ លោក ស៊ី នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលគ្រោងធ្វើឡើងក្នុងប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។ នៅអត្ថបទដែលចេញផ្សាយដោយកាសែតអេស្ប៉ាញ លោកប្រធានាធិបតី ស៊ី បានធ្វើការពន្យល់អំពីគោលបំណងចម្បាងរបស់លោក សម្រាប់ការបំពេញទស្សនកិច្ចនេះ គឺធ្វើឡើងដើម្បីជួបពិភាក្សាជាមួយបណ្តាមេដឹកនាំនានា សំដៅស្វែងរកការបង្រួបបង្រួមគ្នាឱ្យកាន់តែរឹងមាំនៅក្នុងសហគមន៍អន្តរជាតិ ការលើកកម្ពស់អភិបាលកិច្ចសកល ភាពជាដៃគួអភិវឌ្ឍន៍ ការពង្រឹងពង្រីកកិច្ចសហសប្រតិបត្តិការមិត្តភាព ក៏ដូចជាជំរុញលើកកម្ពស់ស្ថេរភាព សន្តិភាព និងវិបុលភាពពិភពលោក៕
-
បារាំងគ្រោងកាត់បន្ថយសមាមាត្រថាមពលនុយក្លេអ៊ែររហូតដល់៥០ភាគរយនៅឆ្នាំ២០៣៥
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានធ្វើការបង្ហាញផែនការថ្មីមួយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសបារាំង ទៅលើថាមពលនុយក្លេអ៊ែរចាប់ពី៧០ភាគរយមកនៅត្រឹម៥០ភាគរយនៅឆ្នំា២០៣៥ខាងមុខ។ យោងតាមសេចក្តីព្រាងផែនការគោលនយោបាយថាមពលរបស់ខ្លួននៅថ្ងៃអង្គារ៍នេះ លោក ម៉ាក្រុង បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន១៤ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥៨ ដែលបានកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសបារាំងនឹងត្រូវបិទ ហើយថា រដ្ឋាភិបាលក្រុងប៉ារីសមានគម្រោងបង្កើនទិន្នផលថាមពលអគ្គិសនី ឲ្យបានទ្វេដង ក៏ដូចជាបង្កើនថាមពលអគ្គិសនី៥ដងទៀតនៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ លោក ម៉ាក្រុង បានលើកឡើងថា រដ្ឋាភិបាលក៏មានផែនការបោះទុនវិនិយោគប្រចាំចំនួន៧ពាន់លាន ទៅ៨ពាន់លានអឺរ៉ូ ដែលស្មើនឹង៨ពាន់លាន ទៅ៩ពាន់លានដុល្លារអាម៉េរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើថាមពលកកើតឡើងវិញ។ យ៉ាងណាមិញ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា បើទោះបីជាបារាំងមានគម្រោងនឹងបិទរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ ប៉ុន្តែទីក្រុងប៉ារីសនឹងមិនបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរទាំងស្រុងនោះទេ៕
-
ជប៉ុនកំពុងពិចារណាទិញយន្តហោះចម្បាំង F-35 ចំនួន១០០គ្រឿងពីសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់ការការពារជាតិ
ជប៉ុន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការពិចារណាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 ពីសហរដ្ឋអាម៉េរិករហូតដល់១០០គ្រឿង ក្នុងតម្លៃជាង៨,៨ពាន់លានដុល្លារ ខណៈជប៉ុនកំពុងព្យាយាមទប់ទល់ការរីកធំឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់។ ជប៉ុនក៏ត្រូវគេរាយការណ៍ផងដែរថា កំពុងពិចារណាកែលម្អឲ្យប្រសើរឡើងនូវ នាវាដឹកឧទ្ធម្ភាគចក្ររបស់ខ្លួនឈ្មោះ អ៊ីហ្ស៊ូមុ (Izumo) ឲ្យទៅជានាវាដឹកយន្តហោះចម្បាំងពេញលេញ ដែលជារឿងដ៏ចាំបាច់មួយ នៅចំពោះមុខការបង្កើនឥទ្ធិពលយោធាតាមផ្លូវសមុទ្ររបស់ចិន។ ទោះបីយ៉ាងណាក៏ដោយ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមនាពេលបច្ចុប្បន្ននេះ យោធាជប៉ុនត្រូវបានដាក់កំហិតឲ្យនៅត្រឹមមានសិទ្ធិតែសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះ ហើយជប៉ុនមានការពឹងផ្អែកធំធេងទៅលើសហរដ្ឋអាម៉េរិក ដោយឈរលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។ គួរបញ្ជាក់ថា សេចក្តីរាយការណ៍ព័ត៌មាននេះ បានលេចឡើង ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែជំរុញឲ្យជប៉ុនជួយទិញបរិក្ខារយោធា ព្រមទាំងសម្ភារអាម៉េរិកដទៃៗទៀត ដោយលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោនមានគម្លាតឱនភាពពាណិជ្ជកម្មធំខ្លាំងជាមួយទីក្រុងតូក្យូ៕
-
ចំនួនមនុស្សស្លាប់កើនជិត១០០នាក់ និងច្រើនជាង២០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នាពេលថ្មីៗនេះ បានបន្តកើនឡើងដល់៩១នាក់ហើយ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ ខណៈការរុករកមនុស្សបាត់ខ្លួនច្រើនជាង២០០នាក់ទៀតកំពុងបន្តនៅឡើយ។ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានលេបត្របាក់ដោយភ្លើងឆេះព្រៃទ្រង់ទ្រាយធំចំនួនពីរ នៅក្នុងខែវិច្ឆិកានេះ មួយនៅជុំវិញទីក្រុងផារ៉ាដាយ មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមួយទៀតនៅភាគខាងត្បូងតំបន់ Ventura ស្ថិតនៅក្បែរទីក្រុងឡូស អាន់ជីលេស ហើយភ្លើងឆេះព្រៃទាំងពីរនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យពន្លត់បានទាំងស្រុងកាលពីថ្ងៃអាទិត្យកន្លងទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃភាគខាងជើងបានលេបត្របាក់ផ្ទៃដីប្រហែល៦២,០០០ហិកតា និងបំផ្លិចបំផ្លាញលំនៅដ្ឋានអស់ប្រមាណជាង១៣,០០០ខ្នង ស្របពេលដែលប្រជាជនជាច្រើន បាននិងកំពុងបន្តជ្រកកោនក្នុងជំរំ ឬនៅក្នុងសណ្ឋាគារ៕
-
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្លន់ មុនបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញរបស់លោកធ្វើការបង្ហាញមុខជនសង្ស័យ៣នាក់ មុនបញ្ជូនទៅតុលាការ ដែលកម្លាំងរបស់លោកចុះបង្ក្រាបបាននៅចំណុចផ្ទះហ្គេមបាញ់ត្រីផ្ទះលេខ១២ ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ក្រោយពីក្រុមជនសង្ស័យទាំងនេះ យកកូនកាំបិតភ្ជង់ក (ប្លន់) យកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគី Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ BV- ៥៨៦៤ នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៤ និង០០នាទី ។ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបន្តឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន ទី១)ឈ្មោះ លី សឿង ភេទ ប្រុសអាយុ២២ឆ្នាំ ទី២)ឈ្មោះ…
-
អាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
ភ្នំពេញ៖ ដោយទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ (ស្រី១នាក់) ពាក់ព័ន្ធករណីគ្រឿងញៀន នៅវេលាម៉ោង៩និង៥៤នាទី ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ អាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យ៥នាក់នេះមានទី១)ឈ្មោះ ឡេ ឡុងញូ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី២)ឈ្មោះ យ៉ វណ្ណធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី៣)ឈ្មោះ មុំ សុជា ហៅអាម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី៤)ឈ្មោះ រ៉ុង ពៅ ហៅហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកណ្តាល
នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងខ្មែរចំនួន២ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥ ផលិតស្បែកជើងចំនួន១ ផលិតបាតស្បែកជើងចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល
នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯ,ឧ អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងខ្មែរចំនួន២ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាតស្បែកជើងចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។…
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នា នៅទីស្ដីការក្រសួងមហាផ្ទៃ
ប្រធានបទចំនួន៣ ត្រូវបានពិភាក្សាក្នុងជំនួបជាមួយលោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ក្នុងនោះរួមមាន ស្ថានភាពប្រទេសកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ករណីពពោះជំនួស និងការផ្ដល់ជំនួយបណ្ដុះបណ្ដាលមន្ត្រីការពារព្រំដែនកម្ពុជា។ ឆ្លើយតបនឹងសំណើរសុំយោបល់អំពីស្ថានភាពកម្ពុជាក្រោយការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ប្រាប់លោកជំទាវ Donica Pottie ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាគ្មានការប្រែប្រួលនោះទេ កម្ពុជាកំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដោយរៀបចំការបោះឆ្នោតជាទៀងទាត់។ សម្ដេចក្រឡាហោម បានទាញយកករណីចំនួនដ៏ច្រើន នៃពលរដ្ឋបានទៅបោះឆ្នោតឆ្នាំ២០១៨ បញ្ជាក់បន្ថែមទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតកាណាដា ដោយសម្ដេចបានគូសបញ្ជាក់ថាការចូលរួមដ៏ច្រើននេះ គឺជាការបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋលើសលុប បានប្រើប្រាស់សិទ្ធិរបស់ពួកគាត់តាមច្បាប់កំណត់។ បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏បានផ្ដល់ព័ត៌មានមួយចំនួនទៅកាន់លោកជំទាវ Donica Pottie ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិសេសការបង្កើតក្រុមការងារពិគ្រោះយោបល់ និងការមិនតម្រូវឲ្យជូនដំណឹងមកអាជ្ញាធរមុនពេលធ្វើសកម្មភាពជាដើម។ ពាក់ព័ន្ធនឹងប្រធានបទស្ដីពីការពពោះជំនួស សម្ដេចក៏បានបញ្ជាក់ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតកាណាដាដែរថាបច្ចុប្បន្ន កម្ពុជាកំពុងតាក់តែងសេចក្ដីព្រាងច្បាប់ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានេះ និងថាបើទោះបីជាច្បាប់នោះមិនទាន់ចេញជារូបរាង រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះករណីដ៏ស្មុគស្មាញនេះ។ លោកជំទាវ Donica Pottie បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានអស់ទាំងនេះ និងបានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ពីការសម្រេចបន្តផ្ដល់មូលនិធិជូននក្រសួងមហាផ្ទៃឡើងវិញ សម្រាប់ការបណ្ដុះបណ្ដាលមន្រ្តីការពារព្រំដែន បន្ទាប់ពីបានសម្រេចផ្អាកអស់មួយរយៈមកនោះ។ ក្រោយបញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដា សម្ដេចក្រឡាហោម…