Category: ព័ត៌មាន

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម

    សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម

    នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមAmphay KINDAVONGឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។ នៅក្នុងឱកាសនោះ ឯកឧត្តម Amphay KINDAVONGបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ដោយសារតែមានការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមAmphay KINDAVONG  មានសេចក្តីសង្ឃឹថា  ប្រទេសទាំងពីរ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាប់មួយគ្នា។ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមានការនាំចេញច្រើនជាងប្រទេសឡាវ ហេតុដូចនេះឯកឧត្តមមានបណងចង់ស្វែងយល់អំពីការនាំចេញរបស់ប្រទេសកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅប្រទេសឡាវ។ ឯកឧត្តមAmphay KINDAVONG បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…

  • គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជាទស្សនកិច្ចសិក្សារោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ អោយក្លាយជាទឹកស្អាតប្រើប្រាស់ នៅទីក្រុងមូស្កូប្រទេសរុស្សី

    គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជាទស្សនកិច្ចសិក្សារោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ អោយក្លាយជាទឹកស្អាតប្រើប្រាស់ នៅទីក្រុងមូស្កូប្រទេសរុស្សី

    នៅរសៀលថ្ងៃទី២៦វិច្ឆិកា ម្សិលមិញរដ្ឋលេខាធិការក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដឹកនាំក្រុមការងារក្រសួង បរិស្ថានកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ Mosvodokanal JSC ដែលកំពុងដំណើការប្រព្រឹត្តកម្មទឹកកខ្វក់ចេញពីទីក្រុងម៉ូស្គូនិងតំបន់ជុំវិញ និងផលិតទឹកស្អាតជូនប្រជាពលរដ្ឋនៅជាយទីក្រុងម៉ូស្គូ ប្រទេសរុស្សី។ គណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរោងចក្រ និងសហការី។ ក្រុមការងារបានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកគាំពារបរិស្ថាន ដែលកម្ពុជា និងរុស្សី កំពុងត្រៀមរៀបចំតាមរយៈក្រុមការងារបច្ចេកទេស ដើម្បីកសាងផែនការសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរ។ រោងចក្រនោះ ត្រូវគេរាយការណ៍ថា បង្កើតឡើងនៅឆ្នាំ១៩៦៣ នៅលើផ្ទៃដី ៩០ ហិកតា រោងចក្រប្រព្រឹត្តកម្មទឹកក្រខ្វក់ Mosvodokanal JSC មានលទ្ធភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ចេញពីទីក្រុងម៉ូស្គូ និងតំបន់ជុំវិញចំនួន ៣លានម៉ែត្រគីប ក្នុង១ថ្ងៃ តាមប្រព័ន្ធចម្រោះពីរប្រភេទ គឺបែបជីវសាស្រ្ត និងមេកានិក។ រោងចក្រមានម៉ាស៊ីនចម្រោះទឹកកខ្វក់ តាមដំណាក់កាល និងតាមបទដ្ឋាន បច្ចេកទេស ដោយមានអាងស្តុក និង ម៉ាស៊ីនចំរាញ់ជាច្រើនកន្លែង ដែលបំពេញមុខងារ សំខាន់ៗ តាមបទដ្ឋានបរិស្ថានត្រឹមត្រូវ ដូចជាការសំអាតកាកសំណល់ ការដកចេញសំរាម ថង់ប្លាស្ទិក កំទេចក្រណាត់…

  • អប្សរាណេត ២៦ វិច្ឆិកា ២០១៨

    អប្សរាណេត ២៦ វិច្ឆិកា ២០១៨
  • មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រៀបចំសិក្ខាសាលាស្តីពីការច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃម្ហូបអាហារនៅកម្ពុជា

    មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រៀបចំសិក្ខាសាលាស្តីពីការច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃម្ហូបអាហារនៅកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨  មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកសិក្ខាសាលាស្តីពីការច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃម្ហូបអាហារ  ក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិទ្ធិ  រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ លោក ហេង អៀង ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា សិក្ខាសាលាស្តីពីការច្នៃប្រឌិតក្នុងខ្សែសង្វាក់តម្លៃម្ហូបអាហារនេះ គឺបានរៀបចំឡើងដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការសហការឧបត្ថម្ភគាំទ្ររបស់អង្គការផលិតភាពអាស៊ី អេ ភី អូ (APO) ដែលមានមូលដ្ឋានការិយាល័យនៅទីក្រុងតូក្យូប្រទេសជប៉ុន។  សិក្ខាសាលានេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមដោយមានបេក្ខជនចូលរួម២២រូប តំណាងក្រុមហ៊ុន ឧស្សាហកម្ម និងសិប្បកម្មមកពី១១ប្រទេសដែលជាសមាជិករបស់អង្គការផលិតភាពអាស៊ី អេ ភី អូ (APO)  រួមមាន៖ កម្ពុជា ថៃ ឡាវ…

  • បុរសម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបរិបូរណ៍

    បុរសម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបរិបូរណ៍

    កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចមុខផ្សារពន្លៃ ក្នុងឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។  បុរសម្នាក់ ត្រូវរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា បើកបុកម៉ូតូរបស់គាត់ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ហួត ភេទប្រុស មានទីលំនៅលំក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះត្រូវរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលាបុកបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។ ក្រោយពីកើតហេតុ សមត្តកិច្ចចរាចរណ៍ស្រុកបរិបូរណ៍ ចុះមកត្រួតពិនិត្យធ្វើការវាស់វែង និងធ្វើកំណត់ហេតុដើម្បីយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឌាននគរបាលស្រុកបរិបូរណ៍រង់ចាំដោះស្រាយតាមនិតិវិធី៕ម.ន

  • លោក ត្រាំ ព្រមានថានឹងដំឡើងពន្ធលើទំនិញរបស់ចិនតម្លៃ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត នៅឆ្នាំក្រោយ

    លោក ត្រាំ ព្រមានថានឹងដំឡើងពន្ធលើទំនិញរបស់ចិនតម្លៃ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត នៅឆ្នាំក្រោយ

    សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថា ការដំឡើងពន្ធលើទំនិញរបស់ចិននាំចូលទៅអាម៉េរិកទំនងជាត្រូវបង្កើនទៀត ជាការលើកឡើង នៅមុនប៉ុន្មានថ្ងៃដែលនឹងមានជំនួបកំពូលរវាងលោកត្រាំ និងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ លោក ដូណាល់ ត្រាំបាននិយាយកាលពីម្សិលមិញថា ប្រសិនបើលោក និងលោកស៊ីមិនអាចចរចាគ្នារកដំណោះស្រាយលើបញ្ហាសង្គ្រាមពាណិជ្ជកម្មបានទេ លោកជឿជាក់ថា រដ្ឋបាលរបស់លោកនឹងបង្កើនពន្ធរាប់រយពាន់លានដុល្លារអាម៉េរិកទៀត លើទំនិញរបស់ចិននាឆ្នាំក្រោយ។ រដ្ឋបាលលោកត្រាំ មកទល់ពេលនេះ បានដំឡើងពន្ធលើមុខទំនិញរបស់ចិនតម្លៃជាង២៥០ពាន់លានដុល្លារអាម៉េរិករួចមកហើយ ជាការដំឡើងក្នុងគោលដៅដាក់សំពាធឲ្យប្រទេសនេះផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្មរបស់ខ្លួន។ ថ្លែងប្រាប់សារព័ត៌មាន The Wall Street Journal លោក ត្រាំ ថា ប្រសិនបើយើងមិនមានដំណោះស្រាយណាមួយទេ នោះខ្ញុំនឹងបន្ថែមពន្ធ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត។ ដោយលោកចង់សំដៅលើមុខទំនិញផ្សេងៗទៀតរបស់ចិន ដែលមិនទាន់ស្ថិតក្នុងការដំឡើងពន្ធ។ លោកបន្ថែមទៀតថា ដំណោះស្រាយតែមួយគត់ គឺចិនត្រូវតែបើកចំហឲ្យប្រទេសរបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក។ ក្នុងករណីដូចលោក ត្រាំ ព្រមានមែននោះ ការដំឡើងពន្ធនេះគេជឿថា នឹងឈាមដល់ការប៉ះពាល់លើផលិតផល Apple ដែលកំពុងមានរោងចក្រផលិតនៅប្រទេសចិន៕ម.ន

  • ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅទីប្រជុំជនក្នុងរដ្ឋធានីនៃប្រទេសតួកគី ស្លាប់មនុស្ស៤នាក់

    ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅទីប្រជុំជនក្នុងរដ្ឋធានីនៃប្រទេសតួកគី ស្លាប់មនុស្ស៤នាក់

    តួកគី៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចំទីប្រជុំជនក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បណ្តាលឲ្យនាយទាហានយ៉ាងតិច៤នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងការសង្គ្រោះបន្ទាន់ កាលពីម្សិលមិញ។ ឧទ្ធម្ភាគចក្រ UH-1 បានធ្លាក់ទៅលើដងផ្លូវមួយខ្សែដែលសម្បូរទៅដោយលំនៅឋានក្នុងសង្កាត់ Sancaktepe នៃតំបន់មានជនជាតិអាស៊ីរស់នៅច្រើន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ បើតាមសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង ឧទ្ធម្ភាគចក្រយោធាបានធ្លាក់ក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនមួយ។ ឧទ្ធម្ភាគចក្រដែលមិនត្រូវបានបញ្ជាក់ថា តើជាធុនអ្វីនោះ បានធ្លាក់បន្ទាប់ពីប៉ះជាមួយដំបូលអគារមួយខ្នង ស្របពេលព្យាយាមធ្វើការចុះចតនៅលើផ្លូវ ដោយសារតែមានបញ្ហា។មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ។ បើតាមកាសែតមួយឈ្មោះថា Hurriyet បានចេញផ្សាយថា នេះគឺជាហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រលើកទី៥ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ៕ម.ន

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម

    សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម

    នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕ម.ន

  • ព្យុះ យូសាជី វាយប្រហារភាគខាងត្បូងប្រទេសវៀតណាម សម្លាប់មនុស្ស បំផ្លាញផ្ទះ និងផ្លូវជាច្រើន ហើយសាលារៀនត្រូវបិទទ្វារ

    ព្យុះ យូសាជី វាយប្រហារភាគខាងត្បូងប្រទេសវៀតណាម សម្លាប់មនុស្ស បំផ្លាញផ្ទះ និងផ្លូវជាច្រើន ហើយសាលារៀនត្រូវបិទទ្វារ

    វៀតណាម៖ ព្យុះសង្ឃរា យូសាជី ដែលបានបង្កឲ្យមានការបាក់ដី នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើន ខណៈដែលកាណូត និងផ្លូវថ្នល់ជាច្រើនទៀតត្រូវបានបំផ្លិចបំផ្លាញដែរ នេះបើតាមការរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្មនៃប្រទេសវៀតណាម ចេញផ្សាយកាលពីម្សិលមិញ ចុះផ្សាយតាមរយៈសារព័ត៌មានហ្ស៊ីនហួរ។ ព្យុះសង្ឃរាដែលបានវាយប្រហារភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ ពីខេត្ត Ba Ria Vung Tau ទៅខេត្ត Ben Tre មុនពេលវិវត្តន៍ទៅជាវិសម្ពាធត្រូពិកនោះ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅក្នុងទីក្រុងហូជីមិញ ខណៈដែលកំពុងបើកម៉ូតូ ហើយក៏ត្រូវបានដើមឈើដ៏ធំរលំបាក់សង្កត់លើតែម្តង។ ប្រភពបន្តថា ព្យុះយូសាជីនេះបានបំផ្លាញផ្ទះចំនួន៥១ខ្នង នាវានិងកាណូត៤៦គ្រឿង ជនលិចដីដាំស្រូវ៧១៨ហិកតា និងដំណាំផ្សេងៗទៀត៣៨០ហិកតា ព្រមទាំងប៉ះពាល់ដល់ផ្លូវជាតិជាង១គីឡូម៉ែត្រ និងផ្លូវលំជិត៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក៏បានធ្វើឲ្យដើមឈើ១១៩ដើមដួលរលំទៀតផង។ សាលារៀនជាច្រើនក្នុងក្រុងហូជីមិញ និងខេត្ត Ninh Thuan បានបិទទ្វារដោយសារតែភ្លៀងខ្លាំង និងទឹកជំនន់។ សូមរម្លឹកថា កាលពីឆ្នាំ២០១៧ ព្យុះសង្ឃរាបានសម្លាប់មនុស្ស៣៨៦នាក់ នៅវៀតណាម បំផ្លាញផ្ទះច្រើនជាង៦០ម៉ឺនខ្នង ទំហំខូចខាតគិតជាប្រាក់មានប្រមាណ៦០លានលានដុង ឬ ២,៦ពាន់លានដុល្លារអាម៉េរិក នេះបើតាមការក្រសួងកសិកម្មរបស់វៀតណាម៕ម.ន

  • លោក ដូណាល់ ត្រាំ ជំរុញឱ្យម៉ិកស៊ិកបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងអំពាវនាវជាថ្មីទៀតលើមូលនិធិជញ្ជាំងព្រំដែន

    លោក ដូណាល់ ត្រាំ ជំរុញឱ្យម៉ិកស៊ិកបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងអំពាវនាវជាថ្មីទៀតលើមូលនិធិជញ្ជាំងព្រំដែន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ម៉ិកស៊ិកគួរតែបញ្ជូនជនចំណាកស្រុកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិកនោះ វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអាម៉េរិក បានសម្រេចចិត្តបិទច្រកព្រំដែនខាងត្បូងដ៏មមាញឹកបំផុត ហើយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមជនអន្តោប្រវេសន៍។ លោក ត្រាំ បានប្តេជ្ញាថា អ្នកស្វែងរកសិទ្ធិជ្រកកោននឹងមិនអាចចូលក្នុងទឹកដីសហរដ្ឋអាម៉េរិកបានយ៉ាងងាយស្រួលនោះឡើយ ហើយបានព្រមានជាថ្មីទៀតនៅថ្ងៃច័ន្ទនេះ នឹងបិទព្រំដែនអាម៉េរិក-ម៉ិកស៊ិកដែលមានប្រវែង៣,២០០គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានធ្វើការអំពាវនាវម្តងទៀតទៅកាន់សភា ដើម្បីផ្តល់មូលនិធិសាងសង់ជញ្ជាំងព្រំដែន ដែលជាការសន្យាជាយូរមកហើយរបស់លោក ខណៈសមាជិកសភាអាម៉េរិកបានវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Thanksgiving ជាមួយមូលនិធិរដ្ឋាភិបាលសហព័ន្ធដែលនឹងផុតកំណត់នៅថ្ងៃទី០៧ ខែធ្នូខាងមុខ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ថែមទាំងគំរាមម្តងហើយម្តងទៀត ក្នុងការបិទរដ្ឋាភិបាលសហព័ន្ធ រហូតទាល់តែការសាងសង់ជញ្ជាំងព្រំដែនត្រូវបានផ្តល់មូលនិធិ៕ម.ន