-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ឬក៏កាត់ថា ស.ស.យ.ក នៅសណ្ឋាគារសុខាភ្នំពេញ
សម្តេចតេជោ នៅក្នុងឱកាសនោះ បានអបអរសាទ ចំពោះស.ស.យ.ក ដែលបានធ្វើការងារស្ម័គ្រចិត្ត គ្រប់ទីកន្លែង។ សម្តេចបានបន្តថា គ្រប់សមិទ្ធិផល និងភាគជោគជ័យ និងគ្រប់វិស័យទាំងអស់ នៅក្នុងសង្គមជាតិកម្ពុជា គឺសុទ្ធតែមានការចូលរួមរបស់យុវជន ដែលក្នុងនោះ មានមួយផ្នែកក៏សុទ្ធតែជាសមាជិក របស់ស.ស.យ.ក បានចូលរួម។ សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះគ្រប់ផ្នែកទាំងអស់ នៃស.ស.យ.ក ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ សម្តេចបានថ្លែងដែរថា ស.ស.យ.ក មិនមែនជាអង្គការដាច់ដោយឡែកនោះទេ គឺបានចូលរួមចំណែក ក្នុងកិច្ចការងារសង្គម រួបរួមសាមគ្គីគ្នា បង្កើតឲ្យទៅជាចលនាជាតិមួយដ៏ខ្លាំង។ ក្រៅពីការចូលរួមចំណែក គ្រប់ទិដ្ឋភាពទាំងអស់ មិនត្រឹមតែនៅក្នុងក្របខណ្ឌជាយុវជនទេ, កងទ័ព, នគរបាល, អាវុធហត្ថក៏សុទ្ធតែមាន កងកម្លាំង ស.ស.យ.ក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រៅពីនោះស.ស.យ.ក បានធ្វើសកម្មភាព អំពីការបំបែកឯកត្តកម្មនានា ដែលបានធ្វើកន្លងទៅ ហើយសម្រាប់តែឆ្នាំ២០១៨នេះ ក្រមាដែលវែងជាងគេ និងទូកងដែលវែងជាងគេ នៅលើពិភពលោក បានក្លាយទៅជាការពិត ដែលឆ្លុះបញ្ចាំងថា ខ្មែរអាចធ្វើបាន។ ឱកាសនេះ សម្តេចតេជោ ហ៊ុន សែន…
-
ក្រុមអត្តពលិកជនពិការកម្ពុជា៤រូប និងគ្រូបង្វឹក២រូប បានចេញដំណើរ ទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង
ក្រុមអត្តពលិកជនពិការកម្ពុជា៤រូប និងគ្រូបង្វឹក២រូប បានចេញដំណើរពីអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមហ្វឹកហាត់ក្នុងព្រឹត្តិការណ៍ IPC Training Cup In Korea ដែលបានរៀបចំដោយ ប្រទេសជប៉ុន ជាមួយ IPC និងគណៈកម្មាធិការជាតិ បារ៉ាឡាំពិកកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង ។ លោក យី សុភ័ក្ត្រា ប្រតិភូដឹកនាំអត្តពលិក និងជាគ្រូបង្វឹកជនពិការកម្ពុជា បញ្ចាក់ថា ការចេញដំណើរទៅចូលរួមហ្វឹកហាត់ក្នុងព្រិត្តការណ៍ IPC Training Cup In Korea នេះមានរយៈពេល១សប្តារណ៍ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ។ ហើយការហ្វឹតហាត់ នៅទីនោះដែលក៏ការចូលរួមពីប្រទេសនានានៅជុំវិញអាស៊ានដូជា ប្រទេសវៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន នេប៉ាល់ និងមានប្រទេសមួយចំនួនទៀតផងដែល ។ លោក សង្ឃឹមថា អត្តពលិកជនពិកាកម្ពុជាទាំងអស់ និងទទួលបាន…
-
សមត្ថកិច្ចស្រុកព្រៃនប់ ចាប់ខ្លួនក្រុមជើងខ្លាំងខាងកាងដីចំនួន៤នាក់
ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានចាប់ក្រុមកាងដីប្រដាប់អាវុធនៅកោះក្របីស្រុកបញ្ជូនទៅញាត់គុករួចមក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនក្រុមជើងខ្លាំងចំនួន៤នាក់ផ្សេងទៀត ដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំក្នុងសកម្មភាពកាងដីឲ្យឈ្មោះ ថៃ ធីគាវ ក្នុងការឈូសឆាយដោយគ្មានច្បាប់ ព្រោះតែអាងអ្នកមានអំណាចនៅពីក្រោយខ្នង។ ការឃាត់ខ្លួនជនទាំង៤ បានធ្វើឡើងបន្ទាប់ពីក្រុមនេះ បានទៅកាងគ្រឿងចក្រកាយឈូសឆាយដីនៅតំបន់គម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅតំបន់ភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយសំអាងថា ដីនេះមានបណ្ណតាំងពីឆ្នាំ១៩៩៦។ តាមប្រភពថា បណ្ណទាំងនេះមានឈ្មោះហាក់ដូចជាឈ្មោះចិន ស្រដៀងគ្នានឹងបណ្ណសម្គាល់សិទ្ធិដែលកន្លងមក គេនិយាយតៗគ្នាថា ជាប្លង់ដែលចិនតៃវ៉ាន់ធ្វើលាងលុយកាលពីជំនាន់ទស្សវត្យ៩០ប៉ុណ្ណោះ។ មួយវិញទៀតបណ្ណទាំងនេះត្រូវបាននិរាករណ៍អស់ទៅហើយ បន្ទាប់ពីរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់គម្របព្រៃឈើឆ្នាំ២០០២មក។ ប៉ុន្តែបណ្ណនេះ ត្រូវបានអ្នកមានលទ្ធភាពមួយចំនួននៅតែយកមកប្រើក្នុងការកាន់កាប់ដីនេះដដែល។ ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមានថានឹងចាត់វិធានការក្តៅតាមច្បាប់ដោយគ្មានការលើកលែងឡើយទោះជាអ្នកនោះជានណាក៏ដោយ។ គួររំលឹកថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានប្រើវិធានការច្បាប់ក្រុមអានាធិបតេយ្យ និងអ្នកកាងអាងខ្នងបង្អែកអ្នកមានអំណាចនៅពីក្រោយខ្នងបានជាច្រើនករណីមកហើយ។ ចំពោះក្រុមទាំង៤នាក់នេះ សមត្ថកិច្ចស្រុកព្រៃនប់កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមឲ្យដឹងពី លោក ហួ យ៉ៃ អធិការស្រុកព្រៃនប់។…
-
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបិទមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ ក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយការរៀបចំមហាសន្និបាតលើកទី៤នេះ ត្រូវបានធ្វើឡើងចំខួប៤០ឆ្នាំ នៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកមកពីទូទាំង២៥ រាជធានី-ខេត្តចំនួនប្រមាណ១,៣០០នាក់។ មហាសន្និបាតនេះ ធ្វើឡើងផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ច ពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈ នៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បាបន្តថា នៅក្នុងមហាសន្និបាតនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន១៥រូបបន្ថែមទៀត ដើម្បីពង្រឹង…
-
សិក្ខាកាមមកពីនាយកដ្ឋានផ្សេងៗ២៥រាជធានី-ខេត្ត ដែលចំណុះឲ្យក្រសួងកសិកម្ម ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នុត ចន័្ទសុខា រដ្ឋលេខាធិការប្រចំាការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ឯកឧត្តម គឹម សុន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ (ការិយាល័យទ្រព្យ) នៃការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកិច្ចសហការជាមួយនឹងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិ និងចំណូលមិនមែនសារពើពន្ធ និងអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានគ្រូឧទេ្ទសធ្វើបទបង្ហាញក្នុងរយៈពេល៣ថ្ងៃ និងសិក្ខាកាមចូលរួមមកពីនាយកដ្ឋានផ្សេងៗ២៥រាជធានី-ខេត្ត ដែលចំណុះឲ្យក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ។ ឯកឧត្តមបន្តថា នេះជាលើកទី៥ហើយ ដែលអគ្គាធិការដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមតម្រូវការជាក់ស្តែងដែលឯកឧត្តរដ្ឋមន្ត្រីបានបញ្ជាផ្ទាល់ដល់អគ្គាធិការដ្ឋាន ចុះធ្វើអធិការកិច្ចលើកាងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងគោលបំណង ដើម្បីបង្កើន និងពព្រឹងសមត្ថភាពដល់មន្ត្រីអធិការកិច្ច និងមន្ត្រីអង្គភាពក្រោមឱវាទក្រសួងអោយមានាចំនេះដឹង និងបទពិសោធន៍លើកាងារអធិការកិច្ច និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋអោយគង់វង្សល្អប្រសើរ។ ឯកឧត្តម នុត ចន័្ទសុខា តាងនាមរដ្ឋមន្ត្រី បានធ្វើការកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គាធិការដ្ឋាន ដែលបានរៀបចំឲ្យមានវគ្គសិក្ខាសាលានេះឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ …
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ឆ្នាំ២០១៨
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរអប្សរា សីលវ័ន្តសីលវត្តី តំណាងអង្គការសង្គមស៊ីវិល មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុកពួក ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ចំនួន៦៩២នាក់ (ស្រី១២៨នាក់) ។ វេទិកានេះ មានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈម ដែលកើតកន្លងមក។ វេទិកានេះ នឹងផ្តល់ឱកាសក្នុងការបញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។ មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម អ៊ឹង ហឿន បានគូបញ្ជាក់នូវគោលបំណងសំខាន់ៗ…
-
ជនសង្ស័យ៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា១៧កញ្ចប់ប្រភេទម៉ាទឹកកកផងដែរ។ ជនសង្ស័យទាំង៩ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់២ថ្ងៃផ្សេងគ្នា ក្នុភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះរួមមាន៖១)ឈ្មោះ យ៉ុន ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ ២)ឈ្មោះ ព្រៃ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ ៣)ឈ្មោះ រៀម សារ៉េម ភេទប្រុស អាយុ២៧ឆ្នាំ ៤)ឈ្មោះ តឿ តួ ភេទប្រុស អាយុ២៨ឆ្នាំ ៥) ឈ្មោះ ជា សុខជី ភេទប្រុស អាយុ២៤ឆ្នាំ ៦)ឈ្មោះ សួ រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ ៧) ឈ្មោះ ក្រី រ៉ង ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨…
-
ស្ទះផ្លូវក្នុងក្រុងបាត់ដំបងជិត២ម៉ោង ដោយសារតែគយចល័តតាមស្ទាក់ចាប់ឡានដែលនាំចូលគេចពន្ធ ពាក់ស្លាកលេខខ.ម
រថយន្តស៊េរីទំនើប១គ្រឿង ដែលសមត្ថកិច្ចជំនាញដាក់ការសង្ស័យថា ជារថយន្តគេចពន្ធបានបើកគេចនិងមិនព្រមសហការជាមួយមន្ត្រីគយចល័ត ដើម្បីឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យអត្តសញ្ញាណឯកសារពាក់ព័ន្ធនឹងរថយន្ត រហូតឈានដល់ការបង្ខំសមត្ថកិច្ចជំនាញឲ្យធ្វើការប្រដេញតាមស្ទាក់ចាប់រថយន្តមួយគ្រឿងនេះ នៅចំណុចលើដងផ្លូវលេខ១ (ប្របដងស្ទឹងសង្កែ) ទល់មុខចំណតទូកទេសចរណ៍ក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលសាធារណជនទូទៅក្នុងក្រុង និងអ្នកធ្វើដំណើរតាមដងផ្លូវមួយនេះរហូតជិត២ម៉ោង កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ មន្ត្រីគយចល័តដែលកំពុងបង្ក្រាបករណីរថយន្តចង្កូតស្តាំស៊េរីទំនើបគេចពន្ធនេះ បានប្រាប់ឲ្យដឹងថា រថយន្តសេរីទំនើប ដែលពាក់ស្លាកលេខខេមរភូមិន្ទ ០២/ ២-១០៩៨ខាងលើនេះ បានព្យាយាមបើកគេចវេសពីកម្លាំងសមត្ថកិច្ចជំនាញរបស់ខ្លួន ដោយមិនព្រមផ្តល់នូវកិច្ចសហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ដកិច្ចឲ្យធ្វើការត្រួតពិនិត្យនោះឡើយ។ ក្នុងអំឡុងពេលដែលកំពុងបើកបរនៅលើកំណាត់ផ្លូវលេខ១ ប្របតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបង។ ប្រភពពីអ្នកឃើញហេតុការណ៍ប្រដេញស្ទាក់ចាប់រថយន្តនេះបានឲ្យដឹងបន្ថែមថា ការបើកបរគេចវេសពីការឆែកឆេររបស់សមត្ថកិច្ចគយ គឺនៅក្នុងល្បឿនលឿនរហូតមកដល់ចំណុចភូមិសាស្ត្រខាងលើទើបកម្លាំងសមត្ថកិច្ចជំនាញគយចល័ត ធ្វើការស្ទាក់ចាប់ឃាត់រថយន្តចង្កូតស្តាំស៊េរីឆ្នាំ២០១៦ជាប់។ រថយន្តសេរីទំនើបដែលសមត្ថកិច្ចចុះឃាត់នេះជាប្រភេទរថយន្តម៉ាកម៉ាស្តា ពណ៌ប្រផេះ ពាក់ស្លាកលេខខេមរភូមិន្ទ០២/២-១០៩៨។ ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តចង្កូតស្តាំ ដែលសមត្ថកិច្ចគយឃាត់បាននេះ ជាមន្ត្រីយោធា ឈ្មោះ”រដ្ឋ” ពាក់សក្តិ៤ ឈរជើងនៅច្រកទ្វារម៉ាឡៃខេត្តបន្ទាយមានជ័យ។ នៅពេលសមត្ថកិច្ចឃាត់បានហើយ ម្ចាស់រថយន្តនៅតែបន្តចាក់សោទ្វារ ដោយមិនព្រមចុះពីលើរថយន្តដើម្បីឲ្យមន្ត្រីជំនាញបានធ្វើ ការត្រួតពិនិត្យឡើយ។ បន្ទាប់ពីមានហេតុការណ៍ប្រទាំងប្រទើសរវាងកម្លាំងសមត្ថកិច្ចគយចល័តជាមួយម្ចាស់រថយន្ត អស់រយៈពេលជិត២ម៉ោង និងបង្កឲ្យមានការស្ទះចរាចរណ៍ធ្វើឲ្យភ្ញាក់ផ្អើលក្នុងក្រុងបាត់ដំបង។ ក្នុងពេលនោះ គេបានឃើញវត្តមានមន្ត្រីយោធាជាន់ខ្ពស់មួយរូប គឺលោកឧត្តមសេនីយឯក ប៉ុល ស៊ីនួន ដែលជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការរងយោធភាគទី៥ បានចេញមុខ…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់រដ្ឋបាលខេត្តនានាយកផលិតផលរបស់ខ្លួនមកតាំងពិព័រណ៍ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន និងជាប្រធានអនុគណៈកម្មាការៀបចំពិព័រណ៍កីឡា ការរៀបចំពិធីឆ្លងឆ្នាំសកល អំពាវនាវដល់រដ្ឋបាលខេត្តនានា យកផលិតផលកសិកម្ម សិប្បកម្ម និងផលិតផលផ្សេងៗទៀតក្នុងខេត្តរបស់ខ្លួន មកតាំងពិព័រណ៍ក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ។ ឯកឧត្តមរដ្ឋមន្ត្រីជំរុញលើកទឹកចិត្តយ៉ាងដូច្នេះ ក្នុងឱកាសបន្តកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យឈ្នះ-ឈ្នះ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។ ក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ ឯកឧត្តមបានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជា ស្ដង់ពិព័រណ៍សមិទ្ធផល២០ឆ្នាំ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែងទស្សនីយភាព សិល្បៈ កីឡា និងពិធីឆ្លងឆ្នាំសកល។ ព្រមជាមួយការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍ សិល្បៈ កីឡា ឱ្យបានសម្បូរបែប និងប្រកបដោយភាពទាក់ទាញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកថា គ្រប់ស្តង់ពិព័រណ៍ ត្រូវមានធុងសំរាម និងបានរំលឹកអង្គប្រជុំឲ្យមានការយកចិត្តទុកដាក់ផងដែរ ដល់ការរៀបចំឱ្យមានបង្គន់អនាម័យចល័តឱ្យបានច្រើន មានទឹកគ្រប់គ្រាន់ និងត្រូវមានអ្នកប្រចាំការសម្អាតជាប់ជាប្រចាំ។ អង្គប្រជុំបានលើកឡើងថា ស្តង់ពិព័រណ៍មានចំនួនសរុបជាង៥០០ស្ដង់ ដែលមានការចូលរួមតាំងបង្ហាញក្រសួង…
-
ការប្រកួតកីឡាចំបាប់ជើងឯកឆ្នាំនេះ ប្រើប្រាស់ច្បាប់ និងបទបញ្ជាថ្មី ដើម្បីឲ្យស្របទៅនឹងច្បាប់អន្តរជាតិ
សហព័ន្ធកីឡាចំបាប់កម្ពុជានឹងយកច្បាប់ និងបទបញ្ជាដែលទើបមានការកែប្រែថ្មីមួយចំនួនមកអនុវត្តស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលបានចាប់ដំណើរការនៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ និងបញ្ចប់នៅថ្ងៃទី២៨ ដើម្បីស្វែរកជើងខ្លាំងប្រចាំឆ្នាំនេះ។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ជើងឯកថ្នាក់ជាតិនៅឆ្នាំនេះ មានចំនួនក្លិប និងអត្តពលិកចូលរួមប្រហែលទៅនឹងឆ្នាំមុនដែរ។ ប៉ុន្តែលើកនេះ យើងនឹងមានការបន្ថែមនូវច្បាប់ និងបទបញ្ជាការប្រកួតថ្មីខ្លះ និងកាត់បទបញ្ជាចាស់ខ្លះចោល ហើយការធ្វើបែបនេះ ដើម្បី ធ្វើឲ្យការប្រកួតរបស់យើង ស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ជាការប្រកួតមួយចំនួនរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ពិសេសធ្វើឲ្យការប្រកួតនេះ កាន់តែមានភាពស្វិតស្វាញ។ ជាមួយនឹងការផ្លាស់ប្តូរច្បាប់ និងបទបញ្ជានៃការប្រកួតខ្លះៗនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានកែប្រែរូបមន្តប្រកួត គឺបើក្នុង១វិញ្ញាសារមានអត្តពលិកចូលរួម ចាប់ពី៦នាក់ឡើង ត្រូវបែងចែកការប្រកួតជា ២ ពូល ដោយយកអ្នកបានលេខ១ និងលេខ២ តាមពូលទាំង ២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រប៉ុន្តែបើ១ វិញ្ញាសារ មានអ្នកចូលរួម៥ នាក់ចុះក្រោម ត្រូវកំណត់ឲ្យប្រកួតវិលជុំ រួចកំណត់យកចំណាត់ថ្នាក់តែម្តង។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ថ្នាក់ជាតិឆ្នាំ២០១៨នេះ មានកីឡាករ កីឡការិនីសរុបមាន១១៩ នាក់ មកពីក្លិបចំនួន៨ ក្នុងនោះមានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ…