-
យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA ចុះចតលើភពអង្គារដោយជោគជ័យជាប្រវត្តិសាស្ត្រ
សហរដ្ឋអាម៉េរិក៖ នៅទីបំផុតយានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការចុះចតដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ ក្រោយការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ៧ ទៅ ១០នាទីប៉ុណ្ណោះ។ យានរុករកផ្ទៃក្នុងភពអង្គារ InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ផ្ទៃភពព្រះអង្គារ Mars នៅម៉ោងប្រមាណ៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីការធ្វើដំណើរសរុបចម្ងាយ៤៨០លានគីឡូម៉ែត្រពីផែនដី។ តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល២ឆ្នាំតាមការគ្រោងទុក។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats ៕ម.ន
-
រថយន្តស្រោចកៅស៊ូ វ៉ាជែងជ្រុលទៅបុករថយន្តដឹកដែក បណ្តាលឲ្យរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្តស៊ីទែនស្រោចកៅស៊ូមួយគ្រឿង អ្នកបើកបរខ្វះការប្រុងបរយ័ត្ន បើកជែងត្រង់ចំណុចគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តកុងទីន័រដឹកដែក ចតស្ងៀមពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចក្បាលមុខ និងបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ក្បែរនោះរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កជារថយន្តស្រោចកៅស៊ូពណ៌លឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6126 បើកបរល្បឿនលឿន ស្របពេលដែលមេឃកំពុងភ្លៀងរលឹម បោះពួយយ៉ាងលឿន ទៅដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកពីក្រោយ រថយន្តកុងទីន័រ ដឹកដែក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-4469 កំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត ខ្ទេចរថយន្តបង្ក និងខ្ទាតទៅប៉ះនឹងអ្នកជិះម៉ូតូធ្វើដំណើរក្បែរនោះរងរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុ តំណាងក្រុមហ៊ុនសងខាង ចេញមុខមកដោះស្រាយ សម្របសម្រួលគ្នា ដោយដឹងនូវកំហុសខ្លួនឯង បើកបរព្រហើនពេក ខ្វះការប្រុងប្រយ័ត្ន ទើបឯកភាពគ្នា…
-
អ៊ីរ៉ង់ព្រមានថា បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ត្រូវបំផ្លាញនោះ ផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាននឹងផ្ទុះឡើង
អ៊ីរ៉ង់៖ សហភាពអឺរ៉ុបទំនងជាជួបផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាន បើបណ្ដោយឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញដោយសារតែសហរដ្ឋអាម៉េរិក។ នេះបើតាមការព្រមានរបស់ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Akbar Salehi នៅក្នុងថ្ងៃច័ន្ទម្សិលមិញ។ ទោះបីយ៉ាងណាក៏ដោយ ប្រទេសជាហត្ថលេខីដូចជាអង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចិន ធ្លាប់បានបង្ហាញក្ដីសង្ឃឹមថា ពួកគេអាចនឹងបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់នៅតែគោរពតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់រូបនេះ បាននិយាយទៀតថា បើទោះជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ ព្រមទាំងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញក៏ដោយ តែសហភាពអឺរ៉ុបគួរតែជួយសង្គ្រោះកិច្ចព្រមព្រៀងមួយនេះ៕
-
មេដឹកនាំអ៊ុយក្រែនសម្រេចប្រើច្បាប់អាជ្ញាសឹក ក្រោយប៉ះទង្គិចគ្នាជាមួយរុស្ស៊ី
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃច័ន្ទនេះ បានធ្វើការចុះហត្ថលេខាលើច្បាប់អាជ្ញាសឹក ដែលការសម្រេចចិត្តនេះ ធ្វើឡើងក្រោយទូកអ៊ុយក្រែនបីគ្រឿងត្រូវបានឆ្មាំសមុទ្ររុស្ស៊ីរឹបអូសនៅឯតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនបីគ្រឿងបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ចំណែកអាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថា ទូកប្រដាប់ដោយកាំភ្លើង២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស ដោយការបាញ់ប្រហារពីភាគីរុស្ស៊ី ខណៈប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក។ សូមជម្រាបផងដែរថា ច្បាប់អាជ្ញាសឹកខាងលើ នឹងត្រូវអនុវត្តសម្រាប់រយៈពេល២ខែ ប៉ុន្តែមុននឹងត្រូវចូលជាធរមាន ទាល់តែមានការអនុម័តពីសភាអ៊ុយក្រែនជាមុនសិន ហើយគេក៏រំពឹងដែរថា ក្រុមតំណាងរាស្ត្រអ៊ុយក្រែន នឹងអនុម័តលើការប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងពេលឆាប់ៗនេះ៕
-
ក្រុមសង្គមងងឹតចិនជាង២០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបាននៅខេត្តតាកែវ
តាកែវ៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនឹងកងកម្លាំងនាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០ កម្លាំងនគរបាលខេត្ត បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ លើការឡោមព័ទ្ធគោលដៅចំនួន០៤ ស្ថិតក្នុងស្រុកពីរផ្សេងគ្នានៃខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី។ ក្នុងប្រតិបត្តិការនោះ គឺកងកម្លាំងនគរបាលបានប្រើប្រាស់កម្លាំងជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាដំបូងខេត្ត និងលោក ឃុន ភឿន ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ ធ្វើការឡោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាពក្លែងបន្លំប្រព័ន្ធគមនាគមន៍ បានចំនួនជាង២០០នាក់។ លោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា សកម្មភាពឡោមព័ទ្ធចាប់ជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណិតក្នុងពេលនេះ គឺជាសកម្មភាពធំមួយ ដោយមានការរួមគ្នាបើកប្រតិបត្តិការបង្ក្រាបលើគោលដៅចំនួន ៤ ក្នុងពេលតែមួយ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបានជនជាតិចិនទាំង៤ទីតាំង នៅក្នុងស្រុកត្រាំកក់ ២ទីតាំង និងស្រុកបាទី ២ទីតាំង សរុបមានចំនួន ២៣៥នាក់ ក្នុងនោះមានស្រី ចំនួន៣៦នាក់ ។ ទីតាំងទាំង៤…
-
ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថ ភាពជំនាញ ដល់មន្ត្រីមន្ទីរជំនាញទាំង២៥ខេត្ត-ក្រុងរបស់ខ្លួន ជាលើកទី២ នៅខេត្តបាត់ដំបង
ថ្លែងនៅក្នុងឱកាសបើកកម្មវិធីបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីនៃមន្ទីរបរិស្ថាន រាជធានី ខេត្ត ចំនួន៦០នាក់ និងជាវគ្គទី២ បន្ទាប់ពីខេត្តស្ទឹងត្រែង ឯ.ឧ សឺម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន ថ្លែងថា៖ប៉ូលីសដែលពូកែ គឺមិនមែនប៉ូលីសចាប់ចោរបាន ច្រើននោះទេ? តែ!ប៉ូលីសដែលពូកែ?គឺប៉ូលីសធ្វើឲ្យកន្លែង នោះឬតំបន់នោះគ្មានចោរ? ទើបគេហៅថា៖ ប៉ូលីសពូកែ។ ចុះមន្ត្រីបរិស្ថានយើងវិញ?ប្រសិនបើយើងពូកែ លុះត្រាតែនៅក្នុងតំបន់ ឬ ដែនគ្រប់គ្រង របស់យើង គ្មានការបំពុល បរិស្ថានទើបយើងពូកែ។ មិនមែនទាល់តែមានការបំពុល និងបង្កបញ្ហាហើយ ទើបបាននាំគ្នាចុះទៅធ្វើការអប់រំ និងទប់ស្កាត់ណែនាំគេនោះទេ?។ដូចនេះខ្ញុំរំពឹងថា៖ក្រោយពីទទួលការបណ្តុះបណ្តាលនេះ មន្ត្រីជំនាញយើងទាំងអស់និងចេះគិតពិចារណាជុំវិញបញ្ហាដែលបានលើកឡើងនេះ ហើយវាក៏ជាត្រីវិស័យក្នុងការពង្រឹងសមត្ថភាពចំណេះដឹងផង និងដើម្បីយកទៅអនុវត្តការងារផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀតផងដែរ។វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តបាត់ដំបង ក្នុងគោលបំណងផ្តោតសំខាន់លើ ប្រធានបទចំនួន០២ ក្នុងនោះរួមមាន៖ ប្រធានបទចម្បងទី១ ក្របខណ្ឌការការពារនិងគាំពារបរិស្ថាន។ដែលទាក់ទិនទៅនិងកិច្ចសន្យាការពារបរិស្ថាន និង ការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន។ការគ្រប់គ្រងសំណល់រាវ។ ខ្លឹមសារ និងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននិងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូនិងប្រព័ន្ធប្រព្រឹត្តទឹកកខ្វក់។ការគ្រប់គ្រងសារធាតុ/ សំណល់សារធាតុគ្រោះថ្នាក់។ នីតិវិធីនៃការត្រួតពិនិត្យនិងការធ្វើអធិការកិច្ចប្រភពបំពុលបរិស្ថា ន។និងការគ្រប់គ្រងគុណភាពបរិស្ថាននិងការអនុវត្តបទដ្ឋានច្បាប់ជាធរមាន។ ប្រធានបទចម្បងទី២៖ ក្របខណ្ឌការ ងារចំណេះដឹងនិងព័ត៌មានបរិស្ថាន។ក្នុងនោះរួមមានៈ ការ ងារអប់រំបរិស្ថាន។ ការអនុវត្តនូវកម្មវិធីសាលាមេត្រីភាពបរិ ស្ថាន។ការចងក្រងព័ត៌មានផ្សព្វផ្សាយបរិស្ថាន។ការចងក្រងទិន្នន័យ…
-
ខេត្តកំពត បើកវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ដើម្បីចូលរួមមតិយោបល់កែលម្អដល់ការអភិវឌ្ឍខេត្ត
ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃ ច័ន្ទទី ២៦ ខែវិច្ឆិកា ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះគឺ ជាវេទិកាមួយបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ តាមរយៈ៖ ១-ការផ្ដល់ព័ត៌មានអំពីសមិទ្ធផលរបស់រដ្ឋបាលខេត្តដែលសម្រេចបានក្នុងឆ្នាំ២០១៨ ។ ២-ការផ្ដល់ព័ត៌មានពីសកម្មភាពអាទិភាពនៃការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០១៨។ ៣-រាយការណ៍ពីសកម្មភាពដែលរដ្ឋបាលខេត្ត បានឆ្លើយតបនឹងលទ្ធផលនៃវេទិការឆ្នាំ២០១៧កន្លងទៅ។ ៤-ពិភាក្សាក្នុងការរិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់ស្ដែងដែលជាបញ្ហាប្រឈមនៅតាមក្រុង ស្រុក មិនទាន់ដោះស្រាយបានជោគជ័យ។ នៅចំពោះមុខ ប្រជាពលរដ្ឋមកពី ៥ឃុំ ក្នុងស្រុកឈូកខេត្តកំពត ឯកឧត្ដម អ៊ុង ម៉េង បានចាត់ទុកវេទិកានេះ ជាការប្រមូលមតិយោបល់ សំណើរ សំណូមពរ និងអនុសាសន៍ចូលរួមរបស់ប្រជាពលរដ្ឋ សម្រាប់កែលម្អដល់ការអភិវឌ្ឍខេត្ត ។ ពិសេសការចង់បានមតិចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋានក៏ដូច ជាការលើកឡើងពាក់ព័ន្ធពីសេវាសាធារណៈ និងសេវារដ្ឋបាល ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់អោយកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាបថែមទៀត។ …
-
រថយន្តចំនួន៣គ្រឿងកំពុងឈប់ស្ទុបក្រហម ស្រាប់តែត្រូវដើមគគីរបាក់រលំសង្កត់ពីលើ
ភ្នំពេញ ៖ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់បណ្តាលឲ្យដើមឈើមួយគគីរមួយដើមបាក់កាត់ទទឹងផ្លូវសង្កត់រថយន្តចំនួន ៣គ្រឿងរងការខូចខាតតែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងលសយឡំនឹងខ្យល់កន្ត្រាក់មួយបានបក់បោកយ៉ាងខ្លាំង ដោយបណ្ដាលឲ្យដើមគគីរបានបាក់សង្កត់ទៅលើរថយន្តចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តទី១ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ 2L-2905, រថយន្តទី២ម៉ាក តូយ៉ូតាស្តារិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-7312 និងរថយន្តទី៣ម៉ាក លុចស៉ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7668 ឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។ បន្ទាប់ពីកើតហេតុ លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យកម្លាំងសន្តិសុខសាលាខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ នឹងកាប់ដើមឈើដែលបានដួលរលំសង្កត់ទៅលើរថយន្តចំនួន ៣គ្រឿងនោះចេញពីផ្លូវ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានយករថយន្តទាំង ៣គ្រឿងដែលរងការខូចខាតនោះ យកទៅធ្វើកំណត់ហេតុនៅឯសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ …
-
មន្ត្រីគយខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានរថយន្តវីអាយភីរបស់ក្រុមហ៊ុនខេមបូត្រា អ៊ិចប្រេស្ស បុកស្លាប់លើផ្លូវជាតិលេខ៥
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែវិច្ចកា ឆ្នាំ២០១៨នេះ កាលពីវេលាម៉ោង១២និង៣០នាទី មន្ត្រីគយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តវីអាយភីរបស់ក្រុមហ៊ុនរបស់ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្ស បានបុកចំពេញមួយទំហឹងប៉ើងធ្លាក់ផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរទីស្នាក់ការសាខាគយខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់ព្រំប្រទល់ក្រុងកំពង់ឆ្នាំង។ សពជនរងគ្រោះត្រូវបានសាច់ញ្ញាតិយកទៅគេហដ្ឋានដើម្បីរៀបចំផ្វើបុណ្បតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
-
មេដឹកនាំអឺរ៉ុបទាំង២៧ អនុម័តលក្ខខណ្ឌរបស់កិច្ចព្រមព្រៀង Brexit ជាប្រវត្តិសាស្ត្រមួយជាមួយអង់គ្លេស
បែលហ្ស៊ិក៖ មេដឹកនាំរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានអនុម័តលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀង ព្រីហ្ស៊ីត (Brexit) ជាប្រវត្តិសាស្ដ្រមួយជាមួយចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយនៅទីក្រុងប្រ៊ុចសែល។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ដូណាល់ ថាស់ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធើ ថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេស បានអនុម័តកិច្ចព្រមព្រៀងចាកចេញ និងសេចក្ដីប្រកាសនយោបាយស្តីពីទំនាក់ទំនងរបស់សហភាពអឺរ៉ុប និងអង់គ្លេសនៅពេលអនាគត។ សេចក្ដីសម្រេចជាផ្លូវការបញ្ជាក់ថា ក្រុមប្រឹក្សានៃមេដឹកនាំអឺរ៉ុបអនុម័តកិច្ចព្រមព្រៀងស្ដីពីការចាកចេញរបស់អង់គ្លេស និងប្រទេសអៀរឡង់ខាងជើង ពីសហភាពអឺរ៉ុប និងពីសហគមន៍ថាមពលអាតូម៉ិកអឺរ៉ុប ។ សេចក្ដីប្រកាសនេះ អញ្ជើញរាល់ស្ថាប័នរបស់អឺរ៉ុបទាំងអស់ ឲ្យចាត់វិធានការចាំបាច់ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ អាចចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីផ្ដល់ការចាកចេញត្រឹមត្រូវតាមច្បាប់។ សេចក្ដីប្រកាសនេះទៀតសោត នឹងផ្ដល់ការយល់ព្រមជាផ្លូវការដល់សេចក្ដីប្រកាសនយោបាយស្ដីពីទំនាក់ទំនងនៅពេលអនាគតរវាងអង់គ្លេស និងអឺរ៉ុប ដែលគ្របដណ្ដប់លើបញ្ហាជាច្រើន ដែលរួមមានទាំងពាណិជ្ជកម្ម សន្តិសុខ និងបរិស្ថានផងដែរ៕